មហាសេដ្ឋី Elon Musk ទទូចឲ្យរំលាយ EU ចោល ក្រោយផាកលុយបណ្តាញសង្គម X ១៤០លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្ហាញការរិះគន់ធ្ងន់ៗចំពោះសហភាពអឺរ៉ុប (EU) ចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការពិន័យបណ្តាសង្គម X ជាទឹកប្រាក់ចំនួន ១៤០លានដុល្លារ ដោយនិយាយថាអង្គការនេះ គួរតែត្រូវបានរំលាយចោល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហោះសារមួយលើបណ្តាញសង្គម កាលពីថ្ងៃទី៦ ខែធ្នូ លោក Musk បានសរសេរថា ៖”​ សហភាពអឺរ៉ុប គួរតែត្រូវបានរំលាយចោល ហើយអធិបតេយ្យភាពគួរតែត្រូវបានផ្តល់ជូនទៅកាន់បណ្តាប្រទេសជាសមាជិកនីមួយៗវិញ ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អាចតំណាងឲ្យប្រជាជន បានកាន់តែប្រសើរ។ និយាយឲ្យត្រង់ទៅ នេះមិនមែនជារឿងលេងសើចនោះឡើយ”។

គួរឲ្យដឹងថា នេះជាលើកដំបូងហើយដែលគណៈកម្មាធិការអឺរ៉ុបបានធ្វើការពិនិយទៅលើក្រុមហ៊ុនបណ្តាញសង្គម ក្រោមច្បាប់សេវាកម្មឌីជីថល (DSA) សម្រាប់ខ្លឹមសារ។ គណៈកម្មការបាននិយាយថា បណ្តាញសង្គម X របស់លោក Musk គឺបានរំលោភបំពានទៅលើកាតព្វកិច្ចតម្លាភាពរបស់ DSA។

ជុំវិញបញ្ហានេះ លោក Musk បានបង្ហាញការអន់ចិត្តយ៉ាងខ្លាំង និងបានបន្តរិះគន់ទៅលើ EU ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម X ដែលមានអ្នកតាមដានរហូតដល់ជា ២៣០ លាននាក់របស់ខ្លួន។​

មិនតែប៉ុណ្ណោះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានអត្ថាធិប្បាយផងដែរថា ការពិន័យជាទឹកប្រាក់ចំនួន ១៤០លានដុល្លាររបស់គណៈកម្មការអឺរ៉ុបនេះ មិនមែនគ្រាន់តែជាការវាយប្រហារលើ X នោះទេ។ វាគឺជាការវាយប្រហារលើវេទិកាបច្ចេកវិទ្យាអាមេរិកទាំងអស់ និងប្រជាជនអាមេរិកដោយរដ្ឋាភិបាលបរទេស។ សម័យកាលនៃការត្រួតពិនិត្យតាមអ៊ីនធឺណិតរបស់អាមេរិកបានចប់ហើយ៕​