បាត់ឈ្មោះកូនស្រីថាក់ស៊ីន ពីបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃក្រៅផ្លូវការ

អន្តរជាតិ

ការរៀបចំបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី គឺជិតរួចរាល់ហើយ ខណៈមុខតំណែងសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងដោយសមាជិកគណបក្សភឿថៃ ប៉ុន្តែថ្មីៗនេះមានបែកធ្លាយ​បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ តែបែរជាគ្មានឈ្មោះកូនស្រីពៅថាក់ស៊ីន អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបែកធ្លាយ​បញ្ជីឈ្មោះនោះ បានបង្ហាញថា នាយករដ្ឋមន្ត្រី Srettha Thavisin នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយលោកនឹងមានអនុរដ្ឋមន្ត្រីចំនួន ៦នាក់ ខណៈលោក Phumtham Wechayachai នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ ដែលបង្ហាញដោយសារព័ត៌មាន Thaipbs៖

  1. លោកស្រី Puangpetch Chunla-iad នឹងក្លាយជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី
  2. លោកឧត្ដមសេនីយ៍ Thawee Sodsong នឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
  3. លោក Pai Leeke និងលោកស្រី Supamas Isarabhakdi នឹងក្លាយជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម
  4. លោកឧត្តមសេនីយ៍ Natthaphon Narkpanich នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ
  5. លោក Cholnan Srikaew នឹងក្លាយជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ
  6. លោក Santi Promphat នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល
  7. លោក Parnpree Bahiddha-Nukara នឹងធ្វើជារដ្ឋមន្ត្រីការបរទេស
  8. លោក Julapun Amornvivat និងលោក Kritsada Jinavijarana នឹងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
  9. លោក Sudaophan Wangsuphakitkosol នឹងធ្វើជារដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍
  10. លោក Varawut Silpa-archa នឹងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស
  11. លោក សុងសាក់ ថងស្រ៊ី នឹងក្លាយជារដ្ឋមន្ត្រីនៃឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
  12. លោក Thamanat Prompao នឹងក្លាយជារដ្ឋមន្ត្រីកសិកម្ម និងសហករណ៍កសិកម្ម
  13. លោក Anucha Nakasai និង Napinthorn Srisappang នឹងធ្វើជាអនុរដ្ឋមន្ត្រីកសិកម្ម
  14. លោក Suriya Juangroongruangkit នឹងក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន
  15. លោក Suraphong Piyachote និង Monporn Charoensri នឹងធ្វើជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន
  16. លោក Prasert Chantharauangthong នឹងធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល
  17. លោក Chada Chaiseth និង Sermsak Pongpanich នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  18. លោក Phiphat Ratchakitprakarn នឹងក្លាយជារដ្ឋមន្ត្រីការងារ
  19. លោក Sutin Klungsang នឹងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌
  20. លោក Permpoon Chidchob នឹងក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ
  21. លោក Surasak Phancharoenworakul និង Nahathai Thewphaingarm នឹងក្លាយជាអនុរដ្ឋមន្ត្រីអប់រំ
  22. លោក Chayotid Kridakorn នឹងក្លាយជារដ្ឋមន្ត្រីឧស្សាហកម្ម

សូមជម្រាបដែរថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី អាចនឹងឆ្លងកាត់ការត្រួតពិនិត្យពីលេខាធិការ​នៃគណៈរដ្ឋមន្ត្រីនាថ្ងៃនេះ ខណៈកន្លងមកមានក្ដីរំពឹងថា កូនស្រីពៅថាក់ស៊ីន អាចនឹងកាន់តំណែងធំក្នុងជួររដ្ឋាភិបាល។

យ៉ាងណា បញ្ជីឈ្មោះខាងលើគឺក្រៅផ្លូវការប៉ុណ្ណោះ ដូច្នេះត្រូវរង់ចាំមើលទាំងអស់គ្នា តើលោកស្រី ផែថុងថាន ពិតជាគ្មានឈ្មោះក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មីមែន ឬយ៉ាងណា?