ផលិតផលជលផល របស់កម្ពុជាទាំង១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

ផលិតផលជលផល របស់កម្ពុជាទាំង១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនដែលបានអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិ ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation។ផលិតផលជលផលទាំង១២ប្រភេទ នោះរួមមាន៖ បង្គា ត្រី អន្ទង់ និងខ្យងជាដើម។

ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ផលិតផលជលផលធម្មជាតិ បានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ។

គួរឱ្យដឹងផងដែរថា ផលិតផលកម្ពុជាដែលអាចនាំចេញទៅកាន់ប្រទេសចិនកន្លងទៅ រួមមាន គ្រាប់ស្វាយចន្ទី ចេក អង្ករ ដំឡូងមី មៀនប៉ៃលិន ត្រីប្រា ម្រេច ពោតជាដើម៕