នាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្តេជ្ញាថានឹងធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន
នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានធ្វើការប្តេជ្ញាកាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា ថានឹងបន្តប្រឹងប្រែងធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន ខណៈពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្តារទំនាក់ទំនង​ទ្វេ​ភាគីឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Albanese បានលើកដូច្នេះ ក្នុងអំឡុងពិធីបើក​សម្ពោធ​ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិន (CIIE) នៅទីក្រុងសៀងហៃ ដែលត្រូវជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី ផងដែរ។

លោក Albanese បានថ្លែងថា ៖” ការចូលរួមផ្នែកសេដ្ឋកិច្ច នៅក្នុងន័យបែបស្ថាបនា រវាងប្រទេសនានា គឺបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ហេតុដូច្នេះហើយទើបរដ្ឋាភិបាលដែលខ្ញុំដឹកនាំ នឹងបន្តធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន បន្ថែមទៀត ” ។

គួរឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់មេដឹកនាំអូស្ត្រាលី ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ចំពេលប្រទេសទាំងពីរ កំពុងស្វែងរកការ​ផ្សះផ្សា​គ្នា បន្ទាប់ពីមានជម្លោះការទូតអស់រយ:ពេលជាយូរ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ចាប់តាំងពីចូលកាន់អំណាចមក រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Albanese ត្រូវបានគេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសចិន និងអូស្រ្តាលី ហាក់ចាប់ផ្តើមមានភាពល្អ​ប្រសើរ​ឡើងវិញ ដោយរនាំងពន្ធលើមុខទំនិញជាច្រើន ត្រូវបានដកចេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីពេលកន្លងទៅ៕

The post នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្តេជ្ញាថានឹងធ្វើការប្រកបដោយការស្ថាបនា ជាមួយប្រទេសចិន appeared first on .

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ប្រាក់រង្វាន់ហុងកុងដាក់លើសកម្មជននៅក្រៅប្រទេស ‘មិនអាចទទួលយកបានទេ’
នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយនាថ្ងៃទី ០៥ ខែកក្កដានេះថា វាគឺជារឿងដែលមិនអាចទទួលបានទាល់តែសោះ ដែលហុងកុងបានដាក់​ប្រាក់​រង្វាន់​លើ​ជនជាតិ​អូស្ត្រាលី ២រូប ក្នុងចំណោម​សកម្មជន ៨នាក់​ដែល​កំពុង​រស់នៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពី CNA។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី ០៤ ខែកក្កដានេះ នាយកប្រតិបត្តិ​ក្រុងហុងកុង លោក John Lee បាន​និយាយថា សកម្មជន ៨នាក់​ដែល​កំពុង​រស់នៅក្រៅប្រទេស កំពុង​ត្រូវបាន “តាមរកអស់មួយជីវិត” បន្ទាប់ពីទទួលបាន​ដីកា​តាមចាប់ខ្លួន ក្រោយរង​ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិ។

បន្ថែមពីនោះ ប៉ូលិសហុងកុង​ហ៊ាន​ផ្ដល់ប្រាក់រង្វាន់ ១លានដុល្លារហុងកុង ឬប្រហែល ១២៧ ៦៥៦ដុល្លារ សម្រាប់​ព័ត៌មាន​ដែលអាច​ឈានដល់​ការចាប់ខ្លួន​បុគ្គលទាំង ៨រូប ដែលក្នុងនោះ​រួមមាន​មេធាវីជនជាតិអូស្ត្រាលី Kevin Yam និងអតីតសមាជិកសភាហុងកុង Ted Hui ដែល​បាន​មក​រស់នៅ​ប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ២០២១។

ដោយឡែក នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា៖ វាគឺជារឿងមិនអាចទទួលយកបានឡើយ។ ពួកយើងនឹងបន្តធ្វើការជាមួយចិនតាមដែលអាចធ្វើទៅបាន និងប្រឆាំងចំពោះបញ្ហាសិទ្ធមនុស្ស​ជាដាច់ខាត។

ជម្រាបដែរថា សកម្មជនហុងកុងត្រូវបានចោទប្រកាន់ពីបទស្នើឱ្យមហាអំណាចបរទេស ដាក់ទណ្ឌកម្មលើហុងកុង និងចិន ហើយត្រូវបានរដ្ឋាភិបាលតាមចាប់ខ្លួន នៅក្រោមច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំងបានដាក់លើអតីតអាណានិគមអង់គ្លេសក្នុងឆ្នាំ ២០២០៕

The post នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ប្រាក់រង្វាន់ហុងកុងដាក់លើសកម្មជននៅក្រៅប្រទេស ‘មិនអាចទទួលយកបានទេ’ appeared first on .

នាយករដ្ឋមន្ត្រីអូស្ត្រាលី ណាត់ជួបស្ថាបនិក Microsoft ជាលើកដំបូង នៅភូមិគ្រឹះផ្ទាល់ខ្លួន
នាយករដ្ឋមន្ត្រី Anthony Albanese បានជួបសំណេះសំណាលជាមួយ​ស្ថាបនិក Microsoft លោក Bill Gates នៅឯភូមិគ្រឹះ Kirribilli House ដែលជាលំនៅឋានផ្លូវការទី ២ របស់ខ្លួន ខណៈការណាត់ជួបនេះទៀតសោត គឺជាជំនួបលើកដំបូងរវាងលោក និងមហាសេដ្ឋីអាមេរិក។

យោងតាម​ការចុះផ្សាយពី Dailymail បាន​បង្ហាញថា បុគ្គលទាំង ២ បាន​ជួបពិភាក្សា​លើ​បញ្ហា​បម្រែបម្រួលអាកាសធាតុ ថាមពល និងបញ្ហាសុខាភិបាលជាសកល ហើយក្នុងនោះ Bill Gates អះអាងថា លោកពេញចិត្ត​ក្នុងការ​បំពេញទស្សនកិច្ច​ទៅកាន់ប្រទេសអូស្ត្រាលី ស្របពេល​នាយករដ្ឋមន្ត្រីអូស្ត្រាលី សរសើរមហាសេដ្ឋីអាមេរិកមិនដាច់ពីមាត់ជុំវិញការធ្វើអំពើសប្បុរសធម៌។​

ដោយឡែក មហាសេដ្ឋីអាមេរិកវិញ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​លោក Anthony ជុំវិញ​ការ​សហការ​លើ​បញ្ហា​សុខាភិបាល​សកលលោក ដោយ​បាន​គាំទ្រ​មូលនិធិ Global Fund ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់៕

The post នាយករដ្ឋមន្ត្រីអូស្ត្រាលី ណាត់ជួបស្ថាបនិក Microsoft ជាលើកដំបូង នៅភូមិគ្រឹះផ្ទាល់ខ្លួន appeared first on .

នាយករដ្ឋមន្ត្រីអូស្ត្រាលីទទួលការរិះគន់ខ្លាំង អំឡុងពេលប្រទេសជួបគ្រោះទឹកជំនន់
កាលពី​ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albaneses កំពុង​ទទួល​ការ​រិះគន់ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ជុំវិញការចូលរួម​កម្មវិធីអាំងសាច់​របស់​មហាសេដ្ឋីមួយរូប អំឡុងពេល​រដ្ឋ New South Wales និង Western Australia កំពុង​មាន​បញ្ហា​គ្រោះទឹកជំនន់។

យោងតាម​ការ​ចុះផ្សាយពី MSN បាន​បង្ហាញថា នាយករដ្ឋមន្ត្រីអូស្ត្រាលី​បាន​ចូលរួម​កម្មវិធី​បែបឯកជន​របស់ Lindsay Fox ជា​ដែលជា​អ្នកមាន​បំផុត​មួយរូប​ប្រចាំប្រទេស ដែលមានរយៈពេលដល់ទៅ ៦ ម៉ោង​នៅចុងសប្ដាហ៍ នៅទីក្រុង Victoria។

សូមជម្រាបដែរថា បច្ចុប្បន្ន Western Australiaកំពុង​មាន​បញ្ហា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ប្រហែល ១ ០០០ នាក់ ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ខ្ទេចខ្ទី ហើយ​មាន​ការ​ព្យាករណ៍​ថា រដ្ឋាភិបាល​នឹង​ចំណាយពេល​យូរ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយនេះ៕

The post នាយករដ្ឋមន្ត្រីអូស្ត្រាលីទទួលការរិះគន់ខ្លាំង អំឡុងពេលប្រទេសជួបគ្រោះទឹកជំនន់ appeared first on .