ព្រៃឈើ

ការនាំចេញឈើវៀតណាម រំពឹងបំបែកកំណត់ត្រានាឆ្នាំនេះ រហូតដល់ ១៨ ពាន់លានដុល្លារ
ការនាំចេញឈើ និងផលិតផល​ធ្វើ​ពីឈើ​របស់​វៀតណាម មាន​ការរំពឹងថា​អាច​បំបែកកំណត់ត្រា​ថ្មី​ក្នុងឆ្នាំ ២០២៣ រហូតដល់ ១៨ ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Vnexpress។​

ដោយឡែក ប្រធានសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម ហៅកាត់ Viforest លោក Do Xuan Lap ក៏បាន​បង្ហើបដែរថា ទិន្នន័យខាងលើ​នឹង​បង្ហាញ​ឲ្យឃើញ​ថា ការនាំចេញ​ផលិតផល​ឈើ​របស់​វៀតណាម នឹងកើនឡើង​ចន្លោះពី ៧-៩% ផងដែរ។

យ៉ាងណា កាលពីត្រីមាសចុងក្រោយ ២០២២ ការនាំចេញឈើ​របស់វៀតណាម មាន​ការ​ធ្លាក់ចុះ ហើយក៏​អាច​នឹង​បន្ត​ផ្ដល់​សញ្ញា​អវិជ្ជមាន​រហូតដល់​ត្រីមាសទី ១ នៃឆ្នាំ ២០២៣ ផងដែរ ប៉ុន្តែ​អ្នកជំនួញ​ជាច្រើន​បាន​អះអាង​ថា ស្ថានការណ៍​នឹង​ប្រសើរ​ឡើងវិញ ចាប់ពី​ត្រីមាសទី ២ ឆ្នាំនេះ​តទៅ។

សូមជម្រាបដែរថា លោក Nguyen Thanh Phong ប្រធាន​សាខា​ផលិតផល​បន្ទះឈើ​នៃ​សមាគម Viforest បាន​អះអាងថា វៀតណាម​បាន​កើបលុយច្រើនជាង ៧០០ លានដុល្លារ ក្នុងការ​នាំចេញ​បន្ទះឈើ ៤,៧ លានតោន​កាលពីឆ្នាំទៅ កើនឡើង ៣៥% នៃចំនួន​ផលិតផល និង ៨៥% ​សម្រាប់តម្លៃ​ បើធៀប​នឹង​ឆ្នាំមុនៗ។

បច្ចុប្បន្ន វៀតណាម​គឺជា​ប្រទេសនាំចេញ​បន្ទះឈើ​ធំ​បំផុត​លើលោក​ទី ២ ហើយ​ពួកគេ​ក៏​រំពឹងដែរថា ទំហំ​នាំចេញ​ផលិតផល​មួយនេះ​អាច​កើនលើស ១ ពាន់លាន​ដុល្លារ​សម្រាប់ឆ្នាំ ២០២៣៕

The post ការនាំចេញឈើវៀតណាម រំពឹងបំបែកកំណត់ត្រានាឆ្នាំនេះ រហូតដល់ ១៨ ពាន់លានដុល្លារ appeared first on .

អង្គការអន្តរជាតិ៖ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃប្រមាណ ៦ពាន់ហិចតាត្រូវបានកាប់បំផ្លាញនៅឆ្នាំ២០២១
នៅក្នុងឆ្នាំ២០២១ ព្រៃឈើប្រមាណ ៦,២៧១ ហិកតា ត្រូវបានកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ នេះបើតាម​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃសុក្រ ទី២៨ ខែមករាម្សិលមិញ ​បានចេញរបាយការណ៍ថ្មីមួយក្រោម​ចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។

រូបភាព៖ Amnesty International

អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា ដោយ​ពឹងផ្អែក​លើ​ទិន្នន័យបានមកពី​បទសម្ភាសន៍​ជាមួយសកម្មជនការពារព្រៃ​​ក្នុងសហគមន៍ក្នុងតំបន់ ​ចំនួន ​២០រូប បានគូសបញ្ជាក់ថា សកម្មភាព​កាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសម្បើមនេះ មិនត្រឹមតែបានបំផ្លាញដល់ជីវចម្រុះនិងអាកាសធាតុនោះទេ តែវាកំពុងបំផ្លាញ​វប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិច​កួយផងដែរ​។

នៅក្នុងរបាយការណ៍ដដែលនេះ ក៏​បានចោទ​ប្រកាន់​ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសរបស់មន្ត្រីក្រសួងបរិស្ថានថា មិនបានអើ​ពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ និងថា ពេលខ្លះ​ មន្ត្រីក្រសួងបរិស្ថាន​ទាំងនោះ បានចុះទៅ​ស៊ើបអង្កេត ប៉ុន្តែ​​គ្រាន់តែ​ស៊ើបអង្កេត​ដើម្បី​ទទួលលុយក្រោមតុ​ពី​ជនល្មើសតែប៉ុណ្ណោះ។

ឆ្លើយតបនឹងបញ្ហារបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានហៅរបាយការណ៍ថ្មីនេះថា ជារបាយការណ៍ចោទប្រកាន់ គ្មានមូលដ្ឋាន និងបែបភូតកុហកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។

លោក នេត្រ ភក្រ្តា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងស្វាគមន៍និងបើកការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើមានភស្តុតាងច្បាស់លាស់ពីអង្គការ Amnestyនោះ។ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការ Amnesty គ្រាន់តែជាអង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួកខ្លួនដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។

បើតាម​របាយការណ៍​ស្តី​ពី«ស្ថានភាព​បរិស្ថាន​លើក​ទី​៤​ និង​សៀវភៅ​ធនធាន​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឆ្នាំ​២០១៨»​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លងទៅ​ ក្នុងឆ្នាំ​១៩៦៥​ ព្រៃឈើ​លាត​សន្ធឹង​លើ​ផ្ទៃដី​៧៣%​នៃផ្ទៃ​ប្រទេស​ ប៉ុន្តែ​ត្រឹម​ឆ្នាំ​២០១៨​ ព្រៃ​ឈើ​បាន​រួម​មក​នៅ​តិច​ជាង​៤៧%។ ហើយ​ចាប់​ពី​ឆ្នាំ​២០១៤​មក ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​ ពុំ​សូវ​មាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ​នៅ​កើត​មាន​ក្នុង​កម្រិត​មួយ​ថេរ។

កំណើនប្រជាជន​ និង​តម្រូវការ​ប្រើប្រាស់​ដី ដើម្បី​ធ្វើ​កសិកម្ម​ និង​ការ​សាងសង់​ផ្ទះសម្បែង​ បាន​កាត់​បន្ថយគម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​ ដែល​គិត​ចាប់​តាំង​ពីឆ្នាំ២០១៨​មក​ ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​កម្ពុជានៅ​មាន​ប្រមាណ​តែជាង​៨,៥លានហិកតា​ ស្មើនឹង​៤៦,៨៦% ​ធៀបនឹងផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស​។ គម្រប​ព្រៃឈើ​ដែល​នៅ​សេស​សល់​ រួម​បញ្ចូល​ទាំង​ផ្ទៃ​ដីចម្ការកៅ​ស៊ូ​ ចម្ការ​ដូង​ប្រេង​ និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត។ នេះ​បើ​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​ក្រសួង​បរិស្ថាន៕

The post អង្គការអន្តរជាតិ៖ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃប្រមាណ ៦ពាន់ហិចតាត្រូវបានកាប់បំផ្លាញនៅឆ្នាំ២០២១ appeared first on .

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា
«ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»។ នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នេះនៅសាលាខេត្តរតនគិរីក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីសមាជិកនៃគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធរួមមានអភិបាលក្រុងស្រុកនិងមេឃុំ ចៅសង្កាត់ក្រោមចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូប។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានព្រមានថា៖ «អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ»។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះដូចជាមេភូមិមេឃុំជាដើមដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។ ការណ៍នេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការរំលោភ បំពាននេះ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋតែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់»។

សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។ ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបាននិងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែផ្តល់មតិណែនាំដល់យើងខ្ញុំថាត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បី ជួយលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នាដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដសូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។ ឯកឧត្តមបានថ្លែងថាត្រូវ ញែក​ឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់​។ ឯកឧត្តមបានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មីដូចជាការចិញ្ចឹមសត្វនិងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។

ចក្ខុវិស័យនិងការចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍នេះត្រូវបានចែករំលែកពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីដោយឯកឧត្តមបានថ្លែងថា៖«យើងខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋខេត្តយើងខ្ញុំពឹងអាស្រ័យមុខរបរលើធន​ធាន​ធម្មជាតិទេ គឺមានមុខរបរផ្សេងក្រៅពីការប្រមូលអនុផលព្រៃឈើ ដើម្បីទុកឱ្យធនធានធម្មជាតិមានការរីកធំធាត់ និងធ្វើឱ្យខេត្តរតនគិរីក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្បូណ៌ដោយធនធានធម្មជាតិដើម្បីផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរភូមិឃុំ រួមនឹងអង្គការសង្គមស៊ីវិលសហការគ្នាឱ្យបានល្អ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។

សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការ​ពារ​ធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបើកវេទិកាសំណួរចម្លើយ ដោយក្នុងនោះអភិបាលនៃគណៈអភិបាលស្រុកក្រុងនានាខេត្តរតនគិរីបានលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងសំណល់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបញ្ហាមួយចំនួនទៀត៕

អត្ថបទ​នឹង​រូបភាព៖ Ministry of Environment

The post រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា appeared first on .

រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់​ថា កម្ពុជា អាចលក់​​តួនាទីព្រៃ​ឈើ ដែល​ការ​ពារប្រ​ព័ន្ធអេកូឡូស៊ី បាន​ប្រមា​ណ ១១​លាន​​ដុល្លារអាមេរិក
មណ្ឌលគិរី ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការការពារ
និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស កម្ពុជាអាចលក់តួនាទីព្រៃឈើ ដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
បានប្រមាណ ១១លានដុល្លារអាមេរិក។

«យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារ​ប្រព័ន្ធអេកូ​ឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពី​ពេលថ្មីៗនេះ នៅអំឡុងពេលឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានា ជួបសំណេះសំណាល ជាមួយសហគមន៍ ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោង​រ៉េដបូកនៃដែនជម្រក​សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រ នៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង​ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រក​សត្វព្រៃតាតៃក្នុងក្រប ខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយ​លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោល​ការណ៍ហិរញ្ញប្បទាននិរន្តរភាព។

ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វ​ព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទី​ផ្សារកាបូន​ស្ម័គ្រចិត្ត។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅ​មាន​មុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយា​កាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះ​កញ្ចក់​សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើក​ទឹកចិត្ត​ដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment)។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្រប​ដណ្តប់ប្រ​មា​ណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅ​ក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹងប្រមាណ ៧,២លានហិកតា។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹក និងថាម​ពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការ​កាត់បន្ថយ​ការប្រែប្រួលអាកាសធាតុ។ រហូតមកទល់នឹងឆ្នាំ២០១៩ សហគមន៍ការ​ពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមានអង្គការ WCS និង WWF នៅកម្ពុជា រួមនឹងប្រជាសហគ​មន៍ដែល​បាន​ចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែង​ក្នុងការគ្រប់​គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជា​អាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិ​វឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕

The post រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់​ថា កម្ពុជា អាចលក់​​តួនាទីព្រៃ​ឈើ ដែល​ការ​ពារប្រ​ព័ន្ធអេកូឡូស៊ី បាន​ប្រមា​ណ ១១​លាន​​ដុល្លារអាមេរិក appeared first on .