ប្រធានាធិបតីហ្វីលីពីន

អតីតប្រធានាធិបតីហ្វីលីពីន និងកូនប្រុសពីរនាក់ គ្រោងឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា នៅឆ្នាំក្រោយ
យោងតាមអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនាកន្លងទៅថា អតីតប្រធានាធិបតី លោក Rodrigo Duterte និងកូនប្រុសពីរនាក់របស់លោក គ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភារបស់ប្រទេស នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រី Sara Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន និងជាកូនស្រីរបស់លោក Rodrigo Duterte បានប្រាប់អ្នកយកព័ត៌មានចំពោះគម្រោងប្រកួតប្រជែងការបោះឆ្នោតខាងលើនេះ គឺតិចជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានសម្រេចចិត្តការលាលែងពីតំណែងគណៈរដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr។

គួរឲ្យដឹងផងដែរថា ការលាលែងពីតំណែងរបស់លោកស្រី Sara Duterte បានបញ្ជាក់ពីអ្វីដែលអ្នកសង្កេតការណ៍នយោបាយ ធ្លាប់បានព្យាករទុកថា សម្ព័ន្ធភាពរវាងក្រុមគ្រួសារទាំងពីរ ដែលបានជួយលោក Marcos និងលោកស្រី Sara ឲ្យឡើងកាន់អំណាចនៅឆ្នាំ២០២២ នោះ ច្បាស់ជាអាចនឹងត្រូវដួលរលំវិញ ដោយសារតែភាពខុសគ្នាលើការធ្វើនយោបាយ និងគោលនយោបាយផ្ទុយគ្នា។

បញ្ជាក់ផងដែរថា អាណត្តិប្រធានាធិបតីរបស់លោក Rodrigo Duterte បានបញ្ចប់ទៅនៅក្នុងឆ្នាំ២០២២។ កូនប្រុសច្បងរបស់លោក គឺលោក Paolo Duterte គឺបច្ចុប្បន្នជាសមាជិកសភា ខណៈកូនប្រុសម្នាក់ទៀតគឺលោក Sebastian Duterte ជាអភិបាលក្រុង Davao ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ទន្ទឹមនឹងនេះ លោកស្រី Sara Duterte បានបញ្ជាក់ទៀតផងដែរថា ចំពោះលោក Sebastian Duterte ក៏គ្រោងនឹងឈរឈ្មោះប្រកួតប្រជែងសម្រាប់តំណែងជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០២៨ ផងដែរ៕

The post អតីតប្រធានាធិបតីហ្វីលីពីន និងកូនប្រុសពីរនាក់ គ្រោងឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា នៅឆ្នាំក្រោយ appeared first on .

ប្រធានាធិបតីហ្វីលីពីន៖ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ជាបញ្ហាចាក់ស្រែះសម្រាប់អាស៊ាន
សង្គ្រាមស៊ីវិលដែលកំពុងផ្ទុះនៅមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏ចំបងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ក្នុងការរកដំណោះស្រាយដ៏សមប្រកបមួយ។ នេះបើតាមការស្រង់សម្ដី របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ពីបណ្ដាញសារព័ត៌មាន CNA។

ថ្លែងនៅលើវេទិកាមួយនៅកោះហាវៃ លោក Marcos បាននិយាយថា អាស៊ាន​មានឆន្ទៈក្នុងការ​ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាមួយនេះមានភាពចាក់ស្រែះខ្លាំង ដែលសូម្បីតែ​ការបញ្ជូនជំនួយមនុស្សធម៌ ក៏មានភាពរអាក់រអួលផងដែរ។

គួររំលឹកបន្តិចថា តាំងពីមានការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០២១ ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ១លាននាក់ បានរត់ភៀសខ្លួន ផ្លាស់ប្ដូរទីជម្រក ខណៈប្រទេសមួយនេះក៏ត្រូវបានគ្រប់គ្រង​ដោយរបបយោធាវិញ។

ប៉ុន្តែកាលពីខែមុន កងទ័ពជនជាតិភាគតិច បានងើបឡើងបះបោរជាមួយរបបយោធា​មីយ៉ាន់ម៉ា ដែលធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេស កាន់តែយ៉ាប់យ៉ឺន ខណៈមេដឹកនាំហ្វីលីពីន​បង្ហើបថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ហាក់លែងទទួលបានការគាំទ្រពីរបបយោធារបស់ខ្លួនហើយ៕

The post ប្រធានាធិបតីហ្វីលីពីន៖ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ជាបញ្ហាចាក់ស្រែះសម្រាប់អាស៊ាន appeared first on .

ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
កាលពី​ថ្ងៃទី ០៤ មករា​កន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ទម្លាយថា លោកសង្ឃឹមថានឹងអាច​ពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយរដ្ឋាភិបាល​ចិន អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកតំបូង​ទៅទីនោះ តាំងពីលោក​ឡើងកាន់អំណាច។

គួររំលឹកថា បច្ចុប្បន្ន​ចិន និង​ហ្វីលីពីន​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា “សមុទ្រចិនខាងត្បូង” ហើយ​គោលដៅ​នៃ​ដំណើរទស្សនកិច្ច​មួយនេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ចិន។ នេះ​បើតាម​ការចុះផ្សាយពី​ CNA។

រដ្ឋាភិបាល​ហ្វីលីពីន​ជឿថា កត្តាសំខាន់បំផុតគឺ​ពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីន ខណៈ​លោក​ Marcos ក៏​រំពឹងដែរថា ការ​ជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ ពោល​ភាពជាដៃគូ​រវាងប្រទេសទាំង ២ នឹង​ពង្រឹង និងស្ដារ​ទំហំសេដ្ឋកិច្ច​ឡើងវិញ។

គួររំលឹកដែរថា រដ្ឋាភិបាល​ក្រុងប៉េកាំង​អះអាងថា សមុទ្រចិនខាងត្បូង​គឺជា​ផ្នែកមួយ​នៃ​ប្រទេស​របស់ខ្លួន ខណៈ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​សុទ្ធតែ​បញ្ជាក់ថា វា​ក៏ជា​ផ្នែក​មួយ​នេះ​ប្រទេស​របស់ពួកគេ ហើយ​បញ្ហា​មួយ​នេះ​កំពុង​ចាក់ស្រែះ​ខ្លាំង រកដំណោះស្រាយ​ជាក់លាក់​មិនទាន់​បាន៕

The post ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី appeared first on .

ប្រធានាធិបតីហ្វីលីពីន ស្នើឲ្យរោងចក្រក្នុងស្រុកកាត់បន្ថយតម្លៃស្ករសជិតពាក់កណ្ដាល
នៅថ្ងៃពុធ ទី ១៧ សីហា ២០២២នេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាន​ជួប​ចរចា​ជាមួយ​និង​រោងចក្រ​ស្ករស​ក្នុង​ស្រុក ដើម្បី​ស្នើ​ឲ្យ​ពួកគេ​កាត់បន្ថយ​តម្លៃទំនិញ​ប្រមាណ ៤០% ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ CNA។

ប្រភពដដែល​បាន​បន្ថែម​ថា ទីផ្សារ​ស្ករស​ក្នុង​ប្រទេស​ហ្វីលីពីន​គឺ​កំពុង​ឡើង​ថ្លៃ​ខ្លាំង ពោល​តម្លៃ​របស់​វា​កើនឡើង​ស្ទើរ​ទ្វេដង​នៅ​ឆ្នាំ​នេះ ដោយ​ចន្លោះពី ១០០ ​ទៅ ១១៥ ប៉េសូ​/គក (ប្រមាណ ១,៧៩-២,០៦ ដុល្លារ)។

“​ពួកយើង​កំពុង​ចរចា​ជាមួយ​ក្រុម​ពាណិជ្ជករ ដោយ​ពួកគេ​សុំ​តម្លៃ​ឲ្យ​នៅ​សល់​ប្រហែល ៨០ ប៉េសូ/គក ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​ចុះ​ត្រឹម ៧០ ប៉េសូ/គក ហើយ​ពេលនេះ​ពួកយើង​កៀក​នឹង​សម្រេច​ជោគជ័យ​ហើយ”។ នេះ​បើតាម​សម្ដី​របស់​លោក Marcos បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន។

សូមជម្រាប​ដែរ​ថា ថ្នាក់ដឹកនាំ​ខាងលើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ហ្វីលីពីន​នឹងអាច​នាំចូល​ស្ករស​ប្រហែល ១៥០ ០០០ តោន​នៅ​ឆ្នាំ​នេះ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ក៏ដូចជា​សម្រួល​ដល់​តម្លៃ​ផង​ដែរ ខណៈ​ស្ករស​ដែល​នាំចូល​មក​ភាគច្រើន​គឺ ពី​ប្រទេស​ថៃ៕

The post ប្រធានាធិបតីហ្វីលីពីន ស្នើឲ្យរោងចក្រក្នុងស្រុកកាត់បន្ថយតម្លៃស្ករសជិតពាក់កណ្ដាល appeared first on .

ប្រទះ​ឃើញ​ផ្ទាំងគំនូរ​​បាត់​រយៈពេល​ជិត ១០ ឆ្នាំ​ នៅ​ផ្ទះ​ម្ដាយ​ប្រធានាធិបតី​ហ្វីលីពីន
​កាល​ពី​ពេល​ថ្មីៗនេះ លោក Ferdinand Marcos Jr. បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ខណៈ​ការ​ធ្វើ​សច្ចាសម្បថ​ចូល​កាន់​តំណែង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី ៣០ ​មិថុនា​ខាងមុខ។

យ៉ាងណា មុននឹង​ដល់​ពេល​ធ្វើ​សច្ចា​សម្បថ​នោះ មាន​ផ្ទុះ​ព័ត៌មាន​អាស្រូវ​មួយ​ទាក់ទង​នឹង​ម្ដាយ​របស់​លោក ពោល​គឺ​បាន​ប្រទះ​ឃើញ​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​បាត់បង់​អស់​រយៈពេល​ជិត ១០ ឆ្នាំ ខណៈ​តម្លៃ​របស់​វា​គឺ​ប្រមាណ ១៥០ លាន​ដុល្លារ​ឯណោះ។

​ផ្ទាំងគំនូរ​ដែល​ត្រូវបាន​សង្ស័យ​ថា មាន​វត្តមាន​នៅ​ផ្ទះ​របស់​អ្នកស្រី Marcos គឺ​ជា​ស្នាដៃ​របស់​វិចិត្រករ Picasso ដែល​គំនូរ​មួយ​ផ្ទាំង​នេះ​មាន​ឈ្មោះ​ថា Reclining Woman IV ហើយ​វា​ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ពី​សារមន្ទីរ​នៅ​ឆ្នាំ ២០១៤។

យ៉ាងណា ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា គំនូរ​មួយ​ផ្ទាំង​នេះ​អាច​ជា​វត្ថុ​ក្លែងក្លាយ ដោយសារ​កាលពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ Marcos គេ​រក​ឃើញ​ថា លោក​មាន​ចំណង់ចំណូល​ចិត្ត​ទិញ​វត្ថុ​បុរាណ និង​ផ្ទាំង​គំនូរ​ក្លែងក្លាយ​មក​ទុកតាំង​លំអ។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ក្រុម​ប្រឆាំង​អំពើពុករលួយ​បាន​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ពី​ករណី​ខាងលើ៕

ប្រភព: Celebritynetworth

The post ប្រទះ​ឃើញ​ផ្ទាំងគំនូរ​​បាត់​រយៈពេល​ជិត ១០ ឆ្នាំ​ នៅ​ផ្ទះ​ម្ដាយ​ប្រធានាធិបតី​ហ្វីលីពីន appeared first on .

ដើរ​លើ​វិថី​នយោបាយ​ ១៥ ឆ្នាំ ទី​បំផុត​កូនស្រី​ឌូទីតេ​ជាប់​ឆ្នោត​ជា​អនុ​ប្រធានាធិបតី​ហ្វីលីពីន
Sara Duterte-Carpio ដែល​ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Durterte បាន​ជាប់​ឆ្នោត​ក្លាយជា​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​អាណត្តិ​ថ្មី​​ ស្របពេល​លោក Ferdinand Marcos Jr បាន​ជាប់​ជា​ប្រធានាធិបតី ហើយ​ការ​ធ្វើ​សច្ចា​សម្បថ​ចូល​កាន់​តំណែង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី ៣០ ​មិថុនា​ខាងមុខ។

សមិទ្ធផល​ដ៏​ធំធេង​មួយ​នេះ អាច​និយាយ​បាន​ថា​ជា​ផ្លែផ្កា​ដែល​បាន​មក​ពី​ការ​ខិតខំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​របស់ Sara ដោយសារ​លោកស្រី​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​នយោបាយ​តាំងពី​ឆ្នាំ ២០០៧ មក​ម៉្លេះ។

ជំហាន​ដំបូង​ក្នុង​ឆាក​នយោបាយ លោក​ស្រី​បាន​ជាប់​ឆ្នោត​ជា​អនុបាល​រង​ក្រុង Davao និង​បាន​បន្ត​កាន់​តំណែង​មួយ​នេះ​ដល់​ឆ្នាំ ២០១០ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​អ្នកស្រី​បាន​ឡើង​តំណែង​ជា​អភិបាល​ពេញ​សិទ្ធ​រហូត​ដល់​ឆ្នាំ ២០១៣។

ដោយសារ​ការ​ដឹកនាំ​ល្អ​របស់​លោកស្រី និង​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង កូនស្រី​របស់​ប្រធានាធិបតី​ខាងលើ​បាន​ជាប់ឆ្នោត​ជា​អភិបាល​ក្រុង Davao ២ អាណត្តិ​ទៀត​ពោល​គឺ​នៅ​ឆ្នាំ ២០១៦ និង​ ២០១៩។

Sara Duterte-Carpio អាច​និយាយ​បាន​ថា ជោគជ័យ​លើ​ឆាក​នយោបាយ ដោយសារ​លោកស្រី​ជា​មេធាវី​ផង ជា​អភិបាល​ក្រុង​ស្ត្រី​ដំបូង​នៃ​ទីក្រុង Davao និង​ជា​អនុ​ប្រធានាធិបតី​ក្មេង​បំផុត​ថែម​ទៀត​។

ក្រៅពី​ត្រូវ​ឡើង​កាន់តំណែង​ជា​អនុប្រធានាធិបតី​ទី ១៥ នៃ​ប្រទេស​ហ្វីលីពីន Sara ក៏នឹងមានតួនាទីជាលេខាធិការអប់រំ ក្រោមការគ្រប់គ្រង​របស់​ប្រធានាធិបតី​ថ្មី Ferdinand Marcos Jr. ផង​ដែរ៕

ប្រភព: Newsinfo

The post ដើរ​លើ​វិថី​នយោបាយ​ ១៥ ឆ្នាំ ទី​បំផុត​កូនស្រី​ឌូទីតេ​ជាប់​ឆ្នោត​ជា​អនុ​ប្រធានាធិបតី​ហ្វីលីពីន appeared first on .

អ្នកជំនួញ​ស្និទ្ធស្នាល​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​លក់​មុខ​ជំនួញ​រាប់​ពាន់​លាន​ដុល្លារ
កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ស្ដេចត្រាញ់​ជំនួញ​មួយ​រូប​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពុង​ប្រញាប់​ប្រញាល់​ប្រកាស​លក់​មុខ​ជំនួញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ក្រោយ​ទទួល​ដំណឹង​ថា​ថ្នាក់ដឹកនាំ​ខាងលើ​នឹង​ចុះចេញ​ពី​តំណែង​នៅ​ខែក្រោយ។

អ្នកជំនួញ​មួយ​រូប​នោះ​គឺ Dennis Uy ដែល​បាន​ពង្រីក​អាណាចក្រ​ជំនួញ​របស់​ខ្លួន​រយៈ​ពេល ៦ ឆ្នាំ​អំឡុងពេល​លោក Duterte នៅ​កាន់កាប់​អំណាច ហើយ​បច្ចុប្បន្ន​មហាសេដ្ឋី​ម្នាក់​នេះ​បាន​ប្រកាស​លក់​ក្រុមហ៊ុន​ដូចជា​ស្ថានីយ​ប្រេង Malampaya និង Clark Global City ក្នុង​តម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារ​សម្រាប់​មួយ​ក្រុមហ៊ុន។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភព​ជិតស្និទ្ធ​ទៅ​កាន់ Reuters។

ប្រភព​ដដែល​នោះ​បាន​បង្ហើប​ទៀត​ថា ក្រុម​អ្នក​ទិញ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​សម្លឹង​ឃើញ​អាជីវកម្ម​មួយ​ចំនួន​ទៀត​របស់​បុរស​វ័យ ៤៨ ឆ្នាំ រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​លក់​ប្រេង​រាយ Phoenix Petroleum និង​ក្រុមហ៊ុន​ទូរគមនាគមន៍ DITO ក៏​ដូចជា​សាលា​ឯកជន និង​អាជីវកម្ម​លក់​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត។

មកទល់​​នឹង​ពេល​នេះ​ អ្នកតំណាង​របស់ Dennis នៅ​មិនទាន់​បង្ហើប​ពី​មូលហេតុ​នៃ​ការ​ដាក់​លក់​អាជីវកម្ម​ដ៏​មហាសាល​របស់​លោក​នៅ​ឡើយ​ទេ ខណៈ​កន្លង​មក​អ្នកជំនួញ​ម្នាក់​នេះ​ធ្លាប់​ច្រានចោល​ការ​ចោទប្រកាន់​ថា​ សន្ទុះ​នៃ​ការ​កើនឡើង​លឿន​បែប​នេះ ដោយសារ​តែ​មាន​ប្រធានាធិបតី​នៅ​ពី​ក្រោយ។

បញ្ជាក់​ដែរ​ថា លោក Duturte នឹង​ចុះចេញ​ពី​តំណែង​ជា​ថ្នាក់​ដឹកនាំ​កំពូល​ប្រចាំ​ប្រទេស​ហ្វីលីពីន ក្រោយ​ពេល​លោក Ferdinand Marcos Jr ដែល​ត្រូវ​ជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​ដ៏​ល្បី​មួយរូប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ៕

ប្រភព: CNA

The post អ្នកជំនួញ​ស្និទ្ធស្នាល​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​លក់​មុខ​ជំនួញ​រាប់​ពាន់​លាន​ដុល្លារ appeared first on .