ប្រទេសស៊ុយអែត

ស៊ុយអែត ប្រកាសផ្អាកផ្គត់ផ្គង់យន្តហោះថ្មី ដល់ថៃ ក្រោយផ្ទុះជម្លោះជាមួយកម្ពុជា
ថ្មីៗនេះ កងយោធពលខេមរភូមិន្ទថៃ​ (RTAF) បានបញ្ជាក់ថា យន្តហោះចម្បាំង Saab Gripen ដែលផលិតដោយប្រទេសស៊ុតអែត ត្រូវបានគេឃើញយកទៅប្រើប្រាស់ប្រឆាំងទៅនឹងកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនថៃ-កម្ពុជា នាពេលថ្មីៗនេះ។

ជុំវិញការវាយប្រកាសតាមរយ:ផ្លូវអាកាសរបស់ប្រទេសថៃ​ ដោយប្រើប្រាស់យន្តចម្បាំងរបស់ស៊ុយអែតនេះ ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ចំពេលដែលប្រទេសថៃ កំពុងស្ថិតនៅក្នុងដំណើរការចរចា ដើម្បីទិញយកយន្តចម្បាំង Saab Gripen ថ្មីៗ ពីប្រទេស៊ុយអែតបន្ថែមទៀត ដើម្បីពង្រឹងកងកម្លាំងអាកាសរបស់ខ្លួន។

យ៉ាងណាក៏ដោយ នៅបទសម្ភាសចុងក្រោយមួយ ទៅកាន់ Breaking Defense កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ខ្លួន បានបង្ហាញការបេ្តជ្ញាចិត្ត មិនទទួលយកការបញ្ជាទិញយន្តហោះថ្មី របស់ប្រទេសថៃទៀតនោះឡើយ។

រំឮកផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ថៃ បានប្រកាសពីផែនការទិញយន្តហោះចម្បាំង E/F Gripen ចំនួន ១២គ្រឿង ជាមួយនឹងការចុះហត្ថលេខាត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ សភាស៊ុយអែត Riksdagen ក៏បានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃលើយន្តហោះ Gripens ថ្មីចំនួន ១២ គ្រឿង និងប្រព័ន្ធការពារដែនអាកាសបន្ថែម ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចសន្យានេះមិនទាន់ត្រូវបានចុះហត្ថលេខា នៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការផ្ទុះជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនទាន់យល់ព្រមលើការបញ្ជាទិញថ្មីរបស់ថៃនោះឡើយ ដោយកំពុងតាមដានការវិវឌ្ឍក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា បន្ថែមទៀត៕​

The post ស៊ុយអែត ប្រកាសផ្អាកផ្គត់ផ្គង់យន្តហោះថ្មី ដល់ថៃ ក្រោយផ្ទុះជម្លោះជាមួយកម្ពុជា appeared first on .

ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១,៣ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន
ក្រសួងការពាជាតិស៊ុយអែត បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែនដែលមានតម្លៃ ១,៣ពាន់លានដុល្លារ កាលពីថ្ងៃទី២៩​ ខែឧសភាកន្លងទៅ ខណ:ចំនួននេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ប្រទេសស៊ុយអែតដែលបានផ្តល់ជូនអ៊ុយក្រែន​​​​ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Paal Jonson បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ជំនួយថ្មីនេះ​ នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនបន្ថែមទៀត រួមបញ្ចូលទាំងការផ្តល់ជូនយន្តហោះយោធា​ Airborne Surveillance and Control (ASC) 890 ​ផងដែរ។

​​គួរឲ្យដឹងផងដែរថា​ សេចក្តីប្រកាសនេះ​ ត្រូវបានធ្វើឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស៊ុយអែត បាននិយាយថាខ្លួនក៏នឹងផ្តល់ជំនួយផ្នែកថាមពលថ្មីដល់អ៊ុយក្រែនដែលមានតម្លៃប្រមាណជាង​​ ៥៨លានដុល្លារ ផងដែរ។

ជម្រាបជូនថា​ ស៊ុយអែត​ គឺជាប្រទេសមួយដែលតែងតែផ្តល់ការគាំទ្រដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ដោយកាលពីដើមខែឧសភានេះ​ ខ្លួនគ្រោងនឹងធ្វើការបែងចែកទឹកប្រាក់ចំនួយ​ ៧ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយសម្រាប់អ៊ុយក្រែន​ នៅចន្លោះឆ្នាំ២០២៤​​ ដល់ឆ្នាំ២០២៦៕

The post ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១,៣ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន  appeared first on .

ស៊ុយអែត ដកបន្លាធំចេញពីទ្រូង ក្រោយតួកគីអនុម័តលិខិតស្នើចូលជាសមាជិកណាតូ
សភារបស់ប្រទេសតួកគី នឹងអនុម័តទៅលើពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែតនៅថ្ងៃអង្គារ ទី២៣ ខែមករាកន្លងទៅ ដោយនឹងជាការដកចេញនូវឧបសគ្គដ៏ធំបំផុតមួយ ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធភាពយោធារបស់លោកខាងលិច បន្ទាប់ពីមានការពន្យាពេលអស់ ២០ខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

មហាសន្និបាតមួយធ្វើឡើងដោយប្រទេសតួកគី ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សកាន់អំណាច របស់ប្រធានាធិបតី លោក Tayyip Erdogan បានធ្វើការអនុម័តទៅលើពាក្យស្នើសុំចូលជាសមាជិករបស់អង្គការណាតូដែលប្រទេសស៊ុយអែត បានធ្វើឡើងជាលើកដំបូង ក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ផងដែរ។

ទន្ទឹមនឹងនេះ លោក Fuat Oktay ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាតួកគី និងជាសមាជិកមួយរបស់បក្ស AK ដែលកំពុងកាន់អំណាច បាននិយាយថា ៖”យើងគាំទ្រចំពោះការពង្រីកសមាជិករបស់អង្គការណាតូដើម្បីកែលម្អកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាព ដោយសង្ឃឹមថាការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មរបស់ស៊ុយអែត គឺជាគំរូដ៏ល្អមួយ សម្រាប់សម្ព័ន្ធមិត្តផ្សេងទៀតរបស់យើង” ។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសតួកគី លោក Jeff Flake បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃអង្គារថា ៖”ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សភាតួកគី ក្នុងការអនុម័តចំពោះពាក្យស្នើសុំចូលរួមជាសមាជិករបស់ប្រទេសស៊ុយអែត ក្នុងអង្គការណាតូនៅថ្ងៃនេះ” ។

ជម្រាបជូនផងដែរថា ប្រធានាធិតបីតួកគី លោក Erdogan ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់នៃការស្នើសុំចូលរួមជាសមាជិកនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយនេះមានន័យថាប្រទេសហុងគ្រី ជារដ្ឋសមាជិកតែមួយគត់ ដែលមិនទាន់មានការយល់ព្រមចំពោះការស្នើសុំចូលជាសមាជិករបស់ស៊ុយអែត នៅក្នុងអង្គការណាតូ ៕

The post ស៊ុយអែត ដកបន្លាធំចេញពីទ្រូង ក្រោយតួកគីអនុម័តលិខិតស្នើចូលជាសមាជិកណាតូ appeared first on .

ប្រធានាធិបតីអាមេរិក គាំទ្រស៊ុយអែត និងហ្វាំងឡង់ក្នុងការក្លាយជាសមាជិកថ្មី NATO
កាលពី​ពេលថ្មីៗនេះ លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក​បានចុះហត្ថលេខាលើពិធីសារ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ នេះបើតាមរបាយការណ៍របស់ Trend ដកស្រង់ពី TASS ។

ថ្នាក់ដឹកនាំ​មហាអំណាច​មួយ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​យល់ព្រម​ឲ្យ​ប្រទេស​ទាំង ២ ក្លាយជា​សមាជិក NATO នៅ​សេតវិមាន និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​ដទៃ​ពន្លឿន​ការ​អនុម័ត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ក្លាយជា​សមាជិក​ពេញសិទ្ធិ​ឆាប់ៗ។

សូមជម្រាប​ដែរ​ថា លោកខាងលិច​ហាក់​កំពុង​ព្យាយាម​ពង្រីក​អំណាច​តាម​រយៈ​អូសទាញ​សមាជិក​អឺរ៉ុប​ផ្សេងៗ​ឲ្យ​ក្លាយជា​សមាជិក NATO បន្ទាប់ពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន ប៉ុន្តែ​ក្នុង​ចំណោម​សមាជិក NATO ទាំងអស់ ប្រទេសតួកគី​បែរ​ជា​មិន​យល់ស្រប​ក្នុងការ​អនុញ្ញាត​ឲ្យ​ស៊ុយអែត និង​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ NATO ទៅ​វិញ៕

The post ប្រធានាធិបតីអាមេរិក គាំទ្រស៊ុយអែត និងហ្វាំងឡង់ក្នុងការក្លាយជាសមាជិកថ្មី NATO appeared first on .

មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត ចេញមកបញ្ជាក់បន្ទាប់ពីទីក្រុងមូស្គូព្រមានធ្ងន់ៗ បើហ៊ានចូលរួមជាមួយ NATO ដឹងតែរឿងធំ
នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្ត្រី លោកស្រី Magdalena Andersson បាននិយាយថា រុស្ស៊ីគ្មានការគំរាមកំហែង សកម្មភាពយោធានៅតាមព្រំដែនរបស់ប្រទេសស៊ុយអែតទេ។ លោកស្រីបន្តថា ប្រទេសស៊ុយអែតនៅតែប្រកាន់ជំហរមិនចូលរួមជាមួយអង្គការណាតូដដែល ដោយបន្ថែមថាប្រទេស Nordic នឹងសម្រេចចិត្តលើគោលនយោបាយសន្តិសុខរបស់ខ្លួន។

ការចេញមកប្រកាសជំហររបស់ស៊ុយអែតធ្វើឡើងបន្ទាប់ ទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

បើតាមទីភ្នាក់ងារសារព័ត៌មាន ANADOLU ថា ប្រទេសស៊ុយអែតមិនមានគម្រោងចូលរួមជាមួយអង្គការណាតូទេ។ ទោះជាបែបនេះក្តី លោកស្រី Magdalena Andersson បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនមានការគំរាមកំហែងគួរឱ្យព្រួយបារម្ភ និងសកម្មភាពយោធានៅតាមព្រំដែនស៊ុយអែតនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រថា៖ “វាច្បាស់ណាស់ថា ការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ ហើយវានឹងមានផលវិបាកផ្នែកយោធា និងនយោបាយ ដែលនឹងទាមទារឱ្យមានវិធានការសងសឹកពីប្រទេសរបស់យើង” ។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយដែរថា ការពិភាក្សាអំពីការចូលរួមជាសមាជិកភាពណាតូរបស់ប្រទេសលោកស្រី គឺបានផ្លាស់ប្តូរ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែន។ បន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ រួមជាមួយនឹងតំណាងសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញរបស់មេដឹកនាំណាតូកាលពីថ្ងៃសុក្រ។

ក្រោយប្រជុំប៉ុន្មានថ្ងៃទាហានរុស្ស៊ីបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែននៅតាមដងផ្លូវនៃរដ្ឋធានី Kyiv ពេញមួយយប់ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលស្គាល់តំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន។

លោក​ ពូទីន បាន​អះអាង​ថា ទីក្រុង​មូស្គូ​មិន​មាន​ផែនការ​កាន់កាប់​ប្រទេស​ជិត​ខាង​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ធ្វើ​ឲ្យ​គ្មាន​យោធា។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានព្យាយាមដំឡើងរដ្ឋាភិបាលអាយ៉ង ហើយបាននិយាយថា អ៊ុយក្រែននឹងការពារប្រទេសរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដល់ទីបញ្ចប់៕

The post មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត ចេញមកបញ្ជាក់បន្ទាប់ពីទីក្រុងមូស្គូព្រមានធ្ងន់ៗ បើហ៊ានចូលរួមជាមួយ NATO ដឹងតែរឿងធំ appeared first on .

រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើឲ្យក្រុមហ៊ុនផលិតរថយន្ត Volvo មកវិនិយោគ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែតនៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើឱ្យប្រទេសស៊ុយអែត និងសហភាពអឺរ៉ុបបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗមកវិនិយោគ ជាពិសេស ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo។

នេះបើយោងតាមជំនួបលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោក BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោករដ្ឋមន្រ្តី បានសំណូមពរ ឱ្យរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុបបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ទន្ទឹមនឹងនោះ លោក BJÖRN HÄGGMARK បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។

លោកបានបង្ហាញនូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។ លោកជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

The post រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើឲ្យក្រុមហ៊ុនផលិតរថយន្ត Volvo មកវិនិយោគ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែតនៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារ appeared first on .