​ចិន សម្រេចឲ្យកម្ពុជានាំចេញពោតគ្រាប់ទៅកាន់ទីផ្សារខ្លួនជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញពោតគ្រាប់នៅកម្ពុជាទៅកាន់ប្រទេសចិន និងបញ្ជាក់អំពីការបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញពោតគ្រាប់ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ។ នេះបើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី២៩ ខែសីហាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុញ្ញាតជាផ្លូវការនេះធ្វើឡើងក្រសួងកសិកម្ម កាលពីចុងខែកក្កដា ឆ្នាំ២០២២នេះ បានអះអាងថាបានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន និងបានធ្វើការត្រួតពិនិត្យស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញគ្រាប់ពោតកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈអគ្គរដ្ឋបាលគយចិនរួចរាល់ហើយ។

ផ្អែកតាមស្ថិតិក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺន ហិកតា និងមានទីផ្សារនាំចេញ​ទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។

គួររម្លឹកថា ការនាំចេញ​ពោតក្រហម​ក្នុង​ឆ្នាំ២០២១កន្លងទៅ មាន​បរិមាណ​ជិត ៧០ ​ម៉ឺន​តោន ថយចុះ​ជិត ៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ជាង ៧៣ ​ម៉ឺន​តោន​។ ប៉ុន្តែ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នាំចេញ​វិញ គឺមាន​ចំនួន​ជិត ៥៣ ​លាន​ដុល្លារ កើនឡើង​ជាង ៨​ ភាគរយ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម៕