ធនាគារអេសុីលីដា

ធនាគារក្នុងស្រុកមួយដាក់បញ្ចូលប្រាក់រៀលក្នុងម៉ាស៊ីនATMជាង១ពាន់គ្រឿងដើម្បីគំាំទ្រដល់ការប្រើប្រាស់របស់ពលរដ្ឋ
ស្ថិតក្នុងកាលៈទេសៈប្រជាពរដ្ឋខ្មែរទូទំាងប្រទេសស្វាគមន៍ឆ្នំាថ្មីប្រពៃណីជាតិខ្មែ កាលពីថ្ងៃទី១៤ ១៥និង១៦មេសានេះ គេសង្កេតឃើញតម្រូវការប្រើប្រាស់និងការទូទាត់តាមរយៈប្រាក់រៀលនៅតាមតំបន់បង្ហាញសញ្ញាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដើម្បីឆ្លើយតបឬគំាំទ្រដល់ការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នំា២០២៣ក៏ដូចនៅពេលបន្ទាប់ធនាគារអេស៊ីលីដាបានដាក់បញ្ចូលលុយរៀលទៅគ្រប់ម៉ាស៊ីន ATMទំាងជាង១ពាន់គ្រឿងនៅទូទំាងប្រទេស។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា «ចំពោះប្រាក់រៀលយើងដាក់នៅតាមម៉ាស៊ីនATM ជាង១ពាន់គ្រឿង ប្រាក់រៀលរបស់យើងមាននៅគ្រប់ម៉ាស៊ីនទំាងអស់សម្រាប់គំាទ្រដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ សព្វថ្ងៃនេះការប្រើប្រាស់ម៉ាស៊ីនATM ជាចំណែកមួយថែមទៅលើអេស៊ីលី Mobile App ដែលសាធារណៈបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយការទូទាត់ផ្សេងៗវាមិនសូវចំាបាច់ទៅដកលុយពីម៉ាស៊ីនATMទេគឺយើងប្រើអេស៊ីលីដា Mobile App បានគ្រប់បណ្តាញទំាងអស់»។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ចំពោះប្រាក់រៀលយើងមិនឱ្យមានការខ្វះសាច់ប្រាក់នៅតាមម៉ាស៊ីន ATMនោះទេ យើងមានបុគ្គលិកប្រចំាការរហូត ដូចនេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភថាខ្វះលុយរៀលសម្រាប់ការទូទាត់»។

យោងតាមលោកបណ្ឌិត អ៊ិន ចាន់នី សម្រាប់ធនាគារអេស៊ីលីដា គិតត្រឹមខែមីនាឆ្នំា២០២២ប្រាក់បញ្ជើសន្សំរបស់ធនាគារ ៥.៧២៤លានដុល្លារអាមេរិកក្នុងនោះមានប្រាក់រៀលខ្មែរ១.០៧៧លានដុល្លារអាមេរិកស្មើនិង១៨,៨២%នៃប្រាក់បញ្ជើសរុប រីឯឥណទានយើងមាន ៥.៦០០លានដុល្លារអាមេរិក,ឥណទានជាប្រាក់រៀលមានជាង៨០៨លានដុល្លារអាមេរិកស្មើនិងជាង១៤%នៃឥណទានសរុប។

ចំណែកប្រាក់បញ្ជើសន្សំនៅក្នុងឆ្នំា២០២៣, បើគិតត្រឹមបំណាច់ខែមីនាឆ្នំា២០២៣មាន ៦.៦០៦លានដុល្លារអាមេរិក ក្នុងនោះប្រាក់បញ្ជើសន្សំជាប្រាក់រៀលមានជាង ១.៥១២លានដុល្លារអាមេរិកស្មើនិង២២,៨៩% មានន័យថាប្រាក់បញ្ជើសន្សំមានចំនួនច្រើនជាងឆ្នំា២០២២, ចំណែកឥណទានយើងមាន៦៤០០លានដុល្លារអាមេរិក, ឥណទានជាប្រាក់រៀល៩៤៧លានដុល្លារអាមេរិកស្មើនិង១៤,៧៩%នៃឥណទានសរុប។

លោកបណ្ឌិត បន្តថា «បើយោងតាមតួរលេខទំាង២ខាងលើក្នុងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២តម្រូវការនៃការប្រើប្រាស់ប្រាក់រៀលជាឥណទានក៏ដូចជាប្រាក់បញ្ជើសន្សំមានចំនួនកើនខុសគ្នាច្រើន»៕ សារេត

The post ធនាគារក្នុងស្រុកមួយដាក់បញ្ចូលប្រាក់រៀលក្នុងម៉ាស៊ីនATMជាង១ពាន់គ្រឿងដើម្បីគំាំទ្រដល់ការប្រើប្រាស់របស់ពលរដ្ឋ appeared first on .

តើបណ្ឌិត អ៉ិន ចាន់នី ពង្រីកអេស៊ីលីដាទៅឡាវ ប្រើដើមទុនប៉ុន្មាន? នរណាចូលហ៊ុនខ្លះ?
អាចនិយាយបានថា ធនាគារ​អេស៊ីលីដា ជាធនាគារក្នុងស្រុកខ្មែរដំបូងគេបង្អស់ ដែលពង្រីកវិសាលភាពរបស់ខ្លួនទៅក្រៅប្រទេស ដោយសហការជាមួយភាគទុនិកពីបណ្តាប្រទេសនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ធនាគារ​ អេស៊ីលីដា ទទួល​បានអាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​​ឡាវ ដើម្បី​បង្កើត​សាខា​បុត្រសម្ព័ន្ធ​ធនាគារ​ពាណិជ្ជ​នៅ​ក្ក្នុងទីក្រុងវៀងច័ន្ទ។ នេះ​ជា​លើក​ទី១ហើយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមហ៊ុន​​កម្ពុជា បាន​ធ្វើ​ការវិនិយោគ​ជា​ផ្លូវ​ការ​ទៅ​ក្រៅ​ប្រទេសផ្នែកធនាគារ និងហិរញ្ញវត្ថុ ។

ធនាគារបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បណ្ឌិត អ៉ិន ចាន់នី នៅក្រៅប្រទេសមូយនេះ មាន​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ឡាវ ACLEDA Bank Lao Ltd. (ABL) ចាប់​ផ្តើម​បើក​ទ្វារ​ដំណើរការ​នៅ​ទីក្រុង​វៀង​ច័ន្ទ នា​ពាក់​កណ្តាល​ឆ្នាំ​២០០៨កន្លងទៅ។  ធនាគារ​នេះបង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​សាជីវកម្ម​ដាច់​ដោយ​ឡែក​មួយ ដែល​បាន​បង្កើត​និង​ចុះបញ្ជី​តាម​ច្បាប់​របស់​​ឡាវ ដោយ​មាន​ភាគហ៊ុនិក​សំខាន់ៗ​ចូល​រួម​ ដូច​ជា ធនាគារ​អេស៊ីលីដា ភីអិលស៊ី កាន់​កាប់​ភាគហ៊ុន​ចំនួន ៤៧,៥% និង​ភាគហ៊ុន​ដែល​នៅ​សល់​កាន់​កាប់​ដោយ​ស្ថាប័ន​ធំៗ​៣​ របស់​ប្រទេស​ហូល្លង់​គឺ ធនាគារ​អភិវឌ្ឍន៍​ហូល្លង់ (FMO) មាន​ភាគហ៊ុន​ចំនួន ៣០% និង​ភាគហ៊ុន​ចំនួន ២២,៥% ដែល​នៅ​សល់ កាន់​កាប់​តាម​ចំណែក​ភាគហ៊ុន​ស្មើៗ​គ្នា​ដោយ​ក្រុម​ធនាគារ​ឯកជន​ហូល្លង់ (Triodos Group) រួម​មាន Stichting Triodos Doen និង Triodos Fair Share Fund ។

ចំណែកដើមទុន​ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន ១០០​ពាន់​លាន​គីប (Kip) (ប្រហែល​១០,៥​លាន​ដុល្លារ​អាមេរិក) ដោយ​ធ្វើ​ការ​ទូទាត់​តាម​តម្លៃ ១០.០០០គីប (Kip) ក្នុង​មួយ​ភាគហ៊ុន សមាមាត្រ​ទៅ​នឹង​ភាគហ៊ុន​របស់​ភាគហ៊ុនិក​នីមួយៗ។

ជាមួយនឹងការបើកដំណើរការសាខាបុត្រសម្ព័ន្ធនៅប្រទេសឡាវ នាគ្រានោះ លោក វ៉ាន់ សារឿន ត្រូវ​បាន​តែង​​តាំង​ជា​អគ្គនាយក ធនាគារ​អេស៊ីលីដាឡាវ ដែលមាន​បទពិសោធន៍១៥​ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ មានអាយុ ៣០ឆ្នាំហើយដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារ អេស៊ីលីដា ក៏ជាធនាគារពាណិជ្ជខ្មែរដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាធនាគារខ្មែរទីមួយដែលបានវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារ នៅប្រទេសឡាវ និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ៕

The post តើបណ្ឌិត អ៉ិន ចាន់នី ពង្រីកអេស៊ីលីដាទៅឡាវ ប្រើដើមទុនប៉ុន្មាន? នរណាចូលហ៊ុនខ្លះ? appeared first on .

ធនាគារជាតិ ព្រមានចាត់វិធានការចំពោះគ្រឹះស្ថានពាណិជ្ជណារក្សាលិខិតច្បាប់ដើមអតិថិជន
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានក្រើនរំឭកនិងហាមជាដាច់ខាតក្នុងការរក្សាទុកអត្តសញ្ញាណបុគ្គលដែលជាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ធ្វើជាវត្ថុធានា និងព្រមានចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមាន ចំពោះគ្រឹះស្ថានដែលប្រព្រឹត្តិល្មើស។

លោកថា បើគ្រឹះស្ថាន​ពាណិជ្ជនៅតែបន្ត​យក​អត្តសញ្ញាណប័ណ្ណ​របស់​អតិថិជនជាទ្រព្យបញ្ចាំ​ នឹងត្រូវប្រឈមមុខ​​នឹង​ទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចជា ការពិន័យជាប្រាក់ជាដើម។

លោកបន្តទៀតថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា គឺហាមដាច់ខាតក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជា អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅសម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណ​បុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ ។ ដូចនេះបើគ្រឹះស្ថានណានៅតែបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើមរបស់អតិថិជនត្រូវ​ប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់។

ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីជៀសវាងការកេងប្រវ័ញ្ច ឆបោកពីជនល្មើស និងការឃោសនាមិនសមហេតុផលពីជនមួយចំនួនដែលមានចេតនាបំផ្លាញការរីកចម្រើនរបស់វិស័យទាំងមូល។

លោក ជា ចាន់តូ បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់គ្រប់គ្រឹះស្ថាន​ត្រូវ​អនុវត្ត​តាម​ឲ្យ​មាន​ប្រសិទ្ធភាពខ្ពស់​តាម​គោលការណ៍​ផ្ដល់​ឥណ​ទាន​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បីឲ្យទទួលបានផលប្រយោជន៍ទាំងសងខាងទាំងអ្នកប្រើប្រាស់ អ្នកផ្ដល់ឥណទាន៕

The post ធនាគារជាតិ ព្រមានចាត់វិធានការចំពោះគ្រឹះស្ថានពាណិជ្ជណារក្សាលិខិតច្បាប់ដើមអតិថិជន appeared first on .

ត្រឹមពាក់កណ្តាលឆ្នាំនេះ អេស៊ីលីដា ផ្តល់ប្រាក់កម្ចី ១.២១ពាន់លានដុល្ការ ដើម្បីជំរុញវិស័យកសិកម្ម
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារដល់វិស័យកសិកម្ម ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ច។

លើកឡើងក្នុងកិច្ចប្រជុំផ្គូផ្គងអាជីវកម្មកសិកម្ម អេស៊ីលីដា ដែលមានការចូលរួមពីវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីបង្កើតបណ្តាញអាជីវកម្មទូលំទូលាយ និងឱកាសដើម្បីវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី២១ ខែកក្កដានេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា៖ «ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យកសិកម្មជាមួយនឹងចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០.៧៥% នៃផលប័ត្រប្រាក់កម្ចីសរុប របស់ធនាគារ»។

លោកគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងការចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផ្តល់ការងារដល់កម្លាំងពលកម្មភាគច្រើននៅកម្ពុជា។ នាពេលនេះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង និងផលិតផលអាហារូបត្ថម្ភ ប្រកបដោយនិរន្តរភាពសម្រាប់ទាំងប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក។

សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីជាង ៣៤% ដល់វិស័យកសិកម្មនៃវិស័យធនាគារនៅកម្ពុជា។ ដោយមើលឃើញថា ធនាគារបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើន ដល់វិស័យកសិកម្ម, អង្គការ JICA និង SMBC បានផ្តល់ប្រាក់កម្ចីសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារដល់ធនាគារអេស៊ីលីដា សម្រាប់ផ្តល់កម្ចីបន្ថែមដល់វិស័យកសិកម្មនៅកម្ពុជា។

បន្ថែមទៀតនោះ ធនាគារ អេស៊ីលីដា និងធនាគារគ្រប់គ្រងដោយរដ្ឋ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) បានផ្តល់កម្ចីសហហិរញ្ញប្បទាន ដល់វិស័យកសិកម្មស្មើៗគ្នាក្នុងចំនួនទឹកប្រាក់រហូតដល់ ៤០លានដុល្លារអាមេរិក។ អនុវត្តតាមគម្រោងសហហិរញ្ញប្បទានទាំងនេះ វានឹងអាចឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់វិស័យកសិកម្មនៅក្នុងឧស្សាហកម្ម៕

The post ត្រឹមពាក់កណ្តាលឆ្នាំនេះ អេស៊ីលីដា ផ្តល់ប្រាក់កម្ចី ១.២១ពាន់លានដុល្ការ ដើម្បីជំរុញវិស័យកសិកម្ម appeared first on .

ធនាគារក្នុងស្រុកមួយទៀតទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ
អេស៊ីលីដា ទិញមូលបត្របំណុលមានបុគ្គលធានាតម្លៃ ៣០លានដុល្លារអាមេរិក ពីក្រុមហ៊ុន CAIC ដើម្បីចូលរួមជួយគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃ ៣០លានដុល្លារ រវាងក្រុមហ៊ុន CAIC តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករង និងធនាគារ អេស៊ីលីដា តំណាងដោយលោកបណ្ឌិត អ៊ិន ចាន់នី ជាប្រធានអគ្គនាយក ក្រោមមានអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះតេជោ តាខ្មៅ កាលពីថ្ងៃចន្ទ ទី១០ មករានេះ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០ភាគរយ ដែលចំណាយទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក ខណៈតម្លៃនេះគឺមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចហើយដោយ CAIC នោះឡើយ។

ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ កាលពីចុងឆ្នាំ២០២១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យអ្នក​វិនិយោគ​ក្នុងស្រុក និង​វិស័យ​ឯកជន​ចូលរួមវិនិយោគ​ជាមួយ Cambodia Airport Investment Co Ltd លើ​គម្រោង​ព្រលានយន្តហោះ​។

សម្តេច ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​គោលដៅ​មួយ គឺ​ចង់​ប្រមូល​ទុន​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ចេញ​ជា​ស្នាដៃ​កូន​ខ្មែរ​តែម្តង តាមរយៈ​ទុន​ក៏​ខ្មែរ ការរចនាប័ទ្ម​សាងសង់​ផ្សេងៗ​ចេញពី​ដៃ​ខ្មែរ ដូចនេះ​បាន​ជា​យើង​ផ្តល់​ការអនុញ្ញាត​ធានា​សម្រាប់​ការខ្ចី ការលក់​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​សម្រាប់​ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់​ត្រឹម​ ៥,៥ ​ភាគរយ​»​។

ភា្លមៗ ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានៃក្រុមហ៊ុន CAIC ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ជាពិសេសពីវិស័យធនាគារ ដូចជា ធនាគារ ព្រីនស៍ ធនាគារ ABA ធានាគារ ប្រៃសណីយ៍កម្ពុជា និងធនាគារ អេស៊ីលីដា នៅពេលនេះ។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ពី​ហានិភ័យ​ស្មើនឹង​សូន្យ​ភាគរយ​សម្រាប់​ការបោះផ្សាយ​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន CAIC។

អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា គិត​មកដល់ពេលនេះ គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ ៣៧៥ ​ដុល្លារ​ហើយ​នៃ​ទំហំ​ទឹកប្រាក់​សម្រាប់​សាងសង់​គម្រោង ១ ៥០០ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​ទុនវិនិយោគ​ទាំងនេះ គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទុន​របស់​ក្រុមហ៊ុន CAIC ហើយ​ក្នុង​ឆ្នាំ​ ២០២២ ​ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ថវិកា​បន្ថែមចំនួន​ ៤៦៧ ​លាន​ដុល្លារ​ទៀត ដែលជា​មធ្យម​ត្រូវការ​ចំណាយ ១,២ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​៕

The post ធនាគារក្នុងស្រុកមួយទៀតទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ appeared first on .

មកដឹងពីហាងឆេងអត្រាប្ដូរប្រាក់ គិតត្រឹមម៉ោង ១០៖១០ នាទី ព្រឹកនេះ!
អត្រាប្ដូរប្រាក់ នាព្រឹកម៉ោង ១០៖១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានការប្រែប្រួលតិចតួច ទាំងលុយរៀល ដុល្លារ បាតថៃ និងយ៉ន់ចិន។ ខាងក្រោមនេះ ជាអត្រាប្ដូរប្រាក់រូបិយប័ណ្ណទាំង ៤ប្រភេទ ដែលចេញដោយធនាគារអេស៊ីលីដា ភីអិលស៊ី៖

The post មកដឹងពីហាងឆេងអត្រាប្ដូរប្រាក់ គិតត្រឹមម៉ោង ១០៖១០ នាទី ព្រឹកនេះ! appeared first on .

សេវ​លេខ​ធនាគារ​ធំ ៣ នេះទុក ការពារ​​វេរលុយ​ខុស​កុង​ ប្រញាប់ខល​ទាក់ទង​បន្ទាន់
ករណី​អតិថិជន​វេរលុយ​ខុស​កុង​ កើត​មាន​ជាហូរហែដោយ​សារ​ការ​ភណ្ឌ​ច្រឡំ។ ​បើ​តាម​ប្រភព​ពី​បុគ្គលិក​ធនាគារ​មួយ​រូប​បាន​ប្រាប់​ថា នៅពេល​កើតមាន​បញ្ហា​វេរលុយ​ខុស​កុង​ អតិថិជន​ត្រូវ​ប្រញាប់​ទាក់ទ​ង​ម​ក​ធនាគារ​ជា​បន្ទាន់ ដើម្បីបង្កក​សាច់ប្រាក់។ យ៉ាងណា​ករណី​ធនាគារ​ក៏​មិន​​អាច​បញ្ជាក់​បាន​​ថា ​អតិថិជន​នឹង​​អាច​ទទួល​បាន​ទឹកប្រាក់​នោះវិញ​ដែរ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខាង​ធនាគារ​នឹង​ព្យាយាម​ដោះស្រាយ​ជូន​តាម​ដែល​អាច​ធ្វើ​បាន។

ករណី​នេះ​ធនាគារ​មួយ​ចំនួន​ក៏​នឹង​គិត​ថ្លៃ​សេវា​ពី​អតិថិជន ​ដែល​បាន​ផ្ទេរ​ខុស​ដើម្បី​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​ទៅ​វិញ។

យ៉ាងណាមិញ ឧកញ៉ា​ញូស៍​នឹង​បង្ហាញ​លេខទូរសព្ទ​​ធនាគារធំ​ ៣ សេវទុកមាន​ធនាគារ ABA ធនាគារ​ Wing និង​ធនាគារ Aceleda សុទ្ធ​តែ​ជា​ធនាគា​រ​ធំ​បំផុត​ដែលមានប្រើ​សេវា​វេរលុយ​មាន​សកម្មភាព​ច្រើន​ជាង​គេ​។

1/ធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​​។ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរសព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ ទទួលការ​គាំទ្រ​​ក្លាយ​ជា​​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប។​​

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 225 333/០98 203 203 ។

2/ធនាគារ Wing

ធនាគារឯកទេសវីង ទើប​ទទួលបានអាជ្ញាប័ណ្ណជា​ធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ​ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ សេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ តាម​រយៈ​ភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង ដែល​បង្កើត​បណ្តាញ​វេរលុយ​យ៉ាងទូលំទូលាយទូទាំំងប្រទេស។

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 999 989/ 012 999 489

3/ធនាគារ Aceleda

សេវា​ផ្ទេរ​ប្រាក់ គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​​ Aceleda អនុញ្ញាតឱ្យ​អតិថិជន ធ្វើ​ការ​ផ្ទេរ ឬ​ទទួល​ប្រាក់​ទូទាំង​ប្រទេស និង​ផ្ទេរ ឬ​ទទួល​ប្រាក់​ក្រៅ​ប្រទេស ។ បច្ចុប្បន្ន​នេះ​ធនាគារ​អេស៊ីលីដា មាន​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ដូច​ខាង​ក្រោម ៖

សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​ អាច​ទំនាក់ទំនង​តាម​លេខ​៖ ០២៣ ៩៩៤ ៤៤៤/015 999 233

The post សេវ​លេខ​ធនាគារ​ធំ ៣ នេះទុក ការពារ​​វេរលុយ​ខុស​កុង​ ប្រញាប់ខល​ទាក់ទង​បន្ទាន់ appeared first on .

​ណែនាំ​ឲ្យ​ស្គាល់​ធនាគារ​ឯកជន​កំពូលទាំង ៥ ​នៅ​ស្រុក​ខ្មែរ​ មាន​មួយ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៧៩
​គ្រប់​ធនាគារ​នៅប្រទេស​កម្ពុជា​​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ធនាគារ​ជាតិ​កម្ពុជាដែល​កកើត​ដំបូង​ឆ្នាំ ១៩៥៤ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវស៍​សូម​លើក​បង្ហាញ​ពី​ប្រវត្តិ​ត្រួសៗ​នៃ​ធនាគារ​ឯកជន​កំពូល​ទាំង ៥ ដែល​កំពុង​មាន​សក្ដានុពល​បំផុត​នៅ​ប្រទេស​កម្ពុជា​ដូច​តទៅ៖

ធនាគារ​អេស៊ីលីដា

ធនាគារ ACLEDA Bank Plc បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ដែល​មាន​ទីតាំង​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ និង​មាន​ ២៦១ សាខា​ទូទាំង​ប្រទេស​ ហើយ​ថែម​ទាំង​មាន​ ៤២ សាខា​នៅ​ប្រទេស​ឡាវ និង ៧​ថែមទៀត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។ ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ចាត់ទុក​ជា​ធនាគារ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បើ​គិត​ទៅ​លើ​ចំនួន​អតិថិជន និង​ស្ថិតិ​ទ្រព្យសម្បត្តិ​សរុប។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០២០៖ ៤០៥,៩៦ លាន​ដុល្លារ
-​ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០២០៖ ១៤១,៥ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០២០៖ ៦,៥៥ ពាន់​លាន​ដុល្លារ

ធនាគារ​កាណាឌីយ៉ា

ជា​ធនាគារ​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស ដែល​មាន​ទំហំ​ទីផ្សារ​នៃ​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី​ច្រើន​បំផុត។ ធនាគារ​មួយ​នេះ​មាន​ទីតាំង​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ និង​មាន ៥៧ សាខា​ទូទាំង​ប្រទេស បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩១ ដែល​គ្រានោះ​មាន​ឈ្មោះ Canadia Gold & Trust Corporation Ltd។ ២ ឆ្នាំ​បន្ទាប់​ប្ដូរ​ឈ្មោះ​ទៅ​ជា​ធនាគារ Canadia Bank Ltd., និង​នៅ​ឆ្នាំ ២០០៣ ប្ដូរ​ទៅ​ជា ធនាគារ​ Canadia Bank Plc រហូត​មក​ទល់​សព្វថ្ងៃ​។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ២១៧,២ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ១២២,៦ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ៦,៥៥ ពាន់​លាន​ដុល្លារ

ធនាគារ ABA Bank

ជា​ធនាគារ​លេចធ្លោ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឈាន​មុខ​គេ​​ ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ដល់​អតិថិជន​។ ​ធនាគារ​ ABA​បង្កើត​ឡើង​នៅឆ្នាំ ១៩៩៦ ដែល​កាល​នោះ​មាន​ឈ្មោះ Advanced Bank of Asia Limited។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ២១២,៤ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ១២៧,៤ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ៤,៣៩ ពាន់​លាន​ដុល្លារ

ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា

Foreign Trade Bank of Cambodia ឬ​គេ​និយម​ហៅ​កាត់ FTB គឺ​ជា​ធនាគារ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​ ពោល​គឺ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​ឈរ​ជើង​មាន​ឈ្មោះ​បោះ​សំឡេង​ដល់​សព្វថ្ងៃ។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៩៖ ៣៧,៤៥ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៩៖ ២៥ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៩៖ ១,៤៩ ពាន់​លាន​ដុល្លារ

ធនាគារ J Trust Royal Bank

កាលពី​ដើម​ឡើយ​វា​មាន​ឈ្មោះ​ថា ANZ Royal Bank ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ តែ​ក្រោយ​មក​នៅ​ខែ​សីហា ២០១៩ ក៏​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ធនាគារ J Trust Royal និង​ដំណើរការ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន J Trust Co., Ltd។
-ប្រាក់ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៦៖ ៤៧,៤៤ លាន​ដុល្លារ
​-ប្រាក់ចំណេញ​គិត​ត្រឹម​ឆ្នាំ​២០១៦៖ ២១,០៣ លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​២០១៦៖ ១,០៤ ពាន់​លាន​ដុល្លារ៕

ប្រភព: corporatefinanceinstitute

The post ​ណែនាំ​ឲ្យ​ស្គាល់​ធនាគារ​ឯកជន​កំពូលទាំង ៥ ​នៅ​ស្រុក​ខ្មែរ​ មាន​មួយ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៧៩ appeared first on .

ស្រួលៗ​មាន​អេស៊ីលីដាល​ម៉ូបាល អាច​យក​បើ​កចាយ​ទូទាំងពិភពលោក
ធនាគារ​អែស៊ីលីដា បាន​ធ្វើ​ការ​បញ្ជាក់​ថា ចាប់ពីពេលនេះតទៅ អតិថិជន​អាច​ទូទាត់ពេលទៅក្រៅប្រទេសទៀតលែងពិបាកទៀតហើយ​ជាមួយ​អេស៊ីលីដាម៉ូបាល ស្កែនទូទាត់ទូទាំងពិភពលោក តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត និងវីសា បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់។

បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​អេស៊ីលីដា អតិថិជនដែលមានអែបអេស៊ីលីដាម៉ូបាល ត្រូវ​ភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬប័ណ្ណវីសាដើម្បីអាចស្កែនទូទាត់តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត ឬវីសា បានទាំងក្នុង និងក្រៅប្រទេស នៅតាមហាងលក់ទំនិញ-សេវាកម្ម ដែលមាននិមិត្តសញ្ញារបស់ម៉ាស្ទ័រកាត ឬវីសានៅលើឃ្យូអរកូដ។

សូមពិនិត្យមើលរបៀបភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬវីសា ជាមួយអេស៊ីលីដាម៉ូបាល៖ https://www.acledabank.com.kh/qr/toanchet?usrManual=linkcard

The post ស្រួលៗ​មាន​អេស៊ីលីដាល​ម៉ូបាល អាច​យក​បើ​កចាយ​ទូទាំងពិភពលោក appeared first on .

ត្រីមាស​ទី ១ ធនាគារ អេស៊ីលីដា​​កើប​​ប្រាក់ចំណេញ​បាន​ជាង ៤៤ លាន​ដុល្លារ
ធនាគារ អេស៊ីលីដា បានប្រកាស​រក​ប្រាក់ចំណេញ​បាន​ជាង ៤៤ លាន​ដុល្លារ​នៅ​ត្រីមាស​ទី១ ឆ្នាំ​២០២១​នេះ។

បើតាមរបាយការណ៍ហិរញ្ញវត្ថុ​របស់ធនាគារ អេស៊ីលីដា បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ប្រាក់ចំណេញ​បាន​កើនជាង៣១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ៣៣,៥៨៥,១២១ដុល្លារ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន៦,៧៧១,៧៧៦,៧១០ដុល្លារ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ និងចំណេញបានជាង១៤១លានដុល្លារ៕

The post ត្រីមាស​ទី ១ ធនាគារ អេស៊ីលីដា​​កើប​​ប្រាក់ចំណេញ​បាន​ជាង ៤៤ លាន​ដុល្លារ appeared first on .