បន្ទះសូឡា

អាមេរិក ដាក់ពន្ធរហូតដល់ ១២៦% លើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា
រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្រេចដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា ​ឥណ្ឌូណេស៊ី និងឡាវ បន្ទាប់ពីសន្និដ្ឋានថាប្រទេសទាំងនេះបានផ្តល់ការគាំទ្រដោយមិនយុត្តិធម៌ដល់វិស័យផលិតកម្មរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសដំឡើងពន្ធលើនាំចូលបន្ទះសូឡាពីឥណ្ឌា រហូតដល់ ១២៦%​ ខណៈពីប្រទេសឥណ្ឌូណេស៊ី ចន្លោះពី ៨៦%-១៤៣% និងពីប្រទេសឡាវ ៨១%។

យ៉ាងណាមិញ សហរដ្ឋអាមេរិកអះអាងថា ការគាំទ្រទាំងនេះអនុញ្ញាតឲ្យអ្នកផលិបរទេសនាំចេញបន្ទះសូឡារបស់ពួកគេទៅក្នុងទីផ្សារអាមេរិក ក្នុងតម្លៃទាបជាងថ្លៃដើមផលិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតក្នុងស្រុក។

គួរឲ្យដឹងផងដែរថា ការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាមេរិកពីប្រទេសឥណ្ឌាបានកើនឡើងពី ៨៣,៨លានដុល្លារក្នុងឆ្នាំ២០២២ ដល់ ៧៩២,៦លានដុល្លារក្នុងឆ្នាំ២០២៤ ចំពេលមានការរឹតបន្តឹងលើការនាំចូលបន្ទះសូឡារបស់ប្រទេសចិន និងភាពរសើបរបស់ឧស្សាហកម្មនេះ​​ ទៅលើតម្លៃ។

ជម្រាបជូនថា ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងឡាវរួមគ្នាមានចំនួន ៥៧% នៃការនាំចូលបន្ទះសូឡាទាំងអស់ទៅកាន់សហរដ្ឋអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំមុន។ ហើយតម្លៃនៃការនាំចូលរួមបញ្ចូលគ្នាទាំងបីប្រទេសនោះ គឺមានចំនួន ៤,៥ពាន់លានដុល្លារ៕​

The post អាមេរិក ដាក់ពន្ធរហូតដល់ ១២៦% លើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា appeared first on .

អាមេរិក បន្តបើកការស៊ើបអង្កេតលើការនាំចូលបន្ទះសូឡាពីឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បានបោះឆ្នោតកាលពីចុងសប្តាហ៍មុន ដើម្បីបន្តការស៊ើបអង្កេតថា តើបន្ទះសូឡាពីនាំចូលប្រទេសពីឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី កំពុងរារាំងដល់ការផលិតក្នុងស្រុកដែរឬទេ ដែលអាចនឹងឈានដល់ការដាក់ពន្ធគយខ្ពស់បំផុត លើទំនិញពីប្រទេសទាំងនោះ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសម្រេចចិត្តជាឯកច្ឆ័ន្ទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុក បានប្តឹងថា ក្រុមហ៊ុនចិនដែលមានប្រតិបត្តិការនៅក្នុងប្រទេសទាំងបីខាងលើនោះ ទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលដោយមិនយុត្តិធម៌ ហើយកំពុងលក់ផលិតផលរបស់ពួកគេ ក្រោមតម្លៃផលិតកម្មនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើតាមលោក Tim Brightbill អ្នកដឹកនាំក្រុមប្រឹក្សាសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មបន្ទះសូឡាអាមេរិក បាននិយាយថា៖” ការសម្រេចចិត្តរបស់ ITC ថ្ងៃនេះ បានបញ្ជាក់ពីអ្វីដែលញត្តិរបស់យើងបានដាក់ទៅថា ក្រុមហ៊ុនផលិតបន្ទះសូឡារបស់អាមេរិក កំពុងត្រូវបានកាត់បន្ថយ និងរងការខូចខាតដោយការនាំចូលដោយអយុត្តិធម៌”។

លោក Tim បានបន្ថែមទៀតថា ៖”​ក្រុមហ៊ុនដែលគ្រប់គ្រងដោយចិន និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី កំពុងចូលរួមនៅក្នុងប្រព័ន្ធនេះ ជាមួយនឹងការអនុវត្តដោយអយុត្តិធម៌ដែលវាបានបំផ្លាញការងារ និងការវិនិយោគរបស់សហរដ្ឋអាមេរិក”។

ជម្រាបជូនថា ការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងឡាវ បានកើនឡើងដល់ ១,៦ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺបានកើនឡើងពី ២៨៩លានដុល្លារ ក្នុងឆ្នាំ២០២២។ ការនាំចូលទាំងនេះភាគច្រើន ត្រូវបានគេជឿជាក់ថាបានផ្លាស់ប្តូរចេញពីប្រទេសដែលទទួលរងពន្ធគយខ្ពស់រួចមកហើយ ដែលសហរដ្ឋអាមេរិក បានដាក់លើការនាំចេញបន្ទះសូឡា នៅអាស៊ីអាគ្នេយ៍៕​

The post អាមេរិក បន្តបើកការស៊ើបអង្កេតលើការនាំចូលបន្ទះសូឡាពីឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី appeared first on .

ក្រុមហ៊ុនផលិតបន្ទះសូឡា​អាមេរិក ស្នើឲ្យមានការដាក់ពន្ធគយខ្ពស់លើការនាំចូលពីឥណ្ឌូណេស៊ី​ ឡាវ និឥណ្ឌា
ក្រុមហ៊ុនផលិតបន្ទះសូឡាជាច្រើនរបស់សហរដ្ឋអាមេរិក បានស្នើឲ្យក្រសួងពាណិជ្ជកម្ម ដាក់ពន្ធគយខ្ពស់ ដើម្បីប្រឆាំងទៅនឹងការលក់បង្ខូចតម្លៃ ក៏ដូចជាប្រឆាំងទៅលើការនាំចូលបន្ទះសូឡាថោកៗ ពីប្រទេសឥណ្ឌូណេស៊ី​ ឥណ្ឌា ឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការការញត្តិស្នើសុំនេះ ត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់ឧស្សាហកម្មផលិតបន្ទះសូឡាខ្នាតតូចរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការបន្ធូរបន្ថយសម្ពាធពាណិជ្ជកម្ម ក្នុងការការពារការវិនិយោគរាប់ពាន់លានដុល្លារ និងប្រកួតប្រជែងជាមួយនឹងទំនិញតម្លៃថោកៗ ដែលផលិតភាគច្រើនដោយក្រុមហ៊ុនចិន នៅបរទេស។

គួរឲ្យដឹងថា ក្រុមសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មថាមពលព្រះអាទិត្យរបស់អាមេរិក ដែលបានដាក់ញត្តិស្នើសុំនោះ រួមមានក្រុមហ៊ុន First Solar, Hanwha’s Qcells, Talon PV និង Mission Solar។ កន្លងមកក្រុមនេះ ធ្លាប់បានទទួលជោគជ័យរួចម្តងហើយ ពីការស្នើឲ្យមានការដាក់ពន្ធគយខ្ពស់លើការនាំចូលបន្ទះសូឡា ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ។

ជម្រាបជូនផងដែរថា​ ចាប់តាំងពីវិធានការពន្ធលើការនាំចូលបន្ទះសូឡា​ ពីប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ បានធ្វើឲ្យក្រុមអ្នកផលិតបន្ទះសូឡាធំៗរបស់ពិភពលោកមួយចំនូួន ងាកទៅរកការដាក់ទីតាំងផលិតកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងឡាវ វិញ។​ ក្រុមសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មថាមពលព្រះអាទិត្យអាមេរិក ក៏បានចោទប្រកាន់ក្រុមហ៊ុនផលិតរបស់ឥណ្ឌាផងដែរ ពីការធ្វើឲ្យ​ជន់ជោរ​នូវបន្ទះសូឡាតម្លៃថោកៗ នៅក្នុងសហរដ្ឋអាមេរិក ៕​

The post ក្រុមហ៊ុនផលិតបន្ទះសូឡា​អាមេរិក ស្នើឲ្យមានការដាក់ពន្ធគយខ្ពស់លើការនាំចូលពីឥណ្ឌូណេស៊ី​ ឡាវ និឥណ្ឌា appeared first on .

អាមេរិក ដំឡើងពន្ធគយខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡា ពីតំបន់អាស៊ីអាគ្នេយ៍
សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ បានសម្រេចដាក់ពន្ធគយនៅក្នុងកម្រិតដ៏ខ្ពស់បំផុត លើការនាំចូលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាការបោះជំហានថ្មីមួយឆ្ពោះទៅរកការបញ្ចប់សំណុំរឿងពាណិជ្ជកម្មអស់រយ:ពេលជាយូរមកហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញការប្រកាសដំឡើងពន្ធគយដ៏ខ្ពស់កប់ពពកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនរបស់ប្រទេសចិនបានបោះទីតាំងនៅក្នុងប្លុកអាស៊ាន ដើម្បីលក់បង្ខូចតម្លៃទំនិញប្រភេទនេះ នៅទីផ្សារអាមេរិក។

គួរឲ្យដឹងថា ក្រុមអ្នកដាក់ញត្តិដែលជាគណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិក សម្រាប់ការផលិតបន្ទះសូឡា បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនធំៗដែលមានរោងចក្រ នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ពីការលក់ផលិតផលរបស់ពួកគេ ដែលមានតម្លៃទាបជាងតម្លៃផលិតកម្ម និងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែលធ្វើឲ្យទំនិញអាមេរិកមិនមានការប្រកួតប្រជែង។

យ៉ាងណាមិញ យោងតាមក្រសួងពាណិជ្ជកអាមេរិក បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការដាក់ពន្ធគយថ្មីនេះ បន្ទះសូឡាដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី ជាប់ពន្ធគយតិចជាងគេ នៅក្នុងកម្រិតត្រឹម ៤១,៥៦% ប៉ុណ្ណោះ ស្របពេលការនាំចូលពីប្រទេសថៃ នឹងប្រឈមមុខនឹងពន្ធគយដល់ ៣៧៥,១% ខណ:វៀតណាមជាប់ពន្ធ ៣៩៥,៩%។

ដោយឡែកសម្រាប់ពន្ធគយនៅទូទាំងប្រទេសក្នុងតំបន់ ការនាំចូលបន្ទះសូឡាពីកម្ពុជា ត្រូវបានកំណត់ខ្ពស់ជាងគេបំផុតរហូតដល់ទៅ ៣ ៥២១% ដោយសារតែក្រុមហ៊ុននៅកម្ពុជា មិនបាន​សហការ​ស៊ើបអង្កេតជាមួយអាជ្ញាធរអាមេរិកនោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសពីវិធានការពន្ធគយចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពិអាជ្ញាធរអាមេរិក បានបើកការស៊ើបអង្កេតពាណិជ្ជកម្មប្រឆាំងទៅនឹងការលក់បង្ខូចតម្លៃរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ាន អស់រយ:ពេលជាង ១ឆ្នាំមកហើយ ដោយស្ថិតនៅក្រោមពាក្យបណ្តឹងរបស់ក្រហ៊ុនកូរ៉េខាងត្បូង Hanwha Qcells រួមទាំងក្រុមហ៊ុន First Solar Inc ដែលមានមូលដ្ឋាននៅរដ្ឋ Arizona និងអ្នកផលិតបន្ទះសូឡាតូចៗជាច្រើនផ្សេងទៀត ដែលកំពុងស្វែងរកការការពារការវិនិយោគតម្លៃរាប់ពាន់លានដុល្លាររបស់ពួកគេ នៅក្នុងការផលិតបន្ទះសូឡា នៅសហរដ្ឋអាមេរិក៕

The post អាមេរិក ដំឡើងពន្ធគយខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡា ពីតំបន់អាស៊ីអាគ្នេយ៍ appeared first on .

អាមេរិក ចាប់ផ្តើមយកពន្ធគយលើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា
យោងតាមមន្ត្រីពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះថា ផែនការយកពន្ធគយថ្មីលើការនាំចូលបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា បានចាប់ផ្តើមហើយ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីសំណាក់ក្រុមហ៊ុនផលិតរបស់អាមេរិក ថាទំនិញដែលនាំចូលពីតំបន់នោះមានតម្លៃថោក និងធ្វើឲ្យខូចដល់ទីផ្សារសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសម្រេចចិត្តយកពន្ធលើការនាំចូលផលិតផលបន្ទះសូឡានេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់នាយកដ្ឋានពាណិជ្ជកម្មរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងគោលបំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ និងអ្នកផលិតតូចៗជាច្រើន នៅសហរដ្ឋអាមេរិក។

​គួរឲ្យដឹងផងដែរថា កន្លងមកគណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សម្ព័ន្ធ​អាមេរិក​សម្រាប់​ការ​ផលិត​បន្ទះសូឡា​ បាន​ចោទប្រកាន់ទៅលើ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ធំៗ​​របស់​ចិនដែលមានរោងចក្រក្នុងប្រទេសតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ថៃ​ ថា​បាន​ធ្វើ​ឲ្យ​តម្លៃ​បន្ទះសូឡាសកល​ធ្លាក់​ចុះ​ ជាមួយនឹងនាំចេញផលិតរបស់ខ្លួនច្រើនលើសលប់ពេក ដែលបានធ្វើឲ្យខូតដល់ការប្រកួតប្រជែងដោយយុត្តិធម៌។

យោងតាមសេចក្តីសម្រេចបឋមដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបានគណនាពន្ធគយបន្ថែមលើការនាំចូលបន្ទះសូឡា ក្នុងចន្លោះពី ២១,៣% ទៅ ២៧១,២% ពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។

ជម្រាបជូនផងដែរថា បន្ទះសូឡាដែលបានដំឡើងនៅសហរដ្ឋអាមេរិក ភាគច្រើនត្រូវបានផលិតនៅក្រៅប្រទេស ហើយការនាំចូលសរុបប្រហែល ៨០% គឺមកពីប្រទេសក្នុងតំបន់អាស៊ានចំនួនបួនខាងលើ៕

The post អាមេរិក ចាប់ផ្តើមយកពន្ធគយលើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា appeared first on .

ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន ចាប់ផ្តើមបញ្ឈប់ការផលិតក្នុងរោងចក្រ នៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុនផលិតបន្ទះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិន កំពុងបញ្ឈប់ការផលិតក្នុងរោចក្រនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ ដោយសារតែកើនឡើងនៃរនាំងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមកលើផលិតផលរបស់ខ្លួន ដែលជាហេតុធ្វើឲ្យមានភាពមិនច្បាស់លាស់សម្រាប់ការនាំចេញពីតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនចិន Longi Green Energy Technology Co បានចាប់ផ្តើមកាត់បន្ថយសកម្មភាពផលិតរបស់ខ្លួនបន្តិចម្តងៗ នៅរោងចក្រមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេ ក៏បានបញ្ឈប់ខ្សែសង្វាក់ផលិតកម្មទាំងប្រាំកន្លែងផ្សេងទៀត នៅឯរោងចក្រក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន ខណ:ពេលដែលក្រុមហ៊ុន Trina Solar Co ក៏បានផ្អាកការផលិតរបស់ខ្លួន នៅរោងចក្រក្នុងប្រទេសថៃ ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Longi បាននិយាយថា ក្រុមហ៊ុនបានធ្វើការកែសម្រួលផែនការផលិតកម្មរបស់ខ្លួន នៅរោងចក្រជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ចាប់តាំងពីដើមឆ្នាំនេះមក។

គួរឲ្យដឹងផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កាលពីខែមុនបានចេញច្បាប់ជាបន្តបន្ទាប់ ក្នុងការពង្រឹងពន្ធប្រឆាំងទៅនឹងឧបករណ៍ស្រូបថាមពលព្រះអាទិត្យ នៅពេលដែលការអនុគ្រោះពន្ធរយៈពេលពីរឆ្នាំ សម្រាប់ការនាំចូលឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យមួយចំនួន ពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាម នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

ជម្រាបជូនផងដែរថា ប្រទេសក្នុងតំបន់អាស៊ានទាំងបួនខាងលើនេះ ត្រូវបានគេកំណត់ថាជាគោលដៅដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិន ដើម្បីបង្កើតប្រតិបត្តិការនៅទីនោះ ដើម្បីគេចផុតពីការបង់ពន្ធនាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីសម័យដឹកនាំដោយលោក Barack Obama មកម្លេះ៕

The post ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន ចាប់ផ្តើមបញ្ឈប់ការផលិតក្នុងរោងចក្រ នៅអាស៊ីអាគ្នេយ៍ appeared first on .

ចិនអាចក្លាយជាអ្នកផ្គត់ផ្គង់បន្ទះសូឡា ធំបំផុតនៅលើពិភពលោក រយៈពេលរាប់ទសវត្ស
ប្រទេសចិន នឹងមានសមត្ថភាពផលិតបន្ទះសូឡា ច្រើនជាង ៨០% នៃការប្រើប្រាស់ទូទាំងពិភពលោក ត្រឹមឆ្នាំ២០២៦ ខណៈពួកគេអាចមានលទ្ធភាព ក្នុងការបំពេញតម្រូវការអតិថិជន ទូទាំងពិភពលោកក្នុងរយៈពេលរាប់ទសវត្សថែមទៀត។

យោងតាមការចុះស្រាវជ្រាវពីវិទ្យាស្ថាន Wood Mackenzie បានបង្ហាញឲ្យឃើញថា ប្រទេសចិនបានចំណាយលុយច្រើនជាង ១៣០ពាន់លានដុល្លារ ទៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើនសមត្ថភាពផលិត អាចផ្គត់ផ្គង់តម្រូវការពិភពលោក រហូតដល់ឆ្នាំ២០៣២ ឯណោះ។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក និងឥណ្ឌា ក៏កំពុងខ្នះខ្នែងអភិវឌ្ឍលើការផលិតបន្ទះសូឡារៀងខ្លួន ក្នុងគោលបំណងកាត់បន្ថយ​ការពឹងផ្អែក ទៅលើប្រទេសចិន។

បើទោះជាមានចំណាត់ការល្អយ៉ាងណាក៏ដោយ ប៉ុន្តែចិននៅតែជាក្ដោបក្ដាប់ចំណែកទីផ្សារ​សកលលោក បានល្អបំផុត និងនៅតែបន្តពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យា ដែលធ្វើឲ្យគូប្រជែង​ធំៗដូចជា អាមេរិក និងឥណ្ឌា កំពុងព្រួយបារម្ភជាខ្លាំង៕

The post ចិនអាចក្លាយជាអ្នកផ្គត់ផ្គង់បន្ទះសូឡា ធំបំផុតនៅលើពិភពលោក រយៈពេលរាប់ទសវត្ស appeared first on .

Biden ប្រកាសលើកលែងពន្ធចំពោះការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួន ៤ រួមទាំងកម្ពុជា
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden ថ្មីៗនេះ នឹងចេញសេចក្តីប្រកាសមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចូលបន្ទះសូឡា ពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់ទឹកដីសហរដ្ឋអាមេរិកឡើងវិញ ដោយមិនត្រូវការបង់ពន្ធសម្រាប់រយ:ពេល ២៤ ខែ ។ នេះបើយោងតាមការចុះផ្សាយពី​សារព័ត៌មាន​ Bangkok Post ។

យ៉ាងណាចំពោះសេចក្តីប្រកាសនេះផងដែរ ត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភ អំពីផលប៉ះពាល់ ចំពោះការស៊ើបអង្កេតរយ:ពេលជាច្រើនខែមកហើយ ពីសំណាក់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជុំវិញការនាំចូលបន្ទះសូឡាពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំង ៤ នេះ ថាមានជាប់ទាក់ទងជាមួយទំនិញគេចពន្ធ ដែលផលិតនៅក្នុងប្រទេសចិនឬអត់ ។

ចំពោះការស៊ីបអង្កេតនេះផងដែរ ត្រូវបានប្រកាសកាលពីចុងខែមីនា ហើយអាចចំណាយពេល ១៥០ ថ្ងៃ ឬច្រើនជាងនេះ ដើម្បីបិទបញ្ចប់វិញ ។

ដោយឡែក បើតាមប្រភពមួយ ដែលដឹងពីផែនការរបស់​សេតវិមាន​ បាននិយាយថា ៖ ” កាតព្វកិច្ចក្នុងការប្រមូលពន្ធ នៅតាមកំពង់ផែ នឹងត្រូវអស់សុពលភាពហើយ ដែលនេះគឺជាចំណុចស្នូលមួយ ចំពោះអ្វី ដែលយើងកំពុងជួយសង្រ្គោះដល់គម្រោងក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ ហើយនិងធានាបានថា យើងនឹងឆ្ពោះទៅមុនជានិច្ច សម្រាប់គម្រោងមួយនេះ ” ។

គួរឱ្យដឹងការស៊ើបអង្កេតកន្លងមក របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ឈប់ការនាំចូលទាំងស្រុងពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលមានចំនួនជាងកណ្តាលនៃការផ្គត់ផ្គង់បន្ទះសូឡា របស់សហរដ្ឋអាមេរិក ឬ ៨០% នៃការនាំចូលសរុប ។

មិនតែប៉ុណ្ណោះ ប្រភពដែលមិនបានបញ្ចេញឈ្មោះមួយ បាននិយាយថា សកម្មភាពរបស់ លោក Biden ក្នុងការបិទបញ្ចប់ការស៊ើបអង្កេតនេះ នឹងនាំមកនូវភាពប្រាកដប្រជា ដល់ទីផ្សារថាមពលព្រះអាទិត្យរបស់សហរដ្ឋអាមេរិក ក៏ដូចជាអាចកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមហ៊ុននានា ចំពោះការត្រៀមទុនបម្រុងរាប់ពាន់លានដុល្លារ សម្រាប់ការបង់ពន្ធផងដែរ ។

បញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០២១ ប្រទេសថៃ បាននាំចេញបន្ទះសូឡា ក្នុងតម្លៃប្រមាណ ១,០៧ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ដែលស្មើនឹង ៤៩% នៃការនាំចេញបន្ទះសូឡាសរុបរបស់ប្រទេស នៅអាស៊ានមួយនេះ ៕

The post Biden ប្រកាសលើកលែងពន្ធចំពោះការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួន ៤ រួមទាំងកម្ពុជា appeared first on .