ថ្មីៗនេះ កងយោធពលខេមរភូមិន្ទថៃ (RTAF) បានបញ្ជាក់ថា យន្តហោះចម្បាំង Saab Gripen ដែលផលិតដោយប្រទេសស៊ុតអែត ត្រូវបានគេឃើញយកទៅប្រើប្រាស់ប្រឆាំងទៅនឹងកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនថៃ-កម្ពុជា នាពេលថ្មីៗនេះ។

ជុំវិញការវាយប្រកាសតាមរយ:ផ្លូវអាកាសរបស់ប្រទេសថៃ ដោយប្រើប្រាស់យន្តចម្បាំងរបស់ស៊ុយអែតនេះ ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ចំពេលដែលប្រទេសថៃ កំពុងស្ថិតនៅក្នុងដំណើរការចរចា ដើម្បីទិញយកយន្តចម្បាំង Saab Gripen ថ្មីៗ ពីប្រទេស៊ុយអែតបន្ថែមទៀត ដើម្បីពង្រឹងកងកម្លាំងអាកាសរបស់ខ្លួន។
យ៉ាងណាក៏ដោយ នៅបទសម្ភាសចុងក្រោយមួយ ទៅកាន់ Breaking Defense កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ខ្លួន បានបង្ហាញការបេ្តជ្ញាចិត្ត មិនទទួលយកការបញ្ជាទិញយន្តហោះថ្មី របស់ប្រទេសថៃទៀតនោះឡើយ។
រំឮកផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ថៃ បានប្រកាសពីផែនការទិញយន្តហោះចម្បាំង E/F Gripen ចំនួន ១២គ្រឿង ជាមួយនឹងការចុះហត្ថលេខាត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗ។
ជាមួយគ្នានេះ សភាស៊ុយអែត Riksdagen ក៏បានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃលើយន្តហោះ Gripens ថ្មីចំនួន ១២ គ្រឿង និងប្រព័ន្ធការពារដែនអាកាសបន្ថែម ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចសន្យានេះមិនទាន់ត្រូវបានចុះហត្ថលេខា នៅឡើយទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការផ្ទុះជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនទាន់យល់ព្រមលើការបញ្ជាទិញថ្មីរបស់ថៃនោះឡើយ ដោយកំពុងតាមដានការវិវឌ្ឍក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា បន្ថែមទៀត៕

