ព្រែកជីកហ្វណនតេជោ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យនិងជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការពិសេស បានចុះពិនិត្យ និងជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ កំណាត់ទី២ នាពេលខាងមុខនេះ។

កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល បានចុះជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងត្រៀម រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ដែលមានទីតាំងស្ថិតនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ពិធីនេះក៏មានការចួលរួមពី ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នេះ នឹងត្រូវបើកការដ្ឋានសាងសង់នៅខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គួររម្លឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាល ថានឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ជំរុញវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕ អត្ថបទ៖ហ្សាលីន

The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យនិងជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ appeared first on .

លោក ស៊ុន ចាន់ថុល៖ ការសាងសង់ព្រែកជីហ្វូណនតេជោ ស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានលើកឡើងថា ការសាងសង់គម្រោងព្រែកជីហ្វូណនតេជោ ស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង។លោកថ្លែងដូច្នេះ នៅក្នុងឱកាសចុះបំពេញបេសកកម្មពិនិត្យតម្រាយផ្លូវទឹក “ព្រែកជីហ្វូណនតេជោ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ តាមរយៈបណ្ដាញសារព័ត៌មាន ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងតម្រាយផ្លូវទឹកនេះ ដោយហេតុថា ការសាងសង់គម្រោងនេះស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង។

លោក ក៏បានបញ្ជាក់បន្ថែមថា មុននឹងឈានទៅដល់ការដោះស្រាយផលប៉ះពាល់សមស្របមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងគិតគូរសិក្សាយ៉ាងលម្អិតច្បាស់លាស់ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របមួយជូនបងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងសូមកុំមានការព្រួយបារម្ភទៅតាមពាក្យចចាមអារាម ដែលតែងតែលេចលឺកន្លងមក។

បើតាមគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្រ្តដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រជាការពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់ ចំណែក ៣៨គីឡូម៉ែត្រជាការតម្រង់ផ្លូវទឹកដែលមានភាពបត់បែនច្រើន និងមានត្រឹមតែ ៧គីឡូម៉ែត្រចុងក្រោយប៉ុណ្ណោះដែលតម្រូវឱ្យមានការជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ។

គម្រោងនេះជាការទាញសមុទ្ទឱ្យភ្ជាប់ជាមួយទន្លេ ដោយអាចអនុញ្ញាតឱ្យនាវាស្តង់ដា អន្តរជាតិចំណុះ ១០០០ តោន និងស្តង់ដាចិនចំណុះ ៣០០០ តោន ចរាចរឆ្លងកាត់បានដោយងាយ។ គម្រោងនេះប្រើរយៈពេលនៅក្នុងការសាងសង់ ៤៨ ខែដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។

គម្រោងនេះដែរ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក៕ អត្ថបទ៖ រង្សី

The post លោក ស៊ុន ចាន់ថុល៖ ការសាងសង់ព្រែកជីហ្វូណនតេជោ ស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង appeared first on .

ក្រុមអ្នកបច្ចេកទេស៖ តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ពិតមែន
គណៈប្រតិភូក្រុមការងារបច្ចេកទេសពិសេស បានចុះផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” និងបានរកឃើញថា តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ។

ការបញ្ជាក់នេះ បានធ្វើឡើងខណៈលោក រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន លោក​ ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសពិសេសចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ និងចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកានៅឆ្នេរអង្កោល ទីរួមខេត្តកែប។

លោកបន្តថា បេសកកម្មនេះធ្វើឡើង ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ព្រែកជីកហ្វូណនតេជោ

ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕ អត្ថបទ៖ រង្សី

The post ក្រុមអ្នកបច្ចេកទេស៖ តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ពិតមែន appeared first on .

ចិនកំពុងបង្កើតសមិទ្ធផលថ្មី ជីកព្រែកតម្លៃជាង ១០ពាន់លានដុល្លារ ប្រជែងប្រឡាយ Suez របស់អេហ្ស៊ីប
ដោយផ្អែកតាមកិច្ចខិតខំប្រឹងប្រែងជំរុញហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនកំពុងតែបង្ហាញនូវគម្រោងព្រែកជីកថ្មីមួយទៀត ដើម្បីប្រកួតប្រជែងជាមួយប្រឡាយព្រែកជីក Suez របស់អេហ្ស៊ីប។ គម្រោងដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូននេះ មានឈ្មោះថា Pinglu លាតសន្ធឹងប្រវែង ១៣៤គីឡូម៉ែត្រ ពីអាងស្តុកទឹក Xijin ជិតរដ្ឋធានី Nanning របស់ទីក្រុង Guangxi ទៅកាន់កំពង់ផែ Qinzhou ភាគខាងត្បូងប្រទេស។

សារព័ត៌មាន Express បានចុះផ្សាយថា ភក់ និងថ្ម ដែលកប់ក្នុងបាតទន្លេ នឹងត្រូវបានគេស្តារយកចេញដល់ទៅចំនួន ៣៤០លានម៉ែត្រគូប ខណៈការចំណាយលើការជីកប្រឡាយ Pinglu ព្រមទាំងការចំណាយលើការពង្រីក ឬសាងសង់ផ្លូវហាយវេ និងផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញមកកាន់កប៉ាល់ ឲ្យកាន់តែងាយស្រួលជាងមុននោះ នឹងត្រូវចំណាយទំហំទុនវិនិយោគអស់ខ្ទង់ចំនួន ៧២,៧ពាន់លានយ័ន (ជាង ១០ពាន់លានដុល្លារ) ផងដែរ។

គួរឲ្យដឹងថា ប្រឡាយ Pinglu ត្រូវបានចាប់ផ្តើមគម្រោងតាំងតែពីឆ្នាំ២០១៩ មកម្លេះ ហើយប្រសិនបើដំណើរការរលូនទៅតាមផែនការ វាអាចនឹងត្រូវបានបញ្ចប់គម្រោងជាស្ថាពរនាឆ្នាំ២០២៦ ខាងមុខ ។ ម្យ៉ាងវិញទៀត ផ្លូវទឹកថ្មីរបស់ចិន Pinglu ត្រូវបានគេរំពឹងទៀតថា នឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេ ទៅកាន់សមុទ្របានរហូតដល់ទៅ ៥៦០គីឡូម៉ែត្រឯណោះ បើធៀបនឹងការធ្វើដំណើរឆ្លងកាត់តាមខេត្ត Guangzhou ។

សូមជម្រាបជូនថា នៅប្រទេសចិន គម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធធំៗដូច្នេះ សឹងតែមិនមែនជារឿងចម្លែកទៅហើយ ដោយថាប្រទេសជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះ តែងតែបន្តស្វែងរកមធ្យោបាយ ជំរុញសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យផលិតផលក្នុងស្រុកសរុបកើនឡើងជាលំដាប់៕

The post ចិនកំពុងបង្កើតសមិទ្ធផលថ្មី ជីកព្រែកតម្លៃជាង ១០ពាន់លានដុល្លារ ប្រជែងប្រឡាយ Suez របស់អេហ្ស៊ីប appeared first on .

ភូមិព្រែកតាកែវ គឺជាទីតាំងចុតប៊ុតុងបើកការដ្ឋានផ្លូវការ នៃគម្រោងប្រវត្ថិសាស្រ្តព្រែកជីកហ្វូណនតេជោ
ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោ នឹងធ្វើឡើង​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេច​នឹង​ចុចប៊ុតុងចាប់ផ្តើមបើកការដ្ឋានជាផ្លូវការ​នៅទីតាំងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នេះបើយោងតាម ដំណើរចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅទីតាំងខាងលើ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញអមដំណើរពីរដ្ឋមន្ត្រីក្រសួងសាធារណការ រដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ្នកជំនាញដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត កាលរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រ និងអបអរសាទរដល់ការបើកការដ្ឋានសាងសង់គម្រោងប្រវត្តិសាស្រ្តនេះផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។

គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕ អត្ថបទ៖ រង្សី

The post ភូមិព្រែកតាកែវ គឺជាទីតាំងចុតប៊ុតុងបើកការដ្ឋានផ្លូវការ នៃគម្រោងប្រវត្ថិសាស្រ្តព្រែកជីកហ្វូណនតេជោ appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ច្រៀងបទ “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” បង្កប់អត្ថន័យជ្រាលជ្រៅ​ពីសក្តានុពលបម្រើសេដ្ឋកិច្ចថ្មី
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN GROUP​ និង​ជា​ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បកស្រាយ​ចម្រៀង​មួយ​បទក្រោមចំណងជើងថា “ព្រែកជីកហ្វូណន​តេជោប្រវត្តិសាស្ត្រ” ​បង្កប់​​ទៅ​ដោយអត្ថន័យជ្រាលជ្រៅពីសក្តានុពលនៃព្រែកជីកប្រវត្តិសាស្ត្រ ដែលផ្តល់នូវ​អត្ថប្រយោជន៍យ៉ាងច្រើនមហាសាលដល់សង្គមជាតិ សេដ្ឋកិច្ចជាតិទាំងមូល។

ទោះបីជា​​លោកឧកញ៉ាបណ្ឌិតមិនមែនជា​អ្នក​ចម្រៀង​អាជីព តែ​លោក​បាន​ច្រៀង​ចម្រៀង​មួយបទ​ដ៏​មាន​អត្ថន័យ​នេះ​ដោយ​ផ្ទាល់​ក្នុងនាម​ជា​​អ្នកជំនួញម្នាក់ ដើម្បី​​បង្ហាញ​ពី​​ការ​គាំទ្រពេញ​ទំហឹង​យ៉ាង​មុតមាំ​ ​ទៅ​លើ​គម្រោង​ការសាងសង់​ព្រែកជីក​ហ្វូណនតេជោ តាម​យុទ្ធសាស្ត្រ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ការអនុវត្ត​បន្ត​ដោយ​​ភាព​ឈ្លាសវៃ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងបើក​ការដ្ឋាន​សាងសង់​ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។​

បទចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” ត្រូវបានមហាជនមើលឃើញញថា បានបង្ហាញការគាំទ្រ​ជាខ្លាំងចំពោះគំនិតផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងក្លា​របស់សម្តេច​តេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី​ដែលបានដាក់ចេញនូចផែនការ​សាងសង់​ព្រែកជីកប្រវត្តិសាស្ត្រជាដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែម សម្រាប់កម្ពុជាក្នុងវិស័យនាវាចរណ៍ ភស្តុកម្ម និង​ដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ចម្រៀងដ៏ពិសិដ្ឋមួយបទនេះ ក៏បានបង្ហាញពីអ្នកបន្តវេនដឹកនាំនាវាកម្ពុជាលើ​មាគ៌ាដ៏ត្រឹមត្រូវ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍ ព្រមទាំង​បានបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានចលនា​ជាតិគាំទ្រ​យ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជានៅគ្រប់ទិសទីផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ច្រៀងបទ “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” បង្កប់អត្ថន័យជ្រាលជ្រៅ​ពីសក្តានុពលបម្រើសេដ្ឋកិច្ចថ្មី appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាខែសីហា ខាងមុខនេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត  ព្រមទាំងនឹងបម្រើដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានប្តេជ្ញាថា នឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នាខែសីហា ខាងមុខនេះតែម្ដងផងដែរ។

គួរបញ្ជាក់ថា បើតាមរាជរដ្ឋាភិបាល ​ធ្លាប់បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។

ជាងនេះទៀត គម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាខែសីហា ខាងមុខនេះ appeared first on .