នេប៉ាល់

នេប៉ាល់ហាមឃាត់ការប្រើប្រាស់ TikTok នៅក្នុងប្រទេស ដោយសារតែការចែករំលែកមាតិកា ប៉ះពាល់សង្គម
កាលពីថ្ងៃចន្ទ  រដ្ឋាភិបាលនេប៉ាល់ បានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ដោយសារតែវាកំពុងបង្កជាការរំខាន ដល់សុខុមាលភាពសង្គមនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាន អ្នកស្រី Rekha Sharma បាននិយាយថា៖ ការសម្រេចចិត្តហាមឃាត់ត្រូវបានធ្វើឡើងភ្លាមៗ ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងធ្វើការដោះស្រាយលើបញ្ហាបច្ចេកទេស។
អ្នកស្រី Sharma បាននិយាយថា ការហាមឃាត់នេះត្រូវបានធ្វើឡើងដោយសារតែក្រុមហ៊ុន TikTok ត្រូវបានគេប្រើប្រាស់ជាប្រចាំ ដើម្បីចែករំលែកមាតិកា ដែលរំខានដល់សុខុមាលភាពសង្គម រំខានដល់រចនាសម្ព័ន្ធគ្រួសារ និងទំនាក់ទំនងសង្គម។
ដោយឡែក​​ ការសម្រេចចិត្តនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីណែនាំ ឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសនេប៉ាល់ទាំងអស់ បង្កើតការិយាល័យទំនាក់ទំនងនៅក្នុងប្រទេស ដោយតម្រូវឲ្យមានការបង់ពន្ធ ក៏ដូចជាគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសផងដែរ៕

The post នេប៉ាល់ហាមឃាត់ការប្រើប្រាស់ TikTok នៅក្នុងប្រទេស ដោយសារតែការចែករំលែកមាតិកា ប៉ះពាល់សង្គម appeared first on .

ឥស្សរជនកំពូលៗណាខ្លះជួប Wang Yi ក្នុងវេទិកាពិព័រណ៍ចិន-អាស៊ីខាងត្បូង?
យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានបង្ហាញថា នាយករដ្ឋមន្ត្រីស្រីលង្កា Dinesh Gunawardena អនុប្រធានាធិបតីឡាវ Pany Yathotou អនុប្រធានាធិបតីនេប៉ាល់ Ram Sahay Prasad Yadav និងឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Luu Quang បានធ្វើដំណើរមកកាន់ប្រទេសចិន ក្នុងគោលបំណងចូលរួមកម្មវិធីពិព័រណ៍ចិន-អាស៊ីខាងត្បូង លើកទី០៧ ដែលធ្វើឡើងនៅទីក្រុង Kunming ខេត្តYunnan។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ទាំង ៤រូបនេះ ក៏បានជួបពិភាក្សាការងារជាមួយ​នឹងប្រមុខការទូតចិន លោក Wang Yi រៀងៗខ្លួនផងដែរ។

អំឡុងពេលជួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រី Gunawardena និងរដ្ឋមន្ត្រីការបរទេសចិន នាយករដ្ឋមន្ត្រីស្រីលង្កានិយាយថា ស្រីលង្កានឹងធ្វើការជាមួយចិន ដើម្បីអនុវត្តជាស៊េរីនៃគំនិតផ្តួចផ្តើមជាសកលសំខាន់ៗ ដែលស្នើឡើងដោយប្រទេសចិន ហើយទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

មួយវិញទៀត ឡាវក៏បានសន្យាថា នឹងព្យាយាមលើកកំពស់កិច្ចសហប្រតិបត្តិរវាងប្រទេសទាំង២ បង្កើន និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការជឿទុកចិត្តគ្នាខាងនយោបាយ ក៏ដូចជាពង្រឹងកំណើនពាណិជកម្មរវាងឡាវ និងចិន។ នេះបើតាមសម្ដដីរបស់លោកស្រី Pany បានលើកឡើង។

ចំពោះនេប៉ាល់វិញ បានចាត់ទុកចិនជាអាទិភាពសម្រាប់គោលនយោបាយបរទេស ហើយក៏សន្យា​នឹង​បន្តគាំទ្រដល់គោលនយោបាយ “ចិនតែមួយ” ដូចដើម ខណៈពេលជួប​ជាមួយភាគីវៀតណាម លោក Wang និយាយថា វៀតណាម និងចិនគួរតែការរៀបចំសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅ ទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្រ្ត និងរួមគ្នាការពារសន្តិសុខនយោបាយ និងស្ថាប័ននានា។

The post ឥស្សរជនកំពូលៗណាខ្លះជួប Wang Yi ក្នុងវេទិកាពិព័រណ៍ចិន-អាស៊ីខាងត្បូង? appeared first on .

ស្ថាបនិកក្រុមហ៊ុន Alibaba ធ្វើដំណើរទស្សនកិច្ចស្ងាត់ៗ នៅតំបន់អាស៊ីខាងត្បូង
កាលពីពេលថ្មីៗនេះ ស្ថាបនិក្រុមហ៊ុន Alibaba មហាសេដ្ឋីចិន Jack Ma បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេសនេប៉ាល់ បន្ទាប់ពីទៅដល់ប្រទេសនៅអាស៊ីខាងត្បូង ​កាលពីថ្ងៃទី ២៧ មិថុនា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Khabarhub។

ប្រភពដដែលបានបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះ គឺត្រូវបានគេដឹងថាជា “ដំណើរទស្សនកិច្ចពាណិជ្ជកម្ម” ប៉ុន្តែមិនមានព័ត៌មានលំអិតណាបញ្ជាក់​ច្បាស់លាស់ឡើយ គ្រាន់តែដឹងថា មហាសេដ្ឋីចិន​បាន​ស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ Pushpa Kamal Dahal និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Prakash Sharan Mahat។

គួររំលឹកថា មន្ត្រីជាន់ខ្ពស់នេប៉ាល់មួយរូបសុំមិនបញ្ចេញឈ្មោះ​បាន​ប្រាប់សារព័ត៌មាន​ថា ព័ត៌មានទាក់ទង​នឹង​ការមកដល់​របស់ Jack Ma គឺជារឿងសំងាត់ ដោយដឹងតែមន្ត្រីជាន់ខ្ពស់​ប៉ុន្មាន​រូបប៉ុណ្ណោះ។

ជម្រាបបន្ថែមថា បន្ទាប់ពី​បញ្ចប់​ដំណើរទស្សនកិច្ច​នៅនេប៉ាល់ មហាសេដ្ឋី Jack Ma បាន​បន្ត​ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ជាមួយ​ក្រុមការងារ​ដែលមានមនុស្ស​ ៧ នាក់ប៉ុណ្ណោះ៕

The post ស្ថាបនិកក្រុមហ៊ុន Alibaba ធ្វើដំណើរទស្សនកិច្ចស្ងាត់ៗ នៅតំបន់អាស៊ីខាងត្បូង appeared first on .

រដ្ឋាភិបាលនេប៉ាល់ថ្មី ស្នើសុំពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងឥណ្ឌា
​រដ្ឋាភិបាល​នេប៉ាល់​ថ្មី​ដែលដឹកនាំ​ដោយ​អតីត​មេឧទ្ទាម Pushpa Kamal Dahal នឹង​ព្យាយាម​ស្វែងរក​តុល្យភាពទំនាក់ទំនង ជាមួយ​នឹង​ប្រទេសជិតខាង​ដែល​ជា​មហាអំណាចសេដ្ឋកិច្ច​ដូចជា ចិន និងឥណ្ឌា ក្នុងគោលបំណង​បង្កើន​កំណើនសេដ្ឋកិច្ច​របស់ខ្លួន។ នេះបើតាម​ការចុះផ្សាយពី CNA។

ប្រភពដដែលបន្ថែមថា នេប៉ាល់​គឺ ជា​ប្រទេស​មួយ​នៅអាស៊ីខាងត្បូង ដែល​ឥណ្ឌា​ និងចិន​កំពុង​ព្យាយាម​ជះឥទ្ធិពល​ទៅលើ ជាពិសេស​គឺឥណ្ឌា​ដែល​មានទំនាក់ទំនង​យ៉ាងស្អិតរមួត ផ្នែកសាសនា និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់នេប៉ាល់។

តួយ៉ាង រដ្ឋាភិបាល​ក្រុងប៉េកាំង និង New Delhi ធ្លាប់​បាន​ចាក់លុយ​រាប់​ពាន់​លាន​ដុល្លារ សម្រាប់​ការ​វិនិយោគ​នៅ​ក្នុងប្រទេសនេប៉ាល់ ដែលជា​សំបូរ​ទៅដោយ​ធនធាន​ធម្មជាតិ ក្នុងការ​ផលិតថាមពលវារីអគ្គិសនី។

សូមជម្រាបដែរថា អត្រាអតិផរណា​នៅ​នេប៉ាល់​បាន​កើនឡើង​ខ្ពស់ជាង ៨% ជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ៦ ឆ្នាំចុងក្រោយ ហើយក៏ប្រឈមនឹងការថយចុះ នៃទុនបំរុងប្តូរប្រាក់បរទេសផងដែរ ជាមួយនឹងការបង្កើនការពឹងផ្អែកលើការនាំចូលទំនិញជាមូលដ្ឋាន៕

The post រដ្ឋាភិបាលនេប៉ាល់ថ្មី ស្នើសុំពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងឥណ្ឌា appeared first on .