ដល់​រដូវផ្លែគុយហើយ! តោះ មក​ដឹង​ផល​ប្រយោជន៍​​និង​គុណសម្បត្តិរបស់ផ្លែគុយ

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃនេះឧកញ៉ាញូហ៍នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់អំពីអត្ថប្រយោជន៍ គុណសម្បត្តិរបស់ផ្លែគុយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លែគុយ ជាផ្លែឈើហូបផ្លែម្យ៉ាងដែលដុះនៅតាមទីដែលមានព្រៃ។ឈ្មោះរបស់វាហៅម្យ៉ាងទៀតថា វល្លិគុយ។

គុយជាលតាជាតិ​មួយប្រភេទដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាងលតាជាតិ​ដទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ សំបក​ដើម​មាន​សភាព​រលោង និង​មា​នពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅ​ក្នុង​ព្រៃធំ ព្រៃ​ស្រោង​ ព្រៃ​ស្បាត និង​ព្រៃ​របោះតាមចម្រាក់ភ្នំ គុយជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់។ ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច។​ ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ។

ផ្ការបស់គុយរីកនៅខែ កុម្ភៈ ដល់ខែមីនា។ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាងពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨-៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម !​

ចំពោះគុណប្រយោជន៍មានដូចជា ៖

  • សំបកគុយមានរសជាតិមិនល្វីង ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​អាការ​ឈឺក្បាល (សំបក)
  • នៅ​ប្រទេស​ម៉ាឡេស៊ី ឫស​ត្រូវ​បានគេយក​ទៅ​ស្ងោរ​ផឹក ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់​លឿង​ដែល​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ (ឫស)
  • ឫស​មាន​រសជាតិ​ហិល បើយក​មក​ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​ឈឺ​បំពង់ក និង​ឈឺទ្រូង (ឫស)
  • វល្លិ ដើម ឬ​ឫស ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​រោគ​រាគ (វល្លិ ដើម ឫស)
  • ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​ចោល (ផ្លែ​ទុំ)
  • ដើម​ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ការ​ក្រិនថ្លើម (ដើម)
  • តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)
  • ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើ​ជា​ថ្នាំ​ព្យាបាល​របួស (ផ្លែ​ខ្ចី)
  • ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)
  • ដើម​យក​មក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​អសន្ទរោគ (ដើម)
  • ឫស​ត្រូវ​ហាន់​ល្អិតៗ ហើយ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់លឿង​ចំពោះ​ទារក (ឫស)
  • ដើម​ត្រូវ​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​លើកកំលាំង !​ ឫស និង​វល្លិ​ក៏​មាន​លក្ខណៈសម្បត្តិ​ជាថ្នាំប៉ូវកំលាំងផងដែរ (​ដើម វល្លិ ឫស​)
  • គ្រូ​ឱសថបុរាណ​នៅ​ខេត្ត​ឧប៊ុន​រាជ​ធានី បានយក​វល្លិ​គុយមក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​ខ្វិន (វល្លិ)
  •  

ចំពោះអត្ថប្រយោជន៍របស់ផ្លៃគុយមានដូចជា ៖

  • ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន
  • វល្លិត្រូវ​បាន​គេ​ប្រើ​ជំនួស​ខ្សែរសម្រាប់​ចង​របស់​របរ
  • ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម។

ប្រភព៖ Sok Vichea