ក្រោយ​វះកាត់​អស់​រយៈពេល​ ២​ម៉ោងកន្លះ ស្ត្រី​ខ្មែរ​មួយរូបបានជាសះស្បឿយពីការ​ឈឺសន្លាក់រយៈពេល ​១០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីការវះកាត់រយៈពេល ២ម៉ោង ៣០នាទី និងសម្រាក ៣ថ្ងៃ នៅមន្ទីរពេទ្យ FV, អ្នកជំងឺស្រ្តី ប៊ុត វ៉ន អាយុ ៦៦ ឆ្នាំ (ជនជាតិកម្ពុជាអាច​ងើប​ឡើង​វិញ, ស្វែងរកឱកាស​ដើរទៅមកបាន ហើយ​លែង​មាន​ការ​ឈឺ​ចាប់​ទៀតហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុននេះ លោកស្រី​ តែងតែ​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ​ដែល​បណ្ដាល​មក​ពី​រលាកសន្លាក់ជង្គង់ ​រហូត​ក្លាយ​ជាពិការភាព​នៅ​ផ្នែកជង្គង់​ស្ដាំ។

លោកស្រី ប៊ុត វ៉ន បានជាសះស្បើយឡើងវិញហើយ បន្ទាប់ពីព្យាបាលពិការភាពជង្គង់ស្តាំដោយគ្រូពេទ្យនៅមន្ទីរពេទ្យ FV ។

លោកស្រីចែករំលែកថា៖ «ពិតជាអស្ចារ្យណាស់! ខ្ញុំមិននឹកស្មានសោះថាខ្ញុំអាចដើរទៅមកឡើងវិញ។ ដោយសារតែក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ FV បានព្យាបាលដោយការយកចិត្តទុកដាក់ ទើបអាយុវ័យចំណាស់របស់ខ្ញុំ លែងទៅជាអង្រែកធ្ងន់ធ្ងរដល់កូនចៅ”។

ជាង១០ឆ្នាំហើយ ដែលខ្ញុំខាំធ្មេញសង្កត់ចិត្ត

បើតាមការរៀបរាប់របស់លោកស្រី ប៊ុត វ៉ន ។ លោកស្រីបាន “តស៊ូប្រយុទ្ធ” ដើម្បីបំបាត់ការខូចក្បាលជង្គង់តាំងពីជាង១០ឆ្នាំមកម្លេះ។ រហូតដល់ ឆ្នាំ២០២១, លោកស្រីបានសម្រេចចិត្តធ្វើការវះកាត់ក្បាលជង្គង់ស្តាំ ហើយលែងត្រូវទ្រាំទ្រនឹងការឈឺចាប់រ៉ាំរ៉ៃទៀតហើយ។ ប៉ុន្តែ​ស្នាមវះកាត់ឡើងក្លាយ​ប្រែ​ប្រួលសណ្ឋាន បានជាលោកស្ត្រី​ត្រូវ​ធ្វើ​ការ​វះ​កាត់២​លើក​ទៀតដើម្បីកែលំអស្ថានការណ៍។ ក្រោយ​វះកាត់​៣​ដង, ក្បាលជង្គង់​មានស្នាមស្អេកស្កះ, ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​គឺលោកស្រីលែងប្រើប្រាស់ក្បាលជង្គង់បានតទៅទៀត។ អ្នកជំងឺបានត្រឹមតែអង្គុយ ឬធ្វើចលនាទៅមកដោយរទេះរុញជាមួយសកម្មភាពជីវភាពធម្មតាបំផុតដូចជា៖ ទៅបត់ដៃជើង, ងូតទឹក, លាងខ្លួន … គឺសុទ្ធតែត្រូវការមានមនុស្សមកជួយ។

នៅពេលដែលលោកស្រីកំពុងអស់សង្ឃឹម និងសង្ស័យថា៖ ខ្លួននឹងក្លាយជាមនុស្សពិការអស់មួយជីវិត ។ លោកស្រី ប៊ុត វ៉ន ត្រូវបានណែនាំឱ្យទៅរកមន្ទីរពេទ្យ FV ដែលជាកន្លែង ដែលអ្នកជំងឺកម្ពុជាជាច្រើននាក់បានមកព្យាបាល។ នៅក្នុងខែសីហា ឆ្នាំ២០២២ លោកស្រីរួមនិងស្វាមីបានមករកមន្ទីរពេទ្យ FV ដោយមានគោលបំណង គឺចង់ផ្លាស់ប្តូរសន្លាក់ក្បាលជង្គង់ថ្មី។

លោកវេជ្ជបណ្ឌិត ត្រឿង ហ្អាង វិញ ឃៀម បានត្រួតពិនិត្យមើលសន្លាក់ក្បាលជង្គង់របស់លោកស្រី ប៊ុត វ៉ន ។
 

វេជ្ជបណ្ឌិត ត្រឿង ហ្អាង វិញ ឃៀម ផ្នែក Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង) នៅមន្ទីរពេទ្យ FV បានឱ្យដឹងថា៖ នៅពេលលោកស្រី ប៊ុត វ៉ន បានមកដល់ពេទ្យ គឺស្ថិតក្នុងស្ថានភាពរឹងនៃសន្លាក់ក្បាលជង្គង់ស្តាំ, គឺអាចបត់ក្នុងកំរិតប្រមាណ ៧០ ដឺក្រ បានជាមិនអាចធ្វើចលនាទៅមកបាន ។ អ្នកជំងឺត្រូវអង្គុយរទេះរុញជាប់ ក្នុងសភាពពិបាកទៅមក និងជាញឹកញាប់មានការឈឺចាប់។

លោកវេជ្ជបណ្ឌិត ឃៀម បានឱ្យអ្នកជំងឺទៅថតកាំរស្មីអ៊ិច ដើម្បីពិនិត្យឡើងវិញបច្ចេកទេសវះកាត់ ក៏ដូចរកមើលទីតាំងរៀបចំកែតម្រូវក្បាលជង្គង់ជាថ្មី។ ក្នុងពេលជាមួយគ្នានោះ សន្លាក់ជង្គង់ត្រូវបានគេបូមយកសំណាកជាលិកាដើម្បីស្វែងរកបាក់តេរី។ ជាលទ្ធផលតេស្តបានឱ្យដឹងថា៖ បច្ចេកទេសវះកាត់គឺបានល្អ, ស្នាមវះកាត់មិនធ្វើឱ្យរលាកឬផ្តុំមេរោគ។ ប៉ុន្តែ​ដោយសារ​ឆ្លងកាត់​ការវះកាត់ច្រើន​ដង និង​សន្លាក់ជង្គង់របស់លោកស្រីបានបង្កើតបានជាដុំសាច់រឹងនិងមានស្នាមជាច្រើន។ លើស​ពី​នេះ​, អ្នកជំងឺមិន​បានទទួលការណែនាំឱ្យធ្វើលំហាត់ព្យាបាលចលនារាងកាយនិង​ខ្វះ​កាំគាំទ្រស្តារមុខងារក្រោយវះកាត់។ ទាំងនេះជាមូលហេតុ, សរសៃដែលនៅជុំវិញក្បាលជង្គង់ពី១ថ្ងៃទៅ១ថ្ងៃកាន់តែរួញរួម និងរឹងមកវិញ, បង្កការលំបាកក្នុងសកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។

គ្មានអារម្មណ៍ឈឺចាប់ទៀតទេ បន្ទាប់ពីការវះកាត់ ២ម៉ោង ៣០នាទី

ក្នុង​ករណីរបស់លោកស្រី ប៊ុត វ៉ន, វេជ្ជបណ្ឌិត ឃៀម បាន​កំណត់​ថា៖ ​មិន​ចាំបាច់​ត្រូវ​វះកាត់​ប្ដូរសន្លាក់ថ្មី​ទេគឺ​គ្រាន់តែ​ត្រូវ​ការ​វះកាត់​ដើម្បី​យក​សរសៃ ដុំសាច់រឹង និង​ស្លាកស្នាម​នៅជុំវិញ​សន្លាក់​ជង្គង់ និង​បន្ធូរ១ផ្នែក​សរសៃ​ពួរ​ដែល​បានកន្ត្រាក់រួញរួម។ ការវះកាត់ដ៏លំបាកនេះចំណាយពេលជាង ២ម៉ោង ៣០នាទី បើប្រៀបធៀបទៅនឹងការវះកាត់ប្តូរជង្គង់ថ្មី ដែលជាធម្មតាត្រូវចំណាយពេលជាង១ម៉ោង ជាមួយនឹងនីតិវិធីបច្ចេកទេសវេជ្ជសាស្រ្តខ្ពស់បំផុត មិនអាចធ្វេសប្រហែសខុសបច្ចេកទេស សូម្បីតែមួយមីលីម៉ែត្រឡើយ។

ក្រោយ​ពី​ព្យាបាល​រួច អ្នកជំងឺ​បាន​ឱ្យដឹង​ថា៖ គាត់​នឹង​មិន​មាន​អារម្មណ៍ឈឺចាប់។ លោកស្រីបានទទួលការព្យាបាលដោយចលនារាងកាយនៅថ្ងៃតែមួយ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ៣ថ្ងៃក្រោយមក ជាមួយនឹងការណែនាំអំពីការធ្វើលំហាត់ប្រាណ (ចលនារាងកាយ) ពីវេជ្ជបណ្ឌិត។

ថ្មីៗនេះ, ពេលត្រឡប់មកវៀតណាមពិនិត្យឡើងវិញក្រោយ៣ខែ, លោកស្រីអាចងើបឈរខ្លួនឯងឡើងវិញ, ដើរទៅមកគួរសម្យ និងស្ថេរភាពដោយមានការគាំទ្រពីឈើច្រត់ ។ បច្ចុប្បន្ននេះ អ្នកជំងឺសប្បាយចិត្តខ្លាំងណាស់ ព្រោះគាត់ស្ទើរតែអាចរស់នៅដូចមនុស្សធម្មតាទៅហើយ។ វឌ្ឍនភាពនៃការជាសះស្បើយរបស់អ្នកជំងឺត្រូវបានវាយតម្លៃយ៉ាងល្អដោយវេជ្ជបណ្ឌិត។ អ្នកស្រី ប៊ុត វ៉ន អាច​ត្រឡប់​មក​ធ្វើ​សកម្មភាព​ធម្មតា​ឡើងវិញ​ក្នុង​រយៈពេល​ដ៏ខ្លី។

អ្នកជំងឺកម្ពុជាបានថ្លែងអំណរគុណដល់គ្រូពេទ្យនៅមន្ទីរពេទ្យ FV ដែលបានជួយគាត់អាចដើរសាជាថ្មីម្តងទៀត។

ការប្តូរសន្លាក់សិប្បនិម្មិត៖ ដំណោះស្រាយសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ជង្គង់

បើតាមលោកវេជ្ជបណ្ឌិត ឃៀម ៖ ការវះកាត់ជំនួសសន្លាក់សិប្បនិម្មិតគឺជាការវះកាត់ដែលមានបច្ចេកវិទ្យាខ្ពស់ បានបង្ហាញសម្រាប់អ្នក ដែលមានសន្លាក់ជង្គង់ខូច រលាកសន្លាក់ជង្គង់ ដំណាក់កាលចុងក្រោយ – ផ្ទៃឆ្អឹងខ្ចីត្រូវបានបំផ្លាញទាំងស្រុង, ឬនៅពេលដែលការព្យាបាលបែបរក្សាទុក ដូចជាប្រើថ្នាំ ការព្យាបាលដោយចលនារាងកាយ បំបាត់ការឈឺចាប់ជាដើម … លែងមានប្រសិទ្ធភាពក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតរបស់អ្នកជំងឺ។ បន្ថែមពីលើជំនាញរបស់គ្រូពេទ្យវះកាត់, កត្តាមួយក្នុងចំណោមកត្តា ដែលកំណត់ជោគជ័យនៃការជំនួស ឬប្តូរសន្លាក់គឺបរិយាកាសបំបាត់មេរោគ (សំលាប់មេរោគ)។

បន្ទប់វះកាត់ស្តង់ដារអន្តរជាតិ JCI រួមចំណែកដល់ភាពជោគជ័យនៃការវះកាត់ជំនួស/ប្តូរសន្លាក់ជង្គង់នៅមន្ទីរពេទ្យ FV ។

នៅមន្ទីរពេទ្យ FV ការវះកាត់ជំនួសសន្លាក់សិប្បនិម្មិតគឺជាសេវាកម្មសំខាន់មួយ, ដែលមានចំនួនករណីពី ៧០ ទៅ ១០០ ករណីវះកាត់។ អ្នកជំងឺ ដែលបានមកប្តូរសន្លាក់ (ជង្គង់) រួចអាចធាក់កង់, ហែលទឹក,និងបើកបរឡានបានធម្មតាឡើងវិញ។

ទំនាក់ទំនង៖ (+855) 023 211 777  ឬ តេលេក្រាមលេខ (+855) 089 999 345 ដើម្បីធ្វើការណាត់ជួបនៅផ្នែក Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង) ឆ្អឹងនៃមន្ទីរពេទ្យ FV ៕