ផ្លែគុយ

ពលរដ្ឋក្នុងតំបន់អង្គរ៖ ឆ្នាំនេះផ្លែឈើគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ
ធ្វើដំណើរតាមតំបន់រម្មណីយដ្ឋានអង្គរ សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបានដាក់លក់ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ។ អនុផលទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងដា ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។

អ្នកស្រី យឹប កត រស់នៅភូមិទស្សិនខាងត្បូង សង្កាត់គោកចក ដែលជាអ្នកលក់ផ្លែឈើលើផ្លូវកូម៉ៃ រយៈពេល៦ឆ្នាំមកហើយ បានឲ្យដឹងថា អ្នកស្រីមានលក់ផ្លែឈើចម្រុះជាច្រើន ហើយរដូវនេះផ្លែឈើមានលក់ច្រើនជាងគេ មានគុយ សិរមាន់ និងផ្ញៀវ។

អ្នកលក់អនុផលនៅតាមដងផ្លូវក្នុងតំបន់អង្គរមួយចំនួន បានប្រាប់ក្រុមការងារឧកញ៉ាញូស៍ថា នាប៉ុន្មានថ្ងៃនេះពួកគាត់លក់ដាច់ច្រើន ដោយសារតែមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាបមានការកើនឡើង។ ពួកគាត់បានអះអាង ការដែលមានអ្នកទេសចរណ៍ច្រើនក៏ព្រោះតែជិតនឹងពិធីបុណ្យចូលឆ្នាំខ្មែរ រួមនឹងដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកទស្សនកិច្ចនិងសម្ពោធផ្លូវក្នុងក្រុងសៀមរាបផងដែរ។

អ្នកស្រីប្រាប់ថា ឆ្នាំនេះផ្លែឈើព្រៃ ដូចជាគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ។

ចំណែកអ្នកស្រី ចំប៉ី ក៏កំពុងមមាញឹកក្នុងការរៀបចំផ្លែឈើដាក់លក់លើកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ ដើម្បីទាក់ទាញអ្នកទិញផងដែរ។ អ្នកស្រីប្រាប់ថា ផ្លែគុយ និងផ្លែសិរមាន់ ជាផ្លែឈើព្រៃប្រចាំតូបនារដូវនេះ ហើយអតិថិជនចូលចិត្តទិញពិសារណាស់ ពិសេសអ្នកទេសចរមកពីចម្ងាយ។

ដ្បិតជាអ្នកលក់បន្ត តែអ្នកស្រី ចំប៉ី បានដឹងតាមអ្នកភូមិមកថា តំបន់ដែលសម្បូរផ្លែឈើព្រៃជាងគេនៅតំបន់អង្គរ ដូចជាផ្លែគុយ គឺមានដុះច្រើននៅតំបន់ប្រាសាទព្រះខ័ន នាគព័ន្ធ និងទំនប់បារាំង ជាដើម ដែលអនុផលទាំងនោះ ជួយរកចំណូលមួយផ្នែកដល់ពលរដ្ឋនៅតំបន់ជុំវិញ៕

The post ពលរដ្ឋក្នុងតំបន់អង្គរ៖ ឆ្នាំនេះផ្លែឈើគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ appeared first on .

ដល់​រដូវផ្លែគុយហើយ! តោះ មក​ដឹង​ផល​ប្រយោជន៍​​និង​គុណសម្បត្តិរបស់ផ្លែគុយ
ថ្ងៃនេះឧកញ៉ាញូហ៍នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់អំពីអត្ថប្រយោជន៍ គុណសម្បត្តិរបស់ផ្លែគុយ។

ផ្លែគុយ ជាផ្លែឈើហូបផ្លែម្យ៉ាងដែលដុះនៅតាមទីដែលមានព្រៃ។ឈ្មោះរបស់វាហៅម្យ៉ាងទៀតថា វល្លិគុយ។

គុយជាលតាជាតិ​មួយប្រភេទដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាងលតាជាតិ​ដទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ សំបក​ដើម​មាន​សភាព​រលោង និង​មា​នពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅ​ក្នុង​ព្រៃធំ ព្រៃ​ស្រោង​ ព្រៃ​ស្បាត និង​ព្រៃ​របោះតាមចម្រាក់ភ្នំ គុយជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់។ ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច។​ ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ។

ផ្ការបស់គុយរីកនៅខែ កុម្ភៈ ដល់ខែមីនា។ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាងពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨-៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម !​

ចំពោះគុណប្រយោជន៍មានដូចជា ៖

សំបកគុយមានរសជាតិមិនល្វីង ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​អាការ​ឈឺក្បាល (សំបក)

នៅ​ប្រទេស​ម៉ាឡេស៊ី ឫស​ត្រូវ​បានគេយក​ទៅ​ស្ងោរ​ផឹក ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់​លឿង​ដែល​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ (ឫស)

ឫស​មាន​រសជាតិ​ហិល បើយក​មក​ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​ឈឺ​បំពង់ក និង​ឈឺទ្រូង (ឫស)

វល្លិ ដើម ឬ​ឫស ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​រោគ​រាគ (វល្លិ ដើម ឫស)

ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​ចោល (ផ្លែ​ទុំ)

ដើម​ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ការ​ក្រិនថ្លើម (ដើម)

តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)

ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើ​ជា​ថ្នាំ​ព្យាបាល​របួស (ផ្លែ​ខ្ចី)

ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)

ដើម​យក​មក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​អសន្ទរោគ (ដើម)

ឫស​ត្រូវ​ហាន់​ល្អិតៗ ហើយ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់លឿង​ចំពោះ​ទារក (ឫស)

ដើម​ត្រូវ​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​លើកកំលាំង !​ ឫស និង​វល្លិ​ក៏​មាន​លក្ខណៈសម្បត្តិ​ជាថ្នាំប៉ូវកំលាំងផងដែរ (​ដើម វល្លិ ឫស​)

គ្រូ​ឱសថបុរាណ​នៅ​ខេត្ត​ឧប៊ុន​រាជ​ធានី បានយក​វល្លិ​គុយមក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​ខ្វិន (វល្លិ)

ចំពោះអត្ថប្រយោជន៍របស់ផ្លៃគុយមានដូចជា ៖

ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន

វល្លិត្រូវ​បាន​គេ​ប្រើ​ជំនួស​ខ្សែរសម្រាប់​ចង​របស់​របរ

ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម។

ប្រភព៖ Sok Vichea

The post ដល់​រដូវផ្លែគុយហើយ! តោះ មក​ដឹង​ផល​ប្រយោជន៍​​និង​គុណសម្បត្តិរបស់ផ្លែគុយ appeared first on .