សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធី​សច្ចាបញ្ចូល​​សមាជិកថ្មីប្រមាណ​ជាង​២០០នាក់

សង្គម​និង​សេដ្ឋកិច្ច

សមាគមកាយនារីឬទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ ប្រមាណ២៤៣នាក់ នា​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សមាជិកបំពាក់ កន្សែង សមាជិកគាំទ្រ សមាជិកសកម្ម និងភ្ញៀ​វ​កិត្តិយស​ជាច្រើនរយនាក់។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើង​ថា​ ការ​ចូល​ជា​សមាជិក​របស់​សមា​​គ​មកាយឬទ្ធិកម្ពុជា ​គឺបានផ្ដល់ឱ្យសមាជិកនូវ​ចំណេះដឹងបទពិសោធន៍ទាំង​ជីវិត​ការងារ និងការងារសង្គម ផ្តល់​ឱកាស និង​​លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើស​​ពី​​នេះ​​កុមារី យុវតី និងសមាជិក​របស់​សមាគម​ត្រូវបាន​​បណ្ដុះ​​បណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការ​ជាក្រុម​​ដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែ​ប៉ុណ្ណោះ​​សមា​ជិក​​​​ទាំងអស់ត្រូវបាន​ជំរុញ​​​លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យ​ស្លោក​​របស់សមាគមកម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកាសមាជិកសកម្ម និងគាំទ្រដែលបាន​​ចូលរួមក្នុង​​ការគាំទ្រ​​ចែករំលែក​​ទាំង​​ចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈ​​សមាគម​​កាយ​ឬទ្ធិនារីកម្ពុជា។

លោកជំទាវ បានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើ​ដល់​សកម្មភាព និងគាំទ្រឱ្យ​​កិច្ចដំណើរការរបស់សមាគមមាន​​ប្រសិទ្ធភាពខ្ពស់ដើម្បី​ជួយអភិវឌ្ឍន៍​​ថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់​ក្នុងការ​កសាងប្រទេស​ជាតិតទៅមុខទៀត។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគម​​បានធ្វើសកម្មភាព​​ជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តា​​ខេត្ត និងបង្រៀនសម្ដែង​របាំប្រពៃណី​របស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូល​​សមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗ​ជាច្រើនទៀត។

បន្ទាប់ពីប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ​​ស្នងការ កុមារី យុវតី និងសមាជិកា សមាជិក​សមាគម​​ដាំដើមឈើនៅមុខប្រាសាទ​​អង្គរវត្តទុក​​​​ជាអនុស្សាវរី​​យ៍ប្រកបដោយ​បរិយា​កាស​រីករាយស្និទ្ធស្នាល​ផងដែរ៕