ព្រលានយន្តហោះសៀមរាប

អ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍រំពឹងទទួលបានជើងយន្តហោះផ្ទាល់ដឹកភ្ញៀវត្រង់មកកាន់ព្រលានយន្តហោះសៀមរាបអង្គរ
បើសិនមិនមានការផ្តាស់ប្តូរពេលវេលាណាមួយធ្វើឱ្យប៉ះពាល់នោះទេ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនឹងបើកដំណើរជាផ្លូវការនៅពាក់កណ្តាលខែតុលាឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយនិងគម្រោងបើដំណើរការនៅអាកាសយានដ្ឋាននេះ បានធ្វើឱ្យអ្នកផ្តល់សេវាកម្មនៅក្នុងវិស័យទេសចរណ៍មានក្តីរំពឹងថានឹងទទួលបានជើងយន្តហោះដឹកទេសចរបរទេសនឹងហោះមកត្រង់កាន់ខេត្តសៀមរាបនៅពេលខាងមុខ។

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាបម្នាក់បានឱ្យដឹងថា ក្នុងនាមជាអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ យើងចង់បានការហោះហើរត្រង់មកកាន់ទឹកដីខេត្តសៀមរាប ដោយហេតុផលថាកាលពីមុនមកយើងពឹងផ្អែកទៅលើប្រទេសជិតខាង អីចឹងការរៀបចំកញ្ចប់ទេសចរ មុនមកដល់ស្រុកយើងភ្ញៀវទេសចរត្រូវចុះដើរលេងនៅស្រុកគេសិន។

លោក ធឿន វុឌ្ឍី មានប្រសាសន៍ថា «អ្វីដែលយើងសប្បាយចិត្តគឺភ្ញៀវចុះនៅសៀមរាបផ្ទាល់ យើងអាចរៀបចំកញ្ចប់ទេរសចរផ្ទាល់បាន ហើយយើងប្រើពេលវេលាវែង មានន័យថាលុយចូលមកស្រុកយើងវាបានច្រើន។យើងជឿជាក់ថានឹងមានការហោះហើរត្រង់នៅយន្តហោះដឹកអ្នកទេសចរមកកាន់ខេត្តសៀម បើទោះបីមិនទទួលបាន១០០% យ៉ាងហោចណាស់យើងបានខ្លះ ហើយការទទួលបានចំណែកខ្លះៗនេះវាជាផលចំណេញសម្រាប់កម្ពុជា»។

បើតាមលោក ធឿន វុឌ្ឍី ភ្ញៀវទេសចរបរទេសខ្លះគេធ្លាប់បានទៅលេងនៅប្រទេសជិតខាងកម្ពុជាបានច្រើនហើយតែគេមកលេងនៅកម្ពុជាតែមានរយៈពេលខ្លី ដូចនេះនៅថ្ងៃក្រោយសង្ឃឹមថាទេសចរទំាងនោះនិងទិញសំបុត្រយន្តហោះដែលហោះហើរត្រង់មកកម្ពុជាតែម្តង ដើម្បីចំណាយពេលដើរកម្សាន្តនៅខ្មែរឱ្យបានយូរ។

លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ការប្រកាសបើកអាកាសយានដ្ឋានថ្មីនៅពាក់កណ្តាលខែតុលាដ៏ឆាប់ខាងមុខនេះ បានធ្វើអោយអ្នកពាក់ពន្ធ័វិស័យទេសចរណ៍មានការភ្ញាក់ផ្អើល ទើបយើងរៀបចំទស្សនៈកិច្ចលក្ខណៈបច្ចេកទេសនេះឡើង ដើម្បីបកស្រាយនូវរាល់ចម្ងល់ និងក្តីបារម្មណ៍របស់ប្រតិបត្តិករទេសចរណ៍យើង។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា«អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យទេសចរណ៍យើង សូមចូលរួមបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់គ្នាតាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងក្រមសីលធម៏នៃវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងក្នុងការទាក់ទាញភ្ញៀវនៅក្នុងតំបន់»៕ អត្ថបទ៖សារេត

The post អ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍រំពឹងទទួលបានជើងយន្តហោះផ្ទាល់ដឹកភ្ញៀវត្រង់មកកាន់ព្រលានយន្តហោះសៀមរាបអង្គរ appeared first on .

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពការងារសាងសង់ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-អង្គរ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយជំនួបថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

ក្នុងជំនួបនោះ លោក Liu Minglin ក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។

សម្តេចតេជោមានប្រសាសន៍ថា «ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕

The post សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ appeared first on .

គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប សម្រេចបានប្រមាណ ៤៥%ហើយ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បច្ចុប្បន្នសម្រេចបានប្រមាណ ៤៥,៤៥% និងគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក លី រស្មី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

លោក លី រស្មី កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យទីតាំងតម្កល់បដិមាព្រះព្រហ្មធ្វើពីស្ពាន់ នៅមណ្ទលកណ្តាលនៃបុស្បុក។ គម្រោងនេះសាងសង់នៅលើផ្ទៃដីទំហំ ៧០០,០៦ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០  ស្ថិតក្នុង​ភូមិ​កៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រវាល ឃុំ​តា​យ៉​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋាននេះជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលមានចំណតចំនួន ៣៨ច្រក និងមានសមត្ថភាពទទួលអ្នកដំណើរបាន ៧លាននាក់ក្នុង១ឆ្នាំ និងទំនិញផ្លូវអាកាស ១០,០០០ តោនក្នុង១ឆ្នាំ៕

The post គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប សម្រេចបានប្រមាណ ៤៥%ហើយ appeared first on .

សម្តេច ហ៊ុន សែន រំលឹកចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែមកពីយន្តហោះធំៗមេដឹកនាំប្រទេសដៃគូមិនអាចចុះចតបាន
ថ្លែងនៅក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកកាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។

សម្តេចថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោគូសបញ្ជាក់ថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។

សម្តេចបន្ថែមថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ។

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តីបានរំលេចថា ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចប្រាប់ថា សូមកុំអោយមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប៕

The post សម្តេច ហ៊ុន សែន រំលឹកចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែមកពីយន្តហោះធំៗមេដឹកនាំប្រទេសដៃគូមិនអាចចុះចតបាន appeared first on .

ព្រលានយន្តហោះសៀមរាប-អង្គរ គ្រោងដំណើរការសាកល្បងលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ខែមេសានេះ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ក្នុងឪកាសនោះ សម្តេចបានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង ១ ម៉ោង។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បច្ចុប្បន្នសម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។ អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ។ សម្តេចបញ្ជាក់ថា កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខកម្ពុជា ត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។

យ៉ាងណាសម្តេចបានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ។ សម្រាប់ផ្លូវនឹងមានការធ្វើផ្លូវល្បឿនលឿនចេញព្រលាន ហើយត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប៕

The post ព្រលានយន្តហោះសៀមរាប-អង្គរ គ្រោងដំណើរការសាកល្បងលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២៣ appeared first on .

ដើម​ខែ​មេសា សម្តេច​តេជោ នឹង​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច​តេជោ ហ៊ុន សែន​បានឲ្យដឹងថា នៅដើមខែមេសា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ព្រលានយន្តហោះថ្មីនៅខេត្ត​សៀមរាប ដែលជាព្រលានយន្តហោះអន្តរជាតិមួយទៀតរបស់កម្ពុជា។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង កាលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។

សម្តេចបាន​បញ្ជាក់​ថា មិនយូរទេព្រលានយន្តហោះថ្មីនៅសៀមរាប នឹងអាចដាក់ឲ្យដំណើរការដើម្បីបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសបន្ថែមទៀតរបស់កម្ពុជា។ ព្រលានយន្តហោះនេះ មិនត្រឹមសាងសង់ឡើងមានលក្ខណៈបច្ចេកទេសស្តង់ដារប៉ុណ្ណោះទេ ក៏មានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំៗបានផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសម្រេចឱ្យបានជាង ៧០% ក្នុងឆ្នាំ ២០២២ នេះ ហើយត្រៀមបើកដំណើរការតាមផែនការនៅឆ្នាំ ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំតាមដានការងាររបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មករា កន្លងទៅ។

ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។

ចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។

សម្តេច ហ៊ុន សែន បានចាត់ទុកទៀតវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្ត​សៀមរាបថ្មីមិនត្រឹមតែឆ្លើយតបទៅនឹងការជំរុញឱ្យមានការបើកទេសចរណ៍អាស៊ានឡើងវិញនោះទេ ថែមទាំងបានចូលរួមចំណែក​បង្កើតឱកាសការងារជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕

អត្ថបទ៖ រង្សី

The post ដើម​ខែ​មេសា សម្តេច​តេជោ នឹង​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប appeared first on .

ចុង​ឆ្នាំ ២០២១ ព្រលាន​យន្តហោះ​ថ្មីខេត្ត​សៀមរាប សម្រុក​ធ្វើ​ឲ្យ​បាន ៧០ ភាគរយ ២០២៣ រួច​រាល់​ទាំង​ស្រុង
តាម​ក្រុមអ្នក​ជំនាញ​ការ​ចិន​បានប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ឆ្នាំ២០២១ ដំណើរការ​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្ត​សៀមរាប នឹង​បន្ត​សម្រុក​ធ្វើ​ឲ្យ​រួច​រាល់​តាមផែនការ​។

គោលដៅ​ក្នុង​ឆ្នាំ ២០២១ នេះ គឺ​ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងសម្រេចឲ្យបាន៧៨ ភាគរយ ការកសាងតំបន់ហោះហើរសម្រេច​ឲ្យ​បាន​៤៥​ភាគរយ  និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋាននឹង​សម្រេចឲ្យបាន៥០ភាគរយ។ និយាយ​រួម​ឲ្យ​ការងារ​ទាំង​អស់​រួច​រាល់​ឲ្យ​បាន ៧០ ភាគរយ។

ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ គិត​ត្រឹម​ពាក់កណ្តាលខែមីនាឆ្នាំ២០២០ មកដល់ចុងឆ្នាំ ២០២០ សម្រេចបាន១៥ភាគរយ  ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០ភាគរយ។

ព្រលានយន្តហោះនេះមានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ  មាន៣៨ចំណតយន្តហោះ  និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។

The post ចុង​ឆ្នាំ ២០២១ ព្រលាន​យន្តហោះ​ថ្មីខេត្ត​សៀមរាប សម្រុក​ធ្វើ​ឲ្យ​បាន ៧០ ភាគរយ ២០២៣ រួច​រាល់​ទាំង​ស្រុង appeared first on .