ផលិតផលសម្គាល់ភូមិសាស្ត្រ

មកដល់បច្ចុប្បន្ននេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិ សរុបបានចំនួន ៦
គិតមកដល់សព្វថ្ងៃនេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦មុខ ខណៈក៏បានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ផងដែរ។

នេះបើតាមប្រសាសន៍របស់លោក អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា ថ្លែងក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានសម្ដែងពីមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសដំបូងគេដែលបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ២០១៨ និងជាប្រទេសដំបូងគេដែលទទួលបានការការពារជាអន្តរជាតិ តាមរយៈការចុះបញ្ជី «ម្រេចកំពត» ដែលជាផលិតផលជាតិមានអត្តសញ្ញាណវប្បធម៌ និងមរតកប្រវត្តិសាស្ត្រ ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍កសិករកម្ពុជានៅក្នុងខេត្តកំពត ផងដែរ។

លោកបន្តថា មកដល់បច្ចុប្បន្ននេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី សូត្រតាកែវ និងអង្ករក្រអូបព្រះវិហារ។ ដោយឡែកផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីក្រោមប្រព័ន្ធ Lisbon មានដូចជា ម្រេចកំពត និងអំបិលកំពត-កែប ដោយបានទទួលសិទ្ធិការពារជាអន្តរជាតិតាមរយៈអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ ព្រមទាំងជួយពង្រឹងសមត្ថភាពដឹកនាំម៉ាក ការបន្ថែមតម្លៃ និងទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ផងដែរ។

សូមជម្រាបដែរថា តាមរយៈខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវនេះដែរ កម្ពុជា ក៏បានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ដើម្បីចុះបញ្ជីការពារនៅក្នុងប្រព័ន្ធ Lisbon ទៅកាន់ឆាកអន្តរជាតិ និងជាផ្នែកមួយនៃការចូលរួមសម្រេចបាននូវការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ ហ្សាលីន

The post មកដល់បច្ចុប្បន្ននេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិ សរុបបានចំនួន ៦ appeared first on .

ផលិតផលទំនិញសម្គាល់ភូមិសាស្ត្របន្តរក្សាបានទំនុកចិត្តនិងសន្ទុះគាំទ្រខ្ពស់ពីប្រជាពលរដ្ឋក្នុងស្រុក
តំណាងសមាគមដែលមានផលិតឬជាទំនិញសម្គាល់ភូមិសាស្ត្រ(Geographical Indication Products «GI») បានអះអាងថាមកដល់បច្ចុប្បន្ននេះបន្តរក្សាបានទំនុកចិត្តនិងសន្ទុះនៃគាំទ្រខ្ពស់ពីប្រជាពលរដ្ឋក្នុងស្រុក ។ ជាក់ស្តែងក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី រួមនិងផលិតផល«GI»ជាច្រើនផ្សេងទៀត ក្រោយក្លាយជាមុខទំនិញសម្គាល់ភូមិសាស្ត្រ នៅពេលយកផលិតផលដាក់តំាងបង្ហាញតែងតែទទួលបានការគំាំទ្រជាប្រចំា។

អ្នកស្រី ជាន ណារី ប្រធានសមាគមក្រូចថ្លុងកោះទ្រង់បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែនិងទំនិញនាំចេញ នាំចូលលើកទី១៦ នៅសាលសន្និបាទនិងពិព័រណ៍កោះពេជ្រថ្មីៗនេះថា ក្នុងពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលលើកទី១៦ អ្នកស្រីយកផ្លែក្រូចថ្លុងយកមកដាក់តំាងឬលក់ត្រឹមតែ២០០ផ្លែ ប៉ុណ្ណោះ។ តែគ្រាន់កម្មវិធីចាប់ផ្តើមប្រកាសជាផ្លូវការនៅថ្ងៃដំបូង ក្រូចថ្លុងទំាងនោះត្រូវបានអ្នកចូលរួមឃើញទិញយកអស់ ហើយសម្រាប់ថ្ងៃបន្ទាប់អ្នកស្រី គ្រោងនាំចូលបន្ថែមពី៧០ទៅ១០០ទៀត ខណៈផ្លែក្រូចថ្លុងមួយផ្លែថ្លៃ១៤០០០រៀល។

អ្នកស្រី ជាន ណារី  ឱ្យដឹងថា ក្រូចថ្លុងកោះទ្រង់ដល់ពេលប្រមូលចាប់ផ្តើមប្រមូលផលតំាងពីខែកញ្ញាដល់ ខែវិច្ឆិកា ហើយចូលមកដល់ខែធ្នូនេះការប្រមូលផលជិតដល់រដូវបញ្ចប់ការប្រមូលហើយ ជាហេតុធ្វើការផ្គត់ផ្គង់មិនអាចអាចឆ្លើយតបតម្រូវការទីផ្សារបាន។

អ្នកស្រីបញ្ជាក់ថា «បច្ចុប្បន្នសមាគមមានសមាជិក១៥២នាក់មានផ្ទៃដីដំាជាង៦០០ហិកតា ហើយតម្រូវការក្រូចថ្លុងនៅលើទីផ្សារក្នុងស្រុកនៅពេលបច្ចុប្បន្ន គឺមានការគំាំទ្រច្រើន ។ជាក់ស្តែងកាលពីខែកញ្ញា កន្លងទៅនេះការដឹកជញ្ជូនក្រូចថ្លុងកោះទ្រង់ ចេញពីតំបន់ដំាដុះ មិនតិចជាង៣ពាន់ផ្លែនោះទេ»។

លោក ហុង ហឿន ក្រុមប្រឹក្សាភិបាលសមាគមស្ករត្នោតកំពង់ស្ពឺបានអះអាងថា ផលិតផលស្ករត្នោតកំពង់ស្ពឺនៅពេលកន្លងមកក៏ដូចជាសព្វថ្ងៃនេះទទួលបានការគំាំទ្រច្រើន ពិសេសស្ករត្នោតកំពង់ស្ពឺ ប្រភេទស្ករម្ស៉ៅ។
លោកបន្តថា ក្នុងឆ្នាំ២០២៣សមាគមផលិតស្ករម៉ៅសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់នាំចេញបានប្រមាណ៨០តោន និងស្ករសាច់បានជាង១០០តោន ដូចនេះនៅជុំវិញតំបន់ផលិតស្ករត្នោតកំពង់ស្ពឺនៅក្នុងមួយឆ្នំាអាចផលិតបានស្ករជិត២០០តោន ហើយនៅឆ្នាំ២០២៤ ការប្រមូលផលចាប់ផ្តើមនៅដើមខែធ្នូឆ្នាំ២០២៣ រហូតទៅដល់ខែមិថុនាឆ្នាំ២០២៤។

ចំណែក លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី បានអះអាងថា ផលិតផលទឹកឃ្មុំមណ្ឌលគិរី ប្រជាពលរដ្ឋមានការចាប់អារម្មណ៍និងមានការជឿទុកចិត្តច្រើននៅពេលដែលទឹកឃ្មុំមណ្ឌលគិរី បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ខណៈពេលកន្លងមកប្រជាពលរដ្ឋទូទៅមិនសូវជាចូលចិត្តនិងផ្តល់តម្លៃលើផលិតផលទឹកឃ្មុំមណ្ឌលគិរីនោះទេ។ ជារួមនៅប៉ុន្មានឆ្នំាចុងក្រោយនេះប្រជាពលរដ្ឋក្នុងស្រុកមានការគំាំទ្រផលិតផលក្នុងស្រុកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនិងពេលមុនៗ៕ អត្ថបទ៖ សារេត

The post ផលិតផលទំនិញសម្គាល់ភូមិសាស្ត្របន្តរក្សាបានទំនុកចិត្តនិងសន្ទុះគាំទ្រខ្ពស់ពីប្រជាពលរដ្ឋក្នុងស្រុក appeared first on .