ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

សម្ដេចតេជោ ផ្តល់បទពិសោធន៍៣ចំនុច ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដើម្បីកសាងសន្ដិភាពក្នុងតំបន់
ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្ត​សៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បាន​ចែក​រំលែក​នូវ​​បទ​ពិសោធន៍​សំខាន់ចំនួន៣ចំនុច ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដើម្បី​កសាង​សន្ដិភាព​ក្នុងតំបន់​ឱ្យ​ល្អ​ប្រសើរ​ឡើង។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា ក្នុង​នាមកម្ពុជាជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាង ៣ទស្សវត្សរ៍ សម្ដេច​យល់ថា​បទពិសោធន៍​ទាំង​នេះ​នឹង​អាចចែករំលែកដល់ប្រទេសដទៃទៀតក្នុងការធ្វើឱ្យមានសន្ដិភាព កសាងសន្ដិភាព រក្សាសន្តិភាព និង​កសាង​ប្រទេសជាតិនៅក្រោយសង្គ្រាម។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖«ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជា​ពិសេស​ក្រោមគោលនយោបាយ ឈ្នះ–ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ ។ ទីមួយ, យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព»។

គួរបញ្ជាក់ដែរថា ក្រៅពីបានផ្តល់គំនិតថ្មីៗសំខាន់ទាំង៥ចំណុចខាងលើនេះហើយនោះ សម្តេចតេជោ ក៏​បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនង និងកិច្ចពិភាក្សាគា្នដោយបើកចំហ, ស្មោះត្រង់ និង​ប្រកប​ដោយ​បរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹងនាពេលបច្ចុប្បន្ន និងអនាគតអាស៊ានផងដែរ៕

The post សម្ដេចតេជោ ផ្តល់បទពិសោធន៍៣ចំនុច ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដើម្បីកសាងសន្ដិភាពក្នុងតំបន់ appeared first on .

សម្តេច ហ៊ុន សែន ការយល់ពីគ្នាទៅវិញទៅមក គឺមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផលប្រយោជន៍អាស៊ាន
ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក។

ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជាការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមពល, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។

ទន្ទឹមនេះ សម្តេចតេជោបន្តទៀតថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់, ទាំង ទំហំ និងភាពញឹកញាប់ ខណៈពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព របស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ សម្តេចថា ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាកផងដែរ។

នៅក្នុងបរិបទនេះ សម្តេចតេជោ អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។

ហេតុនេះ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព(M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់៕

The post សម្តេច ហ៊ុន សែន  ការយល់ពីគ្នាទៅវិញទៅមក គឺមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផលប្រយោជន៍អាស៊ាន appeared first on .