CDC ពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន​ ទី២​ ក្នុងខេត្តស្វាយរៀង​

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ៥ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន​ ទី២​ ក្នុងខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធ បាន​ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។ គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១​ បានដំណើរការដោយទទួលបានជោគជ័យ​ លើទំហំផ្ទៃដី​ ៣១៥ ហិកតា ដែលបានបង្កើតតឡើងតាំងពីឆ្នាំ២០០៤​។

សូមជម្រាបដែរថា គិតមកដល់ពេលនេះ ខេត្តស្វាយរៀងនេះ​ មានតំបន់សេដ្ឋកិច្ចពិសេស​កំពុងដំណើរការចំនួន ១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង។​​ នេះបើយោងតាមដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕អត្ថបទ៖ហ្សាលីន