ពោតគ្រាប់

ហ្វីលីពីនបន្តកាត់បន្ថយពន្ធ លើអាហារនាំចូលរួមទាំងអង្ករ រហូតដល់ចុងឆ្នាំក្រោយ
ក្រោយអនុម័តច្បាប់លើការកាត់បន្ថយអត្រាពន្ធកាលពីក្នុងឆ្នាំ២០២១ រួចមក​ អតិផរណាហាក់បីដូចជានៅមិនទាន់់ស្រាក់ស្រាន្ត ខណៈនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានអនុម័តបន្តរយៈពេលកាត់បន្ថយពន្ធលើអាហារ រួមទាំងអង្ករបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Marcos ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​ ស្ថានភាពសេដ្ចកិច្ចនាពេលបច្ចុបន្ន ធានាអនុវត្តក្នុងការបន្តកាត់បន្ថយអត្រាពន្ធ លើមុខទំនិញអង្ករ ពោត និងសាចជ្រូកជាដើម ដើម្បីរក្សាតម្លៃសមរម្យក្នុងគោលបំណងធានាសន្តិសុខស្បៀង។

លោក Marcos ក៏បាននិយាយដែរថា ការបន្ថែមរយៈពេលលើការកាត់បន្ថយពន្ធគយនេះ គឺមានគោលបំណងធានានូវតម្លៃសមរម្យចំពោះមុខទំនិញអង្ករ ពោត និងផលិតផលសាច់ ជាមួយនឹងផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino នៅដើមឆ្នាំក្រោយ និងការគំរាមកំហែងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។

គួរជម្រាបថា អតិផរណាមានកម្រិត៤,១% នៅក្នុងខែវិច្ឆិកា ដោយបានបន្ធូរបន្ថយនៅរយៈពេលពីរខែជាប់ៗគ្នា ប៉ុន្តែជាមធ្យមអតិផរណាមាន៦,២% ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ខុសពីការកំណត់គោលដៅ២% ទៅ៤% របស់ធនាគារកណ្តាលហ្វីលីពីនសម្រាប់ឆ្នាំនេះ។

ជាមួយគ្នា អត្រាពន្ធអង្ករនឹងនៅតែមាន៣៥% ខណៈពេលដែលពន្ធលើការនាំចូលពោតនឹងនៅត្រឹម៥% ទៅ១៥% និង១៥% ទៅ២៥% សម្រាប់ផលិតផលសាច់ជ្រូក៕

The post ហ្វីលីពីនបន្តកាត់បន្ថយពន្ធ លើអាហារនាំចូលរួមទាំងអង្ករ រហូតដល់ចុងឆ្នាំក្រោយ appeared first on .

ឥណ្ឌូនេស៊ី គ្រោងធ្វើការនាំចេញពោត ២ សែនតោនទៅកាន់ប្រទេសអាស៊ាន ៣ នេះ
យោងតាមប្រធានទីភ្នាក់ងារអាហារជាតិរបស់ឥណ្ឌូនេស៊ី (Bapanas) លោក Arief Parsetyo Adi បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួនគ្រោងនឹងធ្វើការនាំចេញពោត ទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី នៅឆ្នាំ ២០២៣ នេះ ។

មិនតែប៉ុណ្ណោះ បើតាមលោក Arief បានប្រាប់ឱ្យដឹងទៀតថា ឥណ្ឌូនេស៊ី រំពឹងថានឹងអាចនាំចេញពោតរបស់ខ្លួន ក្នុងចំនួន ២០០ ០០០ តោន ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ នៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ ។

គួរឱ្យដឹងថា Bapanas បានជួប និងពិភាក្សាអំពីគម្រោងក្នុងការនាំចេញញជាមួយអ្នកតំណាង មកពីភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសអ្នកនាំចូលរួចរាល់ហើយ ប៉ុន្តែវានៅមានឧបសគ្គបន្តិចបន្តួច នៅក្នុងការអនុវត្តគម្រោងនេះ តួយ៉ាងដូចជាបញ្ហាទៅលើការផ្ទេរពោត ពីកប៉ាល់ដឹកទំនិញមួយ ទៅកាន់កប៉ាល់មួយផ្សេងទៀត ។

ហើយយ៉ាងណាមិញ ដើម្បីអាចសម្រេចគម្រោងក្នុងការនាំចេញពោតរបស់ខ្លួន បានដោយរលូន រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានដាក់ចេញផែនការក្នុងការបែងចែកថវិកាមូលនិធិវិនិយោគ ចំនួន ២ ទ្រីលានរូពី (១៣០ លានរដុល្លារ) ផងដែរ ប៉ុន្តែនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ។

រំលឹកផងដែរថា កន្លងមក រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ប្រធានាធិបតី Joko Widodo បានស្នើសុំឱ្យមានការបង្កើនផលិតកម្មពោត ជាមួយនឹងការបើកកសិដ្ឋានថ្មីៗ និងដាំគ្រាប់ពូជដែលមានគុណភាពខ្ពស់ ខណ:កាល​ពី​ឆ្នាំ​មុន ផលិតកម្ម​ពោត​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​កើនឡើងដល់ ៣៤,៤ លាន​តោន៕

The post ឥណ្ឌូនេស៊ី គ្រោងធ្វើការនាំចេញពោត ២ សែនតោនទៅកាន់ប្រទេសអាស៊ាន ៣ នេះ appeared first on .

​ចិន សម្រេចឲ្យកម្ពុជានាំចេញពោតគ្រាប់ទៅកាន់ទីផ្សារខ្លួនជាផ្លូវការ
រដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញពោតគ្រាប់នៅកម្ពុជាទៅកាន់ប្រទេសចិន និងបញ្ជាក់អំពីការបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញពោតគ្រាប់ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ។ នេះបើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី២៩ ខែសីហាម្សិលមិញ។

អនុញ្ញាតជាផ្លូវការនេះធ្វើឡើងក្រសួងកសិកម្ម កាលពីចុងខែកក្កដា ឆ្នាំ២០២២នេះ បានអះអាងថាបានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន និងបានធ្វើការត្រួតពិនិត្យស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញគ្រាប់ពោតកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈអគ្គរដ្ឋបាលគយចិនរួចរាល់ហើយ។

ផ្អែកតាមស្ថិតិក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺន ហិកតា និងមានទីផ្សារនាំចេញ​ទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។

គួររម្លឹកថា ការនាំចេញ​ពោតក្រហម​ក្នុង​ឆ្នាំ២០២១កន្លងទៅ មាន​បរិមាណ​ជិត ៧០ ​ម៉ឺន​តោន ថយចុះ​ជិត ៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ជាង ៧៣ ​ម៉ឺន​តោន​។ ប៉ុន្តែ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នាំចេញ​វិញ គឺមាន​ចំនួន​ជិត ៥៣ ​លាន​ដុល្លារ កើនឡើង​ជាង ៨​ ភាគរយ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម៕

The post ​ចិន សម្រេចឲ្យកម្ពុជានាំចេញពោតគ្រាប់ទៅកាន់ទីផ្សារខ្លួនជាផ្លូវការ appeared first on .