បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

លោក គង់ វិបុល ប្រកាសដាក់ពង្រាយមន្រ្តីចុះត្រួតពិនិត្យនិងឃាត់រថយន្តដែលមិនទាន់បង់ពន្ធនៅតាមដងផ្លូវ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមដាក់ពង្រាយមន្រ្តីធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមកំណាត់ផ្លូវសំខាន់ៗនៃរាជធានីខេត្តចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំ ឆ្នាំ២០២៣ រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ  អគ្គនាយកដ្ឋានពន្ធដារក៏បានបង្ហាញក្តីសង្ឃឹមថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអស់កម្ម ដោយប្រការណាមួយជាយថាហេតុ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារ។

ជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ៕

The post លោក គង់ វិបុល ប្រកាសដាក់ពង្រាយមន្រ្តីចុះត្រួតពិនិត្យនិងឃាត់រថយន្តដែលមិនទាន់បង់ពន្ធនៅតាមដងផ្លូវ appeared first on .

១០ ខែឆ្នាំនេះ៖ មានយានយន្ត ១៥ ៥១៥គ្រឿង បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្មវិធី App
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។

អគ្គនាយកដ្ឋានពន្ធដារបន្តថា៖« ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិករបស់អគ្គនាយកដ្ឋាន ពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំលើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយជាដើម ក្នុងការបង់ពន្ធ»។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣នេះ គឺចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ដែរថា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២៣ លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់រិះរក ដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ និងបន្តពង្រឹងការអនុវត្តការងារប្រកប ដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវា និងប្រសិទ្ធភាពការងារ៕ អត្ថបទ៖​រង្សី

The post ១០ ខែឆ្នាំនេះ៖ មានយានយន្ត ១៥ ៥១៥គ្រឿង បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្មវិធី App appeared first on .

ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត រួសរាន់បង់ពន្ធឱ្យបានទាន់ពេលចៀសវាងផាកពិន័យ
អគ្គនាយកដ្ឋានពន្ធដារ បានបន្តធ្វើការរំលឹកជាថ្មីម្តងទៀត ដល់ម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ឱ្យបានទាន់ពេលវេលានៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹង លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏ធ្វើការក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់ លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំណែកយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។

ដោយឡែក ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ទេ។ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣បាន លុះត្រាតែបានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ដោយអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាម ដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

The post ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត រួសរាន់បង់ពន្ធឱ្យបានទាន់ពេលចៀសវាងផាកពិន័យ appeared first on .