បណ្ឌិត គិន ភា

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បកស្រាយការដកគោរមងារ «ឧកញ៉ា»
មួយ​រយៈ​នេះ​ដោយសារ​ឃើញ​អ្នក​ជំនួញ​ដែល​មាន​ងារ​ជា «ឧកញ៉ា» មួយ​ចំនួន មាន​បញ្ហា​ច្រើន ធ្វើឲ្យ​មហាជន​រិះគន់​ប៉ះពាល់​ដល់​គោរមងារ​ថ្លៃថ្លា​ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រ​មួយ​នេះ​ផ​ដែរ។

ដូចនេះ​ហើយ​លោក​បណ្ឌិត  គិន ភា ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា បាន​ចេញ​មុខ​មក​បកស្រាយ​ថា៖ «ឧកញ៉ា» ជា​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​ឧត្ដុង្គឧត្ដម​បំផុត​ក្នុង​ប្រទេស​រាជា​និយម​ដូច​កម្ពុជា  ព្រោះ​ជា​គោរមងារ​ដែល​ជា​ព្រះរាជទាន​របស់​ព្រះមហាក្សត្រ​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ស្នាដៃ និង​កសាង​សមិទ្ធផល​ដ៏​ធំធេង ដើម្បី​ជាតិ សាសនា ព្រះមហាក្សត្រ និង ប្រជាជន។ ដូច្នេះ គោរម​វន្ត​ដែល​ទទួល​បាន​ការ​ប្រទាន​នេះ ត្រូវ​តែ​ជា​បុគ្គល​ខ្ពង់ខ្ពស់ ថ្លៃថ្នូរ ប្រកប​ដោយ​កិត្តិយស សីលធម៌ គុណធម៌ និង​សុចរិត​ក្នុង​មុខ​ជំនួញ។

ចំពោះ​ការ​ដកហូត​ងារ «ឧកញ៉ា» វិញ​នោះ លោក​បណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ដក​ហូត​ងារ «ឧកញ៉ា» ពី​បុគ្គល​ទុច្ចរិត ខ្វះ​ភាព​ស្មោះត្រង់​ក្នុង​មុខ​ជំនួញ ឆបោក​រាស្ត្រ ភូត​កុហក​រដ្ឋ បំផ្លាញ​ធនធាន​ធម្មជាតិ កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​គ្មាន​សីលធម៌ និង​គុណធម៌, គឺ​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គោរម​វន្ត ដែល​ជា​ឧកញ៉ា​ល្អ​ៗ ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​កសាង​សមិទ្ធផល​ធំ​ៗ ដើម្បី​ផល​ប្រយោជន៍​សាធារណៈ និង​បាន​លះបង់​ទ្រព្យធន​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បុព្វហេតុ​ជាតិ សាសនា ព្រះ​មហាក្សត្រ និង​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​លុប​បំបាត់​ក្រុម​​ជន​ទុច្ចរិត​ឆបោក​ពលរដ្ឋ​ជា​ប្រព័ន្ធ បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ធនធាន​ធម្មជាតិ​ទៀត​ផង។ ពលរដ្ឋ​ពិត​ជា​សាទរ​នឹង​ចំណាត់​ការ​បែប​នេះ​របស់​រាជរដ្ឋាភិបាល ដែល​មិន​ត្រឹមតែ​លើក​សំណើ​ថ្វាយ​ព្រះមហាក្សត្រ ស្នើ​សុំ​ដក​ហូត​ងារ «ឧកញ៉ា» ពី​ជន​ទុច្ចរិត​ទាំង​នោះ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​តឹងរ៉ឹង​បំផុត និង​ដល់​ឫសគល់​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ឱ្យ​ជន​ដែល​កំពុង​ប្រព្រឹត្ត​រឿង​ដូចគ្នា ឬ​កំពុង​រៀបចំ​ផែន​ការ​ប្រព្រឹត្ត​រឿង​ដូចគ្នា ខ្លាច​រអា មិន​ហ៊ាន​ប្រព្រឹត្ត​តទៅ​ទៀត។

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​នេះ​ដោយ​តម្លាភាព យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ជាពិសេស ត្រូវតែ​ស្រាវជ្រាវ​របាយការណ៍​ហិរញ្ញវត្ថុ ចរន្ត​សាច់​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​របស់​ជន​ទុច្ចរិត​ទាំងនោះ​ឱ្យ​បាន​ច្បាស់លាស់​បំផុត និង​ត្រូវតែ​រឹបអូស​តាម​នីតិវិធី​ច្បាប់ ដើម្បី​យក​មក​សង​ប្រជាពលរដ្ឋ​វិញ។ ពេល​នេះ​ជា​ពេល​វេលា​ដ៏​សមស្រប​បំផុត ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​វាយ​មួយ​ព្រមាន ១០០  មិន​អាច​បណ្ដែតបណ្ដោយ​ឱ្យ​រឿង​បែបនេះ​កើត​ឡើង​ដដែល​ៗ រហូត​ក្លាយ​ជា​ជំងឺ​មហារីក​សង្គម​នោះ​ទេ៕

The post បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បកស្រាយការដកគោរមងារ «ឧកញ៉ា» appeared first on .

បណ្ឌិត គិន ភា៖ ចិនជាម្ចាស់ជំនួយ,ដៃគូពាណិជ្ជកម្ម,វិនិយោគបរទេសធំជាងគេរបស់កម្ពុជា
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែ សំខាន់ខ្លាំងឡើងរបស់កម្ពុជា។ លោកថា ចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។

តាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន (២១.៨១%)។

បណ្ឌិត គិន ភា បានថ្លែងថា នៅបណ្តាឆ្នាំដំបូងៗប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ ក្នុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគសរុបចំនួន ២,៣២៦លានដុល្លារអាម៉េរិក កើនឡើង៦៧% បើធៀបនឹងឆ្នាំ២០២០។ នៅឆ្នាំ២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រមាណជា ៤.២ពាន់លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង និងកម្ចីសម្បទានពីប្រទេសចិន។

ជាមួយគ្នានេះ កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នាខែតុលា ឆ្នាំ២០២០ ដែលជាការកត់សម្គាល់ការចាប់ផ្តើម នៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត គិន ភា បន្ថែមថា តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងសហគមន៍ដែលមានអនាគតរួមគ្នា។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលគាំទ្រ និងទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលបង្កើតឡើងដោយប្រទេសចិននាឆ្នាំ២០១៣ ដោយទទួលស្គាល់ថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗនឹងត្រូវបានបង្កើតឡើង។

គួររំលឹកថា ក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ មួយឆ្នាំក្រោយមក «គ្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» ត្រូវបានចុះហត្ថលេខា។ វិស័យចំនួនប្រាំពីរត្រូវបានផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារបរិស្ថាន៕

The post បណ្ឌិត គិន ភា៖ ចិនជាម្ចាស់ជំនួយ,ដៃគូពាណិជ្ជកម្ម,វិនិយោគបរទេសធំជាងគេរបស់កម្ពុជា appeared first on .

បណ្ឌិត គិន ភា៖ អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន
ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣១ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងចិននិងអាស៊ាន ក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ថាតើរយៈពេល៣១ឆ្នាំនេះ អាស៊ានទាំងមូល ក៏ដូចជា កម្ពុជាទទួលបានអត្ថប្រយោជន៍ធំៗអ្វីខ្លះ ពីការបង្កើតទំនាក់ទំនងសន្ទនានេះ?

សម្តេច ហ៊ុន សែន

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កេតឃើញថា រយៈជាង៣១ឆ្នាំមកនេះ ទំនាក់ទំនងអាស៊ាន-ចិនគឺមានការវិវឌ្ឍជាវិជ្ជមានជាខ្លាំង ផ្តល់ផលប្រយោជន៍ ដ៏មហាសាល សម្រាប់ទាំងភាគីអាស៊ាននិងចិន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ នៅក្នុងតំបន់។ លោកវាយតម្លៃខ្ពស់ថា ទំនាក់ទំនងទ្វេភាគី រវាងសមាជិកអាស៊ាននីមួយៗនិង ប្រទេសចិនគឺ សុទ្ធតែមានការវិវឌ្ឍជាវិជ្ជមានគួរឲ្យកត់សម្គាល់ដែរ ព្រោះ តាមរយៈទំនាក់ទំនងល្អរវាងអាស៊ាននិងចិននេះហើយ ដែលឃើញមានការវិនិយោគរបស់ចិនកាន់តែច្រើន បានចូលមកតំបន់អាស៊ាន។

បណ្ឌិត គិន ភា

បណ្ឌិត គិន ភា ថ្លែងថា៖ «យើងដឹងហើយថា អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន រីឯចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏មានសារៈសំខាន់របស់អាស៊ានផងដែរ ដែលយើងឃើញថា តួលេខជញ្ចឹងពាណិជ្ជកម្មរវាងអាស៊ាននិងចិនគឺមានទំហំធំមែនទែន ហើយប្រទេសដែលជាសមាជិកអាស៊ាននីមួយៗគឺសុទ្ធតែបានទទួលនូវផលប្រយោជន៍យ៉ាងធំធេង ពីទំនាក់ទំនងល្អ រវាងអាស៊ាននិងចិន»។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងចិនបន្តកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

ផលប្រយោជន៍ដ៏សំខាន់មួយទៀត ដែលលោកបណ្ឌិត គិន ភា មើលឃើញដែរនោះ គឺទេសចរចិន ក្នុងនោះ បើនិយាយពីមុនពេលកើតមានជំងឺរាតត្បាតកូវីដ១៩ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់សុទ្ធតែបានទទួលនូវភ្ញៀវទេសចរចិន រាប់លាននាក់ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងនោះ។

សម្រាប់ប្រទេសកម្ពុជា ដែលជាសមាជិករបស់អាស៊ាន គឺរឹតតែទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង ពីការបង្កើតទំនាក់ទំនងសន្ទនានេះ ក្នុងនោះ ប្រទេសផ្តល់វិនិយោគធំលំដាប់ទីមួយរបស់កម្ពុជា គឺប្រទេសចិន ដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក៏ជាចិន រីឯអ្នកផ្តល់ជំនួយធំជាងគេរបស់កម្ពុជា ក៏ជាចិន។ ក្រៅពីនេះ កម្ពុជាទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជា ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចឃើញនូវការរីកចម្រើន រីកដុលដាលនូវអគារសំណង់ធំៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា បណ្តាខេត្តមានសក្តានុពលសម្រាប់ការអភិវឌ្ឍ។

មានប្រសាសន៍ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់ថា «កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ»។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្ដួចផ្ដើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។

ពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់៕

ផ្តល់សិទ្ធិដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

The post បណ្ឌិត គិន ភា៖ អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន appeared first on .