នាយករដ្ឋមន្ត្រីសិង្ហបុរី

សិង្ហបុរី ត្រៀមដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីដល់ជិត ៣លានដុល្លារ
ប្រាក់បៀវត្សរ៍រដ្ឋមន្ត្រីក្នុងប្រទេសសិង្ហបុរី ដែលស្ថិតក្នុងចំណោមប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងពិភពលោកស្រាប់ទៅហើយនោះ នឹងបន្តកើនឡើងបន្ថែមទៀតចាប់ពីថ្ងៃទី១៥ ខែតុលា ដែលវានឹងធ្វើឱ្យប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋដែនកោះមួយនេះ កើនឡើង ៦៤% រហូតដល់ ៣,៦លានដុល្លារសិង្ហបុរី (ឬប្រមាណ ២,៨៥លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានបំផុតលំដាប់ទីពីរក្នុងពិភពលោកផ្អែកលើ ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ បន្ទាប់ពីប្រទេសស្វីស បានផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់បំផុតដល់ថ្នាក់ដឹកនាំនយោបាយរបស់ខ្លួន ដើម្បីទាក់ទាញបុគ្គលិកដែលមានសមត្ថភាព និងទប់ស្កាត់អំពើពុករលួយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ បានក្លាយជាប្រធានបទដ៏រសើបមួយនៅក្នុងប្រទេស ដោយសារតែកម្មករទទួលបានប្រាក់ឈ្នួលជាមធ្យម ៥ ៧៧៥ដុល្លារសិង្ហបុរីក្នុងមួយខែ គិតក្នុងឆ្នាំ២០២៥ ដែលជាចំនួនខុសគ្នាឆ្ងាយបើធៀបទៅនឹងមន្ត្រី។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលស្គាល់ពីភាពរសើបនៃបញ្ហានេះ នៅក្នុងថ្លែងការណ៍មួយនៅឯសភា កាលពីថ្ងៃទី៨ កញ្ញា ដោយលោកបានលើកឡើងថា ប្រាក់បៀវត្សរ៍ផ្នែកនយោបាយគឺជាប្រធានបទដ៏លំបាក និងប៉ះពាល់ដល់អារម្មណ៍។

គួរឲ្យដឹងថា លោក Wong ដែលបច្ចុប្បន្នមានប្រាក់បៀវត្សរ៍ ១,១លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ នឹងទទួលបានប្រាក់បៀវត្សរ៍ថ្មីដែលអាចកើនឡើងរហូតដល់ ១,៨លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ អាស្រ័យលើសមត្ថភាពការងារ និងការទទួលខុសត្រូវ។

ជម្រាបជូនថា បើប្រៀបធៀប នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងក្លាយជាមេដឹកដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុត ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបានប្រាក់បៀវត្សរ៍ ២៣០ ០០០ដុល្លារ ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបាន ៤០០ ០០០ដុល្លារ៕​

The post សិង្ហបុរី ត្រៀមដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីដល់ជិត ៣លានដុល្លារ appeared first on .

ប៊ិករបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃលក់ ​ក្នុង​តម្លៃជិត ៤ សែនដុល្លារ
ប៊ិកប្រើទឹក​ថ្នាំ​ធ្វើឡើងពីប្រាក់​របស់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី ក្វាន់យូ ត្រូវបាន​ដាក់ដេញថ្លៃលក់​បានក្នុង​តម្លៃ ៣៦០ ០០០ដុល្លារ ដែល​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​ដំបូងរហូតដល់ទៅដប់​ដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

ប៊ិក Montblanc Meisterstuck លេខ ១៤៦ ដែល​ធ្វើ​ពី​ប្រាក់​រឹង និងមាន​ឆ្លាក់​អក្សរ “SM Lee Kuan Yew” រួមទាំងបានចុះសម័យកាល​ដែល​លោក លី ក្វាន់យូ បាន​បម្រើការ​ជារដ្ឋមន្ត្រីជាន់ខ្ពស់​ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ២០០៤ ផងដែរ។ ប៊ិកនេះ​ជា​កេរ្តិ៍តំណែលដ៏អស្ចារ្យនៃ​អាជីព​នយោបាយ​របស់​លោក បន្ទាប់​ពី​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​សិង្ហបុរីអស់រយៈពេល ៣១ឆ្នាំ។

គួរឲ្យដឹងថា ប៊ិកនេះត្រូវបានដាក់ដេញថ្លៃជាលើកដំបូងក្នុងឆ្នាំ២០០៣ ដោយទទួលបានតម្លៃ ៤០ ៥០០ដុល្លារ។ នៅពេលនោះ កូនស្រីរបស់លោក លី គឺអ្នកស្រី Lee Wei Ling បានរៀបចំការដេញថ្លៃរបស់របរគ្រួសារចំនួន ៨៨ មុខនៅលើ Sotheby ដើម្បីរៃអង្គាសប្រាក់សម្រាប់ The Tent ដែលជាអង្គការសប្បុរសធម៌មួយដែលជួយក្មេងស្រីជំទង់ដែលមានវិបត្តិ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ ប៊ិក Montblanc Meisterstuck ត្រូវបានគេឃើញដាក់នៅ​ក្នុង​ការ​ដេញថ្លៃ​ម្តងទៀត នៅលើអ៊ីនធឺណិត ដែល​រៀបចំ​ដោយ Hotlotz កាលពី​ថ្ងៃ​ទី១៦ ខែ​សីហា។ ហើយតម្លៃ​ចុងក្រោយរបស់វា ​គឺបានកើនឡើងរហូតដល់ ៣៦០ ០០០ដុល្លារ (រួម​ទាំង​កម្រៃ​ជើងសារ) ដែល​ខ្ពស់​ជាង​តម្លៃ​រំពឹង​ទុកដល់ទៅ ១០ដងឯណោះ។

ជម្រាបជូនថា លោក លី ក្វាន់យូ គឺជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសសិង្ហបុរី ដែលគ្រប់គ្រងប្រទេសពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ លោកបានបន្តបម្រើការជារដ្ឋមន្ត្រីជាន់ខ្ពស់រហូតដល់ឆ្នាំ២០០៤ និងជារដ្ឋមន្ត្រីណែនាំរហូតដល់ឆ្នាំ២០១១ មុនពេលលោកទទួលមរណភាពក្នុងខែមីនា ឆ្នាំ២០១៥។ លោកត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរប្រទេសសិង្ហបុរីពីអតីតអាណានិគមអង់គ្លេសដ៏ក្រីក្រទៅជាសង្គមមួយក្នុងចំណោមសង្គមដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងមានស្ថិរភាពបំផុតរបស់ពិភពលោក៕​

The post ប៊ិករបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃលក់ ​ក្នុង​តម្លៃជិត ៤ សែនដុល្លារ appeared first on .

អនាគតនាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី មានភាពលេចធ្លោខ្លាំង ក្នុងសម័យកូវីដ-១៩
ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសសិង្ហបុរី នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណ:ពេលដែលមេដឹកនាំបច្ចុប្បន្នរបស់ប្រទេស គឺលោក Lee Hsien Loong បានប្រកាសថា លោកនឹងផ្ទេរតំណែងរបស់ខ្លួន ទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ពោលគឺនៅមុនការបោះឆ្នោតសកលត្រូវធ្វើឡើង។

លោក Wong ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរីផងនោះ ទទួលបានការទុកចិត្តយ៉ាងខ្លាំង ពីសំណាក់លោក Lee បន្ទាប់ពីលោកបង្ហាញពីគុណសម្បត្តិជាច្រើន ជាពិសេសនៅអំឡុងពេលប្រទេស បានជួបប្រទះជាមួយវិបត្តិកូវីដ-១៩ ។

ប្រជាប្រិយភាពរបស់លោក Wong បានកើនខ្លាំងឡើង អំឡុងពេលលោក ត្រូវបានតែងតាំងធ្វើជាប្រធានក្រុមការងារជំងឺរាតត្បាតរបស់ប្រទេស។ ក្រុមនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ចំពោះការដោះស្រាយជំងឺរាតត្បាតរបស់ខ្លួន ដែលរក្សាចំនួនអ្នកស្លាប់ឱ្យនៅកម្រិតទាបបំផុត ជាមួយនឹងលើកទឹកចិត្តឱ្យមានការចាក់វ៉ាក់សាំង និងការគ្រប់គ្រងដោយជោគជ័យ ក្នុងការកាត់បន្ថយការធ្វើដំណើរ។

ក្រឡេកមកមើលប្រវត្តិរបស់លោក Wong វិញ លោកបានកើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៧២ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ក្នុងគ្រួសារមួយ ដែលមានឪពុកធ្វើជានាយកផ្នែកលក់ក្នុងក្រុមហ៊ុនមួយ និងម្តាយធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ក្នុងស្រុកកំណើតរបស់លោកផ្ទាល់តែម្តង។

លោក Wong បានចូលរៀននៅសាលាបឋមសិក្សា Haig Boys ដែលឥឡូវប្តូរទៅជាសាលាបឋមសិក្សា Tanjong Katong មុនបន្តទៅរៀននៅសាលាបច្ចេកទេស Tanjong Katong និងមហាវិទ្យាល័យ Victoria Junior ។

លោក Wong បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ ជាមួយនឹងមុខជំនាញផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Wisconsin-Madison ក្នុងឆ្នាំ ១៩៩៤ មិនតែប៉ុណ្ណោះ​លោកក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្ត ពីសាកលវិទ្យាល័យ Michigan ក្នុងឆ្នាំ ១៩៩៥ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០៤ ផងដែរ។

លោក Wong បានចាប់ផ្តើមអាជីពដំបូង ជាសេដ្ឋវិទូ ស្ថិតនៅក្នុងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅឆ្នាំ ១៩៩៧ មុនពេលផ្លាស់ទៅកាន់ក្រសួងហិរញ្ញវត្ថុ ក្នុងខែមករា ឆ្នាំ ២០០២ ហើយបន្ទាប់មកប្តូរទៅកាន់ក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០០៤ ដែលជាកន្លែងលោកបម្រើការជានាយកផ្នែកហិរញ្ញវត្ថុ រហូតដល់ខែឧសភា ឆ្នាំ ២០០៥។

ក្រោយពីនោះ លោក Wong បានចូលបម្រើការជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រីលោក Lee Hsien Loongនៅចន្លោះខែឧសភា ឆ្នាំ ២០០៥ និងខែសីហា ឆ្នាំ ២០០៨។ រហូតដល់ខែកញ្ញា ឆ្នាំ ២០០៨ លោក Wong បានក្លាយជានាយករងប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល និងបន្តឡើងកាន់តំណែងជានាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០០៩។

ចំពោះឆាកនយោបាយ លោក Wong បានចូលរួមជាមួយគណបក្សសកម្មភាពប្រជាជន ក្នងការបោះឆ្នោតសកល នៅឆ្នាំ ២០១១ ហើយពេលនោះលោក ត្រូវបានគេជ្រើសរើសឱ្យធ្វើជាសមាជិកសភា តំណាងឱ្យសង្កាត់ Boon Lay ខណ:លោក ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងអប់រំ និងជាក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី ផងដែរ។

រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីមួយចំនួននៅក្នុងបក្ស លោក Wong ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលនេះ កាន់តែពង្រឹងតួនាទីរបស់លោក ដើម្បីក្លាយជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្ត ពីលោក Lee Hsien Loong ។

ឥឡូវនេះ លោក Wong កំពុងដឹកនាំក្រុម Forward SG ដែលផ្តោតទៅលើការពិគ្រោះជាសាធារណៈ ក្នុងការចង្អុលបង្ហាញទៅកាន់ចំណុចខ្វះខាតក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលការងារ និងគោលនយោបាយបរិស្ថានរបស់ប្រទេស ខណ:ក្រុមអ្នកវិភាគយល់ឃើញថាការបង្កើតក្រុមនេះ អាចជាដើមទុនធំមួយ ជួយឱ្យលោក Wong បង្កើនប្រជាប្រិយភាពបន្ថែមទៀត សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ខ្លួន៕

The post អនាគតនាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី មានភាពលេចធ្លោខ្លាំង ក្នុងសម័យកូវីដ-១៩ appeared first on .

នាយករដ្ឋមន្ត្រីសិង្ហបុរី​ លោក Lee Hsien Loong ប្រកាសផ្ទេរតំណែង មុនការបោះឆ្នោតសកលត្រូវធ្វើឡើង
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅកាន់អ្នកបន្តវេន នៅក្នុងគណបក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាច ពោលគឺនៅមុនពេលការបោះឆ្នោតសកល ត្រូវបានធ្វើឡើងនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក Lee ដែលបច្ចុប្បន្នមានវ័យ ៧១ ឆ្នាំ បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ភ្លាមៗ នៅពេលដែលខួបលើកទី៧០ របស់គណបក្ស PAP ត្រូវប្រារព្ធធ្វើឡើង នៅខែវិច្ឆិកា ឆ្នាំ ២០២៤។

ដោយថ្លែងទៅកាន់សមាជិកបក្ស PAP នៅថ្ងៃអាទិត្យនេះ លោក Lee បានបង្ហើបថា លោក Wong បានបង្ហាញពីគុណសម្បត្តិរបស់ខ្លួនគ្រប់គ្រាន់ហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ជាពិសេសនៅអំឡុងពេលប្រទេស បានជួបប្រទះជាមួយវិបត្តិកូវីដ-១៩ ហើយពុំមានហេតុផលអ្វី ដើម្បីពន្យារពេលការផ្ទេរអំណាចទៀតនោះឡើយ។

លោក Lee បាននិយាយទៀតថា ៖ “ហេតុដូច្នេះហើយ ខ្ញុំមានបំណងប្រគល់អំណាចទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong នៅមុនការបោះឆ្នោតអាណត្តិក្រោយ។ ហើយបន្ទាប់​មក ខ្ញុំនឹងទៅកន្លែងណា ដែលគាត់គិតថាខ្ញុំមានប្រយោជន៍ អាចបន្តជួយប្រទេសជាតិ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​គាត់ ​និង​ក្រុមអ្នកបន្តវេន​របស់គាត់​ ឱ្យ​យកឈ្នះការបោះឆ្នោតជាសកល នៅពេលខាងមុខ​”​។

ជម្រាបជូនផងដែរថា លោក Wong ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងការអភិវឌ្ឍជាតិ ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ជុំវិញការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់ប្រទេសសិង្ហបុរី ដោយសម្រេចបាននូវអត្រាឆ្លង និងការស្លាប់ទាបបំផុតមួយលើពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតចាប់ផ្តើមដំបូង ៕

The post នាយករដ្ឋមន្ត្រីសិង្ហបុរី​ លោក Lee Hsien Loong ប្រកាសផ្ទេរតំណែង មុនការបោះឆ្នោតសកលត្រូវធ្វើឡើង appeared first on .