ពាណិជ្ជករ

ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លារអាមេរិក
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លាអាមេរិក កើនឡើងប្រមាណ៧៨%។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងលោកស្រី ម៉ារីនេឡា ផេកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណប៊ុលហ្គារីប្រចាំកម្ពុជា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់ ប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម។ រីឯទំនិញនាំចូលមកកម្ពុជាវិញ រួមមាន ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ ជាដើម។

ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ទន្ទឹមនឹងនោះ លោកស្រី ម៉ារីនេឡា ផេតកូវ៉ា ក៏បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែម លើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត ផងដែរ៕

The post ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លារអាមេរិក appeared first on .

ប្រតិភូពាណិជ្ជករអាមេរិក ថា កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយរបស់ពិភពលោក និងអាមេរិក
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលកិច្ចប្រជុំជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនអាម៉េរិកជាច្រើន បានសម្តែងឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។

តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ លើកឡើងថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាម៉េរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។ លោកថា កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។

លោកបន្តថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។

ថ្លែងនៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។

លោកបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។

គួររលឹកថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕

The post ប្រតិភូពាណិជ្ជករអាមេរិក ថា កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយរបស់ពិភពលោក និងអាមេរិក appeared first on .

ពាណិជ្ជករស្រ្តីម្នាក់ ចេញសែក​​ស្អុយ​ជាង ​២​លាន​ដុល្លារ​ ត្រូវបានតុលាការឃុំខ្លួន
អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានបញ្ជាក់ឲ្យដឹងនៅល្ងាច​ថ្ងៃទី ២៣​មីនានេះ ​ថា ស្ត្រី​ម្ចាស់​សែក​ស្អុយ​ជាង ​២ ​លាន​ដុល្លារ ត្រូវបាន​ចៅក្រម​សើ​ប​សួរ លោក កូយ សៅ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាប​ណ្ថោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពីបទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ជួញដូរ​បាន » ។

ជនសង្ស័យ​ដែលត្រូវ​តុលាការសម្រេច​ឃុំខ្លួន មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ​នាំ​សម្ភារៈ​​គ្រឿង​តុបតែង​ផ្ទះបាយ មកពី​ប្រទេស​កូរ៉េ នឹងមាន​អាស័​យ​ដ្ឋា​ន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្តភក្ដិ​រយៈពេល​ជាង​៥​ឆ្នាំ ។ លុះ​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏បាន​ទៅរក​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ បន្ថែម​លើ​មុខរបរ​នោះ។ ជាង​៥​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា នឹង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្ត លើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់។

លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅ​សុំ​ខ្ចី​ប្រាក់​ពី​ជនរងគ្រោះ​ជាង​១​លាន​(១៥៥.៥៩៧.១) ដុល្លារ​អាមេរិក​ទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា នឹង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់នោះ​ផងដែរ។

បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លាន​(២១២.៥២០. ០)​ដុល្លារ​អាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ចេញ​មូលប្បទានប័ត្រ​(​សែក​)​ចំនួន​១៣​សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​កនៅ​ធនាគារ​មួយ នឹង​២​សន្លឹក ទៅ​បើ​កនៅ​ធនាគារ​មួយទៀត ដោយបាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នី​មួយៗ មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗ គ្នា នឹង​កាលបរិច្ឆេទ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។ លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​បាន​យក​សែក​ទាំង​១៥ សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់៕

ប្រភព៖ កម្ពុជាថ្មី

The post ពាណិជ្ជករស្រ្តីម្នាក់ ចេញសែក​​ស្អុយ​ជាង ​២​លាន​ដុល្លារ​ ត្រូវបានតុលាការឃុំខ្លួន appeared first on .

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ជំរុញឲ្យដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងថា បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងក្នុងពេលជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមករាម្សិលមិញនេះ។

លោកបន្តថា បន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ និងជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្មីក្រសួងនេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង៕

The post រដ្ឋមន្ដ្រីពាណិជ្ជកម្ម ជំរុញឲ្យដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ appeared first on .