បណ្ដាញសង្គម X

មហាសេដ្ឋី Elon Musk ទទូចឲ្យរំលាយ EU ចោល ក្រោយផាកលុយបណ្តាញសង្គម X ១៤០លានដុល្លារ
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្ហាញការរិះគន់ធ្ងន់ៗចំពោះសហភាពអឺរ៉ុប (EU) ចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការពិន័យបណ្តាសង្គម X ជាទឹកប្រាក់ចំនួន ១៤០លានដុល្លារ ដោយនិយាយថាអង្គការនេះ គួរតែត្រូវបានរំលាយចោល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការបង្ហោះសារមួយលើបណ្តាញសង្គម កាលពីថ្ងៃទី៦ ខែធ្នូ លោក Musk បានសរសេរថា ៖”​ សហភាពអឺរ៉ុប គួរតែត្រូវបានរំលាយចោល ហើយអធិបតេយ្យភាពគួរតែត្រូវបានផ្តល់ជូនទៅកាន់បណ្តាប្រទេសជាសមាជិកនីមួយៗវិញ ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អាចតំណាងឲ្យប្រជាជន បានកាន់តែប្រសើរ។ និយាយឲ្យត្រង់ទៅ នេះមិនមែនជារឿងលេងសើចនោះឡើយ”។

គួរឲ្យដឹងថា នេះជាលើកដំបូងហើយដែលគណៈកម្មាធិការអឺរ៉ុបបានធ្វើការពិនិយទៅលើក្រុមហ៊ុនបណ្តាញសង្គម ក្រោមច្បាប់សេវាកម្មឌីជីថល (DSA) សម្រាប់ខ្លឹមសារ។ គណៈកម្មការបាននិយាយថា បណ្តាញសង្គម X របស់លោក Musk គឺបានរំលោភបំពានទៅលើកាតព្វកិច្ចតម្លាភាពរបស់ DSA។

ជុំវិញបញ្ហានេះ លោក Musk បានបង្ហាញការអន់ចិត្តយ៉ាងខ្លាំង និងបានបន្តរិះគន់ទៅលើ EU ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម X ដែលមានអ្នកតាមដានរហូតដល់ជា ២៣០ លាននាក់របស់ខ្លួន។​

មិនតែប៉ុណ្ណោះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានអត្ថាធិប្បាយផងដែរថា ការពិន័យជាទឹកប្រាក់ចំនួន ១៤០លានដុល្លាររបស់គណៈកម្មការអឺរ៉ុបនេះ មិនមែនគ្រាន់តែជាការវាយប្រហារលើ X នោះទេ។ វាគឺជាការវាយប្រហារលើវេទិកាបច្ចេកវិទ្យាអាមេរិកទាំងអស់ និងប្រជាជនអាមេរិកដោយរដ្ឋាភិបាលបរទេស។ សម័យកាលនៃការត្រួតពិនិត្យតាមអ៊ីនធឺណិតរបស់អាមេរិកបានចប់ហើយ៕​

The post មហាសេដ្ឋី Elon Musk ទទូចឲ្យរំលាយ EU ចោល ក្រោយផាកលុយបណ្តាញសង្គម X ១៤០លានដុល្លារ appeared first on .

ក្រុមហ៊ុនបណ្ដាញសង្គមរបស់ Elon Musk ប្រកាសប្ដូរទីស្នាក់ការកណ្ដាលថ្មី
ក្រុមហ៊ុនបណ្ដាញសង្គម X របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk នឹងផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលថ្មី ពីទីក្រុង San Francisco នាពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times។

ក្រុមហ៊ុន X នឹងធ្វើការផ្ទេរបុគ្គលិកទាំងអស់របស់ខ្លួនពីទីក្រុង San Francisco ទៅកាន់ការិយាល័យ នៅទីក្រុង Palo Alto និង San Jose នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈទីស្នាក់ការកណ្ដាលថ្មី នឹងលេចរូបរាងនៅក្នុងរដ្ឋតិចសាស់វិញ។

ទន្ទឹមនឹងនោះ ការចាកចេញរបស់ក្រុមហ៊ុន X បែរជាមិនបានធ្វើឲ្យរដ្ឋបាលនៃទីក្រុង San Francisco ខ្វាយខ្វល់ទៅវិញ ពោលពួកគេបែរជាលើកឡើងថា ការចាកចេញមួយនេះ គឺជារឿងល្អទៅវិញ។

គួររំលឹកដែរថា មហាសេដ្ឋី Elon Musk និងរដ្ឋបាលទីក្រុង San Francisco មិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ ដ្បិតកន្លងមកកំពូលអ្នកមានរូបនេះ តែងតែធ្វើការរិះគន់ទៅលើរដ្ឋបាលក្នុងតំបន់ អំពីបញ្ហារឿងពន្ធ និងគោលនយោបាយមួយចំនួន ដែលមិនមានភាពបន់បែនទាល់តែសោះ៕

The post ក្រុមហ៊ុនបណ្ដាញសង្គមរបស់ Elon Musk ប្រកាសប្ដូរទីស្នាក់ការកណ្ដាលថ្មី appeared first on .

CEO ក្រុមហ៊ុន X អះអាង អាចទទួលបានប្រាក់ចំណូលវិញ នាដើមឆ្នាំក្រោយ
នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញសង្គម X គឺអ្នកស្រី Linda Yaccarino បានទម្លាយថា អតីតបណ្ដាញសង្គម Twitter នឹងអាចទទួលបានចំណូលឡើងវិញ នាដើមឆ្នាំ២០២៤ខាងមុខ ខណៈក្រុមហ៊ុនផ្សព្វផ្សាយនានា កំពុងវិលត្រឡប់មកដាក់ពាណិជ្ជកម្មលើបណ្ដាញសង្គមមួយនេះវិញ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ចំនួនអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម​នៅលើបណ្ដាញសង្គម X មានការកើនឡើងប្រហែល ១ ៥០០ ដោយក្នុងនោះ ៩០%នៃចំនួន​អតិថិជនកំពូលៗ របស់ក្រុមហ៊ុនក៏បានត្រឡប់មកវិញដែរ។

បើទោះជាអ្នកស្រី Yaccarino អះអាងថា X អាចទទួលបានចំណូលនាដើមឆ្នាំក្រោយមែន ប៉ុន្តែពួកគេ​ក៏អាចប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីពួកគេខកខាន​ការបង់ប្រាក់​លើថ្លៃជួលការិយាល័យ និងប្រាក់ឈ្នួលបុគ្គលិករាប់លានដុល្លារផងដែរ។

សូមជម្រាបដែរថា ចាប់តាំងពីមហាសេដ្ឋីមានបំផុតលើលោក Elon Musk បានទិញយកក្រុមហ៊ុន Twitter រយៈពេលជិតមួយឆ្នាំមកនេះ ក្រុមហ៊ុនមិនដែលរាយការណ៍ពីប្រាក់ចំណេញឡើយ ខណៈមហាសេដ្ឋីអាមេរិក កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ៕

The post CEO ក្រុមហ៊ុន X អះអាង អាចទទួលបានប្រាក់ចំណូលវិញ នាដើមឆ្នាំក្រោយ appeared first on .

Mark Zuckerberg៖ X ប្រហែលមិនអាចឈានដល់កម្រិតកំពូល ក្រោមការគ្រប់គ្រងរបស់ Elon Musk
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Verge រយៈពេលជាង ១ម៉ោង មហាសេដ្ឋីអាមេរិក Mark Zuckerberg បាននិយាយថា ក្រុមហ៊ុនបណ្ដាញសង្គម X ប្រហែលមិនអាចក្លាយជា​ក្រុមហ៊ុនកំពូលឡើយ បើសិនជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី Elon Musk។

“ខ្ញុំគិតថា Twitter (ក្រុមហ៊ុន X) កន្លងមកតែងតែធ្វើបានល្អច្រើន មុនស្ថិតក្រោមការគ្រប់គ្រងរបស់ Elon ប៉ុន្តែចាប់តាំងពីគាត់ក្លាយជាម្ចាស់ថ្មី អត្រាលក់របស់ក្រុមហ៊ុនបែរជាមានការថយចុះ។ ដូច្នេះខ្ញុំគិតថា ពួកគេមិនអាចឈានដល់ចំណុចកំពូលឡើយ បើមិនផ្លាស់ប្ដូរផែនការថ្មី”។ នេះបើតាមសម្ដីរបស់មេធំ Facebook បានប្រាប់ទៅកាន់សារព័ត៌មាន The Verge។

គួររំលឹកដែរថា បន្ទាប់ពីអ្នកមានដាច់គេលើលោក ទិញយកក្រុមហ៊ុន Twitter ប្រធានក្រុមហ៊ុន Tesla បានកាត់បន្ថយបុគ្គលរាប់ពាន់នាក់ និងបានដាក់ចេញនូវវិធានការថ្មី គឺតម្រូវឲ្យអ្នកប្រើប្រាស់មួយចំនួន ត្រូវបង់ប្រាក់ ដែលធ្វើឲ្យចំនួនអ្នកប្រើប្រាស់ថយចុះ បណ្ដាលឲ្យក្រុមហ៊ុនខាតបង់ចំណូលអស់ច្រើនសន្ធឹក៕

The post Mark Zuckerberg៖ X ប្រហែលមិនអាចឈានដល់កម្រិតកំពូល ក្រោមការគ្រប់គ្រងរបស់ Elon Musk appeared first on .

Elon Musk គ្រោងទារប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម X ទាំងអស់
មហាសេដ្ឋី Elon Musk មានបំណងចង់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម X ទាំងអស់ ធ្វើការបង់ប្រាក់ ដើម្បីប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន 9News។

ម្ចាស់ក្រុមហ៊ុនខ្នាតយក្សមួយនេះបាននិយាយថា វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីប្រឆាំងនឹង​ការបង្កើតគណនីក្លែងក្លាយ ព្រោះបើសិនជាមានអ្នកចង់បង្កើតគណនីក្លែងក្លាយ ពួកគេត្រូវតែភ្ជាប់ជាមួយនឹងកាតក្រេឌីតខុសៗគ្នា។

ជាមួយគ្នានេះ មហាសេដ្ឋីមានបំផុតលើលោក កំពុងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាប្រចាំក្រុមហ៊ុន ក្នុងការរកដំណោះស្រាយផ្សេង ឬអាចកាត់បន្ថយការបង់ប្រាក់ទាបជាងមុន ខណៈបច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ X Premium គឺតម្រូវឲ្យបង់ប្រាក់ ៨ដុល្លារ/ខែ។

សូមជម្រាបដែរថា ផែនការថ្មីនេះអាចនឹងធ្វើឲ្យមានការថយចុះនៃចំនួនអ្នកប្រើប្រាស់ និងបណ្ដាលឲ្យប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលជាប្រភពចំណូលធំរបស់ក្រុមហ៊ុន X មានការថយចុះផងដែរ៕

The post Elon Musk គ្រោងទារប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម X ទាំងអស់ appeared first on .