ផលិតផលជលផល

ប្រធានសមាគមវារីវប្បករ ចាត់ទុកការអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទ ទៅទីផ្សារចិនជាសញ្ញាល្អសម្រាប់កសិករក្នុងស្រុក
ប្រធានសមាគមវារីវប្បករកម្ពុជា តំណាងឱ្យក្រុមអ្នកចិញ្ចឹមត្រីទឹកសាបនៅក្នុងស្រុក បានសម្តែងការសិប្បាយរីករាយ ពេលទទួលបានដំណឹងល្អថារដ្ឋាភិបាលចិនអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទ របស់ប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារចិន នាពេលខាងមុខ។

លោក សុខ រ៉ាដែន មានប្រសាសន៍ថា ប្រទេសចិន នៅពេលគាត់ទទួលញំាផលិតផលអ្វីហើយ មានតែខ្វះរបស់ផ្គត់ផ្គង់ឱ្យគាត់ ព្រោះចិនមានប្រជាពលរដ្ឋច្រើនរាប់ពាន់លាននាក់រស់នៅក្នុងប្រទេស។ដូច្នេះបងប្អូនយើងអាចចិញ្ចឹមអ្វីដែលទីផ្សារចិនមានតម្រូវការ។

លោក សង្កត់ធ្ងន់ថា «រដ្ឋាភិបាលចិនអនុញ្ញាតឱ្យមានការនាំចូល បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងនេះគឺជាតម្រុយដ៏ល្អ ហើយក៏ជាសញ្ញាល្អដើម្បីផ្តល់ឱកាសឱ្យក្រុមវារីវប្បករក្នុងស្រុកយកចិតទុកដាក់ ផ្តោតទៅលើការចិញ្ចឹមទៅតាមអ្វីដែលប្រជាពលរដ្ឋចិនចង់បាន ហើយចិញ្ចឹមឱ្យមានគុណភាពខ្ពស់ ដើម្បីអាចលក់បានតម្លៃខ្ពស់»។

បើតាមប្រធានសមាគមខាងលើ ផលិតផលជលទំាង៤ប្រភេទនេះ បើភាគីចិនប្រាកដ ហើយតម្រូវឱ្យក្រុមវារីវប្បករកម្ពុជាផលិតយ៉ាងម៉េចគឺខាងអ្នកចិញ្ចឹមអាចធ្វើបាន សំខាន់ឱ្យរាជរដ្ឋាភិបាលខ្មែរមានយន្តការច្បាស់លាស់ ដើម្បីឱ្យអ្នកចិញ្ចឹមមានភាពកក់ក្តៅក្នុងចិត្ត នៅពេលចិញ្ចឹមបានមានការធានាទិញ។

លោកបន្តថា «ប្រជាពលរដ្ឋក្នុងស្រុកដែលជាក្រុមវារីវប្បករ អាចចិញ្ចឹមត្រីដំរី អន្ទង់ និងខ្យង បានវាមិនមានការលំបាក។តែសំខាន់យើងត្រូវការពូជ ដែលភាគីពាក់ព័ន្ធធ្វើការលើវិស័យនេះ ពិសេសក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដែលជាអ្នកជំនាញត្រូវស្វែងរកពូជ ចិញ្ចឹមទៅវាត្រូវទីផ្សារចិនចង់បាន។ដើម្បីជំរុញឱ្យវាដើរនិងមាននិរន្តរភាពយូរអង្វែងគឺរដ្ឋាភិបាលចិន ធ្វើការជាមួយរាជរដ្ឋាភិបាលខ្មែរ ហើយក្រោយមកទៀតគាត់អាចដាក់ជាគោលការណ៍ឬជាយន្តការមួយដាក់ឱ្យយើងចិញ្ចឹម ពូជត្រូវមានអត្តសញ្ញាណច្បាស់លាស់»៕

អត្ថបទ៖សារេត

The post ប្រធានសមាគមវារីវប្បករ ចាត់ទុកការអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទ ទៅទីផ្សារចិនជាសញ្ញាល្អសម្រាប់កសិករក្នុងស្រុក appeared first on .

ផលិតផលជលផល របស់កម្ពុជាទាំង១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន
ផលិតផលជលផល របស់កម្ពុជាទាំង១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។

បើតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនដែលបានអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិ ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation។ផលិតផលជលផលទាំង១២ប្រភេទ នោះរួមមាន៖ បង្គា ត្រី អន្ទង់ និងខ្យងជាដើម។

ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ផលិតផលជលផលធម្មជាតិ បានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ។

គួរឱ្យដឹងផងដែរថា ផលិតផលកម្ពុជាដែលអាចនាំចេញទៅកាន់ប្រទេសចិនកន្លងទៅ រួមមាន គ្រាប់ស្វាយចន្ទី ចេក អង្ករ ដំឡូងមី មៀនប៉ៃលិន ត្រីប្រា ម្រេច ពោតជាដើម៕

The post ផលិតផលជលផល របស់កម្ពុជាទាំង១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន appeared first on .