ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣

រដ្ឋាភិបាល ប្តេជ្ញាជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ដើម្បីជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំនេះ បានរៀបចំឡើងកាលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមកពីវិស័យភស្តុភារកម្មផងដែរ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមរបៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ របាយការណ៍សិក្សា “ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard)” ដែលទទួលបានជំនួយគាំទ្រពីធនាគារពិភពលោក (World Bank), របាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣, របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងរបាយការណ៍វឌ្ឍនភាពនៃ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex)។

ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ស៊ុន ចាន់ថុល បានបញ្ជាក់អំពីសារៈសំខាន់របស់ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ​ក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន ១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ជំនាញ និងកិច្ចពិភាក្សារបស់អង្គប្រជុំទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវការអនុសាសន៍ណែនាំបន្ថែមមួយចំនួនលើការរៀបចំ ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) សំដៅធានាឱ្យបានថាប្រព័ន្ធនេះមានសូចនាករ (Key Indicators) សំខាន់ៗដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូឯកជនអាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូលឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្ន៕អត្ថបទ៖ហ្សាលីន

The post រដ្ឋាភិបាល ប្តេជ្ញាជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរ appeared first on .

កម្ពុជាគ្រោងចំណាយទឹកប្រាក់វិនិយោគជាង៣ពាន់លានដុល្លារ លើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេ
តាមរយៈផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣- ២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើម គម្រោងមួយចំនួនសម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹកនៅកម្ពុជា ដោយបានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣ គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសមិទ្ធផលដ៏សំខាន់គឺការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលទទួលបានការអនុម័តជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក៏ដូចជាជំរុញពាណិជ្ជកម្មផងដែរ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតនូវគំនិតផ្តួចផ្តើមនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយបច្ចុប្បន្នបានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត។

របាយការណ៍ដដែលបានបន្ថែមថា តាមរយៈផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣- ២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើមគម្រោងមួយចំនួនសម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹកនៅកម្ពុជា ដោយបានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣ គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៦គម្រោង ស្មើនឹងទឹកប្រាក់ ២ ៥៦១លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) មានចំនួន ៩គម្រោង ស្មើនឹងទំហំទឹកប្រាក់ ៦៩០លានដុល្លារអាម៉េរិក។ គួរឱ្យកត់សម្គាល់ផងដែរថា គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន២ នឹងបន្តដល់ឆ្នាំ២០៣៣។

គួរបញ្ជាក់ថា ក្នុងចំណោម គម្រោងរយៈពេលខ្លីនឹងមធ្យមចំនួន ១៦គម្រោង មានគម្រោងចំនួន៦ បាននិង នៅពុំទាន់បានចាប់ផ្តើមអនុវត្តនៅឡើយដោយសារពុំទាន់មាន កំពុងអនុវត្ត និង១០គម្រោងផ្សេងទៀត ប្រភពថវិកា និងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍។

បើតាមរបាយការណ៍ខាងលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុង៖ (១) ការតភ្ជាប់ផ្ទៃក្នុងប្រទេស និងក្នុងតំបន់, (២) ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ទៅក្នុងតំបន់ និងពិភពលោក, (៣) ការកាត់បន្ថយតម្លៃដឹកជញ្ជូន និងឡូជីស្លឹក និងបង្កើនភាពប្រកួតប្រជែង, និង (៤) ការជំរុញកំណើនសេដ្ឋកិច្ច ដែលកត្តាទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕

The post កម្ពុជាគ្រោងចំណាយទឹកប្រាក់វិនិយោគជាង៣ពាន់លានដុល្លារ លើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេ appeared first on .

កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក៨គម្រោង គ្រោងចំណាយថវិកាជាង១០ពាន់លានដុល្លារ
កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

របាយការណ៍ខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ ក្នុងនោះ កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។

បើតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។ ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្ត សៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្លូវដែកសំខាន់ចំនួនពីរខ្សែ និងមានប្រវែងសរុប ៦៥២គ.ម. ដោយខ្សែទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. និងខ្សែទីពីរ តភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង ២៦៦គ.ម.។ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវដែកក្នុង ឆ្នាំ២០២៤ មានចំនួន ១ ១៥២ ៦៤៤តោន បានកើនឡើងប្រមាណជា ៦,៧៩% បើធៀបនឹងឆ្នាំ ២០២៣  ស្របពេលដែលចំនួនអ្នកដំណើរក្នុងឆ្នាំ២០២៤ មានចំនួន ១០៨ ៧៣៩នាក់ មានការធ្លាក់ចុះប្រមាណជា ១៣.២៩% បើធៀបទៅនឹងឆ្នាំ ២០២៣។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្មនៅគ្រប់ច្រកល្ហកដូចជា ការសាងសង់ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការលើកកម្រិតសមត្ថភាពផ្លូវដែកទាំងពីរខ្សែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកទន្លេ, និងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអន្តរជាតិទាំងពីរ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងទៅកាន់ពិភពលោក។ ទោះបីជាយ៉ាងនេះក្តី ក៏បញ្ហាប្រឈមនៅតែកើតមានក្នុងវិស័យភស្តុភារកម្មនៅឡើយ ដោយសារកត្តាមួយចំនួនដូចជា ភាពតានតឹងនៅក្នុងតំបន់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនូវតំបន់មជ្ឈិមបូព៌ាក៏នៅបន្តអូសបន្លាយនាំឱ្យការធ្វើពាណិជ្ជកម្ម អន្តរជាតិនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាដើម៕

The post កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក៨គម្រោង គ្រោងចំណាយថវិកាជាង១០ពាន់លានដុល្លារ appeared first on .

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ផ្តោតលើគោលបំណងធំ ៤
ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០៣៣ គឺមានចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំ ចំនួន៤ សំដៅឈានទៅជំរុញវិស័យដឹកញ្ជូនកម្ពុជាកាន់តែប្រសើរឡើង។

នេះបើយោងតាមប្រសាសន៍របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាចរបស់សមាគមភស្តុភារកម្មកម្ពុជា កាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គពិធីនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ សមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាង ស្វិតស្វាញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ហើយវិស័យឯកជនក៏បាននិងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជន។

លោកបន្តថា សក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំ ចំនួន៤ រួមមាន៖ ១. ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និង សមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ២. ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៣. ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង ៤. ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។

ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕ អត្ថបទ៖ ហ្សាលីន

The post ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ផ្តោតលើគោលបំណងធំ ៤ appeared first on .

បណ្ដាញផ្លូវល្បឿនលឿនចំនួន៥ខ្សែ កាត់ខេត្តស្ទើរតែទាំងអស់ នឹងលេចរូបរាងនាពេលអនាគត
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជានាពេលអនាគត បានរំលេចបណ្តាញគម្រោងផ្លូវល្បឿនលឿនចំនួន៥ ខ្សែ ដែលនឹងគ្រោងអភិវឌ្ឍន៍នាពេលអនាគត ដើម្បីសម្រួលឱ្យការដឹកជញ្ជូនទំនិញក៏ដូចជាការធ្វើដំណើរកាន់តែមានភាពងាយស្រួល។

ប្រភពដដែលបានឱ្យដឹងថា បណ្ដាញផ្លូវល្បឿនលឿនសំខាន់ ដែលនឹងគ្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស ដែលត្រូវអភិវឌ្ឍន៍នាពេលអនាគត យ៉ាងយូរត្រឹមឆ្នាំ២០៥០នោះ រួមមាន៖

១.ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។

២. ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។

៣. ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។

៤. ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។

និង៥. ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។

សូមរម្លឹកដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងទៀតថា ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ៕ អត្ថបទ៖ រង្សី

The post បណ្ដាញផ្លូវល្បឿនលឿនចំនួន៥ខ្សែ កាត់ខេត្តស្ទើរតែទាំងអស់ នឹងលេចរូបរាងនាពេលអនាគត appeared first on .

កិច្ចសម្ភាសពិសេស៖ តើវិស័យដឹកជញ្ជូនកម្ពុជាពេលបច្ចុប្បន្នមានជួបនូវបញ្ហាប្រឈមអ្វី?
សប្តាហ៍នេះកិច្ចសម្ភាសពិសេសជាមួយឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើប្រធានបទ៖ តើវិស័យដឹកជញ្ជូនកម្ពុជាពេលបច្ចុប្បន្នមានជួបនូវបញ្ហាប្រឈមអ្វី?

រាជរដ្ឋាភិបាលបង្ហាញផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ទុនវិនិយោគប្រមាណជាង៣៦ពាន់លានដុល្លារ។ តើផែនការនេះធ្វើឱ្យវិស័យដឹកជញ្ជូនប្រែប្រួល ឬអាចក្លាយជាប្រទេសឈានមុខក្នុងអាស៊ានលើវិស័យដឹកជញ្ជូនទេ?

សូមទស្សនាវីដេអូខាងក្រោម៖

The post កិច្ចសម្ភាសពិសេស៖ តើវិស័យដឹកជញ្ជូនកម្ពុជាពេលបច្ចុប្បន្នមានជួបនូវបញ្ហាប្រឈមអ្វី? appeared first on .

ត្រឹមឆ្នាំ២០៣៣ កម្ពុជាគ្រោងធ្វើគម្រោងធំៗ១៧៤ ត្រូវការទុនវិនិយោគប្រមាណជាង៣៦ពាន់លានដុល្លារ
កម្ពុជាគ្រោងធ្វើគម្រោងធំៗដែលជាគម្រោងអាទិភាពចំនួន១៧៤ ត្រឹមឆ្នាំ២០៣៣ ដោយមានទំហំវិនិយោគប្រមាណ ៣៦ ៦៧៩លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។

របាយការណ៍ខាងលើបានឱ្យដឹងថា ត្រឹមឆ្នាំ២០៣៣ កម្ពុជាមានផែនការធ្វើនូវគម្រោងធំៗចំនួន១៧៤ ដែលគម្រោងទាំងនោះរួមមាន៖ ១, គម្រោងដឹកជញ្ជូនតាមផ្លូវថ្នល់៩៤គម្រោង ២,គម្រោងដឹកជញ្ជូនតាមផ្លូវដែក៨គម្រោង ៣, គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេ២៣គម្រោង ៤, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រ២០គម្រោង ៥, គម្រោងអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិល១០គម្រោង ៦,គម្រោងអភិវឌ្ឃន៍ប្រព័ន្ធឡូជីស្ទិក ១៥គម្រោង និងផ្សេងៗ៤គម្រោង។

របាយការណ៍ដដែលបានបញ្ជាក់ថា គម្រោងទាំងនោះត្រូវការទុនវិនិយោគប្រមាណ ៣៦ ៦៧៩លានដុល្លារ។ក្នុងនោះគម្រោងដឹកជញ្ជូនតាមផ្លូវថ្នល់គ្រោងគ្រោងទុនវិនិយោគប្រមាណ ១៣ ៦០២,៤៣លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវដែកគ្រោងទុនប្រមាណ១០ ០១០លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេគ្រោងទុនវិនិយោគប្រមាណ ៣ ២៥១លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រគ្រោងទឹកប្រាក់ប្រមាណ ៥ ៤៦១លានដុល្លារ, គម្រោងអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិលប្រមាណ ៣ ២៩៧,៩០លានដុល្លារ និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធឡូជីស្ទីកប្រមាណ៩៥៧,៥០លានដុល្លារ។

គួរឱ្យដឹងថា ការប៉ាន់ស្មានតម្រូវការទុនវិនិយោគនៃគម្រោងទាំងនោះ ពឹងផ្អែកទៅលើហិរញ្ញប្បទាន៣ប្រភព៖ ១, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាជាតិ ២, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានពីក្រៅប្រទេស និង៣, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សូមជម្រាបជូនថា ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ជាការដាក់ផែនការដើម្បីឈានទៅសម្រេចគោលបំណងធំ៤ រួមមាន ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលីនយោបាយអភិវឌ្ឍន៍ជាតិ និងពង្រឹងប្រសិទ្ធភាព សេវា និងចំណាយឡូជីស្លីក៕

The post ត្រឹមឆ្នាំ២០៣៣ កម្ពុជាគ្រោងធ្វើគម្រោងធំៗ១៧៤ ត្រូវការទុនវិនិយោគប្រមាណជាង៣៦ពាន់លានដុល្លារ appeared first on .