ប្រេងដូង

ម៉ាឡេស៊ី ព្យាយាមដណ្តើមយកចំណែកទីផ្សារប្រេងដូងនៅចិនឡើងវិញ ក្រោយការនាំចេញធ្លាក់ចុះខ្លាំង
ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានចំណែកទីផ្សារប្រេងដូងក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីការនាំចេញទៅកាន់ប្រទេសនេះ បានធ្លាក់ចុះអស់ជិត ៣៩% ក្នុងរយៈពេល ១០ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមលោក Datuk Seri Johari Abdul Ghani រដ្ឋមន្ត្រីក្រសួងដំណាំ និងទំនិញរបស់ប្រទេសម៉ាឡេស៊ី បានសន្មតថាផ្នែកមួយនៃការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាប្រឈមផ្នែកភស្តុភារ និងការកើនឡើងនៃតម្លៃប្រេងដូង ដែលបានលើសពីតម្លៃប្រេងសណ្តែកសៀង និងបានក្លាយជាជម្រើសទីមួយសម្រាប់អ្នកទិញចិនវិញ។

មិនតែប៉ុណ្ណោះ លោក Ghani បានមានប្រសាសន៍ទៀតថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់ប្រទេសម៉ាឡេស៊ី ដោយរក្សាតំណែងរបស់ខ្លួនជាគោលដៅនាំចេញប្រេងដូងកំពូលមួយរបស់ប្រទេសនេះ អស់រយៈពេលជាងមួយទសវត្សមកហើយ ខណៈការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញប្រេងដូងនេះ បានបង្ហាញពីបញ្ហាប្រឈមកាន់តែជ្រៅ ដែលមិនត្រឹមតែទាក់ទងនឹងការប្រកួតប្រជែង និងភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងសក្ដានុពលតម្លៃ និងទីតាំងទីផ្សារផងដែរ។

ប្រទេសម៉ាឡេស៊ី នឹងបន្តរក្សាគោលនយោបាយនាំចេញដែលមានតម្លាភាព និងអាចព្យាករបាន ដើម្បីធានាថាសកម្មភាពរបស់ខ្លួនមិនរំខានដល់ផលប្រយោជន៍របស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Ghani ៕​

The post ម៉ាឡេស៊ី ព្យាយាមដណ្តើមយកចំណែកទីផ្សារប្រេងដូងនៅចិនឡើងវិញ ក្រោយការនាំចេញធ្លាក់ចុះខ្លាំង appeared first on .

ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំក្រោយ
ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូណេស៊ី​ កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅក្នុងការធ្វើឲ្យប្រទេសរបស់ខ្លួន ក្លាយជាកន្លែងផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី ANTARA បានរាយការណ៍ឲ្យដឹងទៀតថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Sudaryono បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានគោលដៅ ដើម្បីទទួលបានសមត្ថភាពក្នុងការកំណត់តម្លៃប្រេងដូងកសល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដើម្បីសម្រេចបាននូវចំណុចនេះ លោកបានជំរុញឱ្យកសិករ និងសហគ្រិនប្រេងដូង ចាត់ទុកចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ី ជាតំបន់កសិកម្មអាទិភាពខ្ពស់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ លោក Sudaryono ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ មាន​បច្ចេកវិទ្យាទំនើប​ដែល​ត្រូវ​ការ​រួច​ហើយ​ ក្នុង​ការ​ផលិត​គ្រាប់​ដូង​ប្រេង​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បីលក់ចេញទៅលើទីផ្សារអន្តរជាតិ។

ប្រទេសឥណ្ឌូណេស៊ី អាចវាយតម្លៃភាពសមស្របនៃគ្រាប់ពូជសម្រាប់ដាំ មុនពេលវាចេញជាពន្លក ដែលជាកត្តាដ៏សំខាន់ក្នុងការកំណត់ស្តង់ដារ សម្រាប់គ្រាប់ពូជដូងប្រេងឥណ្ឌូណេស៊ី។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមឲ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានគណនាយ៉ាងយកចិត្តទុកដាក់បំផុតថា តើប្រេងដូងប៉ុន្មានដែលត្រូវនាំចេញ និងចំនួនប៉ុន្មានដែលត្រូវបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីអាចធានាបានថាទំនិញទាំងនោះនឹងចូលរួមចំណែកយ៉ាងធំធេង ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី៕

The post ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំក្រោយ appeared first on .

ឥណ្ឌូណេស៊ី ជាប់ឈ្មោះជាប្រទេសផ្គត់ផ្គង់ប្រេងដូងធំបំផុតរបស់ពិភពលោក
ឥណ្ឌូណេស៊ី បានក្លាយជាអ្នកនាំចេញប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ខណ:ពេលដែលការនំាចេញរបស់ខ្លួន បានរួមចំណែករហូតដល់ទៅ ៥៤% នៃការនាំចេញប្រេងដូងសរុបរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា ក្នុងឆ្នាំ២០២៣ ផលិតកម្មប្រេងដូងសរុបរបស់ឥណ្ឌូណេស៊ី ឈានដល់ចំនួន ៥៦ លានតោន ដោយក្នុងនោះ ២៦,៣៣ លានតោនត្រូវបាននាំចេញទៅក្រៅប្រទេស។

លោក Airlangga បានបញ្ជាក់បន្ថែមទៀតថា ប្រេងដូងគឺជាទំនិញយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី ដោយក្នុងឆ្នាំ២០២៣ ទាំងមូល តម្លៃនៃការនាំចេញញប្រេងដូងរបស់ខ្លួន បានឈានដល់ចំនួន ២៨,៤៥ពាន់លានរីងហ្គីត ឬស្មើនឹង ១,៧លានដុល្លារ។

លើសពីនេះទៅទៀត ឧស្សាហកម្មប្រេងដូង បានរួមចំណែកទៅដល់វិស័យការងាររបស់ប្រទេសផងដែរ ដោយផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលទៅកាន់ប្រជាជនចំនួនរហូតដល់ ១៦,២ លាននាក់។

ជម្រាបជូនផងដែរថា ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បាននិងកំពុងផ្តោតបន្ថែមទៀត ទៅលើការបង្កើតឧស្សាហកម្មប្រេងដូងប្រកបដោយនិរន្តរភាព ជាមួយនឹងការអនុវត្តកិច្ចខិតខំប្រឹងប្រែងជាច្រើន តាមរយ:គោលនយោបាយផ្សេងៗ៕

The post ឥណ្ឌូណេស៊ី ជាប់ឈ្មោះជាប្រទេសផ្គត់ផ្គង់ប្រេងដូងធំបំផុតរបស់ពិភពលោក appeared first on .

ប្រទេស ២ នៅអាស៊ាន ផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប
ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានពន្យារពេលចរចាពាណិជ្ជកម្មជាមួយ​សហភាពអឺរ៉ុប ហៅកាត់ EU ដោយសារពួកគេ​ត្រូវការ​ការយកចិត្តទុកដាក់​បន្ថែម ជុំវិញ​បញ្ហា​ប្រេងដូង។ នេះបើតាមការចុះផ្សាយពី Financial Times។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ច្បាប់ដែលអនុម័តនាពេលថ្មីៗនេះរបស់ EU ដែលហាមប្រាមការនាំចូលផលិតផល ដែលបានមកពីដីកាប់រានព្រៃឈើ គឺជា “ការដាក់ទណ្ឌកម្ម និងអយុត្តិធម៌ចំពោះយើង និងចំពោះអាជីវកតូចតាចជាពិសេស”។

ជុំវិញបញ្ហាមួយនេះ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានបញ្ជូនមន្ត្រីកំពូលទៅកាន់សហភាពអឺរ៉ុប​នាដើមខែនេះ ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះច្បាប់កាប់បំផ្លាញព្រៃឈើ ដែលពួកគេជឿថា អាចបង្កគ្រោះថ្នាក់ដល់អាជីវកម្មកសិកម្មខ្នាតតូច។

ដោយឡែក ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើដ៏សំខាន់របស់ EU នឹងហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀត ទៅក្នុងតំបន់ លុះត្រាតែក្រុមហ៊ុនអាចផ្តល់ព័ត៌មាន “ដែលអាចផ្ទៀងផ្ទាត់បាន” ថា ផលិតផលមិនត្រូវបានដាំដុះនៅលើដី ដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ២០២០។

សូមជម្រាបដែរថា ប្រទេសទាំងពីរ គឺជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំណែកប្រហែល ៨៥% នៃការនាំចេញប្រេងដូងពិភពលោក ខណៈសហភាពអឺរ៉ុបគឺជាទីផ្សារធំទីបីរបស់ពួកគេ៕

The post ប្រទេស ២ នៅអាស៊ាន ផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប appeared first on .

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ចេញមុខប្រឆាំងច្បាប់ថ្មី ដល់ទីស្នាក់ការកណ្ដាល EU
ប្រទេសផលិតប្រេងដូងធំបំផុតលើលោក ២ គឺឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គ្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់​របស់ខ្លួន ទៅកាន់សហភាពអឺរ៉ុបនាសប្ដាហ៍ក្រោយ ដើម្បី​បញ្ចេញ​មតិ​តវ៉ា​ជាមួយ​នឹងច្បាប់កាប់​បំផ្លាញ​ព្រៃ​ឈើ​ថ្មី​ ដែល​ពួក​គេ​ជឿ​ថា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​កសិកម្ម​ខ្នាត​តូច។

យោងតាមការចុះផ្សាយពី Kelo បង្ហាញថា សភាអ៊ឺរ៉ុបបានអនុម័តច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើកាលពីខែមុន ដើម្បីហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀតចូលទៅក្នុងសហភាពអឺរ៉ុប លុះត្រាតែក្រុមហ៊ុននានាអាចផ្តល់ព័ត៌មាន “ដែលអាចផ្ទៀងផ្ទាត់បាន” ថាផលិតផលមិនត្រូវបានដាំដុះនៅលើដី ដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ ២០២០។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបានចោទប្រកាន់ EU ពីគោលនយោបាយរើសអើង ដែលផ្តោតលើប្រេងដូង ហើយម៉ាឡេស៊ីធ្លាប់បាននិយាយថា ខ្លួនអាចបញ្ឈប់ការនាំចេញវាទៅ EU ជុំវិញច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើ។

សូមជម្រាបដែរថា ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក្ដោបក្ដាប់ចំណែកទីផ្សារនាំចេញប្រេងដូងសកល ៨៥% ខណៈសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុត​ទី ៣ របស់ពួកគេ។

ដោយឡែក ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេ​នឹង​បញ្ជូនមន្ត្រីជាន់​ខ្ពស់​ទៅកាន់ទីក្រុងប្រ៊ុចស៊ែល ដែលជាទីស្នាក់ការកណ្ដាលរបស់​ EU នាថ្ងៃទី ៣០ និង ៣១ ខែឧសភាខាងមុខនេះ៕

The post ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ចេញមុខប្រឆាំងច្បាប់ថ្មី ដល់ទីស្នាក់ការកណ្ដាល EU appeared first on .

ម៉ាឡេស៊ី រំពឹងថាប្រាក់ចំណូលនាំចេញប្រេងដូងខ្លួន អាចធ្លាក់ចុះជាង ២៤% នៅឆ្នាំនេះ
ប្រាក់ចំណូលបានពីការនាំចេញប្រេងដូងរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះដល់ ២៤,១% នៅក្នុងឆ្នាំ ២០២៣ នេះ មកនៅត្រឹមចំនួន ១០២,៥ ពាន់លានរីងហ្គីន ឬ ២៣,៧ ពាន់លានដុល្លារប៉ុណ្ណោះ ពីចំនួន ១៣៥ លានរីងហ្គីត នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ដោយសារតែមានការព្យាករទុកថាតម្លៃប្រេងដូងឆៅធម្មតា (CPO) អាចនឹងមានការធ្លាក់ចុះ សម្រាប់ឆ្នាំនេះ ។

បើតាមអគ្គនាយកក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី (MPOB) លោក Ahmad Parveez Ghulam Kadir បាននិយាយនៅឯសិក្ខាសាលាមួយថា ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ី ត្រូវបានរំពឹងទុកថានឹងមានការកើនឡើង ៣,៧% ដល់ចំនួន ១៦,៣០ លានតោន នៅក្នុងឆ្នាំ ២០២៣ ពីចំនួន ១៥,៧៥ លានតោន នៅក្នុងឆ្នាំ ២០២២ ដោយសារតែតម្រូវការពីសំណាក់ប្រទេសជាអតិថិជន នៅតែមានខ្ពស់ ។

លើសពីនេះ លោក Ahmad បាននិយាយទៀតថា ផលិតកម្មរបស់ CPO ទំនងជាអាចកើនឡើង ៣% ដល់ចំនួន ១៩ លានតោន ក្នុងឆ្នាំ ២០២៣ នេះ ពីចំនួន ១៨,៤៥ លានតោន នៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីមានកើនឡើងនៃការរំពឹងទុកចំពោះទិន្នផល នៅក្នុងតំបន់ដាំដុះចាស់ រួមទាំងលក្ខខណ្ឌអាកាសធាតុ និងលក្ខខណ្ឌការងារ កាន់តែមានភាពប្រសើឡើង ។

តែទោះជាយ៉ាងណាក៏ដោយ លោក ​Ahmed បានបន្ថែមទៀតថា សម្រាប់តម្លៃប្រេងដូងឆៅវិញ ត្រូវបានព្យាករថា អាចនឹងមានតម្លៃចន្លោះពី ៤ ០០០ រីងហ្គីត ទៅ ៤ ២០០ រីងហ្គីតប៉ុណ្ណោះ ក្នុងមួយតោន នៅឆ្នាំ ២០២៣ នេះ បើធៀបទៅនឹងតម្លៃ ៥ ០៨៧,៥ រីងហ្គីត ក្នុងមួយតោន កាលពីឆ្នាំ ២០២២ ។

ជុំវិញការធ្លាក់ចុះតម្លៃនេះ លោក Ahmed បានសង្កត់ធ្ងន់ទៀតថា គឺដោយសារតែកម្លាំងពលកម្ម នៅតែជាបញ្ហា ក៏ដូចជាការផលិតគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែននៅតែមានកម្រិតទាប ដោយសារបញ្ហាសង្គ្រាមនៅតែបន្ត និងការនាំចូលប្រេងដូងពីប្រទេសចិន អាចនឹងកើនឡើងខ្លាំង ដោយសារតែប្រទេសនេះ បានបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ-១៩ របស់ខ្លួនវិញ ៕

The post ម៉ាឡេស៊ី រំពឹងថាប្រាក់ចំណូលនាំចេញប្រេងដូងខ្លួន អាចធ្លាក់ចុះជាង ២៤% នៅឆ្នាំនេះ appeared first on .

ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងពួតដៃគ្នាឈប់នាំចេញប្រេងដូងទៅ EU ដើម្បីឆ្លើយតបទៅលើច្បាប់ថ្មី
ថ្មីៗនេះ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បាននិយាយថា ពួកគេអាចនឹងមានការបញ្ឈប់ការនាំចេញប្រេងដូង ទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់ EU ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះការលក់ផលិតផលដូងប្រេង ដែលមានជាប់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃ។

បើយោងតាមការចុះផ្សាយពី CNN បានបង្ហាញឱ្យដឹងថា សកម្មជនបរិស្ថានរបស់ EU បានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើឧស្សាហកម្មប្រេងដូង ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានធ្វើឱ្យមានស្តង់ដារចំពោះវិញ្ញាបនប័ត្រនិរន្តរភាព សម្រាប់ចំការដាំដុះដូងប្រេងទាំងអស់របស់ខ្លួនក៏ដោយ ។

មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនិញម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ប្រទេសរបស់ខ្លួន និងឥណ្ឌូនេស៊ី ឥឡូវនេះនឹងមានការពិភាក្សាគ្នា អំពីច្បាប់ហាមឃាត់ក្នុងការលក់ប្រេងដូង និងទំនិញផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនេះ ។

លើសពីនេះ ដោយបានថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សាយមួយកាលពីថ្ងៃទី ១២ ខែមករា លោក Fadillah បានធ្វើការជំរុញឱ្យសមាជិកក្រុមប្រឹក្សាផលិតប្រេងដូងម៉ាឡេស៊ី (CPOPC) រួមគ្នាធ្វើការប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដោយសំអាងថាការចោទប្រកាន់មកលើឧស្សាហកម្មដូងប្រេង ដែលធ្វើឡើងដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋានច្បាស់លាស់ ។

ទន្ទឹមនឹងនោះផងដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ក៏បានធ្វើការព្រមព្រៀងគ្នា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដោយព្រមានថានឹងធ្វើការបញ្ឈប់ការនាំចេញប្រេងដូង និងផលិតផលពាក់ព័ន្ធទាំងអស់ទៅកាន់ EU រួមទាំងធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយ:ស្ថាប័ន CPOPC ផងដែរ ។

ជម្រាបជូនផងដែរថា យោងទៅតាមទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី បានបង្ហាញឱ្យដឹងថា EU គឺជាអ្នកនាំចូល និងប្រើប្រាស់ប្រេងដូងធំជាងគេទីបីរបស់ពិភពលោក ពោលគឺស្មើទៅនឹង ៩,៤% នៃការនាំចេញប្រេងដូងសរុបរបស់ម៉ាឡេស៊ី ៕

The post ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងពួតដៃគ្នាឈប់នាំចេញប្រេងដូងទៅ EU ដើម្បីឆ្លើយតបទៅលើច្បាប់ថ្មី appeared first on .

ឥណ្ឌូណេស៊ី ដាក់ទោសអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ដោយសារការនាំចេញប្រេងដូងល្មើសច្បាប់
កាលពីថ្ងៃទី ០៤ មករា​កន្លងទៅ តុលាការ​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ដាក់​ទោស​អតីត​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួងពាណិជ្ជកម្ម និង​បុគ្គលិកជាន់ខ្ពស់ ៣ រូបផ្សេងទៀត​ពី​ក្រុមហ៊ុន​ប្រេងដូង ឲ្យជាប់ពន្ធនាគារ ដោយសារ​ការអនុញ្ញាត​ឲ្យមាន​ការ​នាំចេញ​ប្រេងដូង​ល្មើសច្បាប់។

យោងតាម​ការ​ចុះផ្សាយ​ពី CNA បាន​បង្ហើបថា ការស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​គឺធ្វើឡើង​តាំងពីខែមេសា ទាក់ទងនឹងអំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការចេញ​លិខិតអនុញ្ញាត​នាំចេញ​ ចំពេល​វា​ត្រូវបាន​រឹតបន្តឹង​ដោយ​រដ្ឋាភិបាល ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​ចម្អិន​អាហារ​ដែល​កើនឡើង​។

លោក Indrasari Wisnu Wardhana អតីតប្រធានទូទៅ​ផ្នែកពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​ជាប់ទោស​ពី​បទ​ប្រើប្រាស់អំណាច​របស់​ខ្លួន បង្កឲ្យខាតបង់​ថវិកា​រដ្ឋ។

យោងតាម​សេចក្ដី​ប្រកាសពី​តុលាការ ព្រះរាជអាជ្ញា​ទាមទារ​ឲ្យមាន​ការ​ដាក់ទោស​ឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​ពី​មេធាវី​កូនក្ដី អតីត​មន្ត្រី​ជាន់ខ្ពស់​រូបនេះ ត្រូវបាន​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ត្រឹម​រយៈពេល ៣ ឆ្នាំ​ប៉ុណ្ណោះ។

ដោយឡែក​ បុគ្គល ៣ រូប​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្ដីក្ដាំ​នេះ អាចនឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យជាប់ពន្ធនាគារ ចន្លោះពី ១ ឆ្នាំ​ដល់ ១ ឆ្នាំ​កន្លះ ប៉ុន្តែការិយាល័យមេធាវី​ទំនង​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​កាត់ក្ដី​ម្ដងទៀត ដោយ​ចង់​ឲ្យ​តុលាការ​កំណត់ទោស​ពួកគេ​ឲ្យ​ធ្ងន់ជាង​នេះ​ថែមទៀត៕

The post ឥណ្ឌូណេស៊ី ដាក់ទោសអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ដោយសារការនាំចេញប្រេងដូងល្មើសច្បាប់ appeared first on .

ឥណ្ឌូណេស៊ី នឹងកាត់បន្ថយការនាំចេញប្រេងដូងក្រៅប្រទេស ពីឆ្នាំក្រោយទៅ
យោងតាម​ការចុះផ្សាយពី Reuters បាន​បង្ហាញថា ឥណ្ឌូណេស៊ី​នឹង​ចាប់ផ្ដើម​ពង្រឹង​ច្បាប់​នាំចេញ​ សម្រាប់​ផលិតផល​ប្រេងដូង​របស់​ពួកគេ ចាប់ពីថ្ងៃទី ០១ មករា ឆ្នាំក្រោយ​តទៅ ដោយ​នឹង​កាត់បន្ថយ​ការ​នាំចេញ។

ប្រភពដដែលបន្ថែមថា ចាប់ពីដើមខែមករាឆ្នាំក្រោយទៅ រាល់ការដឹកជញ្ជូន​ប្រេងដូង​ទៅកាន់ទីផ្សារ​អន្តរជាតិ នឹង​ត្រូវបន្ថយ​ឲ្យ​មាន​តិចជាង​ការលក់​នៅក្នុងស្រុក​ជារៀងរាល់តោន។

បន្ថែមពីនោះ គិតចាប់ពីឆ្នាំក្រោយទៅ អ្នកនាំចេញប្រេងដូងទាំងអស់ នឹង​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចេញ​ច្រើនជាង ៦ ដង នៃ​ចំនួន​ទំនិញ​ដែល​ពួកគេ​បាន​លក់​នៅក្នុង​ស្រុកប៉ុណ្ណោះ ដែល​វា​គឺ​តិចជាង​សមាមាត្រ​បច្ចុប្បន្ន ពោល​កន្លងមក​ពួកគេ​អាច​នាំចេញ​ ៨ ដង​នៃ​ទំហំ​ទំនិញ​ដែល​លក់​ចេញក្នុងស្រុក។

សូមជម្រាបដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជា​អ្នកដែល​នាំចេញ​ប្រេងដូង​ច្រើន​បំផុត​លើ​លោក ខណៈ​ម៉ាឡេស៊ី​គឺជា​ប្រទេស​ទី ២ ស្របពេល​ស្ថិតិ​នាំចេញ​របស់​ប្រទេសទាំង ២ កាលពីឆ្នាំ ២០២១ គឺ ឥណ្ឌូណេស៊ីកើបលុយបាន ២៦,៧ ពាន់​លាន​ដុល្លារ រីឯម៉ាឡេស៊ី​ទទួល​បាន ១៤,២ ពាន់​លាន​ដុល្លារ៕

The post ឥណ្ឌូណេស៊ី នឹងកាត់បន្ថយការនាំចេញប្រេងដូងក្រៅប្រទេស ពីឆ្នាំក្រោយទៅ appeared first on .

ម៉ាឡេស៊ីថ្កោលអឺរ៉ុបថា ព្យាយាមរារាំងទីផ្សារប្រេងដូងរបស់ខ្លួន
ប្រទេសម៉ាឡេស៊ី គឺជាអ្នកផលិតប្រេងដូងធំ​បំផុតទី ២ លើលោក ហើយថ្មីៗនេះ​ពួកគេ​បាន​ថ្កោលទោស​អឺរ៉ុបថា ចេញច្បាប់ការពារការកាប់បំផ្លាញព្រៃឈើ ដើម្បី​រារាំង​សក្ដានុពល​នៃទីផ្សារ​ប្រេងដូងរបស់ពួកគេ។ នេះបើតាម​ការចុះផ្សាយពី​ CNA។

កាលពីដើមខែនេះ សហភាពអឺរ៉ុបបានយល់ព្រមលើច្បាប់ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុននានា បង្កើតសេចក្តីថ្លែងការណ៍ ប្រកបដោយការប្រុងប្រយ័ត្ន និងបង្ហាញថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ មិនរួមចំណែកដល់ការបំផ្លាញព្រៃឈើ បើមិនដូច្នោះនឹងរងការផាកពិន័យធ្ងន់ធ្ងរ។

បទប្បញ្ញត្តិមួយនេះ ក៏នឹងអនុវត្តចំពោះផលិតផលដូចជា សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ និងកាហ្វេជាដើម។

“បទប្បញ្ញត្តិផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើ គឺជាទង្វើដោយចេតនារបស់អ៊ឺរ៉ុប ដើម្បីទប់ស្កាត់ការចូលទីផ្សារ បង្កផលប៉ះពាល់ដល់កសិករខ្នាតតូច និងការពារទីផ្សារគ្រាប់ពូជប្រេងក្នុងស្រុកដែលមិនមានប្រសិទ្ធភាព និងមិនអាចប្រកួតប្រជែងជាមួយតម្លៃប្រេងដូងបាន”។ នេះបើតាមសម្ដីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនិញរបស់ប្រទេសម៉ាឡេស៊ី Fadillah Yusof បាននិយាយ។

សូមជម្រាបដែរថា ប្រេងដូងគឺជា​វត្ថុធាតុដើម​មួយដែលមាន​តម្លៃ​ធូរថ្លៃ សម្រាប់​យក​មក​ប្រើប្រាស់​បាន​ទាំង​ការ​ធ្វើ​នំ គ្រឿងសំអាង និងសូម្បីតែប្រេងឥន្ធនៈ ប៉ុន្តែ​ក្រុមអ្នកកាពារបរិស្ថាន​បាន​ថ្កោលទោស​ថា ដំណាំប្រភេទនេះ​បណ្ដាល​ឲ្យ​មាន​ការ​កាប់ព្រៃឈើ​យ៉ាង​រង្គាល។

យ៉ាងណា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ី Michalis Rokas បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​ខាងលើ ដោយ​បាន​អះអាងថា ការ​រារាំង​ទីផ្សារ​ប្រេងដូង​ជាទង្វើ​របស់​ EU មិនមែន​ជាការពិត​ឡើយ៕

The post ម៉ាឡេស៊ីថ្កោលអឺរ៉ុបថា ព្យាយាមរារាំងទីផ្សារប្រេងដូងរបស់ខ្លួន appeared first on .