បណ្ឌិត គី សិរីវឌ្ឍន៍

បណ្ឌិត គី សិរីវឌ្ឍន៍៖ ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ ត្រូវការ៦យ៉ាង
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានលើកឡើងថា ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ គឺត្រូវការ៦យ៉ាង។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបណ្ឌិត គី សិរីវឌ្ឍន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ គឺត្រូវការ៦យ៉ាងរួមមាន៖

១) ការសុំអាជ្ញាបណ្ណ ត្រូវកំណត់ចំណាយលុយ និងពេលវេលាច្បាស់លាស់

២) ការផ្តល់សេវាសាធារណៈប្រកបដោយសេចក្តីថ្ងៃថ្នូរ

៣) ធានាការបង់ពន្ធត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព

៤) លុបបំបាត់ការិយាធិបតេយ្យ

៥) លុបបំបាត់អំពើពុករលួយ

៦) លុបបំបាត់អំពើកោសរុសរកលុយ (អសីធម៌ បង្កើតរឿង បង្កើតបញ្ហា បង្កើតការភ័យខ្លាច គំរាមកំហែងក្នុងគ្រប់រូបភាព)។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគនៅកម្ពុជាមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគការកើនឡើងដល់ទៅប្រមាណ ៤,៦៧២លានដុល្លារ ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា។

បើតាម CDC ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ទន្ទឹមនឹងនោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ប្រមាណ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១%៕

The post បណ្ឌិត គី សិរីវឌ្ឍន៍៖ ដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ ត្រូវការ៦យ៉ាង appeared first on .

កូនប្រុសច្បង លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រឡងវិទ្យាសាស្ត្រអូឡាំព្យាដ ជាប់មេដាយមាសលេខ១ នៅកម្ពុជា និងលេខ ៥៧ លើពិភពលោក
កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ឈ្មោះ  គី បញ្ញាសក្ដិ ដែលជាសិស្សរៀនថ្នាក់ទី៨ នៃសាលា Eastwest International School  បានបញ្ចេញសមត្ថភាពចូលប្រឡងក្នុងកម្មវិធីប្រកួតលំដាប់អន្តរជាតិ វិទ្យាសាស្ត្រអូឡាំព្យាដ ២០២៤ (Vanda International Science Olympiad 2024)  ទទួលបានជ័យលាភីមេដាយមាស ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមសិស្សដែលដាក់ពាក្យប្រឡងនៅប្រទេសកម្ពុជា  និងចំណាត់ថ្នាក់ទី៥៧ ទូទាំងពិភពលោក។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា៖ “កូនប្រុស គី បញ្ញាសក្ដិ ទទួលបានចំណាត់ថ្នាក់ចំនួនពីរ ពីការប្រឡងវិទ្យាសាស្រ្ដ វ៉ាន់ដា អូឡាំព្យាដ ២០២៤ គឺទទួលបានចំណាត់លេខ១ ពីការប្រឡងកម្រិតប្រទេស និងទទួលបានចំណាត់ថ្នាក់លេខ៥៧ ពីការប្រឡងទូទាំងពិភពលោក។”

កម្មវិធីប្រឡងតេស្តសមត្ថភាព វិទ្យាសាស្ត្រអូឡាំព្យាដ ឆ្នាំ២០២៤ រៀបចំឡើងជា ២វគ្គ ។ វគ្គទី១ គឺបេក្ខជន ប្រឡងតាមអនឡាញ (Zoom) ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី០១ ខែមិថុនា និងវគ្គទី២ ការប្រឡងផ្ទាល់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលា Singapore Cambodia International Academy (SCIA) ។

សូមជម្រាបជូនថា Vanda International Science Olympiad  គឺជាកម្មវិធីដែលគេធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ កម្មវិធីនេះ សង្កត់ធ្ងន់លើសមត្ថភាពរបស់សិស្សក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីស្វែងរកព័ត៌មានលាក់កំបាំង ដែលនឹងជួយពួកគេឆ្លើយសំណួរ។ កម្មវិធីនេះរៀបចំឡើងសម្រាប់ កុមារចាប់ពីថ្នាក់ទី៣ ដល់ទី១១ ដោយប្រឡងប្រជែងផ្អែកលើកម្មវិធីសិក្សាវិទ្យាសាស្រ្ដរបស់សាលាសិង្ហបុរី និងសង្កត់ធ្ងន់លើជំនាញនៃការគិតលំដាប់ខ្ពស់៕

The post កូនប្រុសច្បង លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រឡងវិទ្យាសាស្ត្រអូឡាំព្យាដ ជាប់មេដាយមាសលេខ១ នៅកម្ពុជា និងលេខ ៥៧ លើពិភពលោក  appeared first on .

ឆ្នាំ២០២៦ទៅ២០២៧ វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានដំណើរការល្អឡើងវិញ
វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាស្ថិតក្រោមសម្ពាធនៅឡើយ ដោយសារទទួលរងនូវផលប៉ះពាល់ពីវិបត្តិសាកលមួយចំនួន។ប៉ុន្តែនៅដើមឆ្នាំ២០២៤នេះ វិស័យអចលនទ្រព្យហាក់មានភាពល្អប្រសើរបើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយអាចត្រឡប់ទៅល្អប្រសើរខ្លាំងនៅឆ្នាំ២០២៦ ទៅ២០២៧ខាងមុខ។នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៅក្នុងវេទិកាពិភាក្សាស្តីពី«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បើគិតពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ វិស័យអចលនទ្រព្យមានការធ្លាក់ចុះយ៉ាងខ្លាំង។ក្នុងនោះឆ្នាំ២០២៣ស្ថានភាពបុរីមានការលំបាកខ្លាំង ប៉ុន្តែខុនដូរមានការកើនឡើង០.២% ប្រហាក់ប្រហែលនឹងឆ្នាំ២០២២។ ចំណែកអចលនទ្រព្យបែបពាណិជ្ជកម្ម ការផ្គត់ផ្គង់ចូលមកទីផ្សារមានថ្មីៗជាច្រើន តែតម្រូវការនៅដដែលដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់, រីឯអចលនទ្រព្យបែបឧស្សាហកម្មរួមមានវិស័យដីឡូតិ៍ក៏មានផលប៉ះពាល់ និងធ្លាក់ចុះផងដែរ។

លោកបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ឃើញថាមានសញ្ញាវិជ្ជមានជាងមុនបើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែនៅតែពិបាក ព្រោះស្ថិតក្នុងការងើបឡើងតិចតួចនៅឡើយ។លោកបានវាយតម្លៃថា នៅឆ្នាំ២០២៦ ទៅ២០២៧ខាងមុខ វិស័យអចលនទ្រព្យនៅកម្ពុជាអាចងើបឡើងវិញដូចឆ្នាំ២០១៩ដែរ ដោយលោកបានមើលឃើញថាអចលនទ្រព្យកំពង់សោមនឹងរីកចម្រើនដូចទីក្រុងនៅប្រទេសចិនដែរ ហើយសណ្ឋាគារនៅក្រុងព្រះសីហនុក៏មានការងើបឡើងវិញ។ដូច្នេះ ប្រហែលឆ្នាំ២០២៦ ទៅ២០២៧ អចលនទ្រព្យនឹងមានដំណើរការល្អឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងផងដែរថា ចំពោះវិស័យអចលនទ្រព្យ យើងឃើញថាកាលណាដួលរលំនៃទីផ្សារអចលនទ្រព្យវាពិបាកក្នុងការងើបឡើងមកវិញ វាត្រូវការពេលយូរគឺរង្វង់២ទៅ៣ឆ្នាំ តែអ្វីដែលលោករំពឹងទុក ទីផ្សារអចលនទ្រព្យងើបឡើងវិញវាអាស្រ័យទៅលើកត្តាពីរធំៗ ទី១, កំណើនសេដ្ឋកិច្ចក្នុងស្រុក និងតម្រូវការ៖ តម្រូវការនៅក្នុងស្រុកជាតម្រូវការបែបណា នៅក្នុងស្រុករបស់យើងតម្រូវការបច្ចុប្បន្នគឺតម្រូវការសម្រាប់លក់បន្ត មិនមែនមិនមែនជាតម្រូវការសម្រាប់ស្នាក់នៅទេ ដោយតម្រូវការស្នាក់នៅឃើញថាវាពេញរួចទៅហើយ ដូច្នេះតម្រូវការសម្រាប់លក់បន្តលុះត្រាតែកំណើនសេដ្ឋកិច្ចមានកំណើនខ្ពស់ទើបបានអាចធ្វើឱ្យតម្រូវការសម្រាប់ការលក់បន្តអាចនឹងរីកចម្រើនបាន។ទី២, លុះត្រាតែមានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេស៖ បើគ្មានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេសសម្រាប់វិនិយោគលើវិស័យនេះទេ វិស័យនេះក៏នៅតែជាប់គាំងបន្តទៀតដែរ។ហើយការងើបឡើងទៀតសោត មិនមែនដោយសារទីផ្សារក្នុងស្រុករឹងមាំទេ ការងើបឡើងដោយសារទីផ្សារក្នុងស្រុកខ្លួនឯងគឺតិចតួច តែអ្វីដែលងើបឡើងខ្លាំងគឺដោយសារតែលំហូរហិរញ្ញវត្ថុពីស្រុកចិនមកវិនិយោគលើអចលទ្រព្យនេះធ្វើឱ្យស្ទុះខ្លាំង ពិសេសគឺនៅតំបន់កំពង់សោម កាលណាវិនិយោគតំបន់កំពង់សោមច្រើន អ្នកកំពង់សោមត្រូវចាកចេញពីកំពង់សោម ដើម្បីមកទិញផ្ទះនៅទីក្រុងភ្នំពេញ។អីចឹងវាជាចរន្តមួយដែលបង្កើតឱ្យមានការរីកចម្រើននៃវិស័យនេះ ហើយការពុះឡូតិ៍របស់យើងនេះដោយសារតែយើងមិនមានផែនការមេនៃការរៀបចំទីក្រុងច្បាស់លាស់ កន្លែងណាក៏ជាលំនៅដ្ឋាន ធ្វើឱ្យទុំជោរនៅទីផ្សារអចលនទ្រព្យ។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ ការរៀបចំនគរូបនីយកម្មត្រូវតែធ្វើឱ្យបានប្លង់នគរូបនីយកម្ម បង្ហាញសាធារណជនឱ្យដឹង ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងលង់ខ្លួនឬចាញ់បោកនឹងអ្នកវិនិយោគទៅលើអចលនទ្រព្យនេះតទៅទៀត៕

The post ឆ្នាំ២០២៦ទៅ២០២៧ វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានដំណើរការល្អឡើងវិញ appeared first on .

អ្នកឧកញ៉ា លី ឃុនថៃ៖ បើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ខែរហូតដល់ ២៣២ដុល្លារ
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រកាសគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាមេរិកក្នុងមួយខែ ខណៈបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូតដល់ ២៣២ដុល្លារ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា

ក្នុងសេចក្តីថ្លែងការណ៍សមាគមស្បែកជើងកម្ពុជារបស់អ្នកឧកញ៉ា លី ឃុនថៃ នៅថ្ងៃទី៣០ ខែកញ្ញាកន្លងទៅបានឲ្យដឹងថា សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេសនិងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់។

លើសពីនេះសមាគមអះអាងថា កម្មករនិយោជិតបាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្ដរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរនៅពេលកន្លងទៅលោកមើលឃើញថា ប្រាក់ឈ្នួលអប្បបរមានៅឆ្នំា២០២៤កម្មករ អាចទទួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែ។ តែមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានបង្ហាញថានៅឆ្នាំ២០២៤កម្មករទទួលបានតែ២០៤ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក អន សាខន បានឱ្យដឹងថា« នៅឆ្នាំ២០២៤បើសិនជាកម្មករទទួលបានការតម្លើងប្រាក់ឈ្នួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែនេះ នឹងធ្វើឱ្យកម្មករសប្បាយចិត្ត។តែបើសិនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានតម្លើងជូនតិចតួចក៏ពពួកគាត់ព្រមទទួលយក ផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ន»។

យ៉ាងណា ចំពោះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ មានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែផ្តល់ជូនកម្មករពេញសិទ្ធិដែលនិងទទួលបានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤តទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា មានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការរីកលូតលាស់នៃវិស័យកាត់ដេរនៅកម្ពុជា។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា« ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នំា២០២៤ ចំនួន២០៤ដុល្លារអាមេរិកនេះខ្ញុំគិតថាប្រាក់ឈ្នួលនេះមានកម្រិតមួយរាងខ្ពស់ បើប្រៀបធៀបទៅនិងការលូតលាស់នៃវិស័យមួយនេះ។ដោយសារវិស័យកាត់ដេររបស់យើងមិនមានការលូតលាស់លឿនខ្លំាងហើយប្រាក់ចំណូលក៏មិនមានការកើនឡើងខ្លំាង ដោយសារជួបវិបត្តិនៃការបញ្ជាទិញនៅលើសកលលោក»។

បើតាមអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុករូបនេះមើលឃើញថា ការតម្លើប្រាក់ខែដល់កម្មករនិយោជិតមានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែនេះសម្រាប់ភាគីនិយោជកហាក់មិនសូវជាសប្បាយចិត្តនោះទេដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់នាពេលខាងមុខ។

ទន្ទឹមនិងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ ចំនួន២០៤ដុល្លារអាមេរិក គេសង្កេតឃើញថាមុខទំនិញមួយចំនួនលក់នៅមុខរោងចក្របានលក់ឡើងថ្លៃទាញយកប្រយោជន៍ពីកម្មករនិយោជិតរួចបាត់ទៅហើយ។

អ្នកស្រី ពេជ្រ សារ៉េត កម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ ស៊ូ(ខេមបូឌា)បានឱ្យដឹងថា«ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀលតែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។

លោកបណ្ឌិត គី សិរី វឌ្ឍន៍ មានប្រសាសន៍ថា«ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍នេះ យើងត្រូវជំរុញការផលិតនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីទម្លាក់ថ្លៃទំនិញនៅក្នុងស្រុកឱ្យទាប ពិសេសការដាំដុះបន្លែ ត្រីសាច់ជំរុញឱ្យមានការរីកចម្រើនលឿន ហើយលក់មានតម្លៃទាប ធ្វើឱ្យការចំណាយរបស់កម្មករតិច ហើយប្រាក់ខែដែលគាត់បានមកធ្វើឱ្យចាយវាយមានភាពងាយស្រួល»៕

The post អ្នកឧកញ៉ា លី ឃុនថៃ៖ បើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ខែរហូតដល់ ២៣២ដុល្លារ appeared first on .

អ្នកសេដ្ឋកិច្ច៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ កំណត់២០៤ដុល្លារ មានកម្រិតខ្ពស់ធៀបទៅនឹងការលូតលាស់វិស័យកាត់ដេរ
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ មានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែផ្តល់ជូនកម្មករពេញសិទ្ធិដែលនឹងទទួលបានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាវាមានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការរីកលូតលាស់នៃវិស័យកាត់ដេរនៅកម្ពុជា។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា« ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ចំនួន២០៤ដុល្លារអាមេរិកនេះខ្ញុំគិតថាប្រាក់ឈ្នួលនេះមានកម្រិតមួយរាងខ្ពស់ បើប្រៀបធៀបទៅនិងការលូតលាស់នៃវិស័យមួយនេះ។ ដោយសារវិស័យកាត់ដេររបស់យើងមិនមានការលូតលាស់លឿនខ្លំាងហើយប្រាក់ចំណូលក៏មិនមានការកើនឡើងខ្លំាង ដោយសារជួបវិបត្តិនៃការបញ្ជាទិញនៅលើសកលលោក»។

បើអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុករូបនេះមើលឃើញថា ការតម្លើប្រាក់ខែដល់កម្មករនិយោជិតមានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែនេះ សម្រាប់ភាគីនិយោជកហាក់មិនសូវជាសប្បាយចិត្តនោះទេដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់នាពេលខាងមុខ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា«ការតម្លើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤នេះ ខ្ញុំសូមចូលរួមអបអរសាទរជាមួយកម្មករដែលបានឡើង។ប៉ុន្តែសម្រាប់ភាគីនិយោជកវិញហាក់ដូចជាមិនសូវសប្បាយចិត្តទេ ដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់ ហើយបាត់បង់ឱកាសនៅក្នុងការប្រកួតប្រជែង។ ដូចនេះការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤នេះមានន័យថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចយើងជួបប្រទះវិបត្តិក៏ដោយ ក៏នៅតែជំរុញឱ្យការកំណត់ប្រាក់ឈ្នួលនេះកើនឡើងពី២០០ទៅ២០៤ដុល្លារអាមេរិកនៅឆ្នាំ២០២៤»។

ទន្ទឹមនឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤នៅថ្ងៃនេះ ចំនួន២០៤ដុល្លារអាមេរិក គេសង្កេតឃើញថាមុខទំនិញមួយចំនួនលក់នៅមុខរោងចក្របានលក់ឡើងថ្លៃទាញយកប្រយោជន៍ពីកម្មករនិយោជិតរួចបាត់ទៅហើយ។

អ្នកស្រី ពេជ្រ សារ៉េត កម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ ស៊ូ(ខេមបូឌា)បានឱ្យដឹងថា «ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀលតែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។

លោកបណ្ឌិត គី សិរី វឌ្ឍន៍ មានប្រសាសន៍ថា«ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍នេះ យើងត្រូវជំរុញការផលិតនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីទម្លាក់ថ្លៃទំនិញនៅក្នុងស្រុកឱ្យទាប ពិសេសការដំាដុះបន្លែ ត្រីសាច់ជំរុញឱ្យមានការរីកចម្រើនលឿន ហើយលក់មានតម្លៃទាប ធ្វើឱ្យការចំណាយរបស់កម្មករតិច ហើយប្រាក់ខែដែលគាត់បានមកធ្វើឱ្យចាយវាយមានភាពងាយស្រួល»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ខែកញ្ញានេះបញ្ជាក់ថា«ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន២០២ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង»៕

អត្ថបទ៖សារេត

The post អ្នកសេដ្ឋកិច្ច៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ កំណត់២០៤ដុល្លារ មានកម្រិតខ្ពស់ធៀបទៅនឹងការលូតលាស់វិស័យកាត់ដេរ appeared first on .