បណ្តាញសង្គម

កាណាដា គ្រោងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម
ប្រទេសកាណាដា កំពុងដាក់ចេញច្បាប់ដើម្បីហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និងរឹតបន្តឹងស្តង់ដារសុវត្ថិភាពសម្រាប់ AI chatbots ចំពេលមានការព្រួយបារម្ភអំពីហានិភ័យសុខភាពផ្លូវចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBC។

នៅថ្ងៃទី១០ ខែមិថុនា ក្រសួងអត្តសញ្ញាណ និងវប្បធម៌កាណាដា បានដាក់ចេញច្បាប់សុវត្ថិភាពឌីជីថលដែលនឹងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម លើកលែងតែនៅលើវេទិកាដែលបំពេញតាមស្តង់ដារសុវត្ថិភាពជាក់លាក់។

ច្បាប់នេះក៏មានគោលបំណងបង្កើនសុវត្ថិភាពរបស់ AI chatbots ដោយបង្កើតស្ថាប័ននិយតកម្មឌីជីថលថ្មីមួយ ដើម្បីបង្កើតស្តង់ដារសុវត្ថិភាព។ ក្រុមហ៊ុនដែលរំលោភបំពានលើច្បាប់នេះ អាចប្រឈមមុខនឹងការពិន័យ ៣% នៃប្រាក់ចំណូលសកលរបស់ពួកគេ ឬរហូតដល់ ១០លានដុល្លារកាណាដា (៧,២លានដុល្លារអាមេរិក) អាស្រ័យលើចំនួនណាដែលខ្ពស់ជាង។

ទន្ទឹមនឹងនេះ លោក Marc Miller រដ្ឋមន្ត្រីក្រសួងអត្តសញ្ញាណ និងវប្បធម៌កាណាដាបានមានប្រសាសន៍ថា ៖”វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និង AI chatbots ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ពួកគេមិនគាំទ្រដល់ការអភិវឌ្ឍដែលមានសុខភាពល្អរបស់កុមារទេ ហើយបានក្លាយជាប្រភពនៃការថប់បារម្ភ ភាពឯកោ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត សម្រាប់ក្មេងជំទង់កាណាដាជាច្រើន”។

យោងតាមលោក Miller ច្បាប់នេះនឹងបង្កើតបរិយាកាសដែលមានសុវត្ថិភាពជាងមុនសម្រាប់យុវជនកាណាដា ដោយជួយពួកគេពង្រឹងទំនាក់ទំនងទល់មុខគ្នា កសាងមិត្តភាព ផ្តោតលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍជំនាញជាក់ស្តែង។

គួរជម្រាបជូនថា រដ្ឋាភិបាលកាណាដា បានដាក់ចេញសេចក្តីព្រាងច្បាប់នេះជាច្រើនខែ បន្ទាប់ពីអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់របស់ពិភពលោកដែលអនុម័តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ៕​

The post កាណាដា គ្រោងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម appeared first on .

នាយករដ្ឋមន្ត្រីអង់គ្លេស ត្រៀមហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្កគ្រោះថ្នាក់ដល់កុមារអាយុក្រោម ១៦ឆ្នាំ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា លោកគ្រោងហាមឃាត់ទៅលើវេទិកាអនឡាញដែលបង្កគ្រោះថ្នាក់ សម្រាប់កុមារដែលមានអាយុក្រោយ ១៦ឆ្នាំ ដោយជុំវិញឲ្យមានការរក្សាការចូលទៅប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលមានសុវត្ថិភាពជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Times។

លោក Starmer ត្រូវបានគេរំពឹងថានឹងផ្តោតលើរបៀបដែលរដ្ឋាភិបាលអាចធានាបានថា បច្ចេកវិទ្យានាំមកនូវការផ្លាស់ប្តូរវិជ្ជមាន ខណៈច្បាប់សុវត្ថិភាពអនឡាញរបស់ចក្រភពអង់គ្លេស តម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការនានាដើម្បីការពារកុមារពីខ្លឹមសារអនឡាញខុសច្បាប់ និងបង្កគ្រោះថ្នាក់។

គួរឲ្យដឹងផងដែរថា ការព្រួយបារម្ភអំពីផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពអនឡាញ បានជំរុញឱ្យចក្រភពអង់គ្លេសធ្វើការពិគ្រោះយោបល់លើការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ កាលពីដើមឆ្នាំនេះ ជាមួយនឹងការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ការកំណត់ពេលវេលា និងការរឹតបន្តឹងលើលក្ខណៈពិសេសនៃការរចនាដែលញៀន ខណៈវិធានការទាំងនេះកំពុងត្រូវបានពិចារណា។

ជម្រាបជូនថា ប្រទេសបារាំង ដាណឺម៉ាក និងប៉ូឡូញ ក៏កំពុងពិចារណារឹតបន្តឹងច្បាប់ជុំវិញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារផងដែរ ខណៈពេលដែលប្រទេសក្រិកកាលពីខែមេសា បានប្រកាសថាខ្លួននឹងហាមឃាត់ការចូលទៅប្រើប្រាស់ដល់អ្នកដែលមានអាយុក្រោម ១៥ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៧ តទៅ៕​

The post នាយករដ្ឋមន្ត្រីអង់គ្លេស ត្រៀមហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្កគ្រោះថ្នាក់ដល់កុមារអាយុក្រោម ១៦ឆ្នាំ appeared first on .

ក្រិក នឹងហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម
ប្រទេសក្រិក នឹងចេញច្បាប់ថ្មីមួយដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis ដែលនេះមានន័យថាក្រិកនឹងក្លាយជាប្រទេសចុងក្រោយមួយ ដែលចេញច្បាប់ហាមឃាត់កុមារពីការប្រើប្រាស់បណ្តាញសង្គម ចំពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃវេទិកាទាំងនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Pavlos Marinakis បាននិយាយថា កុមារដែលកើតចាប់ពីឆ្នាំ២០១២ ឡើងទៅ នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់វេទិកាដែលអាចជះឥទ្ធិពលអវិជ្ជមាន ដូចជា Facebook, Instagram, Tik Tok និង Snapchat ជាដើម។

ជម្រាបជូនថា កាលពីខែធ្នូ អូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលតម្រូវឱ្យ TikTok, YouTube, Snapchat និងគេហទំព័រកំពូលៗផ្សេងទៀតលុបគណនីដែលកាន់កាប់ដោយអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ បើមិនចង់ទទួលរងនូវការផាកពិន័យធ្ងន់ធ្ងរ៕​

The post ក្រិក នឹងហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម appeared first on .