ធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងហុងកុង ប្រឈមមុខនឹងការសងលុយជាង ៣០០លានដុល្លារ ជុំវិញការឆេះអាគារដ៏សាហាវ
ក្រុមហ៊ុនធានារ៉ាប់រង China Taiping ដែលជាក្រុមហ៊ុនធានារ៉ាប់រងនៃអគារផ្ទះអាផាតមិនមួយកន្លែងនៅទីក្រុងហុងកុង ជាកន្លែងដែលអគ្គីភ័យដ៏សាហាវបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៩៤ នាក់ កំពុងប្រឈមមុខនឹងការសងលុយរហូតដល់ទៅ ២,៦ពាន់លានដុល្លារហុងកុង (ឬស្មើប្រមាណ ៣៣៤លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុន China Taiping ត្រូវបានគេរាយការណ៍ទៀតថា នឹងជាអ្នកទទួលខុសត្រូវទាំងស្រុងរបស់ភាគីទីបី និងសំណងសម្រាប់បុគ្គលិក សម្រាប់ការងារត្រួតនិត្យនៅអាគារ Wang Fuk Court ក្នុងសង្កាត់ Tai Po ដែលជាកន្លែងអគ្គីភ័យបានឆាប់ឆេះឡើង កាលពីថ្ងៃពុធ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន China Taiping ក៏នឹងត្រូវរាប់រងលើចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាធានារ៉ាប់រងពេញលេញ បូករួមទាំងទឹកប្រាក់ ៥០លានដុល្លារហុងកុងបន្ថែម សម្រាប់ហេតុការណ៍កើតឡើងនេះ។

ក្រុមហ៊ុនធានារ៉ាប់រងក៏នឹងផ្តល់សំណងដល់បុគ្គលិកចំនួន ២០០លានដុល្លារហុងកុងបន្ថែមទៀត សម្រាប់គម្រោងនេះផងដែរ។ ដោយសម្រាប់ការធានារ៉ាប់រងទៅលើការខូចខាតទ្រព្យសម្បត្តិទូទៅ China Taiping នឹងត្រូវចំណាយអស់ប្រមាណ ២ពាន់លានដុល្លារហុងកុងបន្ថែមទៀត។

ជារួមមក នេះមានន័យថា ការប៉ះពាល់របស់ក្រុមហ៊ុនធានារ៉ាប់រង China Taiping អាចឈានដល់ ២,៦ពាន់លានដុល្លារហុងកុង ឬស្មើប្រហែល ៩,៣% នៃប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំនេះ។

ជម្រាបជូនផងដែរថា យ៉ាងហោចណាស់មានមនុស្ស ៩៤ នាក់បានស្លាប់ និង ៧៦ នាក់រងរបួស។ អាជ្ញាធរបាននិយាយថា ពួកគេបានពន្លត់អណ្តាតភ្លើងនៅក្នុងប្លុកចំនួនបួន ក្នុងចំណោមប្លុកចំនួនប្រាំពីរដែលរងផលប៉ះពាល់ ដោយអគ្គីភ័យឆាប់ឆេះយ៉ាងសាហាវកាលពីថ្ងៃពុធ។ ក្រុមប៉ូលីសបានសន្និដ្ឋានថា អគ្គីភ័យនេះអាចបណ្តាលមកពីក្រុមហ៊ុនសំណង់ធ្វេសប្រហែលយ៉ាងខ្លាំង ដោយប្រើប្រាស់សម្ភារៈមិនមានសុវត្ថិភាព៕​

The post ក្រុមហ៊ុនធានារ៉ាប់រងហុងកុង ប្រឈមមុខនឹងការសងលុយជាង ៣០០លានដុល្លារ ជុំវិញការឆេះអាគារដ៏សាហាវ appeared first on .

ក្រុមហ៊ុនធានា​រ៉ាប់រង​ថៃ​ អាច​នឹងបង់​ប្រាក់សំណងខ្ទង់​រាប់ពាន់​លាន​បាត​ ជុំវិញ​គ្រោះ​រញ្ជួយដីដ៏កាចសាហាវ
អគារការិយាល័យអគ្គសវនករកម្ពស់ ៣៤ ជាន់នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបាក់រលំបន្ទាប់ពីទទួលរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា កាលពីពេលថ្មីៗនេះ អាចនឹងទទួលបានសំណងជាទឹកប្រាក់ចំនួនជាង ១ពាន់លានបាត (ប្រមាណជិត ៣០លានដុល្លារ) ដោយអាស្រ័យលើវឌ្ឍនភាពនៃការសាងសង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានេះ យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក The Nation បានរាយការណ៍កាលពីថ្ងៃទី២៩ ខែមីនាថា ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកជំនាញមកពីអាជ្ញាធរនិយតកម្មធានារ៉ាប់រងថៃ (OIC) បានបង្កើតក្រុមប្រឹក្សាភិបាលមួយដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ មានប្រភពដើមនៅប្រទេសមីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានបន្តរាលដល់មកដល់ប្រទេសថៃ និងធ្វើឲ្យដួលរលំទាំងស្រុងនៃអគារការិយាល័យអគ្គសវនករ ក្នុងទីក្រុងបាងកក មានកម្ពស់ ៣៤ ជាន់ ដែលកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។ អគារ​នេះ​បាន​សាងសង់​រួចរាល់​ប្រមាណ​ជា ៣០% ដោយ​ចំណាយ​ថវិកា​អស់ ២,១ពាន់​លាន​បាត។

យ៉ាងណាមិញ ចំពោះគម្រោងសាងសង់អគារនេះផងដែរ ត្រូវបានស្ថិតនៅក្រោមលក្ខខណ្ឌនៃការធានារ៉ាប់រងលើហានិភ័យទាំងអស់ (CAR) ដែលមានតម្លៃសរុបប្រមាណ ២,២៤ពាន់លានបាត (៦៦លានដុល្លារ) ដែលបែងចែករវាងក្រុមហ៊ុនចំនួន ៤ ផ្សេងគ្នា ដោយក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រង Dhipaya (៤០%) ក្រុមហ៊ុន Bangkok Insurance (២៥%) ក្រុមហ៊ុនធានារ៉ាប់រងអាគ្នេយ៍ ២៥%) និងក្រុមហ៊ុន Viriyah Insurance (១០%) ។

នាយកក្រុមហ៊ុនធានារ៉ាប់រង Bangkok Insurance លោក Apisit Anantanatarat បាននិយាយថា OIC និងក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធផ្សេងទៀត នៅតែបន្តវាយតម្លៃការខូចខាតទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណបឋមបង្ហាញថា ការខូចខាតអាចមានលើសពី ១ពាន់លានបាត ដោយផ្អែកលើដំណើរការសាងសង់នាពេលបច្ចុប្បន្ន។

រម្លឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុង Mandalay ។ ហើយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ក៏បានធ្វើឲ្យប្រជាជន​ក្នុង​ប្រទេស​ជិត​ខាង​ជា​ច្រើន​ដូច​ជា ថៃ ឥណ្ឌា ចិន និង​វៀតណាម ក៏​មាន​អារម្មណ៍​ញ័រ​ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតនៅក្នុងប្រទេសថៃ ក៏កំពុងទទួលយកការទាមទារសំណងសម្រាប់អចលនទ្រព្យដែលរងផលប៉ះពាល់ផ្សេងទៀតផងដែរ ដោយរាប់ចាប់ពីអគារខ្ពស់ៗ អគារការិយាល័យ ខុនដូ មន្ទីរពេទ្យ រហូតដល់យានយន្តក្នុងទីក្រុងបាងកក និងទីក្រុងធំៗផ្សេងទៀត។ ពួកគេនិយាយថាទំហំពិតប្រាកដនៃការខូចខាតនេះ អាចនឹងដឹងកាន់តែច្បាស់ នៅសប្តាហ៍ក្រោយ៕

The post ក្រុមហ៊ុនធានា​រ៉ាប់រង​ថៃ​ អាច​នឹងបង់​ប្រាក់សំណងខ្ទង់​រាប់ពាន់​លាន​បាត​ ជុំវិញ​គ្រោះ​រញ្ជួយដីដ៏កាចសាហាវ appeared first on .

ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air
ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។

គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន Samsung Fire & Marine Insurance, KB Insurance, DB Insurance, Meritz Fire & Marine Insurance និង Hana Insurance ខណ:កម្រិតទូទាត់ជាក់លាក់របស់ក្រុមហ៊ុននីមួយៗមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែធ្នូ លោក Song Kyung-hoon ប្រធានផ្នែកគាំទ្រនៅ Jeju Air បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងបែងចែកជំនួយចាំបាច់ទាំងអស់ ទៅកាន់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីទទួលបានប្រាក់ធានារ៉ាប់រងក្នុងចំនួនរាប់ពាន់លានដុល្លារនេះ។

ទន្ទឹមនឹងនេះ អាជ្ញាធរកូរ៉េខាងត្បូង បានបង្កើតប្រព័ន្ធមួយដើម្បីត្រួតពិនិត្យស្ថានភាពធានារ៉ាប់រងរបស់អ្នកដំណើរ ដើម្បីបង្កើនការការពារដល់ជនរងគ្រោះនៃសោកនាដកម្មនេះ។ ពួកគេ​ក៏​ធានា​ផងដែរ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំង​ប្រាំ​ បាន​ផ្តល់​សំណង​ពេញលេញ និង​ភ្លាមៗ​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​របួស។

ក្រុមហ៊ុនធានារ៉ាប់រង បាននិយាយទៀតថា ពួកគេនឹងផ្តល់សំណងដល់គ្រួសារជនរងគ្រោះភ្លាមៗនៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានបញ្ជាក់។ ចំណែកឯអ្នករងរបួសក៏នឹងត្រូវបង់ថ្លៃព្យាបាលភ្លាមៗផងដែរ៕

The post ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air appeared first on .

ក្រុមហ៊ុនធានារ៉ាប់រង ប្រឈមមុខនឹងការខាតបង់រាប់ពាន់លានដុល្លារ​ ជុំវិញករណីបាក់ស្ពាននៅ Baltimore
យោងតាមក្រុមអ្នកវិភាគ បានលើកឡើងថា ​ឧបត្តិហេតុនាវាបុកបាក់ស្ពាន​ Francis Scott Key ក្នុងទីក្រុង Baltimore អាចនឹងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ចំពោះការសងសំណងទៅលើការដឹកជញ្ជូន​ និងផលប៉ះពាល់ផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា​ មនុស្សចំនួន ៦នាក់​នៅតែបន្តបាត់ខ្លួន​​ បន្ទាប់ពីនាវាដឹកកុងតឺន័ររបស់ក្រុមហ៊ុនសិង្ហបុរីមួយ​ បានបុកបំផ្លាញស្ពានដ៏សំខាន់ក្នុងទីក្រុង Baltimore និងថែមទាំងបានបណ្តាលឲ្យមានការបិទផ្លូវចរាចរណ៍កប៉ាល់នៅក្នុងកំពង់ផែដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិក​ ផងដែរ។

ទន្ទឹមនឹងនេះ​ នៅពេលដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ​ ជុំវិញការបើកដំណើរការកំពង់ផែ Baltimore ឡើងវិញនៅពេលណានោះ​ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមអ្នកវិនិយោគ ឥឡូវនេះ​ កំពុងធ្វើការវាយតម្លៃអំពីទំហំនៃការខាតបង់​ ដោយសារតែផលប៉ះពាល់ជាច្រើន រូួមមានផ្នែកអចលនទ្រព្យ ទំនិញតាមផ្លូវសមុទ្រ ទំនួលខុសត្រូវ ឥណទានពាណិជ្ជកម្ម​ និងផលរំខានអាជីវកម្មដែលពាក់ព័ន្ធផ្សេងទៀត​ផងដែរ។

លើសពីនេះ លោក Marcos Alvarez នាយកគ្រប់គ្រងលើការវាយតម្លៃធានារ៉ាប់រងសកល នៅក្រុមហ៊ុន Morningstar DBRS បាននិយាយថា ៖”ការខាតបង់គឺអាស្រ័យលើរយៈពេលនៃការកកស្ទះ និងលក្ខណៈនៃការធានារ៉ាប់រងជុំវិញការរំខានដល់អាជីវកម្ម នៅកំពង់ផែ Baltimore ហើយចំពោះទំហំនៃការខាតបង់​ ដែលក្រុមហ៊ុនធនារ៉ាប់រង​​ ត្រូវប្រឈមមុខ​ អាចមានច្លោះពី ២ពាន់លានដុល្លារទៅ ៤ពាន់លានដុល្លារ”៕

The post ក្រុមហ៊ុនធានារ៉ាប់រង ប្រឈមមុខនឹងការខាតបង់រាប់ពាន់លានដុល្លារ​ ជុំវិញករណីបាក់ស្ពាននៅ Baltimore appeared first on .

វិស័យធានារ៉ាប់រងទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកក្នុងឆ្នំា២០២៣
អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៥ខែកុម្ភៈឆ្នំា២០២៤នេះថា វិស័យធានារ៉ាប់រងក្នុងប្រទេសទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកនៅក្នុងឆ្នំា២០២៣ ហើយការកើនឡើងនៃទំហំទឹកប្រាក់នេះបង្ហាញឱ្យឃើញថាវិស័យមួយនេះមានការីកចម្រើន។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ISJ ក្រៅប្រទេសស្តីពី «បេសកកម្មរបស់វិស័យធានារ៉ាប់រងទូទៅ ដើម្បីសុខុមាលភាពមនុស្សគ្រប់រូប» នៅថ្ងៃទី១៥កុម្ភៈនេះថា ផ្អែកលើស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបានក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ទីផ្សារមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២០% ដោយមានបុព្វលាភ(ប្រាក់បង់ប្រចំាឆ្នំា)ដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។

លោកបញ្ជាក់ថា «បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤១ ជាមួយនឹងទ្រព្យសកម្មជាង ១ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ តែប្រសិនបើពិនិត្យលើសូចនាករគន្លឹះ (១) អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច និង (២)ដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា ឃើញថា អត្រាភាគទានមានតែជាង ១% និងដង់ស៊ីតេមានតែជាង ២០ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលសូចនាករនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រង»។

លោកលើកឡើងថា ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងទូទៅជប៉ុន, វិទ្យាស្ថានធានារ៉ាប់រងទូទៅជប៉ុន និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះបានអញ្ជើញវាគ្មិនដែលមានចំណេះជំនាញខ្ពស់ និងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រង មកបង្ហាញ និងចែករំលែកចំណេះដឹងដ៏មានតម្លៃ ហើយសង្ឃឹមជឿជាក់ថាសិក្ខាសាលានេះនឹងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដែលអាចរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រង និង សេដ្ឋកិច្ចជាតិ៕ តាកែវ

The post វិស័យធានារ៉ាប់រងទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកក្នុងឆ្នំា២០២៣ appeared first on .

តាមពិតសេវាកម្មធានារ៉ាប់រងចាប់កំណើតដំបូងតាំងពីជិត ៣០០ឆ្នាំ មកមុនម៉្លេះ!
បើនិយាយដល់រឿងធានារ៉ាប់រង គឺត្រូវបានរកឃើញដំបូងដោយ លោក Benjamin Franklin នៅក្នុងទឹកដីសហរដ្ឋអាមេរិក នៅពេលដែលលោកបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Philadelphia Contributionship នៅក្នុងឆ្នាំ ១៧៥១ ហើយវាត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់ការធានារ៉ាប់រងចំពោះអគ្គីភ័យ។

ដោយឡែក សម្រាប់ការធារ៉ាប់រងលើរថយន្តវិញ គឺត្រូវបានគេយល់ឃើញថា បានកើតមាននៅមុនសម័យកាលរបស់ លោក Ben Franklin បន្តិច ប៉ុន្តែវាមិនមានការទទួលស្គាល់ទូលំទូលាយនោះឡើយ ។

លុះដល់ឆ្នាំ ១៨៩១ គ្រោះថ្នាក់ចរាចរណ៍ដំបូងបង្អស់បានកើតឡើង នៅពេលដែលលោក James William Lambert ដែលត្រូវស្គាល់ថាជាអ្នកបង្កើតរថយន្ត បានបើកបុកជាមួយឬសឈើ បណ្តាលឱ្យគាត់បាត់បង់ការគ្រប់គ្រង និងបន្តបុកជាបង្គោលភ្លើងបន្ថែមទៀត។ ជាសំណាងល្អ លោក Lambert និងអ្នករួមដំណើរជាមួយគាត់ មិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ។

ហើយរហូតដល់ឆ្នាំ ១៨៩៧ គោលការណ៍ចំពោះការធានារ៉ាប់រងលើរថយន្តដំបូងបំផុត ត្រូវបានចេញទៅឱ្យ លោក Gilbert J. Loomis នៅក្នុងទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយ លោក Loomis បានទិញយកសេវាពីក្រុមហ៊ុនធានារ៉ាប់រង Travelers  ក្នុងតម្លៃ ១ ០០០ ដុល្លារ សម្រាប់ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុរបស់គាត់ ប្រសិនបើរថយន្តរបស់គាត់ប៉ះត្រូវនរណាម្នាក់ ឬខូចខាតចំពោះផ្នែកណាមួយនៃរថយន្ត ។

Massachusetts និង Missouri នៅក្នុងឆ្នាំ ១៩០៣ បានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យអ្នកបើកបរទទួលបាន និងកាន់ប័ណ្ណបើកបរ ដែលជាការរឹងបន្តឹងទៅលើការបើកបរដំបូងបំផុត។ ហើយរហូតមកដល់ឆ្នាំ ១៩២៧ រដ្ឋ Massachusetts បានបង្កើតប្រវត្តិសាស្រ្ត ដោយបានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យម្ចាស់រថយន្តទាំងអស់ ចាំបាច់ត្រូវតែទិញយកធានារ៉ាប់រងរថយន្ត ។

នៅ ២៩ ឆ្នាំក្រោយមក រដ្ឋផ្សេងទៀត បានចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍ នៃច្បាប់ធានារ៉ាប់រងរថយន្តជាកាតព្វកិច្ច ហើយបានអនុវត្តតាមការដឹកនាំរបស់ រដ្ឋ Masssachusetts ដោយទីក្រុងញូវយ៉ក ចាប់ផ្តើមមុនគេ និង North Carolina បានអនុវត្តបន្ទាប់ ។

រហូតមកទល់សព្វថ្ងៃនេះ ការធានារ៉ាប់រងចំពោះយានយន្តពិតជាមានសារ:សំខាន់ខ្លាំង គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ព្រោះថាប្រសិនមានករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងទេនោះ ពេលមានគ្រោះថ្នាក់នៅលើដងផ្លូវ រាល់ការចំណាយ ឬខូចខាត នឹងត្រូវប្រើប្រាស់ប្រាក់របស់ខ្លួនផ្ទាល់ ។

ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោង​នឹង​កំណត់​ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំង​អស់ ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​​​​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ​ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែ​ម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ថ្លែង​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ទិវា​ធានារ៉ាប់រង កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២៕

The post តាមពិតសេវាកម្មធានារ៉ាប់រងចាប់កំណើតដំបូងតាំងពីជិត ៣០០ឆ្នាំ មកមុនម៉្លេះ! appeared first on .