ប្រទេសបង់ក្លាដែស

បង់ក្លាដែល បង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសិង្ហបុរីម្នាក់ ជុំវិញការលាងលុយកខ្វក់
អាជ្ញាធររបស់ប្រទេសបង់ក្លាដែស បានបង្កកគណនីធនាគារ និងរឹបអូសដីធ្លីដែលកម្មសិទ្ធិរបស់មហាសេដ្ឋី Muhammed Aziz Khan ដែលមានសញ្ជាតិសិង្ហបុរី ចំពេលកំពុងមានការស៊ើបអង្កេតលើបទចោទប្រកាន់លាងលុយកខ្វក់ និងអំពើឆបោកផ្នែកហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TOC។

ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបាននិយាយថា វិធានការទាំងនេះ គឺផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ទូលំទូលាយដែលផ្តោតលើលំហូរហិរញ្ញវត្ថុខុសច្បាប់ដែលត្រូវបានចោទប្រកាន់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Khan បានចេញមុខបដិសេធជុំវិញការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាមិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងប្រឆាំងទៅនឹងរូបលោក ឬក្រុមហ៊ុនរបស់ខ្លួននោះឡើយ។

មិនតែប៉ុណ្ណោះ លោក Khan បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន The Straits Times ថា លោកត្រូវបានទាក់ទងដោយគណៈកម្មការប្រឆាំងអំពើពុករលួយ (ACC) គណៈកម្មការមូលបត្រ និងផ្សារហ៊ុនបង់ក្លាដែស (BSEC) អ្នកចុះបញ្ជីក្រុមហ៊ុនរួមគ្នា (RJSC) និងអាជ្ញាធរពន្ធលើប្រាក់ចំណូល ដើម្បីបញ្ជាក់ពីការចោទប្រកាន់ទាំងនេះ។

មហាសេដ្ឋីសិង្ហបុរីរូបនេះ បានបន្ថែមទៀតថា ៖“យើងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតណាមួយរបស់រដ្ឋាភិបាល។ យើងប្រាកដថាការពិតនឹងត្រូវបានបង្ហាញបន្ទាប់ពីការស៊ើបអង្កេត។គិតត្រឹមពេលនេះ មិនមានសំណុំរឿងប្រឆាំងនឹងខ្ញុំ ឬក្រុមហ៊ុនរបស់ខ្ញុំ នៅក្នុងប្រទេសបង់ក្លាដែសនោះទេ”។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យដឹងថា តុលាការបង់ក្លាដែសបានបញ្ជាឱ្យបង្កក និងរឹបអូសសាច់ប្រាក់ រួមទាំងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោក Khan និងសមាជិកគ្រួសាររបស់លោក ចាប់តាំងពីឆ្នាំ២០២៥។ ក្នុងនោះរួមមានភាគហ៊ុនដែលមានតម្លៃ ៤,១លានអឺរ៉ូ នៅក្នុងប្រទេសលុចសំបួរ រួមទាំងសាច់ប្រាក់ និងដីធ្លីមួយចំនួនធំទៀត នៅក្នុងប្រទេសបង់ក្លាដែស៕​

The post បង់ក្លាដែល បង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសិង្ហបុរីម្នាក់ ជុំវិញការលាងលុយកខ្វក់ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani ផ្អាកការផ្គត់ផ្គង់អគ្គិសនីពាក់កណ្តាល ទៅកាន់ប្រទេសបង់ក្លាដែស
ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌា លោក Guatam Adani បានកាត់បន្ថយការផ្គត់ផ្គត់អគ្គិសនីរបស់ខ្លួនពាក់កណ្តាល ទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីពួកគេមិនទាន់បានទូទាត់សង​វិក័យ​ប័ត្រ​ជំពាក់ដែលមានចំនួនទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

បើតាមមន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាអភិវឌ្ឍថាមពលបង់ក្លាដែស បាននិយាយថាក្រុមហ៊ុន Adani Power បានកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសរបស់ខ្លួន ក្នុងខែនេះ មកនៅត្រឹមតែ ៧០០-៨០០ មេហ្គាវ៉ាត់ (MW) ប៉ុណ្ណោះ ដែលធ្លាក់ចុះពីចំនួនប្រហែល ១ ៤០០ មេហ្គាវ៉ាត់។

ទន្ទឹមនឹងនេះ លោក Muhammad Fouzul Kabir Khan មន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បាននិយាយថា៖ “កាលពីខែមុន យើងបានជម្រះបញ្ជីចាស់ចំនួន ៩៦លានដុល្លារ ដល់ក្រុមហ៊ុន Adani ហើយក្នុងខែនេះ យើងក៏បាន​ផ្ញើ​លិខិតឥណទាន សម្រាប់​វិក័យ​ប័ត្រ​ ១៧០លានដុល្លារ ផ្សេងទៀត”។

មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Adani បានគំរាមផ្អាកការផ្គត់ផ្គង់ថាមពលខ្លួនទាំងអស់ ប្រសិនបើលុយដែលជំពាក់នោះមិនត្រូវបានជម្រះត្រឹមថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ ទេនោះ។

ជម្រាបជូនថា ប្រទេសបង់ក្លាដែស បានជួបការលំបាកខ្លាំង ក្នុងការទូទាត់វិក្កយបត្រអគ្គិសនីរបស់ខ្លួន ដោយសារតែការនាំចូលប្រេងឥន្ធនៈ និងទំនិញមានតម្លៃថ្លៃ ចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។

មិនតែប៉ុណ្ណោះភាពចលាចលនយោបាយផ្ទៃក្នុង ដែលបានឈានទៅដល់ការបណ្តេញអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ឲ្យចុះចេញពីតំណែង នៅក្នុងខែសីហា ក៏ជាមូលហេតុចម្បងមួយធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះ ជួបប្រទះទៅនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ផងដែរ៕

The post ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani ផ្អាកការផ្គត់ផ្គង់អគ្គិសនីពាក់កណ្តាល ទៅកាន់ប្រទេសបង់ក្លាដែស appeared first on .

បង់ក្លាដែស កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចូលរួមជាសមាជិកថ្មីរបស់អាស៊ាន
ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីពេលថ្មីៗនេះ បាននិងកំពុងស្វែងរកការគាំទ្រពីប្រទេសម៉ាឡេស៊ី ដើម្បីស្នើសុំចូលរួមជាសមាជិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ជុំវិញការស្នើសុំនេះ ត្រូវបានធ្វើឡើង អំឡុងពេលលោក Yunus បានជួបពិភាក្សាគ្នាជាមួយស្នងការជាន់ខ្ពស់ម៉ាឡេស៊ី ប្រចាំនៅប្រទេសបង់ក្លាដែស លោកស្រី Haznah Md Hashim នៅក្នុងទីក្រុង Dhaka កាលពីថ្ងៃពុធ ទី២៨ ខែសីហាកន្លងទៅ។

មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរូបនេះ បាននិយាយទៀតថា ប្រទេស​បង់ក្លាដែស​អាច​ជា​ស្ពាន​មួយ​រវាង​អាស៊ាន ​និង​ សមាគម​អាស៊ី​ខាង​ត្បូង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ (SAARC) ប្រសិនបើពួកគេអាចចូលរួមជាសមាជិកថ្មីរបស់អាស៊ាននោះ។

ជាការឆ្លើយតប ស្នងការជាន់ខ្ពស់ម៉ាឡេស៊ី លោកស្រី Haznah ដែលជិតចាកចេញពីប្រទេសបង់ក្លាដែស នៅពេលបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់លោកស្រី បានបញ្ជាក់ថា ម៉ាឡេស៊ី ដែលគ្រោងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៥ នឹងបញ្ជូនសំណើរបស់លោក Yunus ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ហើយលោកស្រី​ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ម៉ាឡេស៊ី ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដែលដឹកនាំ​ដោយ​លោក Yunus ផងដែរ។

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន លោកYunus ដែលមានតួនាទីស្មើនឹងនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងបង់ក្លាដែស និងម៉ាឡេស៊ី ហើយបាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកស្រី Haznah បាននិយាយទៀតថាក្រុមហ៊ុនម៉ាឡេស៊ី បានវិនិយោគក្នុងចំនួនទឹកប្រាក់ ៥ពាន់លានដុល្លារ នៅបង់ក្លាដែស ហើយពួកគេនឹងបន្តបោះទុនវិនិយោគបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Sangbad Sangstha ៕

The post បង់ក្លាដែស កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចូលរួមជាសមាជិកថ្មីរបស់អាស៊ាន appeared first on .

លោកស្រី Sheikh Hasina បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស បួនអាណត្តិជាប់ៗគ្នា
កាលពីថ្ងៃទី១០ ខែមករា ប្រធានាធិបតីបង់ក្លាដែសលោក Mohamed Shahabuddin បានតែងតាំងមេដឹកនាំគណបក្ស Awami League (AL) ដែលកំពុងកាន់អំណាចបួនអាណត្តិជាប់ៗគ្នាគឺលោកស្រី Sheikh Hasina ឲ្យនៅជានាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដែសដដែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

នាយកដ្ឋានខុទ្ទកាល័យបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា ប្រធានាធិបតីបង់ក្លាដែសក៏បានអញ្ជើញលោកស្រី ឱ្យបង្កើតរដ្ឋាភិបាលថ្មីផងដែរ ខណៈដែលគណបក្សរបស់លោកស្រី ទទួលបានទំនុកចិត្ត និងការគាំទ្រភាគច្រើនពីសមាជិកសភា។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរូបនេះ រួមជាមួយនឹងសមាជិកសភាផ្សេងៗទៀតមកពីគណបក្សរបស់លោកស្រី បានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ បន្ទាប់ពីគណបក្ស AL របស់លោកស្រី ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។

បន្ថែមពីនោះទៅទៀត គណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីរសៀលថ្ងៃអង្គារ បានបង្ហាញរបាយការណ៍មកថា គណបក្ស AL ដែលដឹកនាំដោយលោកស្រី Hasina បានទទួលអាសនៈចំនួន២២២ ក្នុងចំណោមអាសនៈចំនួន២៩៨ នៃសភា ស្របពេលសម្ព័ន្ធភាពដឹកនាំដោយ AL បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីជាមួយនឹងអាសនៈចំនួន២២៥ ៕

The post លោកស្រី Sheikh Hasina បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស បួនអាណត្តិជាប់ៗគ្នា appeared first on .

បង់ក្លាដែសនឹងក្លាយជាប្រទេសទី ៣៣នៅលើពិភពលោក ដែលមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរ
ប្រទេសបង់ក្លាដែសបានទទួលការដឹកជញ្ជូនឥន្ធនៈប្រភេទអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីហើយ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ដែលនាំឱ្យប្រទេសនេះនឹងក្លាយជាប្រទេសទី ៣៣ នៅលើពិភពលោកដែលផលិតថាមពលនុយក្លេអ៊ែរ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

រោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់នេះមានឈ្មោះថា Rooppur ក្រោមការសាងសង់ពីសាជីវកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ខណៈរដ្ឋាភិបាលបង់ក្លាដែសបានទទួលហិរញ្ញប្បទានប្រមាណ ១១,៦៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ហើយត្រូវសងត្រឡប់ទៅវិញក្នុងរយៈពេល ២៨ឆ្នាំ ជាមួយនឹងការអនុគ្រោះរយៈពេល ១០ឆ្នាំផងដែរ។

នៅពេលសាងសង់រួចរាល់នោះ Rooppur គ្រោងនឹងផលិតថាមពលអគ្គិសនីអោយបានចំនួន ២ ៤០០ មេហ្គាវ៉ាត់ ដែលនេះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ១៥លានខ្នង។

សូមជម្រាបថា បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានប្រឈមមុខនឹងវិបត្តិកង្វះខាតថាមពលអគ្គិសនីតាំងពីឆ្នាំ ២០១៣ មកម្លេះ ដោយសារតែបញ្ហាអាកាសធាតុខុសប្រក្រតី ក៏ដូចជាលំបាកក្នុងការទូទាត់សាច់ប្រាក់សម្រាប់ការនាំចូលប្រេងឥន្ធនៈ ស្របពេលមានការធ្លាក់ចុះទុនបម្រុងនៃរូបិយប័ណ្ណបរទេស និងរូបិយប័ណ្ណជាតិ៕

The post បង់ក្លាដែសនឹងក្លាយជាប្រទេសទី ៣៣នៅលើពិភពលោក ដែលមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរ appeared first on .

បង់ក្លាដែសជួបវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សចុងក្រោយ
ប្រទេសបង់ក្លាដែស កំពុងជួបនឹងវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុតតាំងពីឆ្នាំ ២០១៣ ដោយសារ​បញ្ហាអាកាសធាតុខុសប្រក្រតី និងការលំបាកក្នុងការទូទាត់សម្រាប់ការនាំចូលឥន្ធនៈ ចំពេលមានការថយចុះនៃទុនបម្រុង Forex និងតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ជាមួយនឹងការព្យាករណ៍​សម្រាប់រលកកំដៅកាន់តែខ្លាំង និងរដូវកាលប្រើប្រាស់ថាមពលខ្ពស់បំផុតនៃខែកក្កដា ដល់ខែតុលា កាន់តែខិតជិតមកដល់ផង រដ្ឋមន្ត្រីថាមពលរបស់ប្រទេសមួយនេះបានព្រមានថា ការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន ១៧០លាននាក់​អាចបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមរំលឹកដែរថា ករណីផ្ដាច់ចរន្តអគ្គិសនីនៅប្រទេសបង់ក្លាដែស កើតមានឡើងរហូតដល់ ១១៤ថ្ងៃហើយ សម្រាប់រយៈពេល ៥ខែតំបូងនៃឆ្នាំនេះ ខណៈកាលពីឆ្នាំទៅ មានតែ ១១៣ថ្ងៃ​ប៉ុណ្ណោះ។

ដោយឡែក ការដាច់អគ្គិសនីនោះទៀតសោត ភាគច្រើនដាច់តែពេលល្ងាច និងព្រឹកព្រលឹមប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាជន និង​អាជីវករ​តូចៗត្អូញត្អែរពីការដាច់ចរន្តអគ្គិសនី ដែលមិនបានប្រកាសមុន ខណៈដាច់ម្ដងៗមានរយៈពេល ១០-១២ ម៉ោង៕

The post បង់ក្លាដែសជួបវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សចុងក្រោយ appeared first on .

ឆ្លៀតពេលធ្វើទស្សនកិច្ចនៅឥណ្ឌា នាយករដ្ឋមន្ត្រីបង់ក្លាដេសស្កាត់ទៅជួបអ្នកមានបំផុតនៅអាស៊ី
កាលពី​ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី Sheikh Hasina បាន​ប្រកាសពី​ដំណើរទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់ឆ្នាំ​ និង​ជា​ប្រទេស​ជិតខាង​ផង។

ឆ្លៀតពេល​ធ្វើដំណើរ​ទស្សនកិច្ច​មួយ​នេះ លោកស្រី​ក៏​បាន​ស្កាត់​ទៅ​ជួប​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី​គឺ​លោក Gautam Adani ដែល​ជា​អ្នកជំនួញ​ធំ​បំផុត​មួយ​រូប​លើលោក កាលពី​ថ្ងៃច័ន្ទ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​បង់ក្លាដេស។

ក្នុង​ជំនួប​រវាង​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ទ្វីប និង​ថ្នាក់ដឹកនាំ​បង់ក្លាដេស ស្ថាបនិក​ Adani Group បាន​ពោលសរសើរ​ពី​សមត្ថភាព​របស់​លោកស្រី Hasina ដែល​មាន​ចក្ខុវិស័យ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ប្រទេស។ នេះ​បើតាម​ការ​បង្ហោះសារ​ដោយ​ផ្ទាល់​លើ​គណនី Twitter របស់​លោក។

សូមជម្រាប​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស​ទៅ​កាន់​ឥណ្ឌា គឺ​ដើម្បី​ពិភាក្សា​លើ​ការ​ពង្រីក​ការជួញដូរ​ពាណិជ្ជកម្ម​លើ​គ្រប់​វិស័យ​រាប់​បញ្ចូល​ទាំងផ្នែក​ សុវត្ថិភាព ពាណិជ្ជកម្ម រវាងពាណិជ្ជកម្ម ថាមពល រវាងថាមពល ការដឹកជញ្ជូន រវាងការតភ្ជាប់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិស័យការពារជាតិ ទន្លេ និងកិច្ចការសមុទ្រ ក្នុងចំណោមកិច្ចការផ្សេងៗទៀត៕

The post ឆ្លៀតពេលធ្វើទស្សនកិច្ចនៅឥណ្ឌា នាយករដ្ឋមន្ត្រីបង់ក្លាដេសស្កាត់ទៅជួបអ្នកមានបំផុតនៅអាស៊ី appeared first on .

ប្រទេសមួយនៅអាស៊ី គ្រោងនាំចូលស្រូវសាលីកន្លះលានតោនពីរុស្ស៊ី
មួយ​រយៈកាល​ចុងក្រោយ​នេះ សង្វាក់ផ្គត់ផ្គង់​ស្បៀង​អាហារ​ជា​សកល​មាន​ការ​រាំងស្ទាំង ដោយសារ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជា​ប្រទេស​នាំចេញ​ស្រូវសាលី​ធំ​បំផុត​មួយ​លើ​លោក កំពុង​ជាប់ដៃ​ធ្វើ​សង្គ្រាម។

យ៉ាងណា ក្រោយ​មាន​ការ​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច​ជាច្រើន ភាគី​ទាំងសង​ខាង​បាន​ព្រមព្រៀង​នាំចេញ​ផលិតផល​កសិកម្ម​របស់​ពួកគេ​ឡើង​វិញ ហើយ​ក្នុង​នោះ​ប្រទេស​បង់ក្លាដេស​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​នាំចូល​ស្រូវសាលី​ប្រមាណ​កន្លះលាន​តោន​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី CNA។

ក្នុង​នោះ​ផង​ដែរ បង់ក្លាដេស​យល់ព្រម​ជាមួយ​រុស្ស៊ី​ក្នុង​ការ​ទូទាត់​លុយ​សម្រាប់​ស្រូវសាលី ៥០០ ០០០ តោន ក្នុង​តម្លៃ​ ៤៥០ ដុល្លារ/តោន ដែល​មាន​ន័យ​ថា ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ២២៥ លាន​ដុល្លារ​អាមេរិក​លើ​ការ​នាំចូល​ស្រូវសាលី​ពី​រុស្ស៊ី។

ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ផងដែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឥណ្ឌា​ដែល​ជា​ម៉ូយធំ​របស់​បង់ក្លាដេស អាក់ខាន​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ជូន​ប្រទេស​ជិតខាង ជាហេតុ​តម្រូវ​ឲ្យ​ប្រទេស​មួយ​នេះ​ងាក​មក​ចរចា​ជាមួយ​រុស្ស៊ី​វិញ។

សូមជម្រាប​ដែរ​ថា បើសិន​ជា​ការ​ចរចា​អាច​ប្រព្រឹត្ត​ទៅ​រលូន នោះ​រដ្ឋាភិបាល​បង់ក្លាដេស និង​រុស្ស៊ី​នឹង​ចុះកិច្ចព្រមព្រៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ការ​ដឹកជញ្ជូន​នឹង​ធ្វើ​ឡើង​នៅ​ខែមករា​ឆ្នាំ​ក្រោយ។ នេះ​បើតាម​សម្ដី​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​រូប​បាន​បង្ហើប​ប្រាប់ CNA៕

The post ប្រទេសមួយនៅអាស៊ី គ្រោងនាំចូលស្រូវសាលីកន្លះលានតោនពីរុស្ស៊ី appeared first on .

បង់ក្លាដែស ព្រមានប្រទេសកំពុង​អភិវឌ្ឍ​នានា គិតគូឱ្យច្បាស់លាស់ ចំពោះជំនួយ BRI របស់ចិន
រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដែស លោក AHM Mustafa Kamal បានធ្វើការព្រមានថា ប្រទេសកំពុងអភិវឌ្ឍនានា ត្រូវតែគិតឡើងវិញឱ្យបានពីរដង មុនយល់ព្រមទទួលប្រាក់កម្ចីបន្ថែម តាមរយ:គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន (BRI) ខណ:ចំនួនអតិផរណាសកល និងកំណើនកម្រិតទាប បច្ចុប្បន្ន កំពុងតែបានបន្ថែមភាពតានតឹង ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងជំពាក់បំណុលគេ ។

នៅក្នុងអំឡុងពេលធ្វើបទសម្ភាសជាមួយ Financial Times លោក Kamal ក៏បាននិយាយផងដែរថា ប្រទេសចិន ចាំបាច់ត្រូវតែមានភាពហ្មត់ចត់់បន្ថែមទៀត ក្នុងការវាយតម្លៃអំពីការផ្តល់ប្រាក់កម្ចីរបស់ខ្លួន នៅចំពេលមានការព្រួយបារម្ភថា ការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដែលមានលក្ខខណ្ឌមិនច្បាស់លាស់ នឹងជំរុញឱ្យប្រទេសកូនបំណុលទាំងនោះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។

ត្រង់ចំណុលនេះ លោក Kamal ចង់សង្កត់ធ្ងន់ជាពិសេស ទៅលើស្រីលង្កា នៅពេលដែលប្រទេសដីកោះមួយនេះ ទទួលបានជំនួយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធពីចិនយ៉ាងច្រើន ប៉ុន្តែមិនអាចមានលទ្ធភាពក្នុងការសងបំណុលត្រលប់ទៅវិញ ដែលជាហេតុធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ។

គួរឱ្យដឹងថា កាលពីខែមុន បង់ក្លាដែស បានក្លាយជាប្រទេសចុងក្រោយនៅអាស៊ី ដែលស្វែងរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ការផ្តល់ហិរញ្ញប្បទាន នៅចំពេលតម្លៃទំនិញបានកើនឡើង បន្ទាប់ពីមានសង្គ្រាមននៅអ៊ុយក្រែន ដែលបានធ្វើឱ្យទុនបម្រុងបរទេសរបស់ប្រទេសនេះ ធ្លាក់ចុះយ៉ាងខ្លាំង ។

លើសពីនេះ​ បង់ក្លាដែស ក៏បានស្ថិតនៅក្នុងគម្រោង BRI របស់ចិនផងដែរ ដោយបានជំពាក់បំណុលប្រហែល ៤ ពាន់លានដុល្លារ ឬស្មើនឹង ៦% នៃបំណុលបរទេសសរុបរបស់ខ្លួន ៕

The post បង់ក្លាដែស ព្រមានប្រទេសកំពុង​អភិវឌ្ឍ​នានា គិតគូឱ្យច្បាស់លាស់ ចំពោះជំនួយ BRI របស់ចិន appeared first on .

A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិការងារមិនធម្មតា
ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកបណ្ឌិត A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសនៃសារធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណ:ប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសកម្ពុជា ។

ការមកបំពេញទស្សនកិច្ចនេះ គឺស្របបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកធ្វើការពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ ។

ជុំវិញវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបង់ក្លាដែស មកកាន់ទឹកដីកម្ពុជា ថ្ងៃនេះឧកញ៉ាញូស៍ សូមធ្វើការបង្ហាញត្រួសៗ អំពីប្រវត្តិនៃការសិក្សា ក៏ដូចជាបទពិសោធការងាររបស់ លោកបណ្ឌិត  A.K. Abdul Momen ដូចតទៅ ៖

លោក Momen កើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៤៧ នៅទីក្រុង Sylhet ប្រទេសបង់ក្លាដែស។ លោកបានប្រឡងជាប់ថ្នាក់វិទ្យាល័យ ពីវិទ្យាល័យ Sylhet Government Pilot និងបានបន្តចូលរៀន នៅសកលវិទ្យាល័យ Dhaka ហើយទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅឆ្នាំ ១៩៦៩ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅឆ្នាំ ១៩៧១ ។

ក្រឡេកមកមើលប្រវត្តិការងារវិញ លោក Momen បានក្លាយជាមន្ត្រីរាជការ បម្រើការជាលេខាឯកជនរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលមូលដ្ឋាន និងសហករណ៍ នៅចន្លោះឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៤ ។

ដោយឡែក ចាប់ពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៥ លោកបានក្លាយជាលេខាឯកជនរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធនធានរ៉ែ និងប្រេង ខណ:ឆ្នាំ ១៩៧៥ ដល់ ១៩៧៦ លោកក្លាយជាមន្ត្រី ទាក់ទងតំបន់អាស៊ីខាងត្បូង អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា របស់ក្រសួងពាណិជ្ជកម្ម ។

លោក Momen បានបន្តក្លាយជានាយកការិយាល័យទីប្រឹក្សាពាណិជ្ជកម្ម និងពាណិជ្ជកម្មរបស់ប្រធានាធិបតី ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៨ ស្របពេលជាមួយគ្នានោះ លោកក៏បានបញ្ចប់ថ្នាក់ LLB ផ្នែកច្បាប់ និងនីតិសាស្រ្តពីមហាវិទ្យាល័យ Central College ក្នុងទីក្រុង Dhaka នៅឆ្នាំ ១៩៧៦ ផងដែរ ។

លុះដល់ឆ្នាំ ១៩៩៨ លោក Momen បានក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចនៅ Saudi Industrial Development Fund (SIDF) នៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត  ប៉ុន្តែគាត់បានចាកចេញពីទីនោះវិញ  បន្ទាប់ពីមានការទម្លាក់គ្រាប់បែកក្នុងបរិវេណទីក្រុង Riyadh ឆ្នាំ ២០០៣ ហើយបានត្រឡប់មកកាន់ប្រទេសបង់ក្លាដែសវិញ នឹងជាពេលដែលលោក ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍របស់បង់ក្លាដែស ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែសីហា ឆ្នាំ ២០០៩ រហូតដល់ឆ្នំា ២០១៥។

មិនតែប៉ុណ្ណោះ លោក Momen បានឈ្នះការបោះឆ្នោតទូទៅ របស់បង់ក្លាដែស នៅឆ្នាំ ២០១៨ ពីមណ្ឌល Sylhet-1 រហូតដល់ឆ្នាំ ២០១៩ លោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស របស់រដ្ឋាភិបាលបង់ក្លាដែស រហូតដល់ពេលបច្ចុប្បន្ន ៕

The post A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិការងារមិនធម្មតា appeared first on .