ពេជ្រ ចន្ទមុន្នី

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងថ្នាក់ដឹកនាំ​ និងបុគ្គលិកទាំងអស់ នៅយប់ថ្ងៃទី៣១ ខែកក្កដា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។

យើងខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយឥតឧបមា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា ដែលអង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៨ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេស Cyprus បានបោះឆ្នោតគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត សម្រាប់ចលនាកាយរឹទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យ គ្រប់ប្រការជូនចំពោះលោកជំទាវបណ្ឌិត និងសហការី ព្រមទាំងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ appeared first on .

សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធី​សច្ចាបញ្ចូល​​សមាជិកថ្មីប្រមាណ​ជាង​២០០នាក់
សមាគមកាយនារីឬទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ ប្រមាណ២៤៣នាក់ នា​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សមាជិកបំពាក់  កន្សែង សមាជិកគាំទ្រ សមាជិកសកម្ម និងភ្ញៀ​វ​កិត្តិយស​ជាច្រើនរយនាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើង​ថា​ ការ​ចូល​ជា​សមាជិក​របស់​សមា​​គ​មកាយឬទ្ធិកម្ពុជា ​គឺបានផ្ដល់ឱ្យសមាជិកនូវ​ចំណេះដឹងបទពិសោធន៍ទាំង​ជីវិត​ការងារ និងការងារសង្គម ផ្តល់​ឱកាស និង​​លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើស​​ពី​​នេះ​​កុមារី យុវតី និងសមាជិក​របស់​សមាគម​ត្រូវបាន​​បណ្ដុះ​​បណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការ​ជាក្រុម​​ដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែ​ប៉ុណ្ណោះ​​សមា​ជិក​​​​ទាំងអស់ត្រូវបាន​ជំរុញ​​​លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យ​ស្លោក​​របស់សមាគមកម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកាសមាជិកសកម្ម និងគាំទ្រដែលបាន​​ចូលរួមក្នុង​​ការគាំទ្រ​​ចែករំលែក​​ទាំង​​ចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈ​​សមាគម​​កាយ​ឬទ្ធិនារីកម្ពុជា។

លោកជំទាវ បានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើ​ដល់​សកម្មភាព និងគាំទ្រឱ្យ​​កិច្ចដំណើរការរបស់សមាគមមាន​​ប្រសិទ្ធភាពខ្ពស់ដើម្បី​ជួយអភិវឌ្ឍន៍​​ថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់​ក្នុងការ​កសាងប្រទេស​ជាតិតទៅមុខទៀត។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគម​​បានធ្វើសកម្មភាព​​ជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តា​​ខេត្ត និងបង្រៀនសម្ដែង​របាំប្រពៃណី​របស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូល​​សមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗ​ជាច្រើនទៀត។

បន្ទាប់ពីប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ​​ស្នងការ កុមារី យុវតី និងសមាជិកា សមាជិក​សមាគម​​ដាំដើមឈើនៅមុខប្រាសាទ​​អង្គរវត្តទុក​​​​ជាអនុស្សាវរី​​យ៍ប្រកបដោយ​បរិយា​កាស​រីករាយស្និទ្ធស្នាល​ផងដែរ៕

The post សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធី​សច្ចាបញ្ចូល​​សមាជិកថ្មីប្រមាណ​ជាង​២០០នាក់ appeared first on .