បណ្ដាញផ្លូវល្បឿនលឿនចំនួន៥ខ្សែ កាត់ខេត្តស្ទើរតែទាំងអស់ នឹងលេចរូបរាងនាពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជានាពេលអនាគត បានរំលេចបណ្តាញគម្រោងផ្លូវល្បឿនលឿនចំនួន៥ ខ្សែ ដែលនឹងគ្រោងអភិវឌ្ឍន៍នាពេលអនាគត ដើម្បីសម្រួលឱ្យការដឹកជញ្ជូនទំនិញក៏ដូចជាការធ្វើដំណើរកាន់តែមានភាពងាយស្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានឱ្យដឹងថា បណ្ដាញផ្លូវល្បឿនលឿនសំខាន់ ដែលនឹងគ្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស ដែលត្រូវអភិវឌ្ឍន៍នាពេលអនាគត យ៉ាងយូរត្រឹមឆ្នាំ២០៥០នោះ រួមមាន៖

១.ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។

២. ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។

៣. ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។

៤. ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។

និង៥. ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។

សូមរម្លឹកដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងទៀតថា ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ៕ អត្ថបទ៖ រង្សី