ប្រធានាធិបតីរុស្សុី

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវលោក ចូ ​បៃដិន និងប្រធានាធិបតីអ៊ុយក្រែនមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារអំពាវវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីម៉ាយ ​សេលេនស្គី ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេស​គឺអ៊ុយក្រែនតែម្តង។

ការចេញសារអំពាវនាវរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅពេលនេះលើបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីសារព័ត៌មានជុំវិញពិភពលោកផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ការណ៍នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផង​ ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្តេចតេជោ បានដកស្រង់បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី
អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរក្នុងន័យដើមបែបនេះថា «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ
ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។

សូមជម្រាបជូនថា សង្គ្រាមរុស្សុី-អ៊ុយក្រែន បានផ្ទុះឡើងប្រមាណជាង១ឆ្នាំមកហើយនៅមិនទាន់មានការថមថយកម្លាំងប្រយុទ្ធនៅឡើយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ ពោល​មួយ​ថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ និង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​ត្រឹមត្រូវ និង​យូរអង្វែង។

សេចក្តីសម្រេចចិត្ត​ដែល​គ្មាន​ការ​បង្ខិតបង្ខំ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ១៤១សំឡេង សំឡេង​ប្រឆាំង​ចំនួន ៧សំឡេង និង​សំឡេង​អនុបវាទ​ចំនួន ៣២សំឡេង​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១៩៣ប្រទេស​របស់​អង្គការសហប្រជាជាតិ។ សំឡេង​ប្រឆាំង​ទាំង ៧សំឡេង​មាន​រុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្កា និង​ប្រទេស​អេលីត្រេ។ ចំណែក​ចិន និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​បោះឆ្នោត​អនុបវាទ៕

The post សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវលោក ចូ ​បៃដិន និងប្រធានាធិបតីអ៊ុយក្រែនមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម appeared first on .

មេ​ដឹកនាំ​អ៊ីរ៉ង់​គាំទ្រ​ពូទីន ចំពោះ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន
កាលពី​ថ្ងៃអង្គារ​កន្លងទៅ ប្រធានាធិបតី​ វ៉្លាឌីមៀរ ពូទីន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Tehran ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់ និង​តួកគី ខណៈ​នេះ​គឺ​ជា​លើក​ទី ២ បន្ទាប់​ពី​ប្រទេស​ធំ​បំផុត​លើ​លោក​បើក​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ការ​ចុះផ្សាយពី BBC។

គោលបំណង​នៃ​ដំណើរទស្សនកិច្ច​មួយនេះ គឺ​ដើម្បី​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​រុស្ស៊ី និង​ប្រទេស​ក្បែរ​ខាង​ ក៏​ដូចជា​បង្ហាញ​ឲ្យ​លោកខាងលិច​ឃើញ​ថា រុស្ស៊ី​នៅតែ​មាន​ទំនាក់ទំនង​អន្តរជាតិ បើទោះ​ជា​សហភាព​អឺរ៉ុប និង​លោកខាងលិច​ព្យាយាម​ដាក់​គំនាប​សេដ្ឋកិច្ច​យ៉ាងណា​ក្ដី។

នៅ​ក្នុង​កិច្ចសំណេះសំណាល​នោះ​ផង​ដែរ លោក Ayatollah Ali Khamenei ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់​បាន​លើកឡើង​ថា រដ្ឋាភិបាល​ទីក្រុង Tehran និង​មូស្គូ​គួរ​តែ​រឹត​ចំណង​មិត្តភាព​ឲ្យ​បាន​កាន់តែ​ប្រសើរ ហើយ​បាន​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។

“​បើសិន​ជា​អ្នក​មិន​ចាប់ផ្ដើម​ទេ (ការ​ឈ្លានពាន) នោះ​ក្រុម​ម្ខាងទៀត (លោកខាងលិច) ​ប្រាកដ​ជា​ចាប់ផ្ដើម​បង្កាត់​ភ្លើងសង្គ្រាម​ដោយ​ខ្លួន​គេ​ជាក់​ជាមិនខាន”។ នេះ​បើតាម​សម្ដី​លោក Khamenei បាន​ប្រាប់​ទៅ​កាន់​ពូទីន។

ដោយឡែក សម្រាប់​តួកគី​វិញ បើ​ទោះ​ជា​មាន​ឈ្មោះ​ជា​សមាជិក​តំបន់​អឺរ៉ុប​ពិតមែន ប៉ុន្តែ​ពួកគេ​មិន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ឡើយ ផ្ទុយទៅវិញ​ពួកគេ​ប្រកាស​ថា នឹង​ឈរ​នៅចំណុចកណ្ដាល កាន់តួនាទី​ជា​អ្នកសម្របសម្រួល៕

The post មេ​ដឹកនាំ​អ៊ីរ៉ង់​គាំទ្រ​ពូទីន ចំពោះ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន appeared first on .

ពូទីន ថារុស្ស៊ី កំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្ម ទៅកាន់ប្រទេសដែលអាចទុកចិត្តបានទាំង ៤ នេះ
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី កំពុងប្តូរទិសដៅពាណិជ្ជកម្មទៅកាន់ប្រទេសដៃគូអន្តរជាតិ ដែលអាចទុកចិត្តបាន ដូចជាប្រេស៊ីល ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នៅចំពេលដែលប្រទេសនៅលោកខាងលិច កំពុងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញពីអ្វី ដែលលោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់អ្នកដែលបានចូលរួម នៅក្នុងកិច្ចប្រជុំកំពូល BRICS តាមរយ:ប្រព័ន្ធអនឡាញថា ៖ ” យើងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការទម្រង់ទិសលំហូរពាណិជ្ជកម្មរបស់យើងឡើងវិញ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសឆ្ពោះទៅរកភាពជាដៃគូអន្តរជាតិ ដែលអាចទុកចិត្តបាន ជាពិសេសប្រទេសសមាជិក BRICS ” ។

គួរឱ្យដឹងថា អក្សរកាត់ “BRICS” នេះ គឺចង់សំដៅទៅលើក្រុមប្រទេសសមាជិកក្រៅផ្លូវការ ដែលមានដូចជារុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។

លើសពីនេះ បើតាមលោក ពូទីន បាននិយាយថា ទំហំពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសសមាជិក BRICS បានកើនឡើងដល់ ៣៨% នៅក្នុងចំនួនប្រមាណ ៤៥ ពាន់លានដុល្លារ នៅក្នុងរយ:ពេល ៣ ខែដំបូងនៃឆ្នាំនេះ ។

ទន្ទឹមនឹងនេះ រុស្ស៊ី ក៏កំពុងបង្កើនការនាំចេញប្រេង ទៅកាន់ប្រទេសចិន និងឥណ្ឌា ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន ខណ:ពេលដែលការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងខែឧសភា ដោយបានទាញទម្លាក់អារ៉ាប៊ីសាអូឌីត ពីអ្នកផ្គត់ផ្គង់កំពូលរបស់ចិន ។

បន្ថែមពីនេះ លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា រុស្ស៊ី នឹងបើកចំហរការតភ្ចាប់ប្រព័ន្ធស្ថាប័នហិរញ្ញវត្ថុ រវាងធនាគារពីប្រទេសសមាជិកទាំង ៥ ហើយថែមទាំងបានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងស្វែងរកវិធីថ្មី ដើម្បីធ្វើប្រតិបត្តិការពាណិជ្ជកម្ម ដោយមិនពឹងផ្អែកទៅលើរូបិយប័ណ្ណ ដូចជាប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូឡើយ ៕

The post ពូទីន ថារុស្ស៊ី កំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្ម ទៅកាន់ប្រទេសដែលអាចទុកចិត្តបានទាំង ៤ នេះ appeared first on .

រុស្ស៊ី​ត្រូវបាន​គេ​ផាត់​ចេញមិន​ឲ្យ​ចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស នៅប្រទេសស្វីស
វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស World Economic Forum ចាប់ផ្តើមបើកកាលពីថ្ងៃ​ចន្ទ ទី​២៣ ខែឧសភា ក្នុង​ប្រទេស​ស្វីស​ គឺ​ក្រោយ​ពី​ត្រូវផ្អាក​អស់រយៈពេល ២ឆ្នាំ ព្រោះតែ​​វិបត្តិ​កូវីដ១៩។ ក្នុងវេទិកានេះត្រូវបានចូលរួមពីប្រធានាធិបតី​ ប្រមុខរដ្ឋាភិបាល មហាសេដ្ឋី ប្រធាន​ក្រុមហ៊ុនយក្ស​​ធំៗ​ ព្រមទាំងអង្គការ​អន្តរជាតិនានា  សរុបឥស្សរជន​​ប្រមាណ​២ ៥០០នាក់។

ក្នុង​វេទិកាឆ្នាំ​​នេះ អ្វីដែល​ជាការ​កត់​សម្គាល់ ​រុស្ស៊ី​ត្រូវ​គេ​ផាត់​ចេញមិន​ឲ្យ​ចូលរួម​នោះទេ។ បន្ថែមទៀតនោះក៏ឃើញគេ​បាន​រៀបចំ​បដា​និងសរសេរពាក់ពេចន៍​ថ្កោលទោស​រុស្ស៊ី​ជាខ្លាំង ដូចជាថា ទង្វើ ​របស់​រុស្ស៊ី ជា​ឧក្រិដ្ឋ ជាដើម​។ ជាក់ស្តែង អគារផ្ទះ​រុស្ស៊ី​ ដែល​គេ​ធ្លាប់បាន​​ប្រារព្ធ​ព្រឹត្តិការណ៍​ផ្សេងៗ​កាលលើកមុនៗ ត្រូវ​គេ​កែឈ្មោះមកដាក់ជា អគារផ្ទះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី បែបនេះទៅវិញ។​​

ជាមួយគ្នានេះ ប្រធាន​វេទិកាសេដ្ឋកិច្ចពិភពលោក Borge Brende បាន​វាយ​តម្លៃថា ការដែល​ផាត់​រុស្ស៊ី​ចេញ នៅឆ្នាំ​នេះ គឺការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ក៏ប៉ុន្តែ ទោះជា​យ៉ាងណាក្តី​ លោកក៏នៅតែបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី​នឹង​កែ​ខ្លួន ដើរ​ផ្លូវ​ត្រូវ ហើយ​គោរព​តាមធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិនិងកាពត្វកិច្ច​អន្តរជាតិ​ ហើយ​នឹងអាច​ត្រឡប់​មក​ចូលរួម​ជាមួយ​គេឯង​វិញ នៅពេល​ឆ្នាំខាងមុខវិញ​។​

ទន្ទឹមនឹងនោះ ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab បាន​បញ្ជាក់ដែរថា ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន​ គឺត្រូវ​គេ​សរសេរ​កត់​ត្រា​ក្នុង​សៀវភៅប្រវត្តិសាស្ត្រ​ ជាការ​ធ្លាក់​ចុះ​នៃ​សណ្តាប់​ធ្នាប់​ពិភពដ៏​ធំ មិនធ្លាប់​ជួប តាំងពី​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោកលើកទី២ និង​ក្រោយ​ពីចប់​សង្គ្រាម​ត្រជាក់មក។

​លោក Volodymyr Zelinsky ប្រធានាធិបតីអ៊ុយក្រែន ​មិនបាន​​ចូលរួម​ដោយ​ផ្ទាល់ទេ គឺលោក​ថ្លែងតាម​វីដេអូ​ពីចម្ងាយ ប៉ុន្តែ​អ្នក​នយោបាយ​ធំៗ​របស់​អ៊ុយក្រែន​មាន​វត្តមាន​ដោយ​ផ្ទាល់​នៅដាវ៉ូស ​ប្រទេស​ស្វីស។ ក្នុង​សុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែននៅតែ​ទទូច​ឲ្យ​ពិភព​លោក ជួយ​អ៊ុយក្រែន និង​កុំ​ទម្លាក់​ដៃ​ចោលឲ្យ​សោះ។  លោក​អំពាវនាវ​សុំ​ជំនួយ​ទាំង​ថវិកា​និងទាំង​ជំនួយ​យោធា ពិសេសគឺ​អាវុធ៕

The post រុស្ស៊ី​ត្រូវបាន​គេ​ផាត់​ចេញមិន​ឲ្យ​ចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស នៅប្រទេសស្វីស appeared first on .

ប្រធានាធិបតី Putin ព្រមាន​ថា ប្រទេស​ក្រីក្រ​នឹង​ប្រឈម​បញ្ហា​កង្វះ​ចំណីអាហារ ដោយសារ​មហាអំណាច​លោកខាងលិច
កាលពី​ពេលថ្មីៗនេះ សារព័ត៌មាន​ Reuters បាន​អះអាង​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​ថា ទណ្ឌកម្ម​ដែល​រុស្ស៊ី​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន ដែល​ជា​ស្នាដៃ​របស់​ប្រទេស​លោកខាងលិច នឹង​បណ្ដាល​ឲ្យ​កើតមាន​ជា​បញ្ហា​កង្វះ​ចំណីអាហារ​ទូទាំង​ពិភពលោក។

ថ្នាក់ដឹកនាំ​ខាងលើ​បាន​សង្កត់​ធ្ងន់​ថា កាលណា​ការ​កាត់បន្ថយ​ថាមពល និង​ជី​កាន់តែ​ច្រើន​ នោះ​ប្រទេស​លោកខាងលិច​នឹង​ត្រូវតែ​បោះពុម្ព​លុយ​បន្ថែម​ដើម្បី​ទិញ​ទំនិញ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​នឹង​ជួប​ប្រទះ​បញ្ហា​កង្វះ​ស្បៀង​អាហារ។

“បញ្ហា​កង្វះ​ស្បៀងអាហារ​គឺ​ច្បាស់​ជា​មិនអាច​គេច​រួច​ឡើយ ជា​ពិសេស​គឺ​នៅ​តំបន់​ក្រីក្រ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ចំណាកស្រុក​កើនឡើង ហើយ​ជា​ទូទៅ​តម្លៃ​ស្បៀងអាហារ​នឹង​មាន​ការ​ឡើង​ថ្លៃ”។

ប្រធានាធិបតី​រូបនេះ​បាន​ប្រាប់​ទៅកាន់ RT ទៀត​ថា៖ “ពួក​យើង​នឹង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ផ្គត់ផ្គង់​អាហារ​ទៅ​កាន់​ក្រៅប្រទេស ជាពិសេស​គឺ​ទៅ​កាន់​ប្រទេស​ដែល​បញ្ចេញ​ក្រចក​ដាក់​យើង”។

បញ្ជាក់​ដែរ​ថា កាលពី​សប្ដាហ៍​មុន​អតីត​ប្រធានាធិបតី Dmitry Medvedev បាន​ទម្លាយ​ថា​ រុស្ស៊ី​នឹង​មិន​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​ផលិតផល​នានា ជាពិសេស​គឺ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​បច្ចាមិត្ត​ឡើយ។

ដោយឡែក រុស្ស៊ី​ និង​អ៊ុយក្រែន​គឺជា​អ្នក​នាំចេញ​ដ៏​ធំ​បំផុត​ផ្នែក​ស្រូវសាលី និង​ពោត​ទូទាំង​ពិភពលោក​ ខណៈ​រុស្ស៊ី​គ្រប់គ្រង​ការ​នាំចេញ​ស្រូវសាលី​ ១៧% ទូទាំង​សកលលោក​។ នេះ​បើ​តាម​របាយការណ៍​ពី ING៕

ប្រភព: Yahoo

The post ប្រធានាធិបតី Putin ព្រមាន​ថា ប្រទេស​ក្រីក្រ​នឹង​ប្រឈម​បញ្ហា​កង្វះ​ចំណីអាហារ ដោយសារ​មហាអំណាច​លោកខាងលិច appeared first on .

អ្នក​ជំនួញ​មាន​បំផុត​នៅ​រុស្ស៊ី ស្នើ​ប្រធានាធិបតី Putin កុំ​ដាក់​សំពាធ​ពាណិជ្ជកម្ម​ក្រុមហ៊ុន​លោក​ខាងលិច​នៅ​រុស្ស៊ី
ដូច​គ្រប់គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា ស្ទើរគ្រប់​ប្រទេស​ជុំវិញ​ពិភពលោក​ ពិសេស​តំបន់អឺរ៉ុប និង​លោក​ខាងលិច​កំពុង​សម្រុក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី និង​មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​នាក់ តួយ៉ាង​ដូចជា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម។

ហើយ​កាលពី​ថ្ងៃទី ១០ មីនា​កន្លង​ទៅ រដ្ឋាភិបាល​រុស្ស៊ី​ធ្លាប់​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​លោកខាងលិច​ដែល​បង្អាក់​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ថា នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​របស់​ពួកគេ ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ប្រទេស​លោក​ខាងលិច​បាន​ធ្វើដាក់​ប្រជាជន​រុស្ស៊ី។

យ៉ាងណា ទង្វើ​មួយ​នេះ​គឺ​មិន​ត្រូវបាន​យល់ស្រប​ពី​អ្នកជំនួញ​មាន​បំផុត​នៅ​រុស្ស៊ី​គឺ Vladimir Potanin ឡើយ ដោយ​លោក​យល់ឃើញ​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​លោកខាងលិច​ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់ចូល​ក្នុង​រណ្ដៅ​កាន់តែជ្រៅ ពោល​អាច​នឹង​វិលថយក្រោយ​ទៅ​កាល​ពី​ជាង ១០០ ឆ្នាំ​មុន​ឯណោះ។

ប្រធាន​ក្រុមហ៊ុន Norilsk Nickel ខាងលើ​បាន​និយាយ​ថា រុស្ស៊ី​នឹង​ប្រឈម​នឹង​ការ​វិលថយក្រោយ​នៃ​សេដ្ឋកិច្ច​ទៅ​កាន់​ឆ្នាំ ១៩១៧ បើសិន​ជា​ហ៊ាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​លោកខាងលិច ហើយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ព្យាយាម​រក​ដំណោះស្រាយ​ថ្មី​ ក្រៅពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​នេះ។

“​ជាដំបូង វា​អាច​នឹង​ធ្វើ​ឲ្យ​ពួកយើង​វិល​ទៅកាន់​ឆ្នាំ ១៩១៧ វិញ ហើយ​ផល​វិបាក​នៃ​ការ​សម្រេចចិត្ត​បែបនោះ នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​អស់​ជំនឿចិត្ត​មក​កាន់​រុស្ស៊ី ជាពិសេស​គឺ​វិនិយោគិន”។ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​គណនី Telegram របស់ Norilsk Nickel។

“​បន្ថែម​ពីនោះ ខ្ញុំ​យល់ថា ការ​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅ​ប្រទេស​រុស្ស៊ី​គឺ​ជា​រឿង​ដែល​សមស្រប​មួយ​ ហើយ​ប្រហែល​ជា​ពួកគេ​ក៏​ទទួល​បាន​សំពាធ​ខ្លាំង​ពី​មជ្ឈដ្ឋាន​សាធារណៈ​ផង​ដែរ។ ដូច្នេះ​ពួកគេ​នឹង​វិល​មក​វិញ​ឆាប់ៗ ហើយ​សម្រាប់​ខ្ញុំផ្ទាល់ គួរ​តែ​ទុក​ឱកាស​សម្រាប់​ពួកគេ”។

បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​មាន​បំផុត​នៅ​រុស្ស៊ី​ម្នាក់​នេះ​ក៏​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​តំបន់​អឺរ៉ុប និង​លោក​ខាងលិច​ខ្លាំងគួរសម​ដែរ ពោល Bloomberg បាន​អះអាង​ថា លោក​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ប្រមាណ ១/៤ ហើយ​បច្ចុប្បន្ន​នៅ​សល់​ទ្រព្យ​សម្បត្តិ​ ២២,៥ ពាន់​លាន​ដុល្លារ ខណៈ​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន​ធ្លាក់​ចុះ​ដល់​ទៅ ៩០%​នៅ​លើទីផ្សារ​ហ៊ុន​ London៕

ប្រភព: CNN

The post អ្នក​ជំនួញ​មាន​បំផុត​នៅ​រុស្ស៊ី ស្នើ​ប្រធានាធិបតី Putin កុំ​ដាក់​សំពាធ​ពាណិជ្ជកម្ម​ក្រុមហ៊ុន​លោក​ខាងលិច​នៅ​រុស្ស៊ី appeared first on .

នាវាទំនើបតម្លៃជាង ៧០លានដុល្លាររបស់មហាសេដ្ឋីរុស្សុី ត្រូវបានអាជ្ញាធរអ៊ីតាលីរឹបអូស
នាវាទំនើបរបស់មហាសេដ្ឋីរុស្ស៊ី Alexey Mordashov ត្រូវបានអាជ្ញាធរអ៊ីតាលីរឹបអូសកាលពីថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ នៅឆ្នេរសមុទ្រ Imperia។ នេះបើតាមការឲ្យដឹងពីលោក Ferdinando Giugliano ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី Mario Draghi នៅលើ Twitter។

នាវាទំនើបនេះ ឈ្មោះថា «Lady M Yacht» មានតម្លៃជាង ៧០លានដុល្លារអាមេរិក ជាការរឹបអូសបន្ទាប់ពីការដាក់ទណ្ឌកម្មមកលើមហាសេដ្ឋីចំនួន ៦ នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការដាក់ទណ្ឌកម្មធ្វើឡើងក្រោយរុស្សុីបានវ៉ៃលុកចូលកាន់កាប់ក្នុងប្រទេសអ៊ុយក្រែនជាងមួយសប្តាហ៍ ខណៈគិតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ។

ជនជាតិរុស្ស៊ីចំនួន ២០ នាក់ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុត ៥០០ របស់ពិភពលោកនៅលើសន្ទស្សន៍មហាសេដ្ឋី របស់ទស្សនាវដ្តី Bloomberg។

មហាសេដ្ឋី Mordashov មានអាយុ 56 ឆ្នាំបានបង្កើតទ្រព្យសម្បត្តិពីការលក់ដែកថែប ខណៈឥឡូវនេះគឺជាអ្នកមានបំផុតទី ៤ របស់រុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០.១ ពាន់លានដុល្លារ។

លើសពីនេះ លោកក៏ជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ TUI AG ដែលក្រុមប្រឹក្សាភិបាលរបស់លោកបានលាលែងពីតំណែងក្នុងសប្តាហ៍នេះបន្ទាប់ពីមានទណ្ឌកម្មពីប្រទេសសមាជិក NATO។

នាវា Lady M Yacht ត្រូវបានសាងសង់កាលពីឆ្នាំ ២០១៣ ដោយក្រុមហ៊ុន Palmer Johnson Yachts ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មកងទ័ពជើងទឹកអ៊ីតាលី Nuvolari Lenard ។ នាវាទំនើបនេះមានសមត្ថភាពផ្ទុកភ្ញៀវ ១២ នាក់ និងបុគ្គលិកនាវិក ១៤ នាក់៕

The post នាវាទំនើបតម្លៃជាង ៧០លានដុល្លាររបស់មហាសេដ្ឋីរុស្សុី ត្រូវបានអាជ្ញាធរអ៊ីតាលីរឹបអូស appeared first on .

អ្នកជំនួញ​រុស្ស៊ី​ម្នាក់​ប្រកាស​ផ្ដល់​រង្វាន់​ ១ លាន​ដុល្លារ សម្រាប់​បុគ្គល​ណា​ដែល​អាច​ចាប់ខ្លួន Putin បាន
កាលពី​ពេលកន្លងទៅ​នេះ អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​ទៅ​កាន់​មន្ត្រី​យោធា​ណា​ក៏​ដោយ ឲ្យ​តែ​អាច​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ មិនខ្វល់​ថា​ក្នុង​សភាព​ “ស្លាប់ ឬ​ រស់”​ឡើយ។

បុគ្គល​ដែល​ថ្លើមធំ​ហ៊ាន​ដាក់​សេចក្ដី​ប្រកាស​ចាប់ខ្លួន​មេដឹកនាំ​ខាងលើ​គឺ​មាន​ឈ្មោះ​ថា Alex Konanykhin ជា​សហគ្រិន និង​ជា​អតីត​ធនាគារិក បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ដូច​បាន​រៀបរាប់ បន្ទាប់​ពី​ប្រទេស​លោក​ខាងលិច​ចេញមុខ​ដោះស្រាយ​បញ្ហា​រុស្ស៊ី​វាយប្រហារ​ទៅ​កាន់​អ៊ុយក្រែន។

Konanykhin បាន​បង្ហោះសារ​នៅ​លើ Facebook របស់​លោក​កាលពី​ថ្ងៃអង្គារ​ថា នឹង​ផ្ដល់​ប្រាក់រង្វាន់​ជូន​ដល់​មន្ត្រី​យោធា​រូបណា​ដែល​អាច​ចាប់ខ្លួន​ Putin បាន បន្ទាប់ពី​លោក​ចោទ​ថ្នាក់ដឹកនាំ​រូបនេះ​ថា ” Putin គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ក្រោម​ច្បាប់​រុស្ស៊ី និង​អន្តរជាតិ”។

បញ្ជាក់​ដែរ​ថា សហគ្រិន​ជនជាតិ​រុស្ស៊ី​ម្នាក់​នេះ​បាន​ចាប់ផ្ដើម​ជំនួញ​តាំងពី​វ័យក្មេង ហើយ​ក្នុង​វ័យ ២៥ ឆ្នាំ លោក​ធ្លាប់​បង្កើត​អាជីវកម្ម​ដល់​ទៅ​ជាង ១០០ ក្រុមហ៊ុន​ឯណោះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី The Washington Post ក្នុង​ឆ្នាំ ១៩៩៦។ បច្ចុប្បន្ន Konanykhin កំពុង​រស់នៅ​ទីក្រុង New York និង​ជា CEO នៃ​ក្រុមហ៊ុន TransparentBusiness ដែលជា​វេទិកា​ការងារ​ឌីជីថល​មួយ ខណៈ​ទ្រព្យសម្បត្តិ​របស់​បុរស​ម្នាក់​នេះ​គឺ​មាន​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ៕

ប្រភព: Newsweek

The post អ្នកជំនួញ​រុស្ស៊ី​ម្នាក់​ប្រកាស​ផ្ដល់​រង្វាន់​ ១ លាន​ដុល្លារ សម្រាប់​បុគ្គល​ណា​ដែល​អាច​ចាប់ខ្លួន Putin បាន appeared first on .

មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ចោទ​ប្រធានាធិបតី Putin ជា​ “ហ៊ីត្លែ​ទី ២” ហើយ​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​ជា ព្រឹត្តិការណ៍​អាក្រក់​បំផុត​នៅ​ស.វ​ទី ២១
ការ​វាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាខ្លាំង ដ្បិត​វា​ហាក់​ដូច​កើតឡើង​ភ្លាមៗ ហើយ​គ្មាន​អ្នកណា​ស្មានដឹង​ ខណៈ​ស្ថានការណ៍​បច្ចុប្បន្ន​ក៏​នៅ​តែ​បញ្ចេញ​សញ្ញា​គួរ​ឲ្យ​បារម្ភ​នៅ​ឡើយ។

ជាមួយ​គ្នានោះ មាន​មតិ​ជាច្រើន​បាន​រិះគន់​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជិតខាង ខណៈ​ក្នុង​នោះ​ក៏​មាន​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ប្រទេស​ស្កុតឡែន​បាន​បញ្ចេញ​ទស្សនៈ​ថា ​Vladimir Putin គឺ​ជា​ “ហ៊ីត្លែរ​សម័យ​ថ្មី” ហើយ​ការ​វាយលុក​មួយ​នេះ​គឺជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​ប្រចាំ​សតវត្ស​ទី ២១។

បុរស​ជនជាតិ​រុស្ស៊ី​ដែល​ហ៊ាន​រិះគន់​ចំៗ​ទៅកាន់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​បែបនេះ​គឺ​មាន​ឈ្មោះ​ថា Boris Mints ជា​អ្នកជំនួញ​កំពុង​រស់នៅ​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប្រទេស​ស្កុតឡែន ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ។

ប្រាប់​ទៅ​កាន់ Sunday Mail មហាសេដ្ឋី​ខាងលើ​បាន​និយាយ​ថា៖ “​ប្រទេស​នៅ​លោក​ខាងលិច គួរ​បញ្ឈប់​ភាព​ភ័យខ្លាច​ទៅ ព្រោះ​បើសិន​ជា​ពួកយើង​បន្ត​បង្ហាញ​សកម្មភាព​បែបនេះ ជីវិត​របស់​មនុស្ស​ស្លូតត្រង់​ជាច្រើន​នឹង​បាត់បង់​កាន់តែ​ច្រើនឡើងៗ”។

“​មេរៀន​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​រួចហើយ​ ដូច​កាល​សង្គ្រាម​លោក​លើ​ទី ២ គឺ​ផ្ដើម​ចេញ​តែ ២ ប្រទេស​ប៉ុណ្ណោះ តែ​វា​បាន​រីករាលដាល​កាន់តែ​ធំ​ឡើងៗ រហូត​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ពិភពលោក។ ដូចគ្នា​បើសិនជា​ពួក​យើង​នៅ​ឱប​ដៃ​មើល​បែបនេះ មិនយូរ​ទេ​វា​នឹង​ដល់​វេន​ពួកយើង​ជា​មិនខាន”។

លោក​បាន​បន្ថែម​ទៀត​ថា៖ “​ការ​វាយ​ប្រហារ​មួយ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​នៅ​សតវត្ស​ទី ២១ បើ​ធៀប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​ហ៊ីត្លែរ​ទោ​កាន់​ប្រទេស​ប៉ូឡូញ​នៅ​ឆ្នាំ ១៩៣៩”។

បញ្ជាក់​ដែរ​ថា កន្លង​មក​​មាន​សេចក្ដី​រាយការណ៍​ថា​មហាសេដ្ឋី​ខាងលើ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេសកំណើត​របស់​លោក ​​ហើយបានភៀសខ្លួនទៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ក្រោយ​ទទួល​រង​ការចោទប្រកាន់ពីបទកេងបន្លំនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព: edinburghlive

The post មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ចោទ​ប្រធានាធិបតី Putin ជា​ “ហ៊ីត្លែ​ទី ២” ហើយ​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​ជា ព្រឹត្តិការណ៍​អាក្រក់​បំផុត​នៅ​ស.វ​ទី ២១ appeared first on .

រុស្សុីព្រមានធ្ងន់ៗទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត បើហ៊ានចូលជាសមាជិក NATO
ទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រម្សិលមិញ ដែលត្រូវបានសារព័ត៌មាន Fox News រាយការណ៍នៅថ្ងៃសៅរ៍ ទី២៦កុម្ភៈនេះ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា បានថ្លែងថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរ ត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»។

ការព្រមាននេះធ្វើឡើង ស្របពេលប្រទេសរុស្ស៉ីកំពុងបន្តបើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដោយកងទ័ពរុស្ស៉ីកំពុងបន្តរុលទៅកាន់រដ្ឋធានីកៀវ។ ការបើកការវាយប្រហាររបស់រុស្សុីគឺបន្ទាប់ពីអ៊ុយក្រែនបានបង្ហាញពីបំណងចង់ចូលជាសមាជិក NATO ប៉ុន្តែរុស្ស៉ីបានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះរឿងនេះ។

ជាមួយគ្នានេះ ប្រមុខអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃសុក្រនេះ បាននិយាយថា NATO កំពុងដាក់ ពង្រាយកម្លាំងឆ្លើយតបរហ័សរបស់ខ្លួនជាលើកដំបូងបំផុត ដើម្បីពង្រឹងការពារខ្លួន ចំពោះមុខការធ្វើប្រតិបត្តិការយោធារបស់រុស្ស៉ីនៅក្នុង ប្រទេសអ៊ុយក្រែន។

លោក Stolenberg បានព្រមានថា ទង្វើរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កំពុងបង្កើតប្រក្រតីភាពថ្មីមួយ ដែលបង្កការគំរាមកំហែងសន្តិសុខ ដល់អឺរ៉ុបទាំងមូល មិនមែនតែចំពោះអ៊ុយក្រែននោះឡើយ។

លោកបញ្ជាក់ថា បក្សសម្ព័ន្ធ NATO បានសម្រេចដំណើរការផែនការការពារខ្លួន ដោយកងកម្លាំង NRF របស់ NATO នឹងត្រូវដាក់ពង្រាយនៅលើដែនគោក លើដែនទឹក និងលើដែនអាកាស ដើម្បីបន្តពង្រឹងគោលជំហរ យោធារបស់ខ្លួន និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានការណ៍ប្រែប្រួលណាមួយផ្សេងទៀត៕

The post រុស្សុីព្រមានធ្ងន់ៗទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត បើហ៊ានចូលជាសមាជិក NATO appeared first on .