សិង្ហបុរី វ៉ាដាច់ហុងកុង ក្លាយជាទីក្រុងមានការចំណាយថ្លៃបំផុតសម្រាប់ការរស់នៅ

អន្តរជាតិ

សិង្ហបុរី បានឡើងមកឈរនៅចំណាត់ថ្នាក់កំពូល ពីលើទីក្រុងហុងកុង របស់ប្រទេសចិន ទីក្រុងឡុងដ៏របស់ចក្រភពអង់គ្លេស និងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ជាលើកដំបូង ក្នុងនាមជាទីក្រុង ដែលមានការចំណាយថ្លៃបំផុត សម្រាប់ការរស់នៅ។ នេះបើតាមរបាយការណ៍ពី Global Wealth and Lifestyle Report សម្រាប់ឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចំណាយទៅលើរថយន្ត និងសេវាធានារ៉ាប់រងសុខភាព នៅក្នុងប្រទេសសិង្ហបុរី គឺមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក ដោយផ្អែកលើមធ្យមភាគក្នុងលក្ខខណ្ឌរូបិយបណ្ណ័ប្រចាំប្រទេស ពោលគឺស្ថិតនៅក្នុងចំណោមទំនិញប្រើប្រាស់ចំនួន ១២ ប្រភេទ និងសេវាកម្មចំនួន ៨ ផ្សេងទៀត ដែលអ្នកមានទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ​នៅក្នុងទីក្រុងនេះ តែងបានធ្វើការចំណាយលើ ។

គួរឱ្យដឹងផងដែរថា សិង្ហបុរី គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដំបូងគេ នៅអាស៊ី ដែលបានធ្វើការបន្ធូរបន្ថយទៅលើការរឹងបន្តឹងកូវីដ-១៩ ដែលជាហេតុធ្វើឱ្យមានការហូរចូលនៃទ្រព្យសម្បត្តិយ៉ាងឆាប់រហ័សបំផុត នៅក្នុងរដ្ឋដីកោះមួយនេះ ។

មិនតែប៉ុណ្ណោះ បើតាមរបាយការណ៍ពី Global Wealth and Lifestyle ក៏បានគូបញ្ជាក់ទៀតផងដែរថា ប្រទេសសិង្ហបុរី មានតម្រូវការខ្ពស់សម្រាប់លំនៅដ្ឋាន ការអប់រំមានតម្លៃថ្លៃ និងតម្លៃនៃការរស់នៅជាទូទៅខ្ពស់ ។

ជម្រាបជូនផងដែរថា ទីក្រុងសៀងហៃ ដែលធ្លាប់កាន់កាប់តំណែងកំពូលតារាង នៅក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះមកកាន់ចំណាត់ថ្នាក់លេខ ២ វិញ ដោយសារតែមានការរឹតត្បិតខ្លាំង ទៅលើជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេលយូរ បើធៀបទៅនឹងទីក្រុងដទៃទៀត។ ខណ:ទីក្រុងហុងកុងបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ ស្របពេលទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង ជាប់នៅលេខបាតតារាង ក្នុងចំណោមទីក្រុងដែលត្រូវបានជ្រើសរើសចំនួន ២៥ នៅទូទាំងពិភពលោក៕