កំពូលស្ត្រីមានបំផុតទាំង៥ រូបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នា ២២,៩ពាន់លានដុល្លារ ដែលក្នុងនោះមាន ២រូបមកពីប្រទេសឥណ្ឌូណេស៊ី ២រូបមកពីវៀតណាម និង ១រូបមកពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

ចំណាត់ថ្នាក់ទី១ គឺលោកស្រី Marina Budiman ដែលជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងតំបន់ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៦ពាន់លានដុល្លារ។ ស្ត្រីវ័យ ៦៤ឆ្នាំរូបនេះ គឺជាស្ថាបនិក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ DCI Indonesia ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១។
ចំណាត់ថ្នាក់ទី២ គឺលោកស្រី Somurai Jaruphnit ដែលមានទ្រព្យសម្បត្តិសរុប ៤,៤ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់លោកស្រីបានមកពីភាគហ៊ុន ៨,៤២% នៅក្នុងក្រុមហ៊ុនមេ Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងបសុសត្វធំជាងគេមួយក្នុងពិភពលោក។
ទី៣ គឺលោកស្រី Pham Thu Huong ជាមួយនឹងទ្រព្យសរុប ៤,៤ពាន់លានដុល្លារ ស្មើនឹងលោកស្រី Jaruphnit ដែរ ប៉ុន្តែមានចំណាត់ថ្នាក់លើសកលលោកទាបជាងបន្តិច។ លោកស្រី គឺជាភរិយារបស់លោក Pham Nhat Vuong ដែលជាស្ថាបនិកក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingoup។
ទី៤ លោកស្រី Vanessa Hartono មានទ្រព្យសម្បត្តិសរុប ៤,១ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិដែលភាគច្រើនរបស់លោកស្រីគឺបានមកពីការបន្តមរតកពីឪពុក គឺលោក Michael Hartono ដែលជាមហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌូណេស៊ី និងជាម្ចាស់ភាគហ៊ុនធំនៅ Bank Central Asia ។
ចំណាត់ថ្នាក់ចុងក្រោយ គឺបានលើលោកស្រី Nguyen Thị Phuong Thao ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់វៀតណាម Vietjet Air ។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ៤ពាន់លានដុល្លារ៕

