កូវីដ-១៩រាតត្បាតខ្លាំង អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសបិទអាជីវកម្មកាស៊ីណូជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបន្ទាយមានជ័យរកឃើញករណីអ្នកឆ្លងកូវីដ១៩ថ្មីរាប់រយនាក់ បញ្ហាចំពោះមុខអាជ្ញាធរខេត្តបានសម្រេចផ្អាកអាជីវកម្មកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលជាណ្ដោះអាសន្ននៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក រដ្ឋបាលខេត្តបន្ទាយមានជ័យ

បើតាមសេចក្តីជូនដំណឹងរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ត្រូវបានបិទអាជីវកម្មកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងថ្មី។

ការផ្អាកអាជីវកម្មកាស៊ីណូជាបណ្តោះអាសន្ននេះ បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

សូមចុចអានអត្ថបទខាងក្រោម៖