បំណុលគ្រួសារ

គម្រោងស្នើ​ទិញ​បំណុល​ពលរដ្ឋថៃទាំងអស់ របស់លោក ថាក់ស៊ីន កំពុងធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចភា្ញក់ផ្អើលខ្លាំង
យោងតាមក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានធ្វើការព្រមានចំៗទៅកាន់រដ្ឋាភិបាលថៃ ជុំវិញការអនុវត្តសំណើរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការជួយដោះស្រាយបំណុលគ្រួសារ ជាមួយនឹងផែនការទិញយកបំណុលរបស់ពលរដ្ឋថៃទាំងអស់នោះ ប្រហែលជាមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបាននោះទេ ហើយថែមទាំងអាចធ្វើឲ្យសេដ្ឋកិច្ចដើរថយក្រោយថែមទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការព្រមាននេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល និងត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋថៃទាំងអស់ពីធនាគារនានា និងលុបចោលប្រវត្តិឥណទានរបស់ពួកគេចេញពីប្រព័ន្ធធនាគារ ហើយអនុញ្ញាតឲ្យប្រជាជនអាចសងបំណុលរបស់ពួកគេត្រលប់មកកាន់រដ្ឋវិញ តាមលទ្ធភាពដែលអាចធ្វើបាន។

​យ៉ាងណាមិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានទទួល​ស្គាល់​ថា​កម្មវិធី​ទិញ​យកបំណុល​គ្រួសារ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​ថាក់ស៊ីន ​គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បាន​ព្រមាន​ថា​វា​អាច​ជា​ដាវ​មុខ​ពីរ​ ប្រសិន​បើ​ផែនការនេះត្រូវបានអនុវត្ត​តែ​ម្នាក់​ឯងនោះ។

គួរឲ្យដឹងផងដែរថា ជុំវិញគំនិតផ្តួចផ្តើមនេះ នឹងមិនពឹងផ្អែកតែលើមូលនិធិរបស់រដ្ឋាភិបាលតែមួយមុខប៉ុណ្ណោះទេ ព្រោះវាអាចត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការវិនិយោគឯកជន ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក ថាក់ស៊ីន ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក Wichai Witayakiattilerd សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់គណិតវិទ្យា និងស្ថិតិនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា ការជួយសម្រួលបំណុលគ្រួសារនៅក្នុងប្រទេសថៃ តាមរយ:ការអនុញ្ញាតឲ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម (AMC) ទិញយកបំណុលអាក្រក់ពីស្ថាប័នហិរញ្ញវត្ថុ ជំនួសឲ្យការប្រើប្រាស់មូលនិធិរបស់រដ្ឋ គឺជាវិធីសាស្រ្តដែលសមស្របជាង។

ជាមួយគ្នានេះ លោក Nonarit Bisonyabut អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍប្រទេសថៃ (TDRI) បាននិយាយផងដែរថា លោកមិនយល់ស្របនឹងសំណើនៃការទិញយកបំណុលពលរដ្ឋរបស់លោក ថាក់ស៊ីន នេះទេ ព្រោះវានឹងផ្តល់ការសង្គ្រោះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដែលជំនួសឲ្យការដោះស្រាយបញ្ហាមូលដ្ឋាន។

ជម្រាបជូនថា កម្រិតនៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ បច្ចុប្បន្នមានចំនួនសរុបប្រមាណ ១៥,៥ទ្រីលានបាត (ឬស្មើប្រហែល ១៦៤,៣ទ្រីលានដុល្លារ) ជាមួយនឹងប្រាក់កម្ចីមិនដំណើរការ (NPLs) មានចំនួន ៤% ឬស្មើប្រហែល ៦២០ពាន់លានបាត (១៨,៤ពាន់លានដុល្លារ)៕

The post គម្រោងស្នើ​ទិញ​បំណុល​ពលរដ្ឋថៃទាំងអស់ របស់លោក ថាក់ស៊ីន កំពុងធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចភា្ញក់ផ្អើលខ្លាំង appeared first on .

បំណុលគ្រួសាររបស់ប្រទេសថៃ បន្តហក់ឡើងដល់ ១០៤% នៃផលិតផលក្នុងស្រុកសរុប
បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមផ្នែកឯកជនមួយ បង្ហាញឲ្យដឹងថា បំណុលគ្រួសាររបស់ប្រទេសថៃ រួមទាំងប្រាក់កម្ចីក្រៅផ្លូវការ បានឈានដល់ ១០៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានគេរំពឹងថានឹងដាក់សម្ពាធបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

តាមរយ:ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Chulalongkorn ដែលត្រូវបានចាត់តាំងដោយគណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បង្ហាញថាសមាមាត្របំណុលគ្រួសារធៀបទៅនឹងទំហំ GDP បានឈានដល់ ១០៤% គិតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ។

ការគណនានេះបានរួមមានទាំងប្រាក់កម្ចីក្រៅផ្លូវការ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិផ្លូវការដែលចេញផ្សាយដោយធនាគារកណ្តាលរបស់ថៃ ខណ:ពេលកន្លងមកស្ថាប័នហិរញ្ញវត្ថុនេះ បានបង្ហាញថាបំណុលគ្រួសារមានប្រហែល ៩០% នៃផលិតផលក្នុងស្រុកសរុប។

យោងតាមប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា ជាមធ្យម បំណុលក្រៅផ្លូវការក្នុងមួយគ្រួសារមានចំនួន ៩៨ ៥៣៨បាត ឬស្មើនឹងប្រហែល ២ ៨៥០ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគាថៃ បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ JSCCIB កាលពីថ្ងៃពុធថា ៤០% នៃគ្រួសាររបស់ពលរដ្ឋថៃមានជាប់បំណុលក្រៅផ្លូវការ ទាំងម្ចាស់បំណុល ឬអ្នកខ្ចី។ បើ​តាម​លោក Kobsak បានសង្កត់ធ្ងន់ទៀតថា កម្រិត​បំណុល​គ្រួសារ​ខ្ពស់ អាច​បង្ក​ជាបញ្ហា​ប្រឈម​ដល់​កំណើន​សេដ្ឋកិច្ច​របស់ថៃ។

តែទោះជាយ៉ាងណាក៏ដោយ បំណុលក្រៅផ្លូវការ មានសារៈសំខាន់ណាស់ក្នុងការជួយដល់សន្ទនីយភាពនៃគ្រួសារ ដោយបម្រើជាប្រភពមូលនិធិសម្រាប់​រ៉ាប់រង​ទាំងការចំណាយលើការរស់នៅប្រចាំថ្ងៃ សកម្មភាពអាជីវកម្ម និងជួយគ្រួសារគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុណាមួយ។

យោងតាមការសិក្សាដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ប្រហែល ៣០% នៃគ្រួសាររបស់ថៃដែលទទួលបានប្រាក់ចំណូលពីសេដ្ឋកិច្ចផ្លូវការក៏ពឹងផ្អែកលើបំណុលក្រៅផ្លូវការផងដែរ ដើម្បីគ្រប់គ្រង​លំហូរ​សាច់ប្រាក់របស់ពួកគ៕

The post បំណុលគ្រួសាររបស់ប្រទេសថៃ បន្តហក់ឡើងដល់ ១០៤% នៃផលិតផលក្នុងស្រុកសរុប appeared first on .

គណ:រដ្ឋមន្ត្រីថៃ ឈានដល់ការអនុម័តលើវិធានការដើម្បីបន្ធូរបន្ថយបំណុលគ្រួសារក្នុងប្រទេស
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ បានអនុម័តវិធានការគាំទ្របំណុល រួមទាំងការព្យួរអត្រាការប្រាក់ និងការកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះស្រាយបំណុលគ្រួសារដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោកស្រី Paetongtarn បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការនេះនឹងគាំទ្រដល់អ្នកលក់រាយ និងអាជីវកម្មខ្នាតតូចជាច្រើន ដើម្បីដោះស្រាយបញ្ហាបំណុលតាមរបៀបជាក់ស្តែង និងប្រកបដោយនិរន្តរភាព។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលថៃ បាននិងកំពុងព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលគ្រួសាររបស់ប្រទេសថៃ ដែលខ្លួនបានមើលឃើញថាជាឧបសគ្គដ៏ធំបំផុតរារាំងដល់ការប្រើប្រាស់ និងកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមឲ្យធនាគារកាត់បន្ថយការបង់វិភាគទានប្រចាំឆ្នាំចំនួន ០,២៣% នៃប្រាក់បញ្ញើរបស់ពួកគេ ទៅកាន់មូលនិធិអភិវឌ្ឍស្ថាប័នហិរញ្ញវត្ថុ (FIDF) សម្រាប់រយៈពេលបីឆ្នាំផងដែ។ ការកាត់បន្ថយវិភាគទាននៅក្នុង FIDF នេះ នឹងជួយដល់ធនាគារអាចគាំទ្រដល់កូនបំណុលរបស់ខ្លួនបាន។

មិនតែប៉ុណ្ណោះ វិធានការថ្មីនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កូនបំណុលប្រមាណ ១,៩ លាននាក់ជាមួយនឹងប្រាក់កម្ចីសរុប ៨៩០ពាន់លានបាត (២៦,២ពាន់លានដុល្លារ) ដែលអនុញ្ញាឲ្យពួកគេពន្យារពេលក្នុងការទូទាត់អត្រាការប្រាក់បានរហូតដល់ ៣ឆ្នាំ និងកាត់បន្ថយការសងប្រាក់ដើម ក្នុងអំឡុងពេលនោះ។

ជម្រាបជូនថា បំណុល​គ្រួសារ​បាន​លេច​ចេញឡើងជាបញ្ហាដ៏សំខាន់ដែលបានរារាំងដល់ការស្ទុះ​ងើប​នៃសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា បំណុលគ្រួសារនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១៦,៣ទ្រីលានបាត ឬស្មើនឹង ៨៩,៦% នៃ GDP របស់ប្រទេស៕

The post គណ:រដ្ឋមន្ត្រីថៃ ឈានដល់ការអនុម័តលើវិធានការដើម្បីបន្ធូរបន្ថយបំណុលគ្រួសារក្នុងប្រទេស appeared first on .

បំណុលគ្រួសារនៅក្នុងប្រទេសថៃ កំពុងហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
យោងតាមការស្ទង់មតិរបស់សាកវិទ្យាល័យមួយនៅក្នុងប្រទេសថៃ បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញាកន្លងទៅថា បំណុលគ្រួសារជាមធ្យមរបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារតែកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បំណុលជាមធ្យមក្នុងមួយគ្រួសារ គឺមានចំនួនប្រមាណជាង ៦ សែនបាត ឬជិត ១៨ ០០០ដុល្លារ ពោលគឺបានកើនឡើង ៨,៤% បើធៀបទៅនឹងឆ្នាំមុន ខណ:ចំនួននេះគឺជាកម្រិតបំណុលជាមធ្យមខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការស្ទង់មតិដំបូងត្រូវបានធ្វើឡើង នៅក្នុងឆ្នាំ២០០៩ មក។ នេះបើយោងតាមការស្ទង់មតិធ្វើដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ នៅដើមខែកញ្ញានេះ។

គួរឲ្យដឹងផងដែរថា កន្លងមកទាំងរដ្ឋាភិបាល និងធនាគារកណ្តាលរបស់ថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលគ្រួសារនៅក្នុងប្រទេស ដែលបានកើនឡើងដល់ចំនួន ១៦,៤ទ្រីលានបាត (៤៨៤ពាន់លានដុល្លារ) ឬស្មើទៅនឹង ៩០,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមនៅចុងខែមីនា ឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតក្នុងតំបន់អាស៊ី។

ជុំវិញបញ្ហានេះ លោក Thanavath Phonvichai ប្រធាន​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មានមួយ​ថា​៖ “​យើង​បាន​ប្រឈម​មុខនឹង​បញ្ហា​បំណុល​ជា​យូរ​មក​ហើយ ដូច្នេះហើយ​យើង​មិន​អាច​ដោះស្រាយ​អ្វី​បាននោះ​ទេ​”។

ទន្ទឹមនឹងនេះ លោក Thanavath បានបន្ថែមទៀតថា ក្នុងចំណោមបំណុលជាមធ្យម ៣០% គឺជាប្រាក់កម្ចីក្រៅផ្លូវការ ដោយកើនឡើងប្រហែល ២០% ពីឆ្នាំ២០២៣ ដោយសារតែធនាគារបានរឹតបន្តឹងទៅលើកម្ចីឥណទាន៕

The post បំណុលគ្រួសារនៅក្នុងប្រទេសថៃ កំពុងហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន appeared first on .

រដ្ឋាភិបាលថ្មីរបស់ថៃ នឹងផ្តល់អាទិភាពលើការដោះស្រាយបំណុលគ្រួសារដែលមានទំហំជិត ៥០០ពាន់លានដុល្លារ
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងនឹងពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដើម្បីដោះស្រាយទៅលើបំណុលគ្រួសារដែលមានចំនួនប្រមាណ ៤៧៥ពាន់លានដុល្លារ តាមរយ:ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូច និងពន្លឿនការជំរុញសារពើពន្ធបន្ថែម ដើម្បីលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។ ​

បើតាមនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ឲ្យដឹងថា ផែនការដោះស្រាយបំណុលខាងលើ នឹងត្រូវប្រកាសជូននៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណ:កំណែទម្រង់បំណុលនេះ នឹងគ្របដណ្តប់លើប្រព័ន្ធទាំងមូល ស្របពេលរដ្ឋាភិបាលបានកំណត់គោលដៅជាពិសេស ក្នុងការផ្តល់ជំនួយដល់អ្នកខ្ចីបំណុលសម្រាប់ទិញរថយន្ត និងកម្ចីសម្រាប់ទិញផ្ទះ។

មិនតែប៉ុណ្ណោះគំនិតផ្តួចផ្តើមនេះ ក៏នឹងគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុក្រៅផ្លូវការផងដែរ ហើយនឹងត្រូវបានអនុវត្តតាមរយៈស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ធនាគារពាណិជ្ជ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មផ្សេងៗ។

លោកស្រី Paetongtarn ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា រដ្ឋាភិបាលថៃ បច្ចុប្បន្នកំពុងមានការព្រួយបារម្ភខ្លាំងចំពោះបំណុលគ្រួសារដែលបានកើនឡើងលើសពី ១៦ទ្រីលានបាត ឬស្មើនឹងជាង ៩០% នៃផលិតផលក្នុងស្រុកសរុប រួមទាំងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការផងដែរ។ លោកស្រី Paetongtarn បាននិយាយទៀតថា បំណុលទាំងនេះកំពុងជំរុញឲ្យមានវិសមភាពរវាងអ្នកមាន និងអ្នកក្រ ជាមួយនឹងការអភិវឌ្ឍនឹងមិនទៅណាឆ្ងាយក្រៅតែពីទីក្រុងបាងកក និងទីក្រុងធំៗប៉ុណ្ណោះ៕

The post រដ្ឋាភិបាលថ្មីរបស់ថៃ នឹងផ្តល់អាទិភាពលើការដោះស្រាយបំណុលគ្រួសារដែលមានទំហំជិត ៥០០ពាន់លានដុល្លារ appeared first on .

រដ្ឋាភិបាលថៃ នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយ ដើម្បីដោះស្រាយបំណុលគ្រួសារខ្ពស់
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃចន្ទ ទី១២ ខែកុម្ភ:នេះ បាននិយាយថាប្រទេសរបស់ខ្លួន នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ ដើម្បីជួយដោះស្រាបញ្ហា​ចាក់ស្រេះ​ ចំពោះការកើនឡើងនៃបំណុលគ្រួសារនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Srettha បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានចំពោះបញ្ហានេះថា ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារតែម្ចាស់បំណុលមួយចំនួនបដិសេធមិនព្រមចូលរួមដោះស្រាយ។

គួរឲ្យដឹងថា ប្រទេសថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតមួយក្នុងតំបន់ ពោលគឺស្ថិតនៅកម្រិត ៩០,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែកម្ចីខុសច្បាប់មានការកើនឡើងខ្លាំង ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប និងជាហេតុធ្វើឲ្យពួកគេត្រូវជាប់បំណុលជាមួយនឹងអត្រាការប្រាក់ខ្ពស់។

ជុំវិញបញ្ហានេះ លោក Srettha បាននិយាយទៀតថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយនឹងត្រូវបង្កើតឡើង ដោយធនាគាររបស់រដ្ឋាភិបាល ហើយក្រុមហ៊ុននេះនឹងទទួលបន្ទុកក្នុងការជួយដោះស្រាយបំណុលរបស់ប្រជាជន។

ជម្រាបជូនផងដែរថា កន្លងមករដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវវិធានការចម្បងៗមួយចំនួនផងដែរ ដូចជាការបន្ថយអត្រាការប្រាក់ និងការព្យួរបំណុល ដើម្បីគ្រប់គ្រងទៅលើបំណុលគ្រួសារដែលមានចំនួនរហូតទៅដល់ ១៦ពាន់លានបាត ឬស្មើនឹង ៤៤៦ពាន់លានដុល្លារ នៅក្នុងប្រទេស៕

The post រដ្ឋាភិបាលថៃ នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយ ដើម្បីដោះស្រាយបំណុលគ្រួសារខ្ពស់ appeared first on .

បំណុលគ្រួសារក្នុងប្រទេសថៃ កើនឡើងដល់កម្រិតខ្ពស់បំផុត រយ:ពេល ១៥ ឆ្នាំចុងក្រោយ
តាមការស្ទង់មតិមួយ បានបង្ហាញឱ្យដឹងថា បំណុលគ្រួសារជាមធ្យមនៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ១៥ ឆ្នាំចុងក្រោយ ដោយសារតែកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក និងតម្លៃនៃការរស់នៅខ្ពស់ ចំពេលកំពុងមានភាពមិនច្បាស់លាស់ចំពោះការបង្កើតរដ្ឋាភិបាលថ្មី ផងដែរ។

បំណុលគ្រួសារជាមធ្យមមានចំនួន ៥៥៩ ៤០៩បាត ឬស្មើប្រហែល ១៦​ ០០០ដុល្លារ នៅក្នុងឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើងដល់ទៅ ១១,៥% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។

យ៉ាងណាមិញ ប្រធានសាកលវិទ្យាល័យ លោក Thanavath Phonvichai បាននិយាយនៅក្នុងសន្និសីទមួយថា ប្រជាជនថៃអាចនឹងនៅតែបន្តខ្ចីប្រាក់បន្ថែមទៀត ហើយកម្រិតបំណុល អាចនឹងបន្តកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ ២០២៤ ខាងមុខ។

លោក Thanavath បានបន្ថែមទៀតថា បើទោះបីជាមានការបោះឆ្នោតក៏ដោយ តែការស្ទុះងើបឡើងវិញសេដ្ឋកិច្ច នៅតែមិនមានភាពច្បាស់លាស់ ដែលនេះមានន័យថាប្រជាជន នៅតែបន្តប្រឈមមុខជាមួយនឹងបញ្ហាសេដ្ឋកិច្ច ជាមួយនឹងតម្លៃនៃការរស់នៅខ្ពស់ និងប្រាក់ចំណូលទាប ដែលអាចអូសបន្លាយរហូតដល់ដើមឆ្នាំក្រោយ។

ជម្រាបជូនផងដែរថា សភាថៃ កាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅ បានធ្វើការពន្យាពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលនេះបានធ្វើឱ្យបន្តមានការពន្យាពេលទៅលើការបង្កើតរដ្ឋាភិបាលថ្មី ក៏ដូចជាគោលនយោបាយនានា ក្នុងការជំរុញដល់សេដ្ឋកិច្ចជាតិ ផងដែរ ៕

The post បំណុលគ្រួសារក្នុងប្រទេសថៃ កើនឡើងដល់កម្រិតខ្ពស់បំផុត រយ:ពេល ១៥ ឆ្នាំចុងក្រោយ appeared first on .

ថៃ កំពុងឈឺក្បាលរឿងកើនឡើងបំណុលគ្រួសារខ្ពស់ ចំពេលការបង្កើតរដ្ឋាភិបាលថ្មី កំពុងជាប់គាំង
គិតមកទល់ពេលនេះ វាមានរយ:ពេលជិត ២ ខែហើយ ចាប់តាំងពីគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យថ្មី ឆ្ពោះទៅមុខ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ។ ហើយខណ:ពេលដែលប្រទេសថៃ កំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីនោះ ភាពស្មុគស្មាញក៏កាន់តែកើនឡើងខ្លាំងផងដែរ ជាមួយនឹងបំណុលគ្រួសារនៅក្នុងប្រទេសនេះ កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ ។

កាលពីថ្ងៃទី ៣ ខែកក្កដា ធនាគារកណ្តាលរបស់ថៃ បានធ្វើការប្រកាសថា បំណុលគ្រួសាររបស់ប្រទេសខ្លួន បានកើនឡើងដល់ ១៦ពាន់លានបាត (៤៥៥លានដុល្លារ) ​គិតនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ឬស្មើ ៩០,៣% នៃGDP ពោលគឺបានកើនឡើងពី ៨៧% ក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ ។

យ៉ាងណាមិញ ចំពោះកើនឡើងខ្លាំងនៃទិន្នន័យចុងក្រោយបំផុតនេះ គឺកើតឡើងចំពេលកំពុងមានការផ្លាស់ប្តូរគោលនយោបាយមិនច្បាស់លាស់ នៅក្នុងប្រទេស។ ខណ:តាមការគ្រោងទុក នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ សភាថៃនឹងធ្វើជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី តាមរយ:ការបោះឆ្នោតរួមគ្នានៃសមាជិកព្រឹទ្ធសភាចំនួន ២៥០ រួមទាំងសមាជិកសភាដែលទើបជាប់ឆ្នោតថ្មីចំនួន ៥០០ រូប។

តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងក្រុមចម្រុះ ដែលមកពីគណបក្សចំនួន ៨ រួមទាំងគណបក្សឆ្ពោះទៅមុខ ដែលមានត្រឹមតែជាង ៣១០ អាសន:នៅក្នុងសភានោះ មិនប្រាដកថា អាចនឹងទទួលបានសម្លេងគំាទ្រចំនួន ៣៧៦ បន្ថែម ដើម្បីគ្រប់គ្រាន់ អាចឱ្យលោក ភីថា លីមចារើនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីថ្មីបាននោះឡើយ ។

គួរឱ្យដឹងថា ប្រសិនបើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មានភាពចម្រូងចម្រាស និងការជាប់គាំងចំពោះការបង្កើតរដ្ឋាភិបាលថ្មី ដែលអូសបន្លាយដល់ចុងខែកញ្ញានោះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងនៅបន្ត ប៉ុន្តែជាមួយនឹងសមត្ថភាពមានកម្រិត ក្នុងការចាត់វិធានការសារពើពន្ធសំខាន់ៗ។ ហើយភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ និងអ្នកឃ្លាំមើលទីផ្សារក្នុងប្រទេសថៃ ប្រឈមមុខនឹងភាពជាប់គាំង។

លោក Ronaldol Nummonda ទេសាភិបាលរងធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃទី ៥ ខែកក្កដាថា មានមធ្យោបាយមួយ ក្នុងចំណោមមធ្យោយបាយផ្សេងទៀត គឺកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយអ្នកខ្ចីប្រាក់ ដែលងាយរងគ្រោះ និងបានជំពាក់បំណុលអស់រយ:ពេលជាយូរមកហើយ។

ជម្រាបជូនផងដែរថា មានកត្តាជាច្រើនទៀត ដែលនៅពីក្រោយការកើនឡើងយ៉ាងខ្លាំងនៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្របពេលលោក Somkiat Tangkitvanich ប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍថៃ (TDRI) បាននិយាយថា ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមានការកាត់បន្ថយប្រាក់ចំណូលរបស់ពលរដ្ឋ ស្របពេលការកើនឡើងនៃលទ្ធភាពទទួលបានហិរញ្ញប្បទានពីប្រព័ន្ធឌីជីថល ក៏ជាកត្តារួមចំណែកនៃការកើនឡើងបំណុលនេះផងដែរ ៕

The post ថៃ កំពុងឈឺក្បាលរឿងកើនឡើងបំណុលគ្រួសារខ្ពស់ ចំពេលការបង្កើតរដ្ឋាភិបាលថ្មី កំពុងជាប់គាំង appeared first on .