ពន្ធដារ

Mark Zuckerberg ក្លាយជាមហាសេដ្ឋីចុងក្រោយរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលគ្រោងផ្លាស់ទីលំនៅដោយសារពន្ធខ្ពស់
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីចុងក្រោយគេរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងរៀបចំធ្វើដំណើរទៅរស់នៅរដ្ឋផ្លរីដាវិញ ដោយសារតែព្រួមបារម្ភអំពីការការបង់ពន្ធខ្ពស់ សម្រាប់មហាសេដ្ឋី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox Business។

លោក Mark រួមជាមួយភរិយារបស់លោក គឺលោកស្រី Priscilla Chan កំពុងទិញវិមានដ៏ស្កឹមស្កៃមួយដែលទើបសាងសង់ថ្មីនៅ Indian Creek ដែលជាតំបន់មួយក្នងចំណោមតំបន់ដែលមានតម្លៃថ្លៃបំផុត នៅក្នុងរដ្ឋផ្លរីដា។

យ៉ាងណាក៏ដោយ យោងតាមប្រភពជាច្រើនបានប្រាប់ទៅកាន់កាសែត The Wall Street Journal ថា កិច្ចព្រមព្រៀងនេះនៅមិនទាន់ត្រូវបានបញ្ជាក់ថាបានបញ្ចប់រួចរាល់នៅឡើយទេ ប៉ុន្តែបើតាមអ្នកជិតខាងទីនោះ បាននិយាយថា លោក Mark រួមទាំងគ្រួសារ និងផ្លាស់ទៅរស់នៅទីនោះ នៅក្នុងខែមេសាខាងមុខ។

គួរឲ្យដឹងថា ជុំវិញការផ្លាស់ប្តូរទីលំនៅរបស់លោក Mark នេះ បានកើតឡើងបន្ទាប់ពីមហាសេដ្ឋីកំពូលៗផ្សេងទៀត ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចចិត្តផ្លាស់ទីលំនៅរបស់ខ្លួន ទៅកាន់រដ្ឋផ្លរីដាវិញ ដើម្បីឆ្លើយតបទៅនឹងពន្ធគយលើទ្រព្យសម្បត្តិដែលបានស្នើឡើងដោយអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា។

ជម្រាបជូនផងដែរថា រដ្ឋអាលីហ្វ័រញ៉ា កាលពីពេលថ្មីៗនេះ បានស្នើឲ្យមានការដាក់ពន្ធ ៥% ទៅលើមហាសេដ្ឋីរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលទ្រព្យសម្បត្តិលើសពី ១ពាន់លានដុល្លារ។ បើយោងតាមការចុះផ្សាយពី Forbes ទ្រព្យសម្បត្តិរបស់លោក Mark បច្ចុប្បន្នមានចំនួនសរុបប្រមាណជាង ២២៦ពាន់លានដុល្លារ៕​

The post Mark Zuckerberg ក្លាយជាមហាសេដ្ឋីចុងក្រោយរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលគ្រោងផ្លាស់ទីលំនៅដោយសារពន្ធខ្ពស់ appeared first on .

៧ចំណុច ធ្វើឱ្យការប្រមូលពន្ធមានការថមថយចុះប្រមាណជាង៣០០លានដុល្លារ
តាមផែនការនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ អគ្គនាយកពន្ធដារត្រូវប្រមូលពន្ធឱ្យបាន ៤ ១៦៣,៣៥លានដុល្លារ ឱ្យរដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅក្នុងឆមាសទី១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១ ៩១៧,៩៦លានដុល្លារ ស្មើនឹង៤៧,៦ភាគរយប៉ុណ្ណោះនៃច្បាប់ហិរញ្ញវត្ថុ មានន័យថារដ្ឋបាត់ចំណូលពីការប្រមូលពន្ធដារប្រមាណជាង៣០០លានដុល្លារ។

តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការថមថយចំណូលផ្នែកពន្ធនិងអាករគយនេះ?

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា មានមូលហេតុចំនួន៧ដែលបណ្តាលឱ្យមានការថយចុះចំណូលពន្ធ គឺ៖

ទី១. យានយន្តជាប្រភពចំណូលមួយដ៏សំខាន់នៃចំណូល ដែលប្រមូលដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ)។ កន្លងមក មុខទំនិញយានយន្តមានសមាមាត្រជាមធ្យមប្រមាណ ៤៥% នៃ ចំណូលសរុប ដែលប្រមូលដោយ អ.គ.រ ឬចំណាត់ថ្នាក់លំដាប់លេងរៀងទី ១។ ប៉ុន្តែ និន្នាការនេះបាន ចាប់ផ្តើមធ្លាក់ចុះ មកត្រឹមប្រមាណ ៣១,១% ក្នុងឆ្នាំ ២០២៣ និងត្រឹមប្រមាណ ២៩,១% គិតត្រឹម ៦ ខែ ដើមឆ្នាំ ២០២៤។

ការធ្លាក់ចុះនេះគឺដោយសារមូលហេតុចម្បងមួយចំនួន រួមមាន៖ (១)- ការធ្លាក់ចុះនៃ តម្រូវការទិញរថយន្ត ទៅតាមស្ថានភាពសេដ្ឋកិច្ច និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ (២)- ការកើនឡើង នៃនិន្នាការប្រើប្រាស់ យានយន្តដែលមានស៊ីឡាំងតូចជាងមុន និងរថយន្តអគ្គិសនី; (៣)- ការផ្តល់ការលើក- ទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តថ្មីក្នុងស្រុក ដោយធ្វើការបញ្ចុះអត្រាពន្ធ អាករនាំចូលសរុប ពី ៥០% រហូតដល់ ៩០% ទៅតាមប្រភេទនៃការផ្គុំដំឡើង, ជាក់ស្តែង, ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានទទួលគោលការណ៍អនុញ្ញាតបញ្ចុះពន្ធអាករនាំចូលសរុប ក្នុងរង្វង់ ៩០%, ហើយក្រុមហ៊ុន RMA (Cambodia) វិនិយោគផ្តុំដំឡើងរថយន្តម៉ាក Ford ក៏បានស្នើសុំ និង ទទួលបាននូវប្រព្រឹត្តកម្មអនុគ្រោះ ដូចគ្នានេះដែរ។ តាមការគណនារបស់ អ.គ.រ ប្រាក់ពន្ធអាករនាំចូលលើ ការនាំចូលរថយន្ត Toyota Hilux Pick-Up ដែលកន្លងមកត្រូវបង់ប្រមាណ $27,690/គ្រឿង នឹងត្រូវថយចុះ មកត្រឹមប្រមាណ $2,730/គ្រឿង នៅពេលដំឡើងក្នុងស្រុក ដែលតាមការប៉ាន់ស្មាន, ការអនុគ្រោះនេះ នឹង ធ្វើឱ្យបាត់បង់ចំណូលពន្ធអាករប្រមូលដោយ អ.គ.រ ប្រមាណ ៤៦ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ និងប្រមាណ ១៣១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤; និង (៤)- តាមសេចក្តីជូនដំណឹងលេខ ៣៤៦ សជណ.ហធ ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២, រាជរដ្ឋាភិបាល ក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោង វិនិយោគផ្តុំនិងដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តផងដែរ ដោយធ្វើការបញ្ចុះអត្រាពន្ធអាករ នាំចូលសរុបពី ៥០% រហូតដល់ ៩០% ទៅតាមប្រភេទនៃការផ្តុំដំឡើង ដែលជាក់ស្តែង ការលើកទឹកចិត្តថ្មី នេះ បានធ្វើឱ្យបាត់បង់ពន្ធអាករប្រមូលដោយ អ.គ.រ ប្រមាណ៥៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ និងអាចនឹងធ្វើឱ្យបាត់បង់ ៨០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤។

ទី២. ការផ្តល់ការលើកទឹកចិត្តផ្នែកគយចំពោះសហគ្រាសធុនតូចនិងមធ្យម ដោយដាក់ពន្ធអាករនាំចូល ជាបន្ទុករដ្ឋលើសម្ភារសាងសង់ និងធាតុចូលផលិតកម្ម។

ទី៣.ការកែសម្រួលអត្រាពន្ធ និងអាករ ដើម្បីគាំទ្រវិស័យផលិតកម្មក្នុងស្រុក (SMEs) កសិកម្ម និង កសិ-ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយសម្ពាធអតិផរណាលើម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ (អនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ តាមរយៈអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣)។

ទី៤. ការកែសម្រួលតម្លៃគិតអាករនាំចេញលើមុខទំនិញជ័រកៅស៊ូ។

ទី៥. ការលើកលែងកម្រៃបែបបទគយ (Customs Processing Fee) លើការនាំចេញអង្ករ។

ទី៦. ការបញ្ចុះកម្រៃលើការត្រួតពិនិត្យទំនិញនាំចេញ និងនាំចូលផ្ទុកក្នុងកុងតឺន័រ ដោយរប្រើប្រាស់ម៉ាស៊ីនស្កែន។

ទី៧.ចំណូលពន្ធអាករ ដែលត្រូវប្រមូលដោយ អ.គ.រ ត្រូវបានបាត់បង់តាមរយៈការលើកទឹកចិត្តនិង ការអនុវត្តយន្តការ រួមមាន៖ (១)-ការបាត់បង់ដោយការផលិតក្នុងស្រុក មានទំហំទឹកប្រាក់ប្រមាណ១២ ៨៣៩ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣ ១២៤ លានដុល្លារអាម៉េរិក; (២)-ការបាត់បង់ចំណូល ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) មានទំហំទឹកប្រាក់ប្រមាណ ១ ៥៣៦ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៧៤ លានដុល្លារអាម៉េរិក; (៣)-ការដាក់ពន្ធអាករជាបន្ទុករបស់រដ្ឋលើគម្រោង វិនិយោគកាត់ដេរ, គម្រោងវិនិយោគមិនមែនកាត់ដេរ និងការដាក់ពន្ធអាករបន្ទុករដ្ឋចំពោះការនាំចូលរបស់ ក្រសួង ស្ថាប័ន អង្គការ ស្ថានទូត ជំនួយបរទេស ។ល។ មានទំហំទឹកប្រាក់ប្រមាណ ៣ ៨២៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៩៣០ លានដុល្លារអាម៉េរិក។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កត្តាទាំងអស់នេះ ថ្វីត្បិតតែបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងការជំរុញកំណើន សេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាជន ក៏ដូចជាការកែលម្អជីវភាពរបស់ប្រជាជន តែក៏បានធ្វើឱ្យចំណូល ចរន្តមានការថមថយគួរឱ្យកត់សម្គាល់, ជាពិសេស ផ្នែកចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋាន ពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

The post ៧ចំណុច ធ្វើឱ្យការប្រមូលពន្ធមានការថមថយចុះប្រមាណជាង៣០០លានដុល្លារ appeared first on .

ពន្ធដារ នឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសជាង៣០០០ ក្នុងឆ្នាំ២០២៤
អគ្គនាយកដ្ឋានពន្ធដារ ថ្មីៗនេះបានចេញសេចក្តីប្រកាសពីការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤ជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់។

សេចក្តីប្រកាសនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣០០៦ ក្នុងឆ្នាំ២០២៤ នេះ។ លិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួនក្នុងការ ផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។

ផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យឬភាពមិនប្រក្រតី។ ជាមួយគ្នានេះសហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ឆ្នាំនេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុក ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុង ស្របតាមច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ សៀវភៅណែនាំស្តីពីបែបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធនេះ ក្នុងគោលបំណងបង្ហាញ និងផ្តល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធនិងភ្នាក់ងារសេវាកម្មពន្ធដារ ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់បានយល់ដឹងអំពីទិដ្ឋភាពទាំងស្រុងនៃការងារធ្វើសវនកម្មពន្ធដារដែលជាមុខងារស្នូលដ៏សំខាន់ក្នុងចំណោមមុខងារស្នូលដទៃទៀតរបស់បណ្តារដ្ឋបាលសារពើពន្ធ នៅក្នុងតំបន់ និងពិភពលោក។ មុខងារសវនកម្មពន្ធដារមានតួនាទីក្នុងការធានាឱ្យបាននូវអនុលោមភាពសារពើពន្ធ និងផ្តល់សេវាក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ អ្នកជាប់ពន្ធ តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ៕

The post ពន្ធដារ នឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសជាង៣០០០ ក្នុងឆ្នាំ២០២៤ appeared first on .

អ្នកនាំពាក្យរដ្ឋាភិបាល៖ កម្ពុជា ជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែមានការអភិវឌ្ឍលឿន
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ ត្រូវបានរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា៖« រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ»។

ទន្ទឹមគ្នានេះ លោកបន្តថា គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។

បន្ថែមពីនេះ អ្នកនាំពាក្យដដែល បានបញ្ជាក់ទៀតថា ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។

ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រដដែល។ ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៉ែន បូណា។

ក្រៅពីនេះ លោក ប៉ែន បូណា បានសង្កត់ធ្ងន់ទៀតដែរថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពនិងការអភិវឌ្ឍ។ ប្រទេសមួយដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់។ សមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីទេពកោសល្យពិសេស នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនដែលជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕ អត្ថបទ៖ រង្សី

The post អ្នកនាំពាក្យរដ្ឋាភិបាល៖ កម្ពុជា ជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែមានការអភិវឌ្ឍលឿន appeared first on .

ថៃ ទំនងខាតបង់ជាង ៤០លានដុល្លារ ជុំវិញការ​អនុម័ត​វិធានការ​ពន្ធ​ថ្មី ដើម្បី​ជំរុញ​ទេសចរណ៍​ក្នុងស្រុក
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី៤ ខែមិថុនានេះ បានអនុម័តទៅលើវិធានការពន្ធថ្មី ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក នៅរដូវកាលខ្សត់ភ្ញៀវទេសចរ ប៉ុន្តែវិធានការនេះក៏នឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ខ្ទង់ ៤០លានដុល្លារ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Paopoom បានបន្តទៀតថា សម្រាប់វិធានការថ្មីនេះ នឹងត្រូវចូលជាធរមានចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ដោយរួមបញ្ចូលទាំងការកាត់បន្ថយពន្ធសម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលា ផងដែរ។

គួរឲ្យដឹងផងដែរថា វិធានការថ្មីបន្ថែមនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើននូវការធ្វើដំណើរក្នុងស្រុក រួមទាំងការអនុញ្ញាតឲ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់ការស្នាក់នៅតាមផ្ទះ​លំហែរ​ និងការចំណាយលើការស្នាក់នៅកន្លែងដែលមិនមែនជាសណ្ឋាគារ ។

បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Srettha Thavisin បាននិយាយថា វិធានការនេះ អាចនឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ចំណូលពីពន្ធចំនួន ១,៥ពាន់លានបាត (៤១លានដុល្លារ) ប៉ុន្តែយ៉ាងណាក៏ដោយវាអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនត្រលប់មកវិញ៕

The post ថៃ ទំនងខាតបង់ជាង ៤០លានដុល្លារ ជុំវិញការ​អនុម័ត​វិធានការ​ពន្ធ​ថ្មី ដើម្បី​ជំរុញ​ទេសចរណ៍​ក្នុងស្រុក appeared first on .

រុស្ស៊ី គ្រោងដំឡើងពន្ធលើអាជីវកម្ម និងអ្នកមាន ដើម្បីផ្តល់មូលនិធិបន្ថែមដល់ការធ្វើសង្គ្រាម
រុស្ស៊ី បានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការដំឡើងពន្ធលើអាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិច្រើន ក្នុងគោលបំណងទាញយកប្រាក់ចំណូលបន្ថែមដើម្បីផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សារព័ត៌មាន AFP។

ការចំណាយរបស់រដ្ឋាភិបាលរុស្ស៊ី បានកើនឡើងលើសពីប្រាក់ចំណូលក្នុងចំនួនរាប់សិបពាន់លានដុល្លារ រាប់តាំងពីទីក្រុងម៉ូស្គូ បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលទៅលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភ: ឆ្នាំ២០២២ មក។

ជុំវិញការចំណាយដ៏ច្រើនបែបនេះ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានស្នើកាលពីថ្ងៃអង្គារ សប្តាហ៍នេះ អំពីផែនការក្នុងការដំឡើងកម្រិតពន្ធថ្មី សម្រាប់អ្នកដែលរកប្រាក់ចំណូលច្រើន និងការដំឡើងពន្ធលើសាជីវកម្ម ផងដែរ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នពន្ធលើប្រាក់ចំណូល គឺមានចំនួន ១៣% សម្រាប់ប្រជាជនរុស្ស៊ីទូទៅ និងអ្នកដែលមានប្រាក់ចំណូលខ្ពស់វិញ នឹងត្រូវបង់ពន្ធនៅក្នុងអត្រា ១៥% ខណ:កម្រិតពន្ធលើសាជីវកម្ម នឹងកើនឡើងដល់ ២៥% ពីកម្រិតបច្ចុប្បន្ន ២០%។

ជម្រាបជូនផងដែរថា បើតាមទីភ្នាក់ងារព័ត៌មាន Interfax បានចុះផ្សាយ ដោយផ្នែកលើការគណនារបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ថា វិសោធនកម្មនេះ ត្រូវបានគេរំពឹងថាប្រាក់ចំណូលពីពន្ធ អាចនឹងមានការកើនឡើងប្រហែល ២,៦ទ្រីលានរូបល ឬ ២៩ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕

The post រុស្ស៊ី គ្រោងដំឡើងពន្ធលើអាជីវកម្ម និងអ្នកមាន ដើម្បីផ្តល់មូលនិធិបន្ថែមដល់ការធ្វើសង្គ្រាម appeared first on .

ថៃ រំពឹងកើបប្រាក់ចំណូលជាង ១ពាន់លានដុល្លារ ពីការប្រមូលពន្ធលើដីធ្លី និងអគារ នៅឆ្នាំនេះ
ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថាការប្រមូលពន្ធលើដីធ្លី និងអគារនៅឆ្នាំនេះ អាចនឹងមានចំនួនសរុប ៤៣ពាន់លានបាត (ជាង ១ពាន់លានដុល្លារ) ពោលគឺកើនឡើងខ្ពស់ជាងឆ្នាំមុន ៨ពាន់លានបាត ដោយសារតែការបញ្ចុះតម្លៃពន្ធត្រូវបានបញ្ឈប់វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

បើតាមលោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថាច្បាប់នៃការបង់ពន្ធលើដីធ្លី និងអគារនេះ ត្រូវបានពិភាក្សាអស់រយៈពេលជាយូរមកហើយ បន្ទាប់មកត្រូវបានអនុម័តជាផ្លូវការ នៅឆ្នាំ២០១៩ ជាមួយនឹងការប្រមូលពន្ធលើកដំបូងនៅឆ្នាំ២០២០។ ប៉ុន្តែទោះបីជាយ៉ាងណា ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត បានធ្វើឲ្យរដ្ឋាភិបាលកាត់បន្ថយបន្ទុកពន្ធចំនួន ៩០% រហូតដល់ឆ្នាំ២០២១។

គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាល បានសម្រេចចិត្តបន្តកាត់បន្ថយបន្ទុកពន្ធចំនួន ១៥% ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកសេដ្ឋកិច្ចរបស់ប្រជាជន។

ប៉ុន្តែ សម្រាប់ឆ្នាំ២០២៤នេះ លោក Lavaron ​ បានបញ្ជាក់ថានឹងគ្មានវិធានការកាត់បន្ថយពន្ធទៀតនោះឡើយ ហើយប្រាក់ចំណូលទទួលបានពីពន្ធនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៣ពាន់លានបាត ពោលគឺកើនឡើងពីចំនួន ៣៥ពាន់លាន កាលពីឆ្នាំមុន។

លោក Lavaron បាននិយាយទៀតថា ប្រាក់ចំណូលនាពេលអនាគតពីពន្ធដីធ្លី និងអគារនេះ ទំនងជានឹងបន្តកើនឡើងបន្ថែមទៀត ដោយសារឱកាសនៃការធ្លាក់ចុះមានតិចតួច ព្រោះថាមូលដ្ឋានពន្ធគឺអាស្រ័យលើតម្លៃដី និងអគារដែលកំពុងបន្តកើនឡើង៕

The post ថៃ រំពឹងកើបប្រាក់ចំណូលជាង ១ពាន់លានដុល្លារ ពីការប្រមូលពន្ធលើដីធ្លី និងអគារ នៅឆ្នាំនេះ  appeared first on .

ប្រធាន IRS៖ សេដ្ឋី និងមហាសេដ្ឋីអាមេរិក គេចវែសការបង់ពន្ធច្រើនជាង ១៥០ពាន់លានដុល្លារ
ប្រធានសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង (IRS) លោក ដានីញ៉ែល វឺហ្វល បានអះអាងថា សេដ្ឋី និងមហាសេដ្ឋីអាមេរិក បានគេចវែសការបង់ពន្ធច្រើនជាង ១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារកង្វះភាពយុត្តិធម៌ នៅក្នុងប្រព័ន្ធពន្ធដារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

“នៅពេលដែលខ្ញុំពិនិត្យមើលពីចន្លោះប្រហោងនៃប្រព័ន្ធពន្ធដារ ខ្ញុំឃើញថាក្រុមសេដ្ឋី និងមហាសេដ្ឋី មានការបង់ពន្ធតិចតួចមែនទែន ខុសពីប្រាក់ចំណូលដែលពួកគេទទួលបាន ហើយសរុបទៅ គឺបាត់បង់ទឹកប្រាក់ច្រើនជាង ១៥០ពាន់លានដុល្លារ”។ នេះបើតាមសម្ដីរបស់លោក ដានីញ៉ែល បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNBC។

គួររំលឹកបន្តិចថា IRS ទើបទទួលបាននូវកញ្ចប់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារពីសភា ដើម្បីធ្វើការបង្ក្រាបទៅលើបុគ្គលមានទ្រព្យសម្បត្តិច្រើន និងក្រុមហ៊ុនធំៗនៅអាមេរិក ដែលកំពុងគេចវែសពីការបង់ពន្ធ។

ជាមួយគ្នា ក្រសួងរតនាគារអាមេរិក ក៏បានព្យាករណ៍កាលពីសប្ដាហ៍មុនថា កាលណា IRS ជោគជ័យជាមួយនឹងការបង្ក្រាបមួយនេះ ប្រាក់ចំណូលពន្ធដារចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ នឹងមានកំណើន ៥៦១ពាន់លានដុល្លារបន្ថែមទៀត។

សូមជម្រាបបន្ថែមថា IRS បានបង្ហើបប្រាប់សារព័ត៌មាន CNBC ថា មានសេដ្ឋីអាមេរិកប្រហែល ១ ៦០០នាក់ កំពុងគេចវែសការបង់ពន្ធ ខណៈទឹកប្រាក់ដែលពួកគេត្រូវបង់ពន្ធជូនរដ្ឋ គឺយ៉ាងតិច ២៥០ ០០០ដុល្លារក្នុងម្នាក់ ស្របពេលបច្ចុប្បន្ននេះ IRS ប្រមូលលុយបាន ៤៨០លានដុល្លារ ហើយក៏កំពុងបន្តប្រមែប្រមូលលុយបន្ថែមទៀតផងដែរ៕

The post ប្រធាន IRS៖ សេដ្ឋី និងមហាសេដ្ឋីអាមេរិក គេចវែសការបង់ពន្ធច្រើនជាង ១៥០ពាន់លានដុល្លារ appeared first on .

ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានប្រមាណជាង ៣ ៦១២លានដុល្លារ
ពេញមួយឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការ។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងឆ្នាំ២០២៣ និងលើកទិសដៅបន្ត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក គង់ វិបុល បានឱ្យដឹងថា កាលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៣ ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមាន ១ ០៧២,៣១ ប៊ីលានរៀល (ប្រមាណជា ២៦៤,៧៧ លានដុល្លារ) ស្មើនឹង ៧,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកបន្តថា បើគិតរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩%។

បើតាមលោក គង់ វិបុល លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ៕

The post ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានប្រមាណជាង ៣ ៦១២លានដុល្លារ appeared first on .

លោក គង់ វិបុល ប្រកាសដាក់ពង្រាយមន្រ្តីចុះត្រួតពិនិត្យនិងឃាត់រថយន្តដែលមិនទាន់បង់ពន្ធនៅតាមដងផ្លូវ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមដាក់ពង្រាយមន្រ្តីធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមកំណាត់ផ្លូវសំខាន់ៗនៃរាជធានីខេត្តចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំ ឆ្នាំ២០២៣ រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ  អគ្គនាយកដ្ឋានពន្ធដារក៏បានបង្ហាញក្តីសង្ឃឹមថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអស់កម្ម ដោយប្រការណាមួយជាយថាហេតុ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារ។

ជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ៕

The post លោក គង់ វិបុល ប្រកាសដាក់ពង្រាយមន្រ្តីចុះត្រួតពិនិត្យនិងឃាត់រថយន្តដែលមិនទាន់បង់ពន្ធនៅតាមដងផ្លូវ appeared first on .