ផលិតផលដូងប្រេង

ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំក្រោយ
ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូណេស៊ី​ កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅក្នុងការធ្វើឲ្យប្រទេសរបស់ខ្លួន ក្លាយជាកន្លែងផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី ANTARA បានរាយការណ៍ឲ្យដឹងទៀតថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Sudaryono បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានគោលដៅ ដើម្បីទទួលបានសមត្ថភាពក្នុងការកំណត់តម្លៃប្រេងដូងកសល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដើម្បីសម្រេចបាននូវចំណុចនេះ លោកបានជំរុញឱ្យកសិករ និងសហគ្រិនប្រេងដូង ចាត់ទុកចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ី ជាតំបន់កសិកម្មអាទិភាពខ្ពស់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ លោក Sudaryono ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ មាន​បច្ចេកវិទ្យាទំនើប​ដែល​ត្រូវ​ការ​រួច​ហើយ​ ក្នុង​ការ​ផលិត​គ្រាប់​ដូង​ប្រេង​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បីលក់ចេញទៅលើទីផ្សារអន្តរជាតិ។

ប្រទេសឥណ្ឌូណេស៊ី អាចវាយតម្លៃភាពសមស្របនៃគ្រាប់ពូជសម្រាប់ដាំ មុនពេលវាចេញជាពន្លក ដែលជាកត្តាដ៏សំខាន់ក្នុងការកំណត់ស្តង់ដារ សម្រាប់គ្រាប់ពូជដូងប្រេងឥណ្ឌូណេស៊ី។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមឲ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានគណនាយ៉ាងយកចិត្តទុកដាក់បំផុតថា តើប្រេងដូងប៉ុន្មានដែលត្រូវនាំចេញ និងចំនួនប៉ុន្មានដែលត្រូវបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីអាចធានាបានថាទំនិញទាំងនោះនឹងចូលរួមចំណែកយ៉ាងធំធេង ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី៕

The post ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំក្រោយ appeared first on .

ថៃ ផ្អាកការនាំចេញប្រេងដូងឆៅបណ្តោះអាសន្ន ដើម្បីរក្សាតម្លៃក្នុងស្រុក
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ប្រទេសថៃ បានហាមប្រាមការនាំចេញប្រេងដូងឆៅជាបណ្ដោះអាសន្ន ដោយសារតែផលិតកម្មត្រូវកាត់បន្ថយដែលបណ្តាលមកពីគ្រោះរាំងស្ងួត និងជំងឺរុក្ខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ការរឹតបន្តឹងនេះ រំពឹងថានឹងមានរយៈពេលរហូតដល់ខែធ្នូ ក្នុងមានគោលបំណងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាបាននូវកម្រិតផ្គត់ផ្គង់ក្នុងស្តុកគ្រប់គ្រាន់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារបច្ចុប្បន្នឆ្លុះបញ្ចាំងពីការថយចុះគួរឲ្យកត់សម្គាល់នៃទិន្នផលដូងប្រេង ដោយចាំបាច់ត្រូវមាន​វិធានការណ៍​ច្បាស់លាស់ ដើម្បីការពារទាំងកសិករ និងអ្នកប្រើប្រាស់ពីអតិផរណាតម្លៃ។

ទន្ទឹមនឹងនេះ អគ្គនាយករងនៃនាយកដ្ឋានដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថាតម្លៃដូងប្រេងឆៅបច្ចុប្បន្នគឺស្ថិតនៅកម្រិតទទួលយកបាន នៅត្រឹម ៨-៩បាតក្នុងមួយគីឡូក្រាម ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់លើតម្រូវការបន្ថែមទៀត ដើម្បីត្រួតពិនិត្យលើតម្លៃប្រេងដូងដបឲ្យបានដិតដល់ ផងដែរ។

មិនតែប៉ុណ្ណោះ សមាគមរោងចក្រចម្រាញ់ប្រេងដូង បានសន្យាសហការពេញទំហឹងជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយពួកគេបានយល់ព្រមផ្អាកការនាំចេញ និងធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ខណ:អ្នកលក់រាយ និងអ្នកលក់ដុំ ក៏បានប្តេជ្ញារក្សាតម្លៃ​សមរម្យ​សម្រាប់ប្រេងដូងដប និងអនុវត្តការផ្តល់ជូនពិសេស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ផងដែរ។

ជាមួយនឹងប្រេងដូងឆៅនៅក្នុងស្តុកមានលើសពី ២០០ ០០០ តោន សមាគម បានប្តេជ្ញាផ្អាកការនាំចេញរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ។ ហើយដើម្បីទប់ស្កាត់ការឡើងថ្លៃនេះ នាយកដ្ឋានបានព្រមានថា អ្នកបំពានអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ឬពិន័យជាទឹកប្រាក់រហូតដល់ ១៤ម៉ឺនបាត៕

The post ថៃ ផ្អាកការនាំចេញប្រេងដូងឆៅបណ្តោះអាសន្ន ដើម្បីរក្សាតម្លៃក្នុងស្រុក appeared first on .

មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររយៈពេល២ឆ្នាំពីរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារទៅលើកសិផលចំនួន៥មុខ មានមៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នាំ ចាប់ពីឆ្នំា២០២៤ ដល់២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩នេះ ពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ ៖ទី១)-ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនិងផុតកំណត់នៅដំណាច់នៅឆ្នំា២០២៣។ទី២)- ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និងទី៣)-ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរារដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖(១)-បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រកចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ ។ ការបន្តលើកទឹកចិត្ត និងត្រូវពិនិត្យជាក់ស្តែងអំពីភាពចំាបាច់នៃការបន្តឬមិនបន្តនៅក្នុងរយៈពេល២ឆ្នំាម្តង។(២)- បន្ថែមកសិផលកសិកម្មចំនួន៥មុខថែមទៀតដែលកំពុងមានសក្តានុពលគឺមាន មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នានិងប្រកាស២៥២ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់នៅបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬ សេវាកម្មឱ្យច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់ និង(៣)- លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដំាដុះ ផលិត ឬផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទីនិងជ័រកៅស៊ូ ដោយបន្ថែមនៅ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុដើមផលិតចំណីសត្វក្នុងស្រុកគឺមានរយៈពេល២ឆ្នំាគឺពីឆ្នំា២០២៤ដល់២០២៥៕ អត្ថបទ៖សារេត

The post មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររយៈពេល២ឆ្នាំពីរដ្ឋ appeared first on .