នាវាមុជទឹក

កិច្ចព្រមព្រៀងទិញនាវាមុជទឹករវាងថៃ និងចិន ជាប់គាំង ក្រោយអាល្លឺម៉ង់មិនព្រមលក់ម៉ាស៊ីនអោយ
រដ្ឋមន្ត្រីការពារជាតិថៃបាននិយាយថា រដ្ឋាភិបាលថៃអាចនឹងប្តូរចិត្តទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិនវិញ បន្ទាប់ពីក្រុមហ៊ុនផលិតរបស់ចិនមិនអាចបំពាក់ម៉ាស៊ីនដែលជាផលិតផលរបស់អាល្លឺម៉ង់បាន ដូចដែលធ្លាប់បានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដើម។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

ប្រទេសថៃបានបង់ប្រាក់ចំនួន ៧ពាន់លានបាត (១៩៣,៧លានដុល្លារ) ដល់ប្រទេសចិន សម្រាប់ការទិញនាវាមុជទឹក Yuan Class S26T ជាមួយនឹងការបំពាក់ម៉ាស៊ីនម៉ាស៊ូតដែលផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេល នៅពេលដែលអាល្លឺម៉ង់បានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់ការនាំចេញរបស់យោធាចិន។

យ៉ាងណាមិញមូលហេតុនៃការរឹតបន្តឹងនេះ ក៏មានការបញ្ជាក់ពីអនុព័ន្ធការពារជាតិរបស់អាល្លឺម៉ង់លោក Philipp Doert ផងដែរថា ប្រទេស​ចិន​មិន​បាន​សុំ​ ឬសម្របសម្រួល​ជាមួយ​ប្រទេស​អាល្លឺម៉ង់​មុន​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រវាង​ថៃ​និង​ចិន​ ដើម្បីមានសិទ្ធិអាចបំពាក់​ម៉ាស៊ីន​ MTU របស់​អាល្លឺម៉ង់ ចូលទៅក្នុងផ្នែកមួយនៃ​ផលិតផល​របស់​ពួកគេ​នោះ​ឡើយ។ នេះបើតាមប្រភពពីគេហទំព័រ New Mandala បានចុះផ្សាយកាលពីពេលកន្លងទៅ។

ក្នុងនោះដែរ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃថ្មីលោក ស្រេតថា ថាវីស៊ីន បាននិយាយថា រូបលោកបានស្នើទៅកាន់ទីក្រុងប៉េកាំង នៅក្នុងអំឡុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវកាលពីសប្តាហ៍មុនថា ខ្លួនចង់ទិញនាវាចម្បាំង ជំនួសឲ្យនាវាមុជទឹកវិញ។

ជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិថៃលោក Sutin Klungsang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅថ្ងៃអង្គារនេះថា យើងបានស្នើទៅកាន់ប្រទេសចិន ហើយពួកគេកំពុងពិចារណាវា ដូច្នេះពួកយើងនឹងមានការពិភាក្សាបន្ថែមទៀតអំពីផែនការថ្មីនៅសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីការពារជាតិរូបនេះដដែលបាននិយាយកាលពីសប្តាហ៍មុនថា ការទិញនាវាមុជទឹកនឹងត្រូវផ្អាកសិននៅពេលនេះ ហើយការបញ្ជាទិញនឹងបន្តឡើងវិញ ប្រសិនបើការពិភាក្សានៃភាគីទាំងអស់ទទួលបានលទ្ធផលវិជ្ជមាន។

ជម្រាបដែរថា ប្រទេសថៃបានបញ្ចប់កិច្ចព្រមព្រៀងទិញនាវាមុជទឹកដំបូងក្នុងចំណោមនាវាមុជទឹកទាំងបីកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ១៣,៥ពាន់លានបាត (៣៧៣,៥៥ លានដុល្លារ) ខណៈការបញ្ជាទិញនាវាមុជទឹកពីរផ្សេងទៀតត្រូវបានអនុម័តដោយសភានៅឆ្នាំ ២០២០ ក្នុងតម្លៃ ២២,៥ពាន់លានបាត (៦២២,៥៨លានដុល្លារ)៕

The post កិច្ចព្រមព្រៀងទិញនាវាមុជទឹករវាងថៃ និងចិន ជាប់គាំង ក្រោយអាល្លឺម៉ង់មិនព្រមលក់ម៉ាស៊ីនអោយ appeared first on .

ឆ្មាំសមុទ្រអាមេរិកសន្និដ្ឋានថា នាវាមុជទឹកបានផ្ទុះ ខណៈមនុស្សក្នុងនោះបាត់បង់ជីវិតទាំងអស់
កាលពីប៉ុន្មានម៉ោងមុននេះ ឆ្មាំសមុទ្រអាមេរិកបានទម្លាយព័ត៌មានទាក់ទងនឹង​ដំណឹង​របស់​នាវាមុជទឹក Titan របស់​ក្រុមហ៊ុន OceanGate Expeditions ដោយពួកគេជឿថា នាវាមុជទឹកនោះ​បាន​ផ្ទុះ ហើយមនុស្សនៅក្នុងនាវាទាំង ៥ នាក់ក៏ស្លាប់ទាំងអស់ដែរ។ នេះបើតាមការចុះផ្សាយពី CGTN។

“ពួកយើងជឿថា CEO Stockton Rush,លោក Shahzada Dawood និងកូនប្រុស Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nargeolet បានបាត់បង់ជីវិតហើយ។ ពួកយើង​សូមចូលរួមរំលែកទុកជាមួយ​វិញ្ញាណក្ខន្ធ​ទាំង ៥នាក់ ក៏ដូចជាក្រុមគ្រួសារសព​ផងដែរ”។ នេះបើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន OceanGate Expeditions។

សូមជម្រាបដែរថា កិច្ចសហប្រតិបត្តិការស្វែងរកនាវាមុជទឹក Titan រយៈពេល ៥ថ្ងៃត្រូវបាន​បញ្ចប់ បន្ទាប់ពី​មាន​ការ​រកឃើញនូវ​កម្ទេចកម្ទី​នាវា​ដឹកអ្នកដំណើរ ៥នាក់ ហើយ​ឆ្មាំសមុទ្រអាមេរិក​សន្និដ្ឋាន​ថា យានមួយនេះបានផ្ទុះ​ អំឡុងពេល​ព្យាយាម​ឡើងមក​ផ្ទៃទឹកវិញ។

គួររំលឹកបន្ថែមថា ដំណើរកម្សាន្ត​សោកនាដកម្ម​មួយ​នេះ គឺមានគោលបំណង​បញ្ជូន​មនុស្ស​មួយ​ក្រុមតូច ដើម្បី​ទៅទស្សនា​សាកសព​កប៉ាល់ទីតានិក ដែលបានលិច​កាលពីឆ្នាំ ១៩១២ ក្នុង​ជម្រៅ​រហូតដល់ ៣ ៨០០ ម៉ែត្រ ខណៈកន្លងមក​ក្រុមហ៊ុន OceanGate Expeditions តែងតែ​រៀបចំ​កញ្ចប់​ដំណើរកម្សាន្ត​មួយនេះ ប៉ុន្តែមិនដែលមាន​បញ្ហានោះឡើយ៕

The post ឆ្មាំសមុទ្រអាមេរិកសន្និដ្ឋានថា នាវាមុជទឹកបានផ្ទុះ ខណៈមនុស្សក្នុងនោះបាត់បង់ជីវិតទាំងអស់ appeared first on .

អ្នកធ្លាប់ទៅទស្សនាសាកសពកប៉ាល់ទីតានិក និយាយថា វាដូចជា “ប្រតិបត្តិការមរណៈ”
អំឡុងពេល​ក្រុមអ្នកសង្គ្រោះអន្តរជាតិ​កំពុង​ញាប់ដៃញាប់ជើង ក្នុងការ​ជួយសង្គ្រោះ​នាវាមុជទឹក Titan ដែលបាន​បាត់ដំណឹង ក្នុង​មហាសមុទ្រអាត្លង់ទិក ជាមួយគោលបំណងទៅ​ទស្សនា​សាកសព​កប៉ាល់ទីតានិក ដែលបាន​លិចអស់រយៈពេលជាង ១០០ ឆ្នាំ មានបុរសម្នាក់​អះអាងថា ប្រតិបត្តិការមួយនេះប្រៀបដូចជា “ប្រតិបត្តិការមរណៈ”។

លោក Arthur Loibl វ័យ ៦១ ឆ្នាំ ជាអ្នកជំនួញ និងជា​អ្នកផ្សងព្រេងចូលនិវត្តន៍ ធ្លាប់បាន​ចុះ​ទៅមើល​សាកសព​កប៉ាល់ទីតានិកដោយផ្ទាល់​កាលពី ២ឆ្នាំមុន ជាមួយ​ក្រុមហ៊ុន OceanGate Expeditions ហើយលោក​រៀបរាប់ថា ដំណើរកម្សាន្តមួយនោះ ប្រៀបដូចជាយកជីវិតទៅចោល។ នេះបើតាមការចុះផ្សាយពី CNA។

បុរសជនជាតិអាល្លឺម៉ង់​បានប្រាប់ទៅកាន់សារព័ត៌មាន AP ថា លោក​មាន​បំណង​ចង់​ទៅមើល​ទីតាំង​លិចកប៉ាល់ទីតានិក តាំងពីឆ្នាំ ២០១៦ ដែលគ្រានោះក្រុមហ៊ុនរុស្ស៊ី​មួយ ​ដាក់សំណើ​មកលោក ក្នុងតម្លៃ​កន្លះលានដុល្លារ សម្រាប់ការមុជដល់ទីតាំង ប៉ុន្តែលោកបដិសេធ។

រំលងបានមួយឆ្នាំ ក្រុមហ៊ុន OceanGate ក៏​បញ្ចេញប្រតិបត្តិការណ៍មួយនេះ ដោយចំណាយ​ទឹកប្រាក់​ប្រហែល ១១០ ០០០ ដុល្លារ សម្រាប់​ការ​មុជទៅបាតសមុទ្រ​ក្នុងឆ្នាំ ២០១៩ ប៉ុន្តែ​ដោយសារ​ការធ្វើតេស្តបរាជ័យ ដំណើរកម្សាន្ត​របស់លោក​ត្រូវ​ពន្យារពេល ២ឆ្នាំទៀត។

នៅឆ្នាំ ២០២១ ដំណើរកម្សាន្ត​ទៅកាន់​ទីតាំងលិច​កប៉ាល់ទីតានិក​ទទួលបានជោគជ័យ ដោយ​មាន​អ្នករួមដំណើរដូចជា លោក Arthur អ្នកជំនាញមុជទឹកជនជាតិបារាំង Paul-Henri Nargeolet លោក Stockton Rush និងជនជាតិអង់គ្លេស ២ រូបទៀត។

ប៉ុន្តែទម្រាំបានដល់ទីតាំងដែលកប៉ាល់ទីតានិកលិច លោក Arthur រៀបរាប់ថា វាមិនងាយស្រួលទេ ដោយសារបញ្ហាបច្ចេកទេសផង និង​ការរក្សាលំនឹងផង វាត្រូវចំណាយពេល ១០ម៉ោងកន្លះ ទើបអាចដល់ទីតាំង។

“អ្នកសាកស្រមៃមើល អង្គុយនៅក្នុងបំពង់ដែកមួយដែលមានប្រវែងតែប៉ុន្មានម៉ែត្រ ដោយអ្នក​មិនអាច​ឈរ មិនអាចលត់ជង្គង់​រាប់ម៉ោង ហើយត្រូវអង្គុយរក្សាលំនឹងនាវា និងដាច់ខាត​មិនឲ្យ​មាន​ការ​ជ្រួលច្របល់ឡើយ។ ខ្ញុំគិតថាខ្លួនឯងឆោត និងហ៊ានខ្លាំងណាស់ ព្រោះមើលទៅ​វាដូចជា ប្រតិបត្តិការមរណៈអញ្ចឹង”។ នេះបើតាមសម្ដីរបស់​លោក Arthur បាននិយាយ៕

The post អ្នកធ្លាប់ទៅទស្សនាសាកសពកប៉ាល់ទីតានិក និយាយថា វាដូចជា “ប្រតិបត្តិការមរណៈ” appeared first on .

ពេលវេលាកាន់តែខើច ខណៈការរុករកនាវាលិចក្នុងមហាសមុទ្រអាត្លង់ទិកនៅគ្មានតម្រុយ
នាវាមុជទឹកខ្នាតតូចឈ្មោះ​ Titan របស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ដំណឹង​ពី​រ៉ាដា​តាំងពីព្រឹកថ្ងៃអាទិត្យ មកទល់ពេលនេះ ខណៈខ្យល់អុកស៊ីសែននៅក្នុងនាវា​ក៏ជិតអស់ដែរ។

យោងតាមអ្នកជំនាញ​បាន​សន្ឋិដ្ឋាន​ថា ខ្យល់អុកស៊ីសែននៅក្នុងនាវា​ដ៏តូចមួយនេះ អាចប្រើប្រាស់​បាន​រយៈពេល ៩៦ ម៉ោង ដូច្នេះមានន័យថា ខ្យល់អុកស៊ីសែន​អាចនឹង​អស់ពី​ក្នុង​នាវា​នៅវេលាម៉ោង ០៦ ល្ងាចនេះ។

ដោយឡែក CNN ក៏បានរាយការណ៍បន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ​ទទួល​បាន​សម្លេង​ម៉្យាង​ទទួលបាន​ពីឧបករណ៍ស្រូបសម្លេង ដែលមានសមត្ថភាព​ចាប់សម្លេងបានដល់​ទៅ ៣ ៩០០ ម៉ែត្រ​ក្នុងបាតសមុទ្រ ខណៈសម្លេងនោះលឺដូចជាការ​គោះទ្វារ​ខ្លាំងៗរៀងរាល់ ៣០នាទីម្ដង រយៈពេល ៤ម៉ោង ហើយសន្និដ្ឋាន​ថាវាគឺជា​សម្លេងចេញពី​នាវាដែល​បាន​លិច។

យ៉ាងណា ក្រុមអ្នកសង្គ្រោះ​នៅតែព្យាយាម​រុករកនាវាមួយនោះ ព្រោះការលឺសម្លេងនៅក្នុង​បាត​មហាសមុទ្រ​ដ៏​ល្វឹងល្វើយ មិនខុសគ្នាពីការរាវម្ជុលក្នុងបាតសមុទ្រឡើយ ស្របពេល​ពេលវេលា​ដែល​ពួកគេ​មាន​ក៏កាន់តែខើចផង ធ្វើឲ្យ​ភាគរយ​នៃការ​សង្គ្រោះ​មានតិចជាង ១% ទៅទៀត។

សូមជម្រាបបន្ថែមថា នាវាមុជទឹកដែលបាន​បាត់ដំណឹងនោះ គឺមានបំណងទៅ​ទស្សនា​សាកសព​កប៉ាល់​ទីតានិក ដែលបានលិចកាលពីឆ្នាំ ១៩១២ ក្នុងជម្រៅ​រហូតដល់ ៣ ៨០០ ម៉ែត្រ ខណៈ​កន្លងមក​នាវាមុជទឹក Titan ធ្លាប់បាន​មុជទៅដល់​ទីតាំង​លិចកប៉ាល់ទីតានិក​ប៉ុន្មានលើករួច​មកហើយ ប៉ុន្តែមិនដែលមានបញ្ហាទេ៕

The post ពេលវេលាកាន់តែខើច ខណៈការរុករកនាវាលិចក្នុងមហាសមុទ្រអាត្លង់ទិកនៅគ្មានតម្រុយ appeared first on .