ពលករខ្មែរនៅបរទេស

ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួនជិតមួយលាននាក់
យោងទៅតាមទិន្នន័យដែលចងក្រងដោយ Statistics Korea បានបង្ហាញនៅថ្ងៃទី២៥ ខែធ្នូថា​ ចំនួនជនបរទេសដែលចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើង១០% ដល់ចំនួន ៩២៣ ០០០នាក់ គិតត្រឹមខែឧសភាឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។

ផ្អែកទៅតាមសញ្ជាតិ ក្នុងនោះជនជាតិកូរ៉េ ដែលមានសញ្ជាតិដើមជាជនជាតិចិន មានចំនួនច្រើនជាងគេគឺ ៣៥,៣% បន្ទាប់មកគឺជនជាតិវៀតណាមមានចំនួន១១,៣% និងជនជាតិចិនដ៏ទៃទៀតមានចំនួន៤,៩% ។

មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យក៏បានបង្ហាញដែរថា​ពលករប្រទេសភាគច្រើន មានការងារធ្វើនៅក្នុងក្រុមហ៊ុនតូចៗ ខណៈតិចតួចបំផុតបានធ្វើការនៅក្នុងក្រុមហ៊ុនធំៗ។

តួយ៉ាង នៅក្នុងចំណោមពលករបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួន៧៨,៨% ធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកតិចជាង៥០នាក់ ចំណែកពលករដែលធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី៥០ ទៅ២៩៩នាក់ មានត្រឹម១៨,១% ខណៈពេលដែលមានត្រឹមតែ៣% នៃពលករសញ្ជាតិបរទេសប៉ុណ្ណោះ ដែលធ្វើការនៅក្នុងក្រុមហ៊ុនធំមានបុគ្គលិកលើសពី ៣០០នាក់។

និយាយជារួមទៅ មិនមានការផ្លាស់ប្តូរច្រើនទេនៅក្នុងទស្សវត្សកន្លងមកនេះ។ ភាគរយនៃជនបរទេសដែលធ្វើការនៅក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូង នៅតែមានកម្រិតទាប និងបន្តធ្លាក់ចុះ ខណៈដែលអ្នកធ្វើការនៅក្រុមហ៊ុនតូចៗមានចំនួនច្រើនដូច្នេះ តាំងតែពីឆ្នាំ២០១២មកម្លេះ នៅពេលដែលទីភ្នាក់ងារស្ថិតិជាតិបានចាប់ផ្តើមចងក្រងទិន្នន័យដំបូង។

រម្លឹកទៅកាលពីឆ្នាំ២០១២ សមាមាត្រនៃពលករបរទេសដែលធ្វើការនៅក្នុងក្រុមហ៊ុនដែលមាននិយោជិតជាង ៣០០នាក់មានត្រឹម៣,៤% នៃពលករសរុបចំនួន ៦៩៨ ០០០នាក់។ យ៉ាងណាមិញ ពលករបរទេសដែលធ្វើការនៅក្រុមហ៊ុនតូចៗដែលមានបុគ្គលិកត្រឹមតែជាង ៥០នាក់នោះ​បានឈានដល់ចំនួន៧៩,១% ស្របពេលដែលអ្នកធ្វើការនៅក្រុមហ៊ុនមានបុគ្គលិកលើសពី៥០ ទៅ២៩៩នាក់ គឺមានចំនួន១៧,៥%។

ដោយឡែក បើនិយាយពីប្រាក់ចំណូលវិញ មន្ត្រីដែលមកពីស្ថិតិកូរ៉េបាននិយាយថា៖ ភាគរយនៃពលករបរទេសដែលរកប្រាក់ចំណូលប្រចាំខែបានលើសពី ៣លានវ៉ុន (២៣១២ ដុល្លារ) កើនឡើងដល់ចំនួន៣៥,៨% នៅឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំមុនមានចំនួន៣០,១%។ បន្ថែមពីនោះ ពលករបរទេសដែលមានសមត្ថភាពទទួលបានប្រាក់ចំណូលប្រចាំខែចន្លោះពី ២លានវ៉ុនទៅ ៣លានវ៉ុនមានចំនួន៥០,៦% ។ តែយ៉ាងណា បើប្រៀបធៀបនឹងប្រាក់បៀវត្សរ៍ប្រចាំខែជាមធ្យមរបស់ជនជាតិកូរ៉េនៅចន្លោះខែមករា និងខែមិថុនាឆ្នាំ២០២៣នេះវិញ គឺមានចំនួន ៣,៤លានវ៉ុន៕

The post ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួនជិតមួយលាននាក់ appeared first on .

ថៃ គ្រោងកាត់បន្ថយថ្លៃទិដ្ឋាការ សម្រាប់ពលករមកពីប្រទេសអាស៊ានចំនួន៤
ក្រសួងការងាររបស់ប្រទេសថៃ បានប្រកាសចេញពីការកំណត់តម្លៃថ្មី សម្រាប់ការត្រួតពិនិត្យ និងការចេញ​ប័ណ្ណ​ការងារសម្រាប់ពលករបរទេសមកពីប្រទេសចំនួន ៤ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

ជុំវិញការប្រកាសនេះ មានន័យថាតម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសទាំងបួន នឹងត្រូវកាត់បន្ថយពី ២ ០០០បាត មកនៅត្រឹម ៥០០បាត និងតម្លៃសម្រាប់ការស្នើសុំស្នាក់នៅបណ្តោះអាសន្នវិញ នឹងត្រូវកាត់បន្ថយពី ១ ៩០០បាត មកនៅត្រឹម ៥០០បាត ផងដែរ។

ចំពោះច្បាប់ថ្មីនេះ នឹងសុពលភាពរយ:ពេល ៤ ឆ្នាំ ដោយនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ ហើយនឹងត្រូវបានអនុវត្តចំពោះពលករមកពីប្រទេសទាំង៤ ដែលចូលមកប្រទេសថៃ ដើម្បីធ្វើការដោយផ្អែកលើកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) ទាក់ទងនឹងការជ្រើសរើសពលករ។

ក្រសួងការងារប្រទេសថៃ បានសង្កត់ធ្ងន់ថា ចំពោះវិធានការថ្មីនេះ គឺស្របតាមវិធីសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសខ្លួន និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

យោងតាមព័ត៌មានទទួលបានពីនាយកដ្ឋានរដ្ឋបាលការងារបរទេសរបស់ប្រទេសថៃ បានឱ្យដឹងថា ក្នុងខែកញ្ញា ប្រទេសថៃមានពលករបរទេសសរុបចំនួន ២ ៥៩៣ ៤៣៩ នាក់ ហើយនៅមានកម្មករប្រមាណ ១ លាននាក់ទៀត កំពុងដំណើរការដាក់ពាក្យស្នើសុំប័ណ្ណការងារ៕

The post ថៃ គ្រោងកាត់បន្ថយថ្លៃទិដ្ឋាការ សម្រាប់ពលករមកពីប្រទេសអាស៊ានចំនួន៤ appeared first on .

ក្រសួងការងារជំរុញឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាក់ស្រុកនៅបរទេស ក្រោមហេតុពួកគេផ្ញើប្រាក់ច្រើនមកកាន់គ្រួសារ
​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ជំរុញ​ការ​អនុវត្តគោលនយោបាយស្តីពីការធ្វើចំណាកស្រុកការងារសម្រាប់កម្ពុជា ឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ រួមទាំងការការពារសង្គមក្នុងពេលកំពុងធ្វើការ និងត្រឡប់មកផ្ទះវិញ។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់​ក្រសួង​ការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។

ការដាក់ចេញនូវការបន្តជំរុញអនុវត្តគោលនយោបាយនេះ បន្ទាប់ពីក្រសួងការងាររកឃើញពលករ​ចំណាក​ស្រុក​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មកក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​​ស្រុក​កំណើត​យ៉ាង​ហោច​ណាស់​១លាន​៣​សែន​នាក់ បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​ត្រឡប់​មក​កម្ពុជា​វិញ ប្រមាណ​៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​។

គួររម្លឹកថា គិតមកដល់ពេល​បច្ចុប្បន្ននេះ ពលករ​កម្ពុជា​ដែល​កំពុ​ង​ធ្វើ​ការ​នៅ​បរទេស មាន​ចំនួន​សរុប​ជាង ​១​លាន​៣​សែន​នាក់។ បើតាមក្រសួង​ការងារ សម្រាប់ប្រាក់​ចំណូល​ពី​ក្រៅ​ប្រទេស​របស់​ក្រុម​ពលករ​ខ្មែរ​នេះ រួម​ចំណែកមួយ​ផ្នែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ដល់ការ​ទ្រទ្រង់​ជីវភាព​របស់​គ្រួសារ​ពួក​គេ​នៅ​កម្ពុជា​។

ទន្ទឹមនឹងនេះ ក្រសួងការងារក៏បានប្តេជ្ញាថានឹងពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារ អាជីព ដើម្បីធ្វើការផ្គូផ្គង និងឆ្លើយតបបាននូវតម្រូវការកម្លាំងពលកម្មតាមទីផ្សារការងារ ដោយបង្កើនភាពជាដៃគូជាមួយវិស័យឯកជន៕

The post ក្រសួងការងារជំរុញឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាក់ស្រុកនៅបរទេស ក្រោមហេតុពួកគេផ្ញើប្រាក់ច្រើនមកកាន់គ្រួសារ appeared first on .

គិតត្រឹមឆ្នាំ ២០១៩ ពលករខ្មែរ​ជា​ង​១.២​លាននា​ក់ កំពុងបម្រើការ​​​ងារនៅ​ក្រៅ​ប្រទេស
ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់ ភាគច្រើននៅបម្រើការងារនៅប្រទេសថៃ។ លោកថ្លែង​បែបនេះ​នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។

លោក ហេង សួរ គូសបញ្ជាក់ថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស
ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ។

បើតាមអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងទៀតថា ចំនួនពលករនៅក្នុងឆ្នាំ​២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨៕

The post គិតត្រឹមឆ្នាំ ២០១៩ ពលករខ្មែរ​ជា​ង​១.២​លាននា​ក់ កំពុងបម្រើការ​​​ងារនៅ​ក្រៅ​ប្រទេស appeared first on .