ប្រទេសក្រិក

ក្រិក នឹងហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម
ប្រទេសក្រិក នឹងចេញច្បាប់ថ្មីមួយដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis ដែលនេះមានន័យថាក្រិកនឹងក្លាយជាប្រទេសចុងក្រោយមួយ ដែលចេញច្បាប់ហាមឃាត់កុមារពីការប្រើប្រាស់បណ្តាញសង្គម ចំពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃវេទិកាទាំងនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Pavlos Marinakis បាននិយាយថា កុមារដែលកើតចាប់ពីឆ្នាំ២០១២ ឡើងទៅ នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់វេទិកាដែលអាចជះឥទ្ធិពលអវិជ្ជមាន ដូចជា Facebook, Instagram, Tik Tok និង Snapchat ជាដើម។

ជម្រាបជូនថា កាលពីខែធ្នូ អូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលតម្រូវឱ្យ TikTok, YouTube, Snapchat និងគេហទំព័រកំពូលៗផ្សេងទៀតលុបគណនីដែលកាន់កាប់ដោយអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ បើមិនចង់ទទួលរងនូវការផាកពិន័យធ្ងន់ធ្ងរ៕​

The post ក្រិក នឹងហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម appeared first on .

អត្រាកំណើតទាបពេក ក្រិក បញ្ចេញកញ្ចប់ជំនួយជិត ២ពាន់លានដុល្លារ លើកទឹកចិញឲ្យពលរដ្ឋយកកូនច្រើន
កាលពីពេលថ្មីៗនេះ​ រដ្ឋាភិបាលរបស់ប្រទេសក្រិក បានប្រកាសចេញកញ្ចប់ជំនួយជាទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋរបស់ខ្លួន យកកូនបន្ថែមទៀត និងដើម្បីទប់ទល់ទៅនឹងវិបត្តិអត្រាកំណើតទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយកាលពីថ្ងៃទី៧ ខែកញ្ញា ជុំវិញការប្រកាសចេញកញ្ចប់ជំនួយនេះថា ៖”​ យើងបានដឹងពីទុក្ខលំបាកចំពោះថ្លៃរស់នៅដែលអ្នកមិនចង់មានកូន ឬអ្នកដែលមានកូនពីរ ឬបីនាក់កំពុងជួបប្រទះ។ យើងជឿថា អ្នកត្រូវតែផ្តល់រង្វាន់ដល់ពលរដ្ឋដែលជ្រើសរើសមានកូនច្រើន”។

លោក Mitsotakis បានសង្កត់ធ្ងន់ទៀតថា វាគឺជាកំណែដ៏ធំបំផុតមួយក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ ដោយផ្តោតទៅលើការគាំទ្រដល់គ្រួសារធំ និងលើកទឹកចិត្តយុវជនឲ្យផ្លាស់ទៅរស់នៅតំបន់ជនបទ។ យ៉ាងណាមិញ កញ្ចប់ជំនួយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។

ជម្រាបជូនថា ប្រទេសក្រិក កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដោយសារចំនួនប្រជាជនវ័យចំណាស់ច្រើន និងអត្រាកំណើតទាប។ បើតាម Eurostat ដែលជាទីភ្នាក់ងារស្ថិតិរបស់គណៈកម្មការអឺរ៉ុប បានព្យាករថាចំនួនប្រជាជនក្រិកនឹងធ្លាក់ចុះពី ១០,២ លាននាក់មកនៅតិចជាង ៨ លាននាក់នៅឆ្នាំ២០២៥ ។ ប្រហែល ៣៦% នៃចំនួនប្រជាជនក្រិក នឹងមានអាយុលើសពី ៦៥ឆ្នាំនៅពេលនោះ៕​

The post អត្រាកំណើតទាបពេក ក្រិក បញ្ចេញកញ្ចប់ជំនួយជិត ២ពាន់លានដុល្លារ លើកទឹកចិញឲ្យពលរដ្ឋយកកូនច្រើន appeared first on .

EU ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​លើ​រុស្ស៊ី តែ​ប្រទេស​សមាជិក​មួយ​ជា​អ្នក​ខាតបង់​ធ្ងន់ធ្ងរ
សហភាព​អឺរ៉ុប ហៅ​កាត់ EU កំពុង​ដុតដៃដុតជើង​ជាខ្លាំង​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី បន្ទាប់​ពី​មហាអំណាច​មួយ​នេះ​បើក​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន។

យ៉ាងណា បើ​មើល​ពី​ទំហំ​សេដ្ឋកិច្ច​វិញ រុស្ស៊ី​មិន​សូវ​ជា​ខាតបង់​ធ្ងន់ធ្ងរ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ទទួល​រង​ថ្មបាក់​ពី​គំនាប​សេដ្ឋកិច្ច​ដែល EU បាន​ដាក់​ទៅ​លើ​រុស្ស៊ី គឺ​ភាគ​ច្រើន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​តែម្ដង។

តួយ៉ាង ដូចជា​ប្រទេស​ក្រិក​ដែល​កំពុង​ជួប​វិបត្តិ​ពាណិជ្ជកម្ម​លើ​វិស័យ​អាវ​រោមសត្វ ដែល​កកស្ទះ​ពេញ​ទីផ្សារ ដោយសារ​ការ​រារាំង​មិន​ឲ្យ​មាន​ការ​នាំចេញ​ផលិតផល​ប្រភេទ​នេះ​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដែល​ជា​ម៉ូយដុំ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះផ្សាយពី​ Reuters។

ក្រឡេក​ទៅមើល​ពី​ស្ថានភាព​របស់​ម្ចាស់អាជីវកម្ម​លើ​វិស័យ​មួយ​នេះ គឺ​មាន​សភាព​យ៉ាប់យ៉ឺន​ជា​ខ្លាំង ដោយសារ​អាវរោមសត្វ គឺ​មិនមាន​ទីផ្សារក្នុង​ស្រុក​ឡើយ ដោយសារ​មាន​តម្លៃ​ថ្លៃ។ ដូច្នេះ​ក្រុម​អាជីវករ​ជា​ច្រើន​បាន​ទទូច​ឲ្យ EU ពិចារណា​លើ​ការ​ដក​ការ​នាំចេញ​អាវរោមសត្វ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ពី​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ក្រៅពី​អាវ​រោមសត្វ ប្រទេស​ក្រិក​ក៏​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំងក្លា​ផង​ដែរ​ពី​ចំហាយ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដូចជា​វិស័យ​កសិកម្ម​ជាដើម។

សូមជម្រាប​ដែរ​ថា អាវ​រោមសត្វ​​ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​នាំចេញ​ច្រើន​បំផុត​របស់​ក្រិក ប៉ុន្តែ​ចំណូល​ពី​ផលិតផល​មួយ​នេះ​មាន​ការ​កាត់​បន្ថយ​ជា​រៀងរាល់ឆ្នាំ តួយ៉ាង​ចំណូល​ពី​ការ​នាំចេញ​ទៅ​រុស្ស៊ី​កាលពី​ឆ្នាំ​ទៅ​ទទួល​បាន​ ១៤ លាន​អឺរ៉ូ ថយ​ពី ៥៥ លាន​អឺរ៉ូ​កាលពី​ឆ្នាំ ២០១៧៕

The post EU ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​លើ​រុស្ស៊ី តែ​ប្រទេស​សមាជិក​មួយ​ជា​អ្នក​ខាតបង់​ធ្ងន់ធ្ងរ appeared first on .