នាយករដ្ឋមន្ត្រីអូស្ត្រាលី ណាត់ជួបស្ថាបនិក Microsoft ជាលើកដំបូង នៅភូមិគ្រឹះផ្ទាល់ខ្លួន

អន្តរជាតិ

នាយករដ្ឋមន្ត្រី Anthony Albanese បានជួបសំណេះសំណាលជាមួយ​ស្ថាបនិក Microsoft លោក Bill Gates នៅឯភូមិគ្រឹះ Kirribilli House ដែលជាលំនៅឋានផ្លូវការទី ២ របស់ខ្លួន ខណៈការណាត់ជួបនេះទៀតសោត គឺជាជំនួបលើកដំបូងរវាងលោក និងមហាសេដ្ឋីអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Dailymail បាន​បង្ហាញថា បុគ្គលទាំង ២ បាន​ជួបពិភាក្សា​លើ​បញ្ហា​បម្រែបម្រួលអាកាសធាតុ ថាមពល និងបញ្ហាសុខាភិបាលជាសកល ហើយក្នុងនោះ Bill Gates អះអាងថា លោកពេញចិត្ត​ក្នុងការ​បំពេញទស្សនកិច្ច​ទៅកាន់ប្រទេសអូស្ត្រាលី ស្របពេល​នាយករដ្ឋមន្ត្រីអូស្ត្រាលី សរសើរមហាសេដ្ឋីអាមេរិកមិនដាច់ពីមាត់ជុំវិញការធ្វើអំពើសប្បុរសធម៌។​

ដោយឡែក មហាសេដ្ឋីអាមេរិកវិញ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​លោក Anthony ជុំវិញ​ការ​សហការ​លើ​បញ្ហា​សុខាភិបាល​សកលលោក ដោយ​បាន​គាំទ្រ​មូលនិធិ Global Fund ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់៕