ផែថុងថាន ស៊ីណាវ៉ាត្រា

បាត់ឈ្មោះកូនស្រីថាក់ស៊ីន ពីបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃក្រៅផ្លូវការ
ការរៀបចំបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី គឺជិតរួចរាល់ហើយ ខណៈមុខតំណែងសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងដោយសមាជិកគណបក្សភឿថៃ ប៉ុន្តែថ្មីៗនេះមានបែកធ្លាយ​បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ តែបែរជាគ្មានឈ្មោះកូនស្រីពៅថាក់ស៊ីន អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ទៅវិញ។

តាមរយៈការបែកធ្លាយ​បញ្ជីឈ្មោះនោះ បានបង្ហាញថា នាយករដ្ឋមន្ត្រី Srettha Thavisin នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយលោកនឹងមានអនុរដ្ឋមន្ត្រីចំនួន ៦នាក់ ខណៈលោក Phumtham Wechayachai នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ ដែលបង្ហាញដោយសារព័ត៌មាន Thaipbs៖

លោកស្រី Puangpetch Chunla-iad នឹងក្លាយជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី

លោកឧត្ដមសេនីយ៍ Thawee Sodsong នឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

លោក Pai Leeke និងលោកស្រី Supamas Isarabhakdi នឹងក្លាយជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម

លោកឧត្តមសេនីយ៍ Natthaphon Narkpanich នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ

លោក Cholnan Srikaew នឹងក្លាយជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ

លោក Santi Promphat នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោក Parnpree Bahiddha-Nukara នឹងធ្វើជារដ្ឋមន្ត្រីការបរទេស

លោក Julapun Amornvivat និងលោក Kritsada Jinavijarana នឹងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

លោក Sudaophan Wangsuphakitkosol នឹងធ្វើជារដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍

លោក Varawut Silpa-archa នឹងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស

លោក សុងសាក់ ថងស្រ៊ី នឹងក្លាយជារដ្ឋមន្ត្រីនៃឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍

លោក Thamanat Prompao នឹងក្លាយជារដ្ឋមន្ត្រីកសិកម្ម និងសហករណ៍កសិកម្ម

លោក Anucha Nakasai និង Napinthorn Srisappang នឹងធ្វើជាអនុរដ្ឋមន្ត្រីកសិកម្ម

លោក Suriya Juangroongruangkit នឹងក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន

លោក Suraphong Piyachote និង Monporn Charoensri នឹងធ្វើជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន

លោក Prasert Chantharauangthong នឹងធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល

លោក Chada Chaiseth និង Sermsak Pongpanich នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក Phiphat Ratchakitprakarn នឹងក្លាយជារដ្ឋមន្ត្រីការងារ

លោក Sutin Klungsang នឹងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌

លោក Permpoon Chidchob នឹងក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ

លោក Surasak Phancharoenworakul និង Nahathai Thewphaingarm នឹងក្លាយជាអនុរដ្ឋមន្ត្រីអប់រំ

លោក Chayotid Kridakorn នឹងក្លាយជារដ្ឋមន្ត្រីឧស្សាហកម្ម

សូមជម្រាបដែរថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី អាចនឹងឆ្លងកាត់ការត្រួតពិនិត្យពីលេខាធិការ​នៃគណៈរដ្ឋមន្ត្រីនាថ្ងៃនេះ ខណៈកន្លងមកមានក្ដីរំពឹងថា កូនស្រីពៅថាក់ស៊ីន អាចនឹងកាន់តំណែងធំក្នុងជួររដ្ឋាភិបាល។

យ៉ាងណា បញ្ជីឈ្មោះខាងលើគឺក្រៅផ្លូវការប៉ុណ្ណោះ ដូច្នេះត្រូវរង់ចាំមើលទាំងអស់គ្នា តើលោកស្រី ផែថុងថាន ពិតជាគ្មានឈ្មោះក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មីមែន ឬយ៉ាងណា?

The post បាត់ឈ្មោះកូនស្រីថាក់ស៊ីន ពីបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃក្រៅផ្លូវការ appeared first on .

គណៈកម្មាការរៀបចំការបោះឆ្នោតថៃ ច្រានចោលសំណើរំសាយបក្សភឿថៃ និងបក្សចម្រុះ
គណបក្សភឿថៃ និងសម្ព័នមិត្តដូចជា គណបក្សឆ្ពោះទៅមុខ និងគណបក្ស Palang Pracharath ត្រូវបានរួចខ្លួនពីការអំពាវនាវ ឲ្យមានការរំសាយបក្ស ក្រោយគណៈកម្មាការរៀបចំការបោះឆ្នោត​ថៃ ហៅកាត់ EC ច្រានចោលនូវញត្តិចំនួន ៣ ដែលចោទគណបក្សទាំងនោះថា បានរំលោភបំពាន​ច្បាប់។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា លោក Sawang Boonmee អគ្គលេខាធិការ EC បាន​សម្រេច​បញ្ឈប់​ការ​ស៊ើបអង្កេត​ ពាក់ព័ន្ធ​នឹង​ញត្តិ​ទាមទារ​ឲ្យ​រំលាយ​គណបក្សខាងលើ ដែល​ប្តឹង​ដោយ​លោក Sonthiya Sawasdee អតីត​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​សភា​ផ្នែក​ច្បាប់ យុត្តិធម៌ និង​សិទ្ធិមនុស្ស។

លោក Sonthiya បានចោទគណបក្សភឿថៃថា បានស្ថិតក្រោមការគ្រប់គ្រងពីជនភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បើទោះជាអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ រត់ភៀសខ្លួនទៅនៅ​ក្រៅប្រទេស ១៥ឆ្នាំក្ដី។

អតីតទីប្រក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់រូបនេះអះអាងទៀតថា មូលហេតុដែលលោក​ហ៊ាននិយាយបែបនេះគឺ អំឡុងពេលឃោសនារកសន្លឹកឆ្នោត កូនស្រីរបស់ថាក់ស៊ីន អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ប្ដេជ្ញាយកឈ្នះ ក្លាយជានាយករដ្ឋមន្ត្រី ដើម្បីបើកផ្លូវឲ្យថាក់ស៊ីន អាចវិលចូលស្រុកទេសវិញបាន ខណៈអតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានកំណត់ថ្ងៃវិលមក​ប្រទេសថៃវិញ ប៉ុន្តែត្រូវបានពន្យារពេលវិញ។

យ៉ាងណា ភ័ស្ដុតាង​ទាំងអស់នេះ ហាក់មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ឲ្យ EC ធ្វើការសម្រេច​រំសាយគណបក្សភឿថៃ ស្របពេល​បច្ចុប្បន្ន​គណបក្សដឹកនាំដោយកូនស្រីថាក់ស៊ីន ទើបនឹង​ទទួលបាន​ការចូលរួមពីគណបក្ស ៦ផ្សេងទៀត និងទទួលបានសម្លេងគាំទ្រ ២២៨អាសនៈ សម្រាប់សភា ដែលមានអាសនៈសរុប ៥០០៕

The post គណៈកម្មាការរៀបចំការបោះឆ្នោតថៃ ច្រានចោលសំណើរំសាយបក្សភឿថៃ និងបក្សចម្រុះ appeared first on .

ក្រោយភីថាបរាជ័យ គណបក្សកូនស្រីថាក់ស៊ីន ទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី
កាលពីថ្ងៃពុធកន្លងទៅ មេបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបាត់បង់​ឱកាស​ក្នុងការក្លាយជា​នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពី​ទទួលបានការជំទាស់ពី​សមាជិក​រដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការឈរឈ្មោះលើកទី ២ ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា គណបក្សភឿថៃ បានក្លាយជា​បេក្ខភាព​ជួរមុខ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយ​មាន​ការ​បរាជ័យ​របស់​មេបក្សចម្រុះ ភីថា បើទោះបីជា​កន្លងមក លោកជាបេក្ខភាពតែមួយរូបក្ដី ក្នុងការ​បោះឆ្នោត​សម្រេច​ដោយ​សម័យ​ប្រជុំសភាថៃក្ដី។

បច្ចុប្បន្ន ក្រុមអ្នកសង្កេតនយោបាយកំពុង​ឃ្លាំមើលពី​សកម្មភាពបន្ទាប់​របស់​គណបក្ស​ដឹកនាំ​ដោយ​កូនស្រីពៅ​របស់​អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺអ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ថាតើអ្នកស្រី នឹងបន្តដំណើររួមគ្នាជាមួយគណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ចុះ Mou ជាមួយគ្នា ឬក៏ងាកទៅបង្កើតគណបក្សចម្រុះថ្មី។

សូមជម្រាបដែរថា ប្រធានសភា Wan Muhamad Noor Matha បានប្រកាសពីកាលបរិច្ឆេទនៃការ​បោះឆ្នោតថ្មី ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយគណបក្សភឿថៃ មានសិទ្ធក្នុងការ​ដាក់​បេក្ខភាព​ពីគណបក្សរបស់ខ្លួន បន្ទាប់ពីលោក ភីថា អស់ឱកាស​ក្នុងការ​ឈរឈ្មោះ៕

The post ក្រោយភីថាបរាជ័យ គណបក្សកូនស្រីថាក់ស៊ីន ទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី appeared first on .

បើអ្នកនយោបាយវ័យក្មេង Pita មិនជាប់ជានាយករដ្ឋមន្ត្រី តើបេក្ខភាពរូបណាមានសង្ឃឹមដឹកនាំប្រទេសថៃ?
សម័យប្រជុំសភា និងព្រឹទ្ធសភាថៃ ក្នុងការ​សម្រេច​ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី កំពុង​ធ្វើឡើង ខណៈ​លទ្ធផលសម្រេចចុងក្រោយ​ អាចនឹងប្រកាសនារសៀលនេះ។

បេក្ខភាព​ដែល​កំពុង​មាន​សម្លេងគាំទ្រខ្លាំងគឺ លោក ភីថា លីមចារើនរ៉ាត់ ដែលជា​មេបក្សឆ្ពោះទៅមុខ (MFP) ហើយលោកត្រូវការ​សម្លេងគាំទ្រ ៦៤សម្លេងទៀតប៉ុណ្ណោះ ដើម្បីអាចបង្កើតរដ្ឋាភិបាល​ថ្មីមួយ ប៉ុន្តែជាមួយគ្នានោះ ភីថា ក៏កំពុង​ជាប់ខ្លួន​ជាមួយ​រឿងក្ដី​ធំៗ ២ ដែលអាច​ធ្វើ​ឲ្យលោក របូតសិទ្ធជា​បេក្ខភាព​នាយករដ្ឋមន្ត្រីបានផងដែរ។

តើមានរឿងអ្វីកើតឡើង បើសិនជា​លោក ភីថា មិនអាច​ទទួលបាន​សម្លេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតដោយរដ្ឋសភា​លើកទីមួយ?

យោងតាម​ការចុះផ្សាយពីសារព័ត៌មាន AOL បានបង្ហាញថា ក្នុងករណី​លោកភីថា មិនទទួល​បាន​ការគាំទ្រគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត​នាថ្ងៃទី ១៣ ខែកក្កដានេះ គណបក្សចម្រុះ​របស់​លោក អាច​ចាត់លោកជាតំណាងបក្សម្ដងទៀត ដោយ​មាន​ការគាំទ្រ​ពីគណបក្ស​ភឿថៃ ដែលជា​សម្ព័ន្ធមិត្ត។

ប៉ុន្តែ​បើសិនជា​ គណបក្សភឿថៃ មានការប្រែប្រួលចិត្ត ដោយងាក​មកគាំទ្រ​បេក្ខភាព​ផ្សេង ក្រៅពី​គណបក្សចម្រុះ​របស់ខ្លួន ជាមួយនឹងការដោះដូរ​មុខតំណែង​ក្នុង​ក្រសួងសំខាន់ៗវិញ វានឹងក្លាយ​ជា​រឿងផ្សេងដែលគ្រប់គ្នាស្មានមិនដល់។

ក្នុងករណី គណបក្សភឿថៃពិតជាធ្វើបែបនេះមែន លោក ប្រាវីត វុងស៊ូវ៉ាន់ ដែលជា​ឧត្តមសេនីយ៍ចូលនិវត្តន៍ ទំនង​មានភាគរយខ្ពស់ក្នុងការក្លាយជា​នាយករដ្ឋមន្ត្រីថ្មី ពោល​គឺ​មាន​ការគាំទ្រខ្លាំងពី​កងយោធា​ ស្របពេល​សមាជិក​ព្រឹទ្ធសភា​ស្ទើតែទាំងអស់ គឺ​សុទ្ធតែ​ជ្រើសតាំង​ដោយ​កងយោធាស្រាប់ផង។

សូមជម្រាបដែរថា បើសិនជា​ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដោយរដ្ឋសភា និងព្រឹទ្ធសភា មិនអាច​សម្រេចទៅបាន លោក ប្រាយុទ្ធ ចាន់អូចា នឹង​បន្តដឹកនាំប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់​រដ្ឋាភិបាលថ្មី​ ត្រូវបាន​បង្កើតឡើង៕

The post បើអ្នកនយោបាយវ័យក្មេង Pita មិនជាប់ជានាយករដ្ឋមន្ត្រី តើបេក្ខភាពរូបណាមានសង្ឃឹមដឹកនាំប្រទេសថៃ? appeared first on .

UPDATE: គណបក្សកូនលោកថាក់ស៊ីនធ្លាក់នៅលេខរៀងទី ២ ក្រោយការរាប់សន្លឹកឆ្នោតបាន ៨០%
គិតត្រឹមម៉ោង ១២ និង ៣៤នាទី រំលងអធ្រាតឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ របាយការណ៍នៃការរាប់សន្លឹកឆ្នោតពីការិយាល័យ ៨០% នៃការិយាល័យសរុប ៩៥ ០០០ កន្លែង ត្រូវបានរាយការណ៍ ហើយក្នុងនោះគណបក្សឆ្ពោះទៅមុខ (Move Forward Party) កំពុងនាំមុខ ទាំងសម្លេងបេក្ខជនក្នុងមណ្ឌល និងសម្លេងសម្រាប់គណបក្ស។

យោងតាមការចុះផ្សាយពី Nikkei Asia បានបង្ហាញថា គណបក្ស Move Forward Party ទទួលបានសម្លេងគាំទ្រជិត ១០លានសម្លេង ខណៈគណបក្សភឿថៃទទួលបានសម្លេងគាំទ្រប្រមាណ ៧,៩លានសម្លេង។

ដោយឡែក Bangkok Post ក៏បានចុះផ្សាយពីបេក្ខភាព ៥ រូបទទួលបានសម្លេងគាំទ្រច្រើនបំផុត គិតត្រឹមម៉ោង ១២ និង ៣៤ នាទីរំលងអធ្រាតនេះផងដែរ ដែលមានដូចជា៖

1/គណបក្សឆ្ពោះទៅមុខ មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ១១៣អាសនៈ និងក្នុងបក្សមាន ៣៨អាសនៈ

2/គណបក្សភឿថៃ មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ១១១អាសនៈ និងក្នុងបក្សមាន ៣០អាសនៈ

3/គណបក្ស Bhumjaithai មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ៦៦អាសនៈ និងក្នុងបក្សមាន ៣អាសនៈ

4/គណបក្ស Palang Pracharath មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ៤០អាសនៈ និងក្នុងបក្សមាន ២អាសនៈ

5/គណបក្ស United Thai Nation មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ២៥អាសនៈ និងក្នុងបក្សមាន ១២អាសនៈ៕

The post UPDATE: គណបក្សកូនលោកថាក់ស៊ីនធ្លាក់នៅលេខរៀងទី ២ ក្រោយការរាប់សន្លឹកឆ្នោតបាន ៨០% appeared first on .

កូនស្រីពៅលោក ថាក់ស៊ីន សម្រាលបុត្រ មុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ ២ សប្ដាហ៍
លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក​នៅ​ប្រទេសថៃ ដ្បិត​កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទើបនឹងសម្រាលបុត្រថ្មីថ្មោង ខណៈបច្ចុប្បន្ន​លោកស្រី​ក៏​ជា​បេក្ខភាពជួរមុខ សម្រាប់តំណែង​នាយករដ្ឋមន្ត្រីថៃ​ផងដែរ។

យោងតាមការចុះផ្សាយពី TheGuardian បានបង្ហាញថា លោកស្រី ផែថុងថាន បានសម្រាល​កូនប្រុស​ម្នាក់ មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ២ សប្ដាហ៍ ខណៈកូនប្រុស​របស់​លោកស្រី​មានឈ្មោះថា Prutthasin Sooksawas និងមានឈ្មោះហៅក្រៅថា Thasin។

ជាមួយនឹងវត្តមានចៅប្រុសថ្មី លោក ថាក់ស៊ីន បានបង្ហោះសារនៅលើបណ្ដាញសង្គម​ថា៖ “ខ្ញុំពិត​ជា​មានអារម្មណ៍រីករាយណាស់ ចំពោះវត្តមានរបស់ចៅទី ០៧។ ចៅទាំង ០៧ របស់ខ្ញុំបានកើត​នៅ​ពេលដែលខ្ញុំរស់នៅប្រទេសក្រៅ។ ខ្ញុំសុំការអនុញ្ញាតិចំពោះការត្រឡប់មកវិញ និងមើលថែ​ចៅៗខ្ញុំ ព្រោះខ្ញុំនឹងមានអាយុ ៧៤ឆ្នាំ នៅខែកក្កដានេះហើយ”។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ មានចចាមអារ៉ាមថា លោក ថាក់ស៊ីន មានក្ដី​រំពឹងខ្ពស់ក្នុងការត្រឡប់ចូលស្រុកកំណើតវិញ បើសិនជាកូនស្រីពៅជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែលោកស្រី ផែថុងថាន និងគណបក្សភឿថៃធ្លាប់អះអាងថា បច្ចុប្បន្ននឹងផ្ដោតតែលើការងារ​បោះឆ្នោត ជាជាងក្ដីបំណងចង់ជួយឪពុកវិលចូលស្រុកទេសវិញ៕

The post កូនស្រីពៅលោក ថាក់ស៊ីន សម្រាលបុត្រ មុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ ២ សប្ដាហ៍ appeared first on .

គណបក្សកូនលោកថាក់ស៊ីន ចាត់តាំងអ្នកជំនួញមានមុខមាត់ម្នាក់ជាទីប្រឹក្សាជាន់ខ្ពស់
កាលពីថ្ងៃទី ០១ មីនាកន្លងទៅ គណបក្សប្រឆាំងថៃធំបំផុតគឺ គណបក្សភឿថៃបានប្រកាសចាត់​តាំងអ្នកជំនួញមានមុខមាត់ម្នាក់ ជាទីប្រឹក្សាជាន់ខ្ពស់ថ្មី មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

ការចាត់តាំងនេះផងដែរ ប្រៀបដូចជាការចាក់សាំងថែមលើភ្លើងកំពុងឆេះ ស្របពេលថ្មីៗនេះ​លឺដំណឹងថា លោក Srettha Thavisin នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sansiri នឹង​ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយពី Businesstimes។

ទន្ទឹមនឹងនោះ គណបក្សប្រឆាំងរដ្ឋាភិបាលថៃក៏បានបង្ហើបថា ពួកគេនឹងដាក់ឈ្មោះ​បេក្ខភាព ៣ រូប សម្រាប់ការបោះឆ្នោតសារនេះ ខណៈបេក្ខភាពដែលសង្ស័យលេចមុខក្នុងបញ្ជីខ្លាំងបំផុតគឺ កូនស្រីពៅលោក ថាក់ស៊ីន អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា និងអ្នកជំនួញមានមុខមាត់ Srettha Thavisin។

គួររំលឹកដែរថា គណបក្សភឿថៃធ្លាប់ឈ្នះគ្រប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ​២០០១ ខណៈសាច់ញាតិអ្នកនាង ផែថុងថាន ពោលឪពុកបង្កើត និងមីង សុទ្ធតែធ្លាប់ជាថ្នាក់​ដឹកនាំប្រទេស ប៉ុន្តែត្រូវបានផ្ដួលរំលំដោយរបបយោធា កាលពីឆ្នាំ ២០០៦ និង ២០១៤៕

The post គណបក្សកូនលោកថាក់ស៊ីន ចាត់តាំងអ្នកជំនួញមានមុខមាត់ម្នាក់ជាទីប្រឹក្សាជាន់ខ្ពស់ appeared first on .

កូនស្រីពៅថាក់ស៊ីន ទទួលបានសម្លេងគាំទ្រ​ស៊ីដាច់លោកប្រាយុទ្ធ​ ក្នុងការស្ទង់មតិបោះឆ្នោតនាយករដ្ឋមន្ត្រី
លោកស្រី​ Paetongtarn Shinawatra បានឈានមុខគេ​សម្រាប់​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ថៃ ដោយ​ទទួល​បាន​សម្លេងគាំទ្រ​ច្រើន​បំផុត​ពី​ប្រជាជន​នៅ​ភាគឦសាន។ នេះ​បើតាម​ស្ទង់មតិ​ពីវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ។

វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA បានទម្លាយថា កូនស្រីពៅអតីតនាយករដ្ឋមន្ត្រីត្រូវបាន​គេនិរទេសចេញ​ពី​ប្រទេស ស៊ីដាច់បេក្ខភាព​ដទៃទៀត ជាមួយ​លទ្ធផល​សន្លឹកឆ្នោត ៣៦,៤៥%។

បេក្ខភាព​ដែល​ទទួល​បាន​សម្លេងគាំទ្រ​ច្រើន​បន្ទាប់​ គឺ​ប្រធាន​គណបក្ស Move Forward Party លោក Pita Limjaroenrat ទទួល​បាន​សម្លេងគាំទ្រ ១២,៦៥% និង​បេក្ខភាព​បន្ទាប់ Khunying Sudarat Keyuraphan មកពី​គណបក្ស Thai Sang Thai Party ទទួល​បាន ១០,២%។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ប្រាយុទ្ធ ចាន់អូចា គឺ​កំពុង​ស្ថិត​ក្នុង​តំណែង​លេខ ៤ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ ៩,៨៥% ប៉ុណ្ណោះ។

សូមជម្រាបដែរថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានកំណត់យកថ្ងៃទី ០៧ ខែឧសភាឆ្នាំក្រោយ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសកលបន្ទាប់ ប្រសិនបើសភាតំណាងរាស្រ្តមិនត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រី មុនការបញ្ចប់អាណត្តិ ៤ ឆ្នាំនៅថ្ងៃទី ២៣ ខែមីនា។

The post កូនស្រីពៅថាក់ស៊ីន ទទួលបានសម្លេងគាំទ្រ​ស៊ីដាច់លោកប្រាយុទ្ធ​ ក្នុងការស្ទង់មតិបោះឆ្នោតនាយករដ្ឋមន្ត្រី appeared first on .

តើ​ត្រកូលស៊ីណាវ៉ាត់ត្រា​អាច​វិល​ចូល​ឆាកនយោបាយវិញ​ទេ ក្រោយ​លេចលឺ​ថាកូនស្រី​ពៅ ថាក់ស៊ីន​នឹង​ឈរ​ឈ្មោះ​ជាបេក្ខភាព​បោះឆ្នោត​ឆ្នាំ​ក្រោយ?
ត្រកូល​ស៊ីណាវ៉ាត់ត្រា​គឺ​ជា​អតីត​មេដឹកនាំ​ប្រទេស​ថៃ​ជិត ១០ ឆ្នាំ ហើយ​ប្រជាជន​ថៃ​ស្ទើរ​តែ​មួយ​ប្រទេស​សុទ្ធ​តែ​ស្គាល់​ពី​ឥទ្ធិពល​នៃ​គ្រួសារ​មួយ​នេះ ជាពិសេស​គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា។

យ៉ាងណា ​ទាំង​លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់ សុទ្ធតែ​មាន​វាសនា​ដូចគ្នា ពោល​ដឹកនាំ​ប្រទេស​បាន​ប៉ុន្មាន​ឆ្នាំ ក៏​របូត​តំណែង​ដោយសារ​រដ្ឋប្រហារ ខណៈ​បច្ចុប្បន្ន​អ្នកទាំង ២ កំពុង​រស់នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដើម្បី​គេចវេស​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​កងទ័ព​តាម​ផ្លូវ​តុលាការ។

ក្រឡេក​មក​មើល​ស្ថានការណ៍​បច្ចុប្បន្ន​វិញ ក្រុម​អ្នកគាំទ្រ​បក្សភឿថៃ​កំពុង​បង្ហាញ​ជំហរ​យ៉ាងខ្លាំង គាំទ្រ​កូនស្រី​ពៅ​លោក​ថាក់ស៊ីន អ្នកស្រី​ផែថុងថាន ស៊ីណាវ៉ាត់ត្រា​ដែល​ជា​ពាណិជ្ជករ​វ័យក្មេង​ម្នាក់ ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២៣។

ទន្ទឹម​នឹង​នោះ ពាណិជ្ជករ​វ័យ ៣៥ ឆ្នាំ​ខាងលើ​ក៏​ត្រូវបាន​ប្រទះ​ឃើញ​ ឧស្សាហ៍​បង្ហាញ​មុខ​ជា​ញឹកញាប់​នៅ​កម្មវិធី​សប្បុរសធម៌ ក៏​ដូចជា​កម្មវិធី​រៀបចំ​ឡើង​ដោយ​អ្នក​គាំទ្រ​បក្ស​ឥត​សូវ​លោះពេល​ឡើយ។

“​ពួក​យើង​អាច​ប្រែក្លាយ​ប្រទេស​ថៃ ពី​ប្រទេស​ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌក និង​គ្មាន​អនាគត ទៅ​ជា​ប្រទេស​ដែល​សំបូរ​ឱកាស​សម្រាប់​ពួក​យើង និង​សម្រាប់​យុវវ័យ​ជំនាន់ក្រោយ”។ នេះ​បើតាម​សម្ដី​របស់​អ្នកស្រី​បាន​ប្រាប់ AFP នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ខែមុន។

ក្រុម​អ្នកគាំទ្រ​បាន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​នយោបាយ​របស់​អ្នកស្រី ​ផែថុងថាន​ជាខ្លាំង ស្របពេល​មុខតំណែង​អ្នកស្រី​នៅ​បក្ស​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ គ្រាន់តែ​គេ​រំពឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឆ្នាំ ២០២៣ កូនស្រី​ពៅ​អតីតមេដឹកនាំ​ថៃ​នឹង​ឈរ​ជា​បេក្ខភាព​តំណាង​បក្ស​ភឿថៃ។

សូមជម្រាបដែរ​ថា អ្នកស្រី​ផែថុងថាន​ក៏​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​គ្រួសារ​ដែល​មាន​ឈ្មោះ​ថា RendeDevelopment ផងដែរ។

បើសិន​ជា​អ្នកស្រី​ផែថុងថាន​ពិត​ជា​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​មែន លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់​នឹង​អាច​វិល​ចូល​មាតុភូមិ​ដោយ​មាន​មោទនភាព​បំផុត ស្របពេល​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់ត្រា​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ ពោល​គណបក្ស​ភឿថៃ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​សភា​ដែល​មាន​ ៥០០ អាសនៈ និង​នៅ​ព្រឹទ្ធសភា​ដែល​មាន ២៥០ អាសនៈ៕

The post តើ​ត្រកូលស៊ីណាវ៉ាត់ត្រា​អាច​វិល​ចូល​ឆាកនយោបាយវិញ​ទេ ក្រោយ​លេចលឺ​ថាកូនស្រី​ពៅ ថាក់ស៊ីន​នឹង​ឈរ​ឈ្មោះ​ជាបេក្ខភាព​បោះឆ្នោត​ឆ្នាំ​ក្រោយ? appeared first on .