បញ្ចប់គោរមងារឧកញ៉ា

លោក ស្រី ស៊ីណា ត្រូវបានដកហូតបញ្ចប់គោរមងារ «ឧកញ៉ា»
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា»ពីឧកញ៉ា ស្រី ស៊ីណា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបញ្ចប់គោរមងារឧកញ៉ានេះ ធ្វើឡើងតាមការស្នើសុំដោយផ្ទាល់ពី សមាគមឧកញ៉ាកម្ពុជា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាជាស្ថាបពរ។

ការសម្រេចដកគោរមងារឧកញ៉ា ពីលោក ស្រី ស៊ីណា ធ្វើឡើងក្រោយពីឧកញ៉ារូបនេះ បានប្រព្រឹត្ដអំពើរឃាតកម្មទៅលើគូដណ្ដឹង២រូប នៅបុរីមួយក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ នៅបុរី ប៉េងហួត ផ្ទះលេខ២៦ ផ្លូវ P-10 F គម្រោង៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់ បាត់បង់ជីវិត និងរបួសស្រាល ២នាក់ ផ្សេងទៀត។ ក្រោយការស្រាវជ្រាវ ករណីនេះ មានជនសង្ស័យពាក់ព័ន្ធ ចំនួន០៤នាក់ ក្នុងនោះជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា មានគោរមងារជា«ឧកញ៉ា» និងកំពុងស្ថិតក្រោមនិតីវិធីច្បាប់បន្ត៕

The post លោក ស្រី ស៊ីណា ត្រូវបានដកហូតបញ្ចប់គោរមងារ «ឧកញ៉ា» appeared first on .

សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ ៥ចំណុចដើម្បីបញ្ចប់គោរមងារ«ឧកញ៉ា»
សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានបានចេញមកបញ្ជាក់ពីបញ្ញត្តិបញ្ចប់គោរមងារឧកញ៉ា ពីគោរមវន្តដោយយោងតាមព្រះរាជក្រឹត្យដែលអនុម័តឲ្យប្រើប្រាស់កាលពីពេលកន្លងទៅ បន្ទាប់ពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចបញ្ចប់គោរមងារ«ឧកញ៉ា» ពីលោកស្រីឧកញ៉ា ឡេង ចាន់ណា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ាបានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់នៅកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។

សមាគមឧកញ៉ាកម្ពុជា លើកឡើងបន្តថា យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះដែរមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖

គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត

គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ

គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ

ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ

ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

សូមជម្រាបជូនថា ការចេញមកបញ្ជាក់របស់សមាគមឧកញ៉ាកម្ពុជា ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពីលោកស្រីត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ៣ គឺទី១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់។

លោកស្រី ឡេង ចាន់ណា និងបក្សពួក២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអង្គារពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋជុំវិញការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន វើល ស្ថិតនៅខេត្តសៀមរាប៕

The post សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ ៥ចំណុចដើម្បីបញ្ចប់គោរមងារ«ឧកញ៉ា» appeared first on .

លោកស្រី ឡេង ចាន់ណា ត្រូវបានដកហូតបញ្ចប់គោរមងារ«ឧកញ៉ា»
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់គោរមងា «ឧកញ៉ា» ពីលោកស្រីឧកញ៉ា ឡេង ចាន់ណា តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៣២៤/២៥៨ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ការសម្រេចដកគោរមងារឧកញ៉ាពីលោកស្រី ឡេង ចាន់ណា ទំនងធ្វើឡើងបន្ទាប់ពីលោកស្រីត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមនា៖ ១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់។

លោកស្រី ឡេង ចាន់ណា និងបក្សពួក២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអង្គារក្នុងសំណុំរឿងឆបោក រំលោភលើសេចក្តីទុកចិត្ត និងចេញមូលបត្រគ្មានសាច់ប្រាក់ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារចេញមកតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាបជាច្រើនលើកច្រើនសារ។

សូមជម្រាបជូនថា មានវ័យ ៣៥ឆ្នាំ លោកស្រី ចាន់ណាដែលកើតនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ ផ្តល់គោរមងារ ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។ លោកស្រីជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី (Brilliant City) ស្ថិតនៅខេត្តសៀមរាប៕

The post លោកស្រី ឡេង ចាន់ណា ត្រូវបានដកហូតបញ្ចប់គោរមងារ«ឧកញ៉ា» appeared first on .