ប្រទេសហ្វីលីពីន

ហ្វីលីពីន គ្រោងចាយលុយ ៣២២ លានដុល្លារ សាងសង់ផ្លូវទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេស
យោងតាមសមាជិកសភាហ្វីលីពីន លោក Marvin Rillo ក្នុងពេលថ្មីៗកន្លងទៅនេះ បាននិយាយថា ប្រទេសរបស់ខ្លួន គ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ ១៧,៧ ពាន់លានប៉េសូ ឬ ៣២២ លានដុល្លារ ក្នុងការកសាង និងកែលម្អផ្លូវ ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

មិនតែប៉ុណ្ណោះ លោក Marvin បាននិយាយទៀតថា ប្រទេសហ្វីលីពីន ត្រូវការអភិវឌ្ឍផ្លូវ និងស្ពានបន្ថែមទៀត ដើម្បីបើកតំបន់គោលដៅទេសចរណ៍ថ្មីៗ សម្រាប់បម្រើដល់ភ្ញៀវទេសចរ នៅទូទាំងប្រជុំកោះក្នុងប្រទេស ។

តាមរយ:គោលដៅថ្មីនេះ លោក Marvin បានបន្ថែមទៀតថា ក្រសួងទេសចរណ៍ និងសាធារណ:ការ រួមទាំងនាយកដ្ឋានផ្លូវហាយវេ បានធ្វើការកំណត់គម្រោងរួមគ្នា ដែលនឹងត្រូវបានផ្តល់មូលនិធិ ស្ថិតនៅក្រោមកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវទេសចរណ៍របស់រដ្ឋាភិបាល ។

គួរឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សភាតំណាងរាស្រ្តហ្វីលីពីន បានធ្វើការអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ ចំនួន ៣៤ ដែលនឹងត្រូវកំណត់គោលដៅទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេស រួមមានតំបន់ទឹកធ្លាក់ ឧទ្យានជាតិ និងរូងភ្នំ ។

ជាងនេះទៅទៀត ហ្វីលីពីន កំពុងធ្វើការកែលម្អកការតភ្ជាប់ និងផ្តល់ភាពងាយស្រួល ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើន រួមទាំងការធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដែលមានស្រាប់ផងដែរ ។

ជម្រាបជូនថា បើតាមនាយកដ្ឋានទេសចរណ៍របស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិចំនួន ២,៦៥ លាននាក់ បានមកដល់ ​នៅក្នុងឆ្នាំ ២០២២ ដែលនាំឱ្យប្រទេសនេះ ទទួលបានប្រាក់ចំណូលចំនួន ២០៨,៩៦ ពាន់លានប៉េសូ (៣,៨ ពាន់លានដុល្លារ) ៕

The post ហ្វីលីពីន គ្រោងចាយលុយ ៣២២ លានដុល្លារ សាងសង់ផ្លូវទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេស appeared first on .

ចិន និងហ្វីលីពីន សន្យាដោះស្រាយទំនាស់សមុទ្រចិនខាងត្បូងដោយ “សន្តិវិធី”
កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ទៅកាន់ប្រទេសចិន​ក្នុងគោលបំណង​ជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំចិន ជុំវិញ​បញ្ហា​សមុទ្រចិនខាងត្បូង និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច​រវាងប្រទេស​ទាំង ២។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញថា ក្រោយបញ្ចប់កិច្ចពិភាក្សា​កាលពី​ថ្ងៃទី ០៤ មករា ប្រទេសទាំង ២ បាន​សម្រេចគ្នាជារួម ដោយសន្យា​នឹងដោះស្រាយ​ទំនាស់នៅសមុទ្រចិនខាងត្បូង​ ដោយសន្តិវិធី។

សេចក្ដីសម្រេចជារួមនោះ រួមមានកិច្ចព្រមព្រៀងចំនួន ១៤ ទៀតដែលធ្វើឡើង ក្នុងគោលបំណង​ផ្សះផ្សា​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​បង្កើនទំហំ​សេដ្ឋកិច្ច​រវាង​ប្រទសទាំង ២។

សូមជម្រាបដែរថា មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីថា ប្រទេសរបស់ពួកគេនឹងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយក៏បានឯកភាពបន្តកិច្ចពិភាក្សាស្តីពីការរុករកប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានថាមពលព្រះអាទិត្យ ខ្យល់ យានជំនិះ និងថាមពលនុយក្លេអ៊ែរ៕

The post ចិន និងហ្វីលីពីន សន្យាដោះស្រាយទំនាស់សមុទ្រចិនខាងត្បូងដោយ “សន្តិវិធី” appeared first on .

ប្រធានាធិបតីហ្វីលីពីន ស្កាត់ជួបលោក ស៊ី ជីនពីង ពិភាក្សាបញ្ហាទំនាស់សមុទ្រចិនខាងត្បូង
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr គ្រោងនឹងជួបពិភាក្សាផ្ទាល់អំពីបញ្ហាសន្តិសុខនយោបាយ ជាមួយនឹងប្រធានាធិបតីប្រទេសចិន លោក Xi Jingping នៅអំឡុងដំណើរទស្សនកិច្ចរយ:ពេល ៣ ថ្ងៃ នៅក្នុងសប្តាហ៍នេះ។

ជុំវិញដំណើរទស្សនកិច្ចនេះ លោក Marcos ក៏បានបង្ហាញប្រាប់ផងដែរថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយលោក Xi ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗទៀត រួមទាំងការពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីនផងដែរ ។

អំឡុងថ្លែងសុន្ធរកថាមុនពេលចេញដំណើរទៅកាន់ប្រទេសចិន លោក Marcos បានមានប្រសាសន៍ថា ៖ ” ខ្ញុំទន្ទឹងរង់ចាំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន នៅពេលដែលយើងកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្ពោះទៅការផ្លាស់ប្តូរគន្លងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតខ្ពស់មួយ។ ហើយសង្ឃឹមថាកិច្ចប្រជុំមួយនេះ នឹងនាំមកនូវការរំពឹងទុក និងឱកាសជាច្រើន សម្រាប់សន្តិភាព និងការអភិវឌ្ឍដល់ប្រជាជននៃប្រទេសទាំងពីរ” ។

យ៉ាងណាមិញ នេះនឹងក្លាយជាជំនួបទល់មុខគ្នាជាលើកទីពីរ រវាងលោក Marcos និងលោក Xi បន្ទាប់ពីមានកិច្ចប្រជុំនៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ ហើយការជួបគ្នាសារនេះ ភាគីហ្វីលីពីន ក៏ទំនងជាអាចលើកពីបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូងផងដែរ ។

មែនទែនទៅ បញ្ហានៅសមុទ្រចិនខាងត្បូងបានកើតមានជាយូរមកហើយ ខណ:ពេលដែលហ្វីលីពីនមានក្តីបារម្ភខ្លាំង ចំពោះសកម្មភាពសាងសង់របស់ប្រទេសចិន ក៏ដូចជាការចូលបំពាននៃនាវា នៅក្នុងដែនទឹក ដែលកំពុងមានជម្លោះស្រាប់នេះ ។

បើតាមអ្នកវិភាគបានរំពឹងទុកថា លោក Marcos នឹងប្រើប្រាស់ការធ្វើដំណើរទស្សនកិច្ចនេះ ដើម្បីជួយឱ្យមានតុល្យភាពឡើងវិញ នូវគោលនយោបាយបរទេសរបស់ខ្លួន ជាមួយនឹងការងាកមករកប្រទេសចិនវិញ ដែលផ្ទុយពីសកម្មភាពរបស់អតីតមេដឹកនាំចាស់ លោក Rodrigo Duterte ដែលមានទំនោរទៅខាងសហរដ្ឋអាមេរិក ។

ជម្រាបជូនផងដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ហ្វីលីពីនត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗចំនួនជាង ១០ ជាមួយប្រទេសចិន បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានស្រាប់ជាង ១០០ រវាងប្រទេសទាំងពីរ៕

The post ប្រធានាធិបតីហ្វីលីពីន ស្កាត់ជួបលោក ស៊ី ជីនពីង ពិភាក្សាបញ្ហាទំនាស់សមុទ្រចិនខាងត្បូង appeared first on .

ស្ថានទូតចិន ច្រានចោលព័ត៌មានជុំវិញការសាងសង់កោះថ្មីនៅតំបន់ជម្លោះជាមួយហ្វីលីពីន
កាលពី​ពេលថ្មីៗនេះ ក្រសួងការបរទេស​ហ្វីលីពីន​បាន​ទម្លាយថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង បន្ទាប់​ពី​ទទួល​បាន​រូបភាព​ផ្កាយរណប​ដែល​បង្ហាញ​ថា ចិន​កំពុង​សាងសង់​កោះថ្មីៗ​នៅ​បណ្ដុំ​កោះ Spratly Island នៅ​សមុទ្រហ្វីលីពីន​ខាងលិច ដែលមិនទាន់​មាន​អ្នកគ្រប់គ្រង។

យ៉ាងណា ស្ថានទូតចិន​នៅ​ទីក្រុង​ម៉ានីល​បានចេញ​មុខ​ច្រានចោលព័ត៌មានខាងលើ​ថា ជាព័ត៌មានមិនពិត ហើយថែមទាំង​ចោទ Bloomberg ថា ជា​អ្នក​បង្កហេតុ​ជុំវិញ​បញ្ហា​នេះ​ទៀតផង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី GMA។

ដោយឡែក គំនិតផ្តួចផ្តើមការស៊ើបអង្កេតសមុទ្រចិនខាងត្បូង (SCS) បាន​បន្ថែម​ទៀតថា Bloomberg បានអះអាង ចិន​កំពុង​បើកការសាងសង់​នៅ​ដីកោះ​យ៉ាងតិច ៤ កន្លែង​នៅ​តំបន់​មិន​ទាន់​មាន​អ្នកគ្រប់គ្រង​ដូចជា Eldad Reef, Whitsun Reef, Lamkiam Cay និង Sandy Cay។

ទាក់ទង​នឹងបញ្ហាមួយនេះ ទាំង SCS និងស្ថានទូតចិន​បាន​ទាក់ទង​ទៅ​កាន់ Bloomberg ដោយផ្ទាល់ ប៉ុន្តែ​សារព័ត៌មានអាមេរិក​មួយនេះ​នៅ​មិនទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ៕

The post ស្ថានទូតចិន ច្រានចោលព័ត៌មានជុំវិញការសាងសង់កោះថ្មីនៅតំបន់ជម្លោះជាមួយហ្វីលីពីន appeared first on .

ហ្វីលីពីន កាត់បន្ថយគោលដៅកំណើន GDP នាឆ្នាំក្រោយ ដោយសារវិបត្តិសេដ្ឋកិច្ចសកល
កាលពី​ថ្ងៃច័ន្ទ​កន្លងទៅ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាសថា នឹង​កាត់បន្ថយ​គោលដៅ​កំណើន GDP សម្រាប់ឆ្នាំ ២០២៣ ដោយសារ​ហានិភ័យ​នៃ​ផលប៉ះពាល់​ពី​វិបត្តិសេដ្ឋកិច្ចសកលលោក ប៉ុន្តែ​ចំពោះ​គម្រោងការណ៍​បង្កើន​កំណើន​សេដ្ឋកិច្ច​នៅរយៈពេល ៥ ឆ្នាំ​ គឺ​នៅ​បន្ត​ធ្វើតាម​ការ​គ្រោងទុក។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ​សេដ្ឋកិច្ច​នៃ​ប្រទេស​ហ្វីលីពីន នឹង​រំពឹង​កើនឡើង​ចន្លោះពី ៦ ដល់ ៧% នាឆ្នាំក្រោយ ទាបជាង​គោលដៅ​ដែល​ធ្លាប់​រំពឹងទុក​កាលពី​ពេលមុន​ដែល​ធ្លាប់​សង្ឃឹម​ថា អាច​កើនឡើងពី ៦,៥ ដល់ ៨%។

“​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ធ្លាក់ចុះ ដូច្នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រំពឹងទុក​នា​ពេលកន្លង”។​ នេះ​បើតាម​សម្ដី​របស់​លេខាធិការ​ហិរញ្ញវត្ថុ Benjamin Diokno បាន​និយាយ។

សូមជម្រាបដែរថា កាលពី​សប្ដាហ៍មុន IMF ធ្លាប់​ទម្លាយថា ​កំណើនសេដ្ឋកិច្ច​សកល​នឹង​មាន​ការ​ធ្លាក់ចុះ​រហូត​ក្រោម ២% នា​ឆ្នាំក្រោយ ប៉ុន្តែ​គណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) បាន​អះអាងថា គោលដៅ​កំណើន​សេដ្ឋកិច្ច​ហ្វីលីពីន​ពីឆ្នាំ ២០២៤-២០២៨ នឹង​អាច​មាន​ចន្លោះពី ៦,៥% ដល់ ៨%៕

The post ហ្វីលីពីន កាត់បន្ថយគោលដៅកំណើន GDP នាឆ្នាំក្រោយ ដោយសារវិបត្តិសេដ្ឋកិច្ចសកល appeared first on .

ហ្វីលីពីន ប្រកាសលើកលែងពន្ធទាំងស្រុង លើការនាំចូលរថយន្តអគ្គិសនី រយ:ពេល ៥ ឆ្នាំ
ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើការអនុម័តទៅលើការដកចេញពន្ធ សម្រាប់ការនាំចូលរថយន្តអគ្គិសនី (EVs) ដើម្បីជំរុញតម្រូវការ ចំពេលតម្លៃប្រេងឥន្ធន:កំពុងកើនឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

បទបញ្ជាដែលត្រូវដាក់ចេញដោយប្រធានាធិបតីរូបនេះ នឹងកំណត់លើការកាត់បន្ថយពន្ធដល់ ០% សម្រាប់ការនាំចូលរថយន្តអគ្គិសនីជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ ឡានក្រុង ឡានដឹកទំនិញ ម៉ូតូ កង់ និងគ្រឿងបន្លាស់ សម្រាប់រយ:ពេល ៥ ឆ្នាំ។

គួរឱ្យដឹងផងដែរថា ពន្ធនាំចូលបច្ចុប្បន្នទៅលើរថយន្តអគ្គសនី នៅក្នុងប្រទេស គឺស្ថិតនៅចន្លោះ ៥% ទៅ ៣០% ។ ប៉ុន្តែសម្រាប់ អត្រាពន្ធលើរថយន្តប្រភេទ Hybrid វិញ នឹងមិនមានការកែប្រែនោះឡើយ ។

មិនតែប៉ុណ្ណោះ បើយោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនបង្ហាញថា ក្នុងចំណោមរថយន្តជាង ៥ លានគ្រឿង ដែលបានចុះបញ្ជីនៅក្នុងប្រទេស មានតែ ៩ ០០០ គ្រឿងប៉ុណ្ណោះជារថយន្តអគ្គិសនី ដែលភាគច្រើនជាប្រភេទរថយន្តដឹកអ្នកដំណើរ៕

The post ហ្វីលីពីន ប្រកាសលើកលែងពន្ធទាំងស្រុង លើការនាំចូលរថយន្តអគ្គិសនី រយ:ពេល ៥ ឆ្នាំ appeared first on .

ប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការក្រៅអាស៊ានលើកតំបូង ទៅកាន់ប្រទេសចិននាដើមឆ្នាំក្រោយ
នៅអំឡុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី ២៥ ដែលបានបញ្ចប់ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់​ប្រទេសចិន​តាម​ការអញ្ជើញ​ពី​ម្ចាស់ផ្ទះ។

យោងតាម​ការចុះផ្សាយពី Rappler បាន​ឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការ​មួយ​នេះ នឹងធ្វើឡើង​ពី​ថ្ងៃទី ០៣ ដល់ទី ០៦ មករា ២០២៣ ហើយ​វា​ក៏​ជា​ដំណើរទស្សនកិច្ច​សំខាន់​បំផុត​មួយ​ដែល​មេដឹកនាំ​ប្រចាំ​ប្រទេស​អាចធ្វើបាន ខុសពី​ដំណើរទស្សនកិច្ច​ដែល​មន្ត្រី​នានា​ធ្លាប់​បានធ្វើ។​

សូមជម្រាបដែរថា ដំណើរទស្សនកិច្ច​មួយ​នេះ នឹងក្លាយជា​ដំណើរទស្សនកិច្ច​ផ្លូវការទី ៣ ដែល​ប្រធានាធិបតី​ហ្វីលីពីន​ចូលរួម​ដោយផ្ទាល់ ខណៈកន្លងទៅ​លោក​ធ្លាប់​ទៅ​ឥណ្ឌូណេស៊ី និងសិង្ហបុរី។

ប៉ុន្តែ​អ្វីដែល​ពិសេស​នោះគឺ វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​តំបូង​បំផុត​ក្រៅ​តំបន់អាស៊ាន សម្រាប់​ប្រធានាធិបតីហ្វីលីពីន ហើយ​គេ​រំពឹង​ថា ដំណើរទស្សនកិច្ច​មួយ​នេះ​នឹង​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ២៕

The post ប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការក្រៅអាស៊ានលើកតំបូង ទៅកាន់ប្រទេសចិននាដើមឆ្នាំក្រោយ appeared first on .

នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយប្រមុខមេដឹកនាំបីរូប ក្រៅកិច្ចប្រជុំកំពូលអាស៊ាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃទី ១០ ខែវិច្ឆិកាកន្លងទៅនេះ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh ក៏ដូចជាប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងព្រះចៅ Sutan Haji Haasanal Bokiah នៃប្រទេសព្រុយណេផងដែរ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំធ្វើឡើង នៅទីក្រុងភ្នំពេញ ។

ដោយបានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Chinh បានប្រាប់ទៅកាន់ភាគីឡាវ អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ដែលអាចរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន និងថែមទាំងបានកត់ត្រានូវកំណើនដ៏គាប់ប្រសើរនៅឆ្នាំនេះ បើទោះបីជាមានភាពមិនច្បាស់លាស់ទៅលើបញ្ហាសេដ្ឋកិច្ចជាសកល និងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្តី ។

ជាងនេះទៅទៀតលោក Chinh ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមើលឃើញពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ ដែលអាចឈានដល់ ១,២២ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៩ ខែដំបូង ឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ២៤% ក្នុងមួយឆ្នាំៗ ។

ត្រលប់មកវិញ នាយករដ្ឋមន្ត្រីឡាវ លោក Viphavanh ក៏បានអបអរសាទរវៀតណាម ចំពោះសមិទ្ធិផលទាំងឡាយ និងបានថ្លែងអំណរគុណចំពោះប្រទេសនេះ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រទេសឡាវ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

ជាចុងក្រោយនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា វៀតណាម និងឡាវបានសហការគ្នាយ៉ាងល្អក្នុងឆ្នាំនេះ ជាពិសេសលើការអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូតទ្វេភាគី ៤៥ ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម – ឡាវ និងមិត្តភាពវៀតណាម – ឡាវ ឆ្នាំ ២០២២។

នាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ផងដែរ ហើយប្រមុខមេដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាន នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ហ្វីលីពីន នាពេលថ្មីៗនេះ ។

គួរឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំង ដោយអាចឈានដល់ ៦,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ និងជិត ៥,៤ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ នេះ ។

លើសពីនេះ លោក Chinh បានស្នើថា ប្រទេសទាំងពីរ នឹងបន្តបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម រួមទាំងការជួញដូរអង្ករ ហើយពិចារណាដករនាំងពន្ធដែលមិនចាំបាច់ ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគអំណោយផលសម្រាប់សហគមន៍ធុរកិច្ចទាំងពីរ។

បន្ថែមពីនេះ លោក Marcos ក៏បានយល់ស្របនឹងសំណើរបស់ លោក Chinh ហើយបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការដែនសមុទ្រ សន្តិសុខថាមពល ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង ការអប់រំ-បណ្តុះបណ្តាល ការងារ វប្បធម៌ ទេសចរណ៍ និង ការផ្លាស់ប្តូរមនុស្សទៅមនុស្ស បន្ថែមទៀតផងដែរ។

ដោយឡែក នៅក្នុងជំនួបមួយផ្សេងទៀត ជាមួយព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ ប្រមុខដឹកនាំទាំងពីរ បានសម្តែងនូវសេចក្តីរីករាយ ចំពោះសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាម-ព្រុយណេ។

មេដឹកនាំប្រទេសទាំងពីរ ក៏បានព្រមបន្តការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ឡើងវិញ ក្នុងពេលឆាប់ៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើតសន្ទុះ សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងទូលំទូលាយ នាពេលខាងមុខ។

ជាមួយគ្នានោះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម បានពាំនាំការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋសភា លោក Nguyen Xuan Phuc ជូនចំពោះព្រចៅស៊ុលតង់ ដើម្បីមកបំពេញទស្សនកិច្ចនៅវៀតណាម។ តបតាមការអញ្ជើញនេះ ព្រះមហាក្សត្រព្រុយណេ បានបានរំឮកពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ព្រះអង្គ ចំពោះវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកានប្រទេសនេះ ហើយព្រះអង្គក៏បានឆ្លៀតក្នុងឱកាសនេះ ដើម្បីអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម រៀបចំដំណើរបំពេញទស្សនកិច្ច នៅព្រុយណេ ក្នុងឆ្នាំ ២០២៣ ខាងមុខនេះផងដែរ៕

The post នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយប្រមុខមេដឹកនាំបីរូប ក្រៅកិច្ចប្រជុំកំពូលអាស៊ាន appeared first on .

មុនបើកកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាស្នើហ្វីលីពីនបង្កើនការនាំចូលអង្ករកម្ពុជា
កម្ពុជា បាន​ស្នើសុំ​ហ្វីលីពីន​ក្នុងការ​បង្កើន​ការនាំចេញ​អង្ករកម្ពុជា​ទៅកាន់​ទីផ្សារ​ហ្វីលីពីន ក៏ដូចជា​ជួយ​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Kampuchea Presse។

ប្រភពដដែល​បន្ថែមថា សំណើ​ខាងលើ​នេះ​គឺ​ធ្វើឡើង​ដោយ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ទៅកាន់រដ្ឋលេខាធិការក្រសួងការបរទេស Enrique Manalo កាលពី​ថ្ងៃទី ០៩ ​វិច្ឆិកា មុន​បើក​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើកទី ៤០ និង ៤១។

ក្រៅពីនោះ កម្ពុជា​ក៏​ណែនាំ​ឲ្យ​មាន​ការ​បង្កើន​ចំនួន​ជើង​ហោះហើរ​ត្រង់​ពី​រវាង​ទីក្រុង Manila និង​ទីក្រុង​ភ្នំពេញ ហើយ​បើសិនជា​អាច​ចង់​បន្ថែម​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង Cebu និង​ទីក្រុង​សៀមរាប​ទៀតផង។

ប្រទេសទាំងពីរក៏បានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជំរុញកិច្ចពិភាក្សាស្តីពីការជៀសវាងការយកពន្ធទ្វេរដង។

សូមជម្រាបដែរថា កន្លងមក​ហ្វីលីពីន​ភាគច្រើន​នាំចូល​អង្ករ​ពី​សមាជិក​អាស៊ាន​ផ្សេងទៀត​ដូចជា វៀតណាម មីយ៉ាន់ម៉ា និង​ថៃ​ជាដើម ហើយ​រយៈពេល ៩ ខែ​តំបូង​ឆ្នាំ​នេះ ស្ថិតិនាំចូល​អង្ករ​របស់​ហ្វីលីពីន​កើនដល់​ជិត ៣ លានតោនឯណោះ៕

The post មុនបើកកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាស្នើហ្វីលីពីនបង្កើនការនាំចូលអង្ករកម្ពុជា appeared first on .

ហ្វីលីពីន នៅតែបន្តជាប្រទេស ដែលនាំចូលអង្ករច្រើនបំផុតពីវៀតណាម នៅឆ្នាំនេះ
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានឱ្យដឹងថា ហ្វីលីពីន គឺជាប្រទេសដែលបាននាំចូលអង្ករច្រើនជាងគេបំផុត អំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ ២០២២ នេះ ពោលគឺស្មើទៅនឹង ៤៣,៩% នៃការនាំចេញអង្ករសរុបរបស់ប្រទេសខ្លួន ។

ក្រសួងខាងលើនេះ បានរាយការណ៍ទៀតថា វៀតណាមបាននាំចេញស្បៀងអាហារចំនួន ២,៤៧ លានតោន ដែលស្មើនឹងតម្លៃ ១,១៤ ពាន់លានដុល្លារ ទៅកាន់ទីផ្សារពិភពលោក ក្នុងអំឡុងរយ:ពេល ៩ ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ៣៥,៣% គិតជាបរិមាណ និង ២២,២% គិតជាតម្លៃ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងថាទីផ្សារ ដែលបានកត់ត្រាកំណើនខ្លាំងបំផុតនៃតម្លៃនាំចេញរបស់វៀតណាម គឺប្រទេសកូតឌីវ័រ ដែលមានជាង ៧១%។ ទន្ទឹមនឹងនេះ ការនាំចេញទៅកាន់ប្រទេសហ្គាណា បានធ្លាក់ចុះខ្លាំងបំផុត ពោលគឺជិត ៣៣% ឯណោះ ។

លើសពីនេះ ក្រសួងបាននិយាយទៀតថា ប្រទេសវៀតណាមទទួលបានទឹកប្រាក់ចំនួន ២,៩៤ ពាន់លានដុល្លារ ពីការនាំចេញអង្កររបស់ខ្លួន ចំនួន ៦,០៧ លានផោន ក្នុងខែមករាដល់ខែតុលា ដែលបានកើនឡើង ៧,៤% នៃតម្លៃ និងបរិមាណ ១៧,២% ។

នៅក្នុងខែតុលាតែមួយ ប្រទេសវៀតណាមបាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៧០០ ០០០ តោន ដែលមានតម្លៃសរុប ៣៣៤ លានដុល្លារទៅបរទេស។ ខណ:តម្លៃ​នាំ​ចេញ​មានចន្លោះពី ៤២៥ – ៤៣០ ដុល្លារ​ក្នុង​មួយ​តោន ដែល​ជា​តម្លៃ​ខ្ពស់​បំផុតគិត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ មក ៕

The post ហ្វីលីពីន នៅតែបន្តជាប្រទេស ដែលនាំចូលអង្ករច្រើនបំផុតពីវៀតណាម នៅឆ្នាំនេះ appeared first on .